រោង​ចក្រកាត់​ដេរ និងចង្វាក់​ផ្គត់​ផ្គង់
A web browser that supports HTML5 is required in order to view this content. If you are seeing this message then your current web browser does not. Please upgrade your browser or you can view our existing map by click here.
Query
# of factory 1 426
View full map
ធីសាស្រ្ត : ព័ត៌មាន ដែល​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា (ម​.​ស​.​ម​.​ក) គឺ​ត្រូវ បាន​ប្រមូល​មកពី​របាយការណ៍​ជា​ផ្លូវការ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា (​ស​.​រ​.​ក​.​ក​) និង​ការចេញផ្សាយ​នូវ​បញ្ជី​រោងចក្រ​ដែល​បណ្តាញ​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​អន្តរជាតិ​សំខាន់ៗ​មួយចំនួន ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាសា​ខ្មែរ និង​អង់គ្លេស ដែល​គ្របដណ្តប់​ព័ត៌មាន​ទាក់ទិន​នឹង​រោងចក្រ​កាត់ដេរ គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៤​។ ម​.​ស​.​ម​.​ក ពុំ​អះអាងថា​ព័ត៌មាន​ដែល​បានបង្ហាញ​ទាំងនេះ​ជា​ព័ត៌មាន​ដែល​ដាច់ស្រេច និង​ពេញលេញ​ទាំងស្រុង​នោះទេ ហើយ​ព័ត៌មាន​ខ្លះ​មាន​លក្ខណៈខុសៗ​គ្នា​ទៅតាម​ប្រភព​នីមួយៗ និង​ព័ត៌មាន​ខ្លះទៀត​គឺ​ពុំ​អាច​ស្វែងរក​បានជា​សាធារណៈ​នោះឡើយ​។ ផែន​ទីនេះ​បង្ហាញ​នូវ​បញ្ជី​រោងចក្រ​កាត់ដេរ​ចម្បងៗ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដទៃទៀត ព្រមទាំង​ជា​សមាជិក​នៃ ស​.​រ​.​ក​.​ក​។ ម​.​ស​.​ម​.​ក យល់ឃើញថា​មាន​រោងចក្រ​បន្ថែមទៀត​ដែល​កំពុងតែ​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ពុំមែន​ជា​សមាជិក​របស់ ស​.​រ​.​ក​.​ក​។​ ​

​ព័ត៌មាន​សម្រាប់​រោងចក្រ​នីមួយៗ​ដែល​បានបង្ហាញ​នៅលើ​ផែនទី​រៀបរាប់​លម្អិត​យ៉ាងហោចណាស់​ក៏មាន​ព័ត៌មាន ៤ ប្រភេទ​ក្នុងចំណោម​ប្រភេទ​ទាំង ៧ ដែល​បាន​បែងចែក​ដូចខាងក្រោម​៖
​ ​១. ឈ្មោះ​/​ពាណិជ្ជ​នាម​របស់​រោងចក្រ​
​ ​២. អាសយដ្ឋាន​ជា​ផ្លូវការ​របស់​រោងចក្រ​
​ ​៣. ប្រទេស​ដើម​របស់​ថៅកែ​រោងចក្រ​
​ ​៤. ប្រភេទ​ផលិតផល​ដែល​បាន​ផលិត​នៅក្នុង​រោងចក្រ​
​ ​៥.ម៉ាក​/​ពាណិជ្ជសញ្ញា​សំខាន់​ដែល​ផ្គត់ផ្គង់​ដោយ​រោងចក្រ
​ ​៦. ចំនួន​កម្មករ​/​កម្មការិនី​ដែល​បម្រើការ​ក្នុង​រោងចក្រ និង​
៧.បញ្ហា ដែល​ទាក់ទង​នឹង​រោងចក្រ​ជាក់លាក់​មួយៗ ដោយ​រួមបញ្ចូល​មិន​ត្រឹមតែ​ការរំលោភបំពាន​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​ទេ​។​

ម​.​ស​.​ម​.​ក សូម​ធ្វើការ​លើកទឹកចិត្ត​ដល់​បណ្តា​អង្គការ និង​ស្ថាប៍ន​ដទៃទៀត ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល និង​ពុំមែន​រដ្ឋាភិបាល ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​របៀបនេះ ដើម្បី​បង្កើន​កម្រិត​ព័ត៌មាន​ដែល​អាច​ស្វែង​រកបាន និង ដើម្បី​លើកកម្ពស់​ដល់​ការយល់ដឹង​ដល់​សាធារណៈជន​អំពី​បញ្ហា​នេះ ជាពិសេស​ទាក់ទិន​នឹង​បញ្ហា​ដែល​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​។ គោលដៅ​នៃ​ផែន​ទីនេះ​គឺធ្វើឡើង​ដើម្បី​ឲ្យ​រោងចក្រ​ទាំងឡាយ​មានការ​ទទួលខុសត្រូវ​ចំពោះ​ទំនួល​ខុសត្រូវ​រួម​ក្នុងសង្គម​របស់ខ្លួន ដែល​បាន​កំណត់ដោយ​គោលការណ៍​ណែនាំ​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ធុរៈកិច្ច និង​សិទ្ធិមនុស្ស នៅក្នុង​ក្របខ័ណ្ឌ​នៃ '​ការការពារ ការគោរព និង​ដំណោះស្រាយ​'​។

សេចក្តី​អត្ថាធិប្បាយ​សង្ខេប​

​ផែន​ទីនេះ​បង្ហាញ​លម្អិត​នូវ​រោងចក្រ​កាត់ដេរ​ចំនួន ៦១៦ ដែល​ដំណើរការ​នៅ​ប្រទេស​កម្ពុជា ដោយ​រោងចក្រ​ខ្លះ​ពុំមាន​ព័ត៌មាន​មូលដ្ឋាន​ជាក់លាក់​ដែល​យើង​ពុំបាន​រាប់បញ្ចូល​នៅក្នុង​ការស្រាវជ្រាវ​នេះ ហេតុដូច្នេះ ចំនួន​រោងចក្រ​សរុប​ទំនងជា​អាចមាន​ច្រើនជាង​នេះ​។ ថៅកែ​រោងចក្រ​ទាំងអស់នេះ​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​មកពី​បណ្តា​ប្រទេស​មួយចំនួន​រួមមាន​៖ អូស្ត្រាលី បង់​ក្លា​ដេ​ស កាណាដា ចិន បារាំង អាល្លឺម៉ង់ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី អៀក​ឡង់ អ៊ី​ស្រា​អ៊ែ​ល អ៊ីតាលី ជប៉ុន ម៉ា​កាវ សិង្ហ​បុរី អេ​ស្ប៉ា​ញ ស៊ុយអែត តៃវ៉ាន់ ថៃ​ឡ​ង្ហ់ ហូឡ​ង្ហ់ ហ្វ៊ី​លី​ពី​ន សាធារណៈរដ្ឋ​កូរ៉េ ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង តួ​គី​។​ ​ក្នុងចំណោម​រោងចក្រ​ទាំង ៦១៦ នេះ មាន​ចំនួន ៤២៦ រោងចក្រ​ស្ថិតនៅ​រាជធានី​ភ្នំពេញ ចំនួន ៨៧ នៅ​ខេត្តកណ្តាល ចំនួន ៣៣ នៅ​ខេត្តកំពង់ស្ពឺ និង​ចំនួន ២២ នៅ​ខេត្ត​ព្រះសីហនុ​។ រោងចក្រ​ចំនួន ៤៨ ទៀត​ស្ថិតនៅក្នុង​ខេត្ត​មួយចំនួនទៀត​ដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពត កោះកុង ពោធិ៍សាត់ សៀមរាប ស្វាយរៀង និង តាកែវ​។ រោងចក្រ​ទាំង ៦១៦ ប្រើប្រាស់​កម្មករ និង​កម្មការិនី​យ៉ាងហោចណាស់​៥០៣.០៤៣ នាក់ ដោយសារតែ​រោងចក្រ​ខ្លះ​ពុំបាន​រាយការណ៍​ពី​ចំនួន​កម្មករ និង​កម្មការិនី​របស់​ខ្លួន​ជាក់លាក់​នោះទេ​។

​មាន​យ៉ាងហោចណាស់​ចំនួន ១២២ រោងចក្រ​បង្ហាញ​នៅលើ​ផែនទី​នេះ ដែល​ត្រូវបាន​រាយការណ៍​ថា មាន​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ទៅ​ឲ្យ​ម៉ាក​អន្តរជាតិ​ល្បីៗ ដោយ​រួម​ប​ញ្ជូ​ល​មិន​ត្រឹមតែ​ម៉ាក Adid Adidas, Calvin Klein, Clarks, H&M, Levi's, Macy, Nike, Old Navy, Puma, Reebok, The Gap and Wal-Mart​។​

​ដោយ​ផ្អែកលើ​ការតាមដាន​ព័ត៌មាន​ប្រចាំថ្ងៃ​ទាក់ទិន​នឹង​បញ្ហា​មួយចំនួន​ដែល​កើតមានឡើង​នៅតាម​រោងចក្រ​កាត់ដេរ ចាប់តាំងពី​ខែមករា ឆ្នាំ​២០១២ ម​.​ស​.​ម​.​ក បាន​បញ្ចូល​សេចក្តីរាយការណ៍​ព័ត៌មាន​ចំនួន ២៥៣ ករណី ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយចំនួន​ដូចជា កូដកម្ម​និង​បាតុកម្ម ហេតុការណ៍​នៃ​ការ​ដួល​ស​ន្លំ ករណី​ដែល​ត្រូវបាន​រាយការណ៍​អំពី​ការរើសអើង​ប្រឆាំងនឹង​សមាជិក​សហជីព និងសេចក្តីសម្រេច ព្រមទាំង​សេចក្តី​បង្គាប់​មួយចំនួន​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ហើយ​ដែល​ព័ត៌មាន​ទាំងនេះ​ត្រូវបាន​បញ្ចូល​ទៅក្នុង​រោងចក្រ​ចំនួន ១០៨​។ (​សូមបញ្ជាក់​៖ ម​.​ស​.​ម​.​ក បញ្ចូល​ព័ត៌មាន​ទាំងនេះ​ដោយ​សង្ខេប​តែប៉ុណ្ណោះ ហើយ​ប្រសិនជា​លោកអ្នក​ចង់ដឹង​ព័ត៌មាន​លម្អិត លោកអ្នក​អាច​ចុច​មើល​លើ​ទំព័រ​ភ្ជាប់​ដែល​អាច​ស្វែង​រកបាន​ផងដែរ​នៅលើ​រោងចក្រ​នីមួយៗ​នោះ​)​។​ ​

ទាញយកទិន្នន័យនៅលើផែនទីជា Excel spreadsheet

 

ឧបត្ថម្ភគាំទ្រដោយ