ការពិពណ៌នា លំអិត
ចំណងជើង :

ទិវា​លំនៅដ្ឋាន​ពិភពលោក​ត្រូវបាន​រំខាន​ដោយ​ការវាយដំ​យ៉ាងធ្ងន់ធ្ងរ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ ​ក្រុម​សង្គម​ស៊ីវិល​

ថ្ងៃចេញផ្សាយ : 10-October-2016
ចំណាត់ថ្នាក់ : សេរីភាពខាងការបញ្ចេញមតិ និង ព័ត៌មាន, សិទ្ធិដីធ្លី,
ប្រភេទ : Press Releases
ប្រភព : CCHR

ការពិពណ៌នា
យើងខ្ញុំ ជា​អង្គការ​សង្គម​ស៊ីវិល​មាន​រាយ​នាម​ដូចខាងក្រោម សូម​សម្ដែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​មួយចំនួន ដែល​បាន​ប្រើប្រាស់​អំពើហិង្សា​ដោយ​គ្មាន​ហេតុផល​ទៅលើ​អ្នកចូលរួម​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ដើម្បី​ប្រារព្ធ​ទិវា​លំនៅដ្ឋាន​ពិភពលោក កាលពី​ព្រឹក​មិញ និង​សូម​ថ្កោលទោស​ការវាយប្រហា​រដែ​ល​មិនអាច​ទទួលយកបាន​នេះ​។​

ឯកសារដែលពាក់ព័ន្ធ

លិខិត​ចំហ​របស់​អង្គការ​សង្គម​ស៊ី​វិល​ស្នើរដ្ឋ​មន្រ្តី​ក្រសួង​រ៉ែ និង​ថាម​ពល បំភ្លឺ​អំពី​ការ​នាំ​ខ្សាច់​ចេញ យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ី​វិល​ដែល​មាន​រាយ​នាម​ខាងក្រោម សូម​ស្នើ​ឯក​ឧត្តម​មេត្តា​ចេញ​សេចក្ដី​ស្រាយ​បំភ្លឺ​អំពី​ការ​នាំ​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​នានា ក្នុង​អំឡុង​ឆ្នាំ​២០០៧ ដល់​ ឆ្នាំ​២០១៥។

ម​.​ស​.​ម​.​ក ចេញផ្សាយ​របាយការណ៍​បង្ហាញ​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ជម្លោះដីធ្លី​ទៅលើ ស្ត្រី និង​ផ្សព្វផ្សាយ​ប្រវត្តិ​ទំនាស់​ដីធ្លី​ថ្មីៗ​ចំនួន ១០ ករណី​នៅក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (“​ម​.​ស​.​ម​.​ក​”) បានចេញ​ផ្សាយ​របាយការណ៍​ស្តីពី “​ស្ត្រី​ក្នុង​ជម្លោះដីធ្លី​នៅ​កម្ពុជា​”​។ របាយការណ៍​នេះ​គឺជា​លទ្ធផល​ស្រាវជ្រាវ​នៃ​គម្រោង​កំណែទម្រង់​ដីធ្លី​របស់ ម​.​ស​.​ម​.​ក អំពី​ស្ត្រី​ក្នុង​ជម្លោះដីធ្លី​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា (“​ប្រទេស​កម្ពុជា​”) ហើយ​លោកអ្នក​អាច​ទាញយក​របាយការណ៍​នេះ​បាន​នៅលើ​គេហទំព័រ​របស់ ម​.​ស​.​ម​.​ក ទាំង​ជា​ភាសា​ខ្មែរ និង អង់គ្លេស

អង្គការសង្គមស៊ីវិលសម្តែងការមិនពេញចិត្តចំពោះសេចក្តីសម្រេចតម្កល់ការចោទប្រកាន់លើលោក វ៉ែន វន ប៉ុន្តែស្វាគមន៍សេចក្តីសម្រេចរបស់តុលាការកំពូលដែលលើកលែងការចោទប្រកាន់លើសកម្មជនព្រៃឡង់ អង្គការសង្គមស៊ីវិលសម្តែងនូវការមិនពេញចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលតម្កល់សាលក្រមផ្តន្ទាទោស និងការព្យួរទោសរយៈពេលមួយឆ្នាំទៅលើសកម្មជនបរិស្ថាន លោក វ៉ែន វន បើទោះ បី ជាមានកង្វះខាតលើភស្តុតាង និងមូលដ្ឋាននៃការចោទប្រកាន់លើរូបគាត់ ប៉ុន្តេ​ស្វាគមន៍​ចំពោះការ​ប្រកាសលើកលែង​ការ​ចោទប្រកាន់​របស់​តុលាការ​កំពូល​កាល​ពីថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦ ចំពោះ​សកម្មជន​ព្រៃឡង់ លោក ឈាង វុទ្ធី លោក សៅ កន លោក មាស វ័ន្ត លោក មាស គឿង លោក ព្រំ ស៊ុយ លោក ម៉ៅ ធា លោក នួន គិន លោក ហែន ហៃ និងលោក ដួង ឆាយ។

ម​.​ស​.​ម​.​ក រៀបចំ​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី “​ស្ត្រី​ក្នុង​ជម្លោះដីធ្លី​នៅ​កម្ពុជា​” និង​ប្រវត្តិ​សហគមន៍​ទំនាស់​ដីធ្លី​ថ្មីៗ​ចំនួន ១០ ករណី​នៅក្នុង​ប្រទេស​កម្ពុជា​ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (“​ម​.​ស​.​ម​.​ក​”) មាន​សេចក្តីសោមនស្ស​សូម​ជំរាបជូន​សាធារណជន​មេត្តា​ជ្រាបថា ម​.​ស​.​ម​.​ក នឹង​រៀបចំ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​អង្គា​រ៍ ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង ៨:៣០ នាទី​ព្រឹក នៅ​ការិយាល័យ​របស់ ម​.​ស​.​ម​.​ក ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី “​ស្ត្រី​ក្នុង​ជម្លោះដីធ្លី​នៅ​កម្ពុជា​” និង​ចេញផ្សាយ​ប្រវត្តិ​របស់​សកម្មជន និង​សហគមន៍​ពាក់ព័ន្ធ​ក្នុង​ទំនាស់​ដីធ្លី​នៅក្នុង​ខេត្ត​ចំនួន​ប្រាំបី​នៅ​ប្រទេស​កម្ពុជា​។ ប្រវត្តិ​របស់​សហគម​ន៍​ចំនួន​១០ ត្រូវបាន​ចងក្រង​រួចរាល់​ជា​ដំណាក់កាល​បញ្ចប់​នូវ​ការ​ចងក្រង​នូវ កម្រង​ជីវប្រវត្តិ​ដីធ្លី ដែល​លើក​បង្ហាញ​នូវ​ទំនាស់​ដីធ្លី​ចំនួន ៣០ ករណី​នៅក្នុង ១៥ ខេត្ត និង​រាជធានី​ភ្នំពេញ ដែល​សហគមន៍ និង​សកម្មជន​ក្នុង​ជម្លោះដីធ្លី​ជាច្រើន​បាន​បាត់បង់​ដីធ្លី​និង​រង​ការរំលោភ​សិ​ទិ្ធ​មនុស្ស​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ និង​តួអង្គ​ឯកជន ។

អង្គការ​សង្គម​ស៊ីវិល​សូម​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការកាត់ទោស​លោក នី ចរិយា ដែលជា​អ្នកការពារ​សិទ្ធិមនុស្ស ​យើងខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​រាយ​នាម​ខាងក្រោម នៅថ្ងៃនេះ​សូម​សម្តែង​ការមិន​ពេញចិត្ត​ជាខ្លាំង​ចំពោះ​ការផ្តន្ទាទោស​ដែល​មិន​សម​ហេតុផល​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅលើ​លោក នី ចរិយា អតីត​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ឃ្លាំមើល​របស់​សមាគម​កា​រពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (​អាដហុក​) និង​ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (“​គ​.​ជ​.​ប​”)​។ បន្ទាប់ពី​សវនាការ​រ​យៈ​ពេល​ប្រមាណ ៤ ម៉ោង​កន្លះ លោក ឃី ឆៃ ចៅក្រម​ជំនុំជម្រះ​បាន​ថយ​ទៅ​ពិចារណា​ប្រមាណ ១៥ នាទី មុននឹង​សម្រេច​ផ្តន្ទាទោស​លោក នី ចរិយា ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​តាម​មាត្រា ៣០៥ បទ​ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍​តាម​មាត្រា ៣១១ និង​បទ​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ​ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តាធិការ​តាម​មាត្រា ៥២២ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។ លោក នី ចរិយា ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​ប្រាំ​មួយខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ប្រាំមួយ​លាន​រៀល (​ប្រមាណ ១.៥០០​ដុល្លារ​អាមេរិក​)​។

ឧបត្ថម្ភគាំទ្រដោយ