​អំពី sithi.org
→ ​គោលបំណង​
Sithi មានន័យ​ថា​"​សិទិ្ធ​" ជា​ភាសា​ខ្មែរ​ដែល​ជា​ភាសា​របស់​ជនជាតិ​ខ្មែរ និង​ភាសា​ផ្លូវការ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ គេហទំព័រ sithi.org មាន​គោលបំណង​សំខាន់​ពីរ​យ៉ាង​។ គោលបំណង​ទីមួយ​គឺ​ដើម្បី​លើកកម្ពស់​ស្ថាប័ន​សង្គម​ស៊ីវិល និង​ស្ថាប័ន​ដ៏ទៃទៀត​ដែល​ធ្វើការ​ផ្តោត​លើ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព តាមរយៈ​ការផ្តល់​ពត៌មាន​និង​ធនធាន​នានា​ក្នុង​ការជំរុញ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​នូវ​ការងារ​វិជ្ជាជីវៈ ឯកទេស និង​កិច្ចសហប្រតិបត្តិការ​។ គោលបំណង​ទី​ពីរ​គឺ​ការផ្តល់​ពត៌មាន​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុងន័យ​បង្កើន ការយល់ដឹង​និង​ចំណេះដឹង​អំពី​សិទ្ធិមនុស្ស​ដើម្បី​ជំរុញ​នូវ​ការការពារ​និង​ការលើកស្ទួយ​សិទ្ធិមនុស្ស​។​

→ ការប្រើប្រាស់​គេហទំព័រ sithi.org
sithi.org មានបំណង​ដាក់​ជា​គំនិត​ផ្តួចផ្តើម​រួមគ្នា​មួយ​ដែល​បង្កើតឡើង​ដោយ​អ្នក​ដែល​ចាប់អារម្មណ៍​និង​ធ្វើ​ការលើកស្ទួយ​និង​ការការពារ​សិទិ្ធមនុ​ស្ស​នៅ​កម្ពុជា​។ ស្ថាប័ន​សង្គម​ស៊ីវិល​ស្ថាប័ន​ដែល​អាច​ទុកចិត្តបាន និង ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​អាច​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​គ្រប់ផែ្នក​ទាំងអស់ក្នុង​គេហទំព័រ​នេះ​បាន​។ មនុស្ស​គ្រប់រូប​អាច​ចូល​អាន​និង​ទទួលបាន​ព័ត៌មាន​ទាំងនេះ​។ សូម​ចុច​នៅទីនេះ​ដើម្បី​អាន​ការណែនាំ​ពី​របៀប​ប្រើប្រាស់​ដែល​ផ្តល់ព័ត៌មាន​ពី​ការណែនាំ​ដ៏​សាមញ្ញ​លើ​ការប្រើប្រាស់​គេហទំព័រ sithi.org​។​

→ សាវតារ​
គេហទំព័រ sithi.org ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់​នៅក្នុង​ឆ្នាំ​២០០៩​។ វា​ជា​គំរោង​មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (Cambodian Center for Human Rights or CCHR) ដែលជា អង្គការ​មិនមែន​រដ្ឋាភិបាល មិន​បម្រើ​នយោបាយ ឯករាជ្យ និង​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​ហើយ​ធ្វើការ​ក្នុង​ការលើកស្ទួយ និង​ការការពារ​លទ្ធិប្រជាធិបតេយ្យ​និង​សិទិ្ធ​មនុស្ស​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ គេហទំព័រ sithi.org ឆ្លុះបញ្ចាំង​ពី​តម្លៃ និង​យុទ្ធវិធី​របស់ CCHR ដែល​ជា​យុទ្ធសាស្ត្រ​ក្នុង​ការបង្កើតអោយមាន​ការចរចា​អហិង្សា​រាល់​គ្រប់​ភាគី​ទាំងអស់ និង លើកទឹកចិត្ត​ឲ្យ​ស្ថាប័ន​សង្គម​ស៊ីវិល​ទទួលយក​នូវ​ឧបករណ៍​ដ៏​ទាន់សម័យ​និង​កិច្ច​សហប្រត្តិបត្តិការ​ដើម្បី​នាំឲ្យ​មាន​ការផ្លាស់ប្តូរ ព្រមទាំង​ជា​ការផ្លាស់ប្តូរ​ចំណេះដឹង​ក្នុង​ទម្រង់​ថ្មីៗ ដើម្បី​ពង្រឹង​អំណាច​ដល់​អ្នក​ដែល​ធ្វើការ​លើ​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​។ ការបង្កើត​គេហទំព័រ sithi.org ពឹងផ្អែក​ទាំងស្រុង​លើ​កិច្ចសហការ​ដោយ​មាន​ការចូលរួម​ចែករំលែក​ព័ត៌មាន​ពី​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ទាំងអស់ និង​អ្នក​ដែល​ធ្វើ​ការលើកស្ទួយ​និង​ការការពារ​សិទិ្ធមនុ​ស្ស​នៅ​កម្ពុជា​។​

→ អ្នកផ្តល់​ជំនួយ និង​អ្នកគាំទ្រ​
​គេហទំព័រ sithi.org ទទួលបាន​ការគាំទ្រ​ពី​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) វិទ្យាស្ថាន​គ្រប់គ្រង​បូ​ព៌ា (EWMI) និង​វិទ្យាសា្ថន​សង្គម​បើកទូលាយ (OSI)​។ សូម​ថ្លែងអំណរគុណ​ចំពោះ​អ្នក​បង់ពន្ធ​របស់​ជន​ជាតិ​អង់​គេ្ល​ស និង​សហរដ្ឋអាមេរិក​ទាំងអស់​ដែល​បាន​ធ្វើឲ្យ​គេហទំព័រ sithi.org នេះ​មាន​រូបរាង​ឡើង​។​
→ ​ទំនាក់ទំនង
បើ​លោក​មាន​ចម្ងល់ រឺ ចង់​បាន​ព័ត៌មាន​ប​នែ្ថ​ម​ទាក់ទង​នឹង​គេហទំព័រ sithi.org សូម​ផ្ញើរ​សារ​មកកាន់​អ៊ី​ម៉ែ​ល info@sithi.org​។​

ឧបត្ថម្ភគាំទ្រដោយ