បោះឆ្នោត ឃុំ/សង្កាត់ ឆ្នាំ២០១២
ជ្រើសរើស ផ្នែកផ្សេងទៀត:  

​ផែនទី​ខាងក្រោម​នេះ​បង្ហាញ​ពី​ទិន្នន័យ​បេក្ខជន​ជា​ស្ត្រី​ឈរឈ្មោះ និង ស្រី្ត​ដែល​បាន​ជាប់ឆ្នោត​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ថ្ងៃ​ទី​៣ ខែ មិថុនា ឆ្នាំ​២០១២ ។ មាន​គណបក្ស​ចំនួន​១០ បាន​ដាក់​បេក្ខជន​ក្នុង​បញ្ជី ឈរឈ្មោះ​បោះឆ្នោត រួមមាន​​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ​គណបក្ស​សមរង្ស៊ី​(SRP) គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​(FCP) គណបក្ស​នរោត្តមរ​ណ​ឬ​ទ្ធិ (NRP) ​គណបក្ស សិទ្ធិមនុស្ស (HRP) ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបេតេយ្យ​(LDP) គណបក្ស​ខ្មែរ​ឈប់​ក្រ (APP) គណបក្ស​សញ្ជាតិ​កម្ពុជា​(KNP) គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ (RDP) និង គណបក្ស​ចលនា​ប្រជាធិបតេយ្យ (DMP) ដោយ​មាន​បេក្ខជន​ស្ត្រី​សរុប ២៨ ៤៨១​នាក់ ស្មើនឹង (២៥,៦៥%) ក្នុងចំណោម​បេក្ខជន​សរុប ១១១ ០៥៦ នាក់ ។ ក្នុងចំណោម​គណបក្ស​ទាំងអស់​មាន​តែ​គណបក្ស​ចំនួន​ប្រាំពីរ​ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ​ក្នុងការ បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នេះ ស្ត្រី​ដែល​បាន​ជាប់ឆ្នោត​មាន​ចំនួន ២០៣៨ អសនៈ ត្រូវ​នឹង ១៧,៧៩%​នៃ​អស​នៈ​ទូទាំងប្រទេស (១១៤៥៩) ។ ទិន្ន័យ​ទាំងនេះ​ដកស្រង់​ចេញពី ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

​សូម​ចុច​លើ Tabs ខាង​ក្រោម​ដើម្បី​ស្វែងរក​ទិន្ន័យ​ដែល​រួម​មាន​បញ្ជី​បេក្ខជន​ស្ត្រី ឬ ស្រី្ត​ដែល​បាន​ជា​ប់ក្នុងក្រុមប្រឹក្សា​ឃុំ​សង្កាត់​។​
សូមចល័ត Mouse តាមខេត្តនិមួយៗដើម្បីរកមើលទិន្ន័យទូទៅក្នុងខេត្តនោះ។ សូមចុចលើខេត្តនីមួយដើម្បីមើលចំនួនស្រ្តីឈរឈ្មោះ តាមគណៈបក្សក្នុងខេត្តនោះ ។

បេក្ខជនស្រ្តីឈរឈ្មោះតាមខេត្ត
បេក្ខជនស្រ្តីឈរឈ្មោះតាមគណៈបក្ស


​ក្រា​ហ្វ​នេះ​បង្ហាញ​ពី​សមាមាត្រ​នៃ​បេក្ខជន​ស្ត្រី (​ដែល​បញ្ជាក់​ជា​ភាគរយ​នៃ​ចំនួន​បេក្ខជន​សរុប​) ដែល​ឈរ ឈ្មោះ​ក្នុង​ការបោះឆ្នោត​សំរាប់ ខេត្ត​នីមួយៗ​។ ក្នុង​ខេត្ត​ចំនួន​៦ បេក្ខជន​ស្ត្រី​មាន​៣០% ឬ​ច្រើន​ជាង​នេះ នៃ​ចំនួន​បេក្ខជន​សរុប របស់​បេក្ខជន​គណបក្ស​។ ចំនួន​បេក្ខជន​ស្ត្រី​ខ្ពស់​ជាងគេ​មាន​នៅក្នុង ទីក្រុង​ភ្នំពេញ (៣៨,៣%) បន្ទាប់មក​គឺ​ខេត្ត​ប៉ៃលិន​(៣៣ %)​។ អត្រា​បេក្ខជន​ស្ត្រី​ដែល​ទាប​បំផុត ក្នុងចំណោម បេក្ខជន​ស្ត្រី​ទាំង​២៤​ខេត្ត​ក្រុង គឺ​ខេត្ត​កំពង់ស្ពឺ​(១៩,៦%) និង​តាកែវ​(២០,៨%)​។​


ឧបត្ថម្ភគាំទ្រដោយ