រោង​ចក្រកាត់​ដេរ និងចង្វាក់​ផ្គត់​ផ្គង់
A web browser that supports HTML5 is required in order to view this content. If you are seeing this message then your current web browser does not. Please upgrade your browser or you can view our existing map by click here.
Query
# of factory 1 394
View full map
ធីសាស្រ្ត : ​ព័ត៌មាន ដែល​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា ("​ម​.​ស​.​ម​.​ក​") គឺ​ត្រូវ បាន​ប្រមូល​មក​ពី​របាយការណ៍​ជា​ផ្លូវការ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា ("​ស​.​រ​.​ក​.​ក​") ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាសា​ខ្មែរ និង​អង់គ្លេស ដែល​គ្របដណ្តប់​ព័ត៌មាន​ទាក់ទិន​នឹង​រោងចក្រ​កាត់ដេរ គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០១៣​។

ម​.​ស​.​ម​.​ក ពុំ​អះអាងថា​ព័ត៌មាន​ដែល​បានបង្ហាញ​ទាំងនេះ​ជា​ព័ត៌មាន​ដែល​ដាច់​ស្រេច និង​ពេញលេញ​ទាំងស្រុង​នោះ​ទេ ហើយ​ព័ត៌មាន​ខ្លះ​មាន​លក្ខណៈ​ខុសៗ​គ្នា​ទៅ​តាម​ប្រភព​នីមួយៗ និង​ព័ត៌មាន​ខ្លះ​ទៀត​គឺ​ពុំ​អាច​ស្វែងរក​បាន​ជា​សាធារណៈ​នោះឡើយ​។ ផែនទី​នេះ​បង្ហាញ​នូវ​បញ្ជី​រោងចក្រ​កាត់ដេរ​ចម្បងៗ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដទៃទៀត ព្រមទាំង​ជា​សមាជិក​នៃ ស​.​រ​.​ក​.​ក​។ ម​.​ស​.​ម​.​ក យល់ឃើញថា​មាន​រោងចក្រ​បន្ថែមទៀត​ដែល​កំពុងតែ​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ពុំមែន​ជា​សមាជិក​របស់ ស​.​រ​.​ក​.​ក​។​

ព័ត៌មាន​សម្រាប់​រោងចក្រ​នីមួយៗ​ដែល​បាន​បង្ហាញ​នៅ​លើ​ផែនទី​រៀបរាប់​លម្អិត​យ៉ាងហោចណាស់​ក៏​មាន​ព័ត៌មាន​៤​ប្រភេទ​ក្នុង​ចំណោម​ប្រភេទ​ទាំង​៦​ដែល​បាន​បែងចែក​ដូចខាងក្រោម​៖

  • ១. ឈ្មោះ​/​ពាណិជ្ជ​នាម​របស់​រោងចក្រ
  • ​២. អាសយដ្ឋាន​ជា​ផ្លូវការ​របស់​រោងចក្រ​
  • ៣. ប្រទេស​ដើម​របស់​ថៅកែ​រោងចក្រ​
  • ៤. ប្រភេទ​ផលិតផល​ដែល​បាន​ផលិត​នៅ​ក្នុង​រោងចក្រ​
  • ៥. ម៉ាក​/​ពាណិជ្ជសញ្ញា​សំខាន់​ដែល​ផ្គត់ផ្គង់​ដោយ​រោងចក្រ និង​
  • ៦. ចំនួន​កម្មករ​/​កម្មការិនី​ដែល​បម្រើការ​ក្នុង​រោងចក្រ​

ម​.​ស​.​ម​.​ក សូម​ធ្វើ​ការលើកទឹកចិត្ត​ដល់​បណ្តា​អង្គការ និង​ស្ថាប៍ន​ដទៃទៀត ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល និង​ពុំ​មែន​រដ្ឋាភិបាល ចូលរួម​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​របៀបនេះ ដើម្បី​បង្កើន​កម្រិត​ព័ត៌មាន​ដែល​អាច​ស្វែងរក​បាន និង ដើម្បី​លើកកម្ពស់​ដល់​ការយល់ដឹង​ដល់​សាធារណៈជន​អំពី​បញ្ហា​នេះ ជាពិសេស​ទាក់ទិន​នឹង​បញ្ហា​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​។ គោលដៅ​នៃ​ផែនទី​នេះ​គឺ​ធ្វើឡើង​ដើម្បី​ឲ្យ​រោងចក្រ​ទាំងឡាយ​មាន​ការទទួលខុសត្រូវ​ចំពោះ​ទំនួល​ខុស​ត្រូវ​រួម​ក្នុង​សង្គម​របស់​ខ្លួន ដែល​បាន​កំណត់​ដោយ​គោលការណ៍​ណែនាំ​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ធុរៈកិច្ច និង​សិទ្ធិមនុស្ស​។

សេចក្តី​អត្ថាធិប្បាយ​សង្ខេប​

ផែនទី​នេះ​បង្ហាញ​លម្អិត​នូវ​រោងចក្រ​កាត់ដេរ​យ៉ាងហោចណាស់​ចំនួន​៥៥៨ ដែល​ដំណើរការ​នៅ​ប្រទេស​កម្ពុជា ដោយ​រោងចក្រ​ខ្លះ​ពុំ​មាន​ព័ត៌មាន​មូលដ្ឋាន​ជាក់លាក់​ដែល​យើង​ពុំ​បាន​រាប់បញ្ចូល​នៅ​ក្នុង​ការស្រាវជ្រាវ​នេះ​។ ថៅកែ​រោងចក្រ​ទាំងអស់នេះ​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​មកពី​បណ្តា​ប្រទេស​មួយចំនួន​រួមមាន​៖ អូស្ត្រាលី បង់​ក្លា​ដេស កាណាដា ចិន បារាំង អាល្លឺម៉ង់ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី អៀ​កឡង់ អ៊ី​ស្រា​អ៊ែល អ៊ីតាលី ជប៉ុន ម៉ា​កាវ សិង្ហ​បុរី អេ​ស្ប៉ាញ ស៊ុយអែត តៃវ៉ាន់ ថៃ​ឡ​ង្ហ់ ហូ​ឡង្ហ់ ហ្វ៊ីលីពីន សាធារណៈរដ្ឋ​កូរ៉េ ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង តួ​គី​។​ ​ក្នុងចំណោម​រោងចក្រ​ទាំង​៥៥៨​នេះ មាន​ចំនួន​៣៩៤​រោងចក្រ​ស្ថិតនៅ​រាជធានី​ភ្នំពេញ ចំនួន​៨២​នៅ​ខេត្ត​កណ្តាល ចំនួន​២៨​នៅ​ខេត្ត​កំពង់ស្ពឺ និង​ចំនួន​១៦​នៅ​ខេត្ត​ព្រះសីហនុ​។ រោងចក្រ​ចំនួន​៣៨​ទៀត​ស្ថិត​នៅក្នុង​ខេត្ត​កំពង់ចាម កំពង់ឆ្នាំង កំពត កោះកុង សៀមរាប ស្វាយរៀង និង តាកែវ​។ រោងចក្រ​ទាំង​៥៥៨​ប្រើប្រាស់​កម្មករ និង​កម្មការិនី​យ៉ាងហោចណាស់​៤៧៥.១០៧​នាក់ ហើយ​រោងចក្រ​ខ្លះ​ពុំ​បាន​រាយការណ៍​ពី​ចំនួន​កម្មករ និង​កម្មការិនី​របស់​ខ្លួន​ជាក់លាក់​នោះទេ​។
​មាន​យ៉ាងហោចណាស់​៩៥​រោងចក្រ​ដែល​បង្ហាញ​នៅ​លើ​ផែនទី​ដែល​ត្រូវបាន​រាយការណ៍​ថា​មាន​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ទៅឲ្យ​ពាណិជ្ជសញ្ញា​អន្តរជាតិ​ចម្បងៗ ដោយ​រួម​បញ្ជូ​លមិន​ត្រឹមតែ Adidas, Calvin Klein, Clarks, H&M, Levi's, Macy, Nike, Old Navy, Puma, Reebok, The Gap and Wal-Mart​។​ ​

ទាញយកទិន្នន័យនៅលើផែនទីជា Excel spreadsheet

 

ឧបត្ថម្ភគាំទ្រដោយ