ផែនទី​បេក្ខជន​ស្ត្រី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣

​ផែនទី​ខាងក្រោម​នេះ​បង្ហាញ​ពី​ទិន្នន័យ​បេក្ខជន​ស្ត្រី​ដែល​ឈរឈ្មោះ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ថ្ងៃ​២៨​កក្កដា​២០១៣ និង​ចុះបញ្ជី​នៅក្នុង​គណបក្ស​នយោបាយ​។ គណបក្ស​សរុប​ទាំង​៨​ដែល​បាន​ចុះបញ្ជី​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នេះ​រួមមាន​៖ គណបក្ស​សញ្ជាតិ​កម្ពុជា ("CNP") គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​("RDP") គណបក្ស​ប្រជាជន​កម្ពុជា ("CPP") គណបក្ស​ខ្មែរអភិវឌ្ឍន៍​សេដ្ឋកិច្ច​​("KEDP"), គណបក្ស​ខ្មែរ​ឈប់​ក្រ ("KAPP"), គណបក្ស​សង្រ្គោះជាតិ ("CNRP") និង គណបក្ស​សម្ព័ន​ដើម្បី​ប្រជាធិបតេយ្យ ("LDP")​។ បេក្ខជន​ស្ត្រី​សរុប (​ទាំង​ពេញសិទ្ធិ និង​បម្រុង​) មាន​ចំនួន ៤២៨​នាក់ ស្មើនឹង (២២,៥៥%) ក្នុងចំណោម​បេក្ខជន​សរុប ១៨៩៨ នាក់​។ ទិន្ន័យ​ទាំងនេះ​ដកស្រង់​ចេញពី គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)​។​

​ក្នុង​ផែនទី​នេះ​មាន​ប្រើ​ពាក្យ​គន្លឹះ​មួយចំនួន​ដូច​ពន្យល់​នៅ​ខាងក្រោម​៖

  • ​ចំនួន​អសនៈ ៖ សំដៅ​ទៅ​លើ​ចំនួន​អសនៈស​រុប​ដែល​មាន​បេក្ខជន​តំណាង​នៅក្នុង​មណ្ឌល​នី​មួយៗ​។ ចំនួន​អស​នៈ​សម្រាប់​មណ្ឌល​នី​មួយៗ​ខុសៗ​គ្នា​អាស្រ៍យ​លើ​ចំនួន​ប្រជាពលរដ្ឋ​នៅក្នុង​មណ្ឌល​នោះ​។
  • ចំនួន​បេក្ខជន​ស្ត្រី​ពេញសិទ្ធិ​៖ ជា​ចំនួន​បេក្ខជន​ស្ត្រី​ដែល​មាន​ដាក់​ក្នុង​បញ្ជី​បោះឆ្នោត​។​
  • ចំនួន​បេក្ខជន​ស្ត្រី​បម្រុង ៖ ជា​ចំនួន​បេក្ខជន​ស្ត្រី​ដែល​មិន​បាន​ដាក់​នៅក្នុង​បញ្ជី​បោះឆ្នោត ប៉ុន្តែ​ដាក់​សម្រាប់​បម្រុង​ទុក​ក្នុង​ករណី​ដែល​បេក្ខជន​ពេញសិទ្ធិ​បោះបង់ចោល​។
  • ចំនួន​គណបក្ស​ដែល​ចុះឈ្មោះ​៖ ចំនួន​គណបក្សនយោបាយ​ដែល​បេក្ខជន​បាន​ចុះបញ្ជី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅក្នុង​មណ្ឌល​នោះ​។

​សូម​ចល័ត Mouse តាម​ខេត្ត​និមួយៗ​ដើម្បី​រក​មើល​ទិន្ន័យ​ទូទៅ​ក្នុង​ខេត្ត​នោះ​។​ សូម​ចុច​លើ​ខេត្ត​នីមួយ​ដើម្បី​មើល​ចំនួន​ស្ត្រី​ឈរឈ្មោះ តាម​គណៈបក្ស​ក្នុង​ខេត្ត​នោះ ។​

​បេក្ខជន​ស្ត្រី​ឈរឈ្មោះ​បោះឆ្នោត​តាម​គណបក្ស​ក្នុង​ខេត្ត​គ្រប់ខេត្ត
គណបក្ស​ ​បេក្ខជន​ស្ត្រី​ពេញសិទ្ធិ​ %​ ​ស្ត្រី​នៃ​បេក្ខជន​ពេញសិទ្ធិ​សរុប​ បេក្ខជន​ស្ត្រី​បម្រុង​ % ស្ត្រី​នៃ​បេក្ខជន បម្រុង​សរុប

សេចក្តី​អត្ថាធិប្បាយ​សង្ខេប

បង្ហាញជា graph
បង្ហាញជា តារាង
សេចក្តី​អត្ថាធិប្បាយ​សង្ខេប

តារាង​នេះ​បង្ហាញ​ពី​ភាគរយ​បេក្ខជន​ស្ត្រី​ទាំងអស់​ទាំង​បេក្ខជន​ពេញសិទ្ធិ​និង​បេក្ខជន​បម្រុង​តាម​ខេត្ត​និង​គ្រប់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣​។ ក្នុង​ខេត្ត​ក្រុង​ទាំង​២៤ មាន​តែ​ខេត្ត​ចំនួន​បី ដែល​មាន​តំណាង​ស្ត្រី​ជា​បេក្ខជន​លើសពី​៣០% ទោះបីជា​ខេត្ត​ចំនួន​៧​ផ្សេង​ទៀត​មាន​បេក្ខជន​តំណាង​ស្ត្រី​ប្រហាក់ប្រហែល​នេះ​គឺ​ចន្លោះ​ពី ២៥%​ទៅ​៣០%​។ ខេត្ត​ដែល​មាន តំណាង​ស្ត្រី​ជា​បេក្ខជន​ច្រើនជាងគេ​គឺ​ខេត្ត​កោះកុង (៣៧,៩៣%) ខេត្ត​ប៉ៃលិន និង ខេត្ត​រតនៈគីរី គឺជា​ខេត្ត​ដែល​មាន​បេក្ខជន​តំណាង​ស្ត្រី​ច្រើនជាង​៣០% ។ ខេត្ត​ចំនួន​៧ មាន​តំណាង​ស្ត្រី​តិច​ជាង​២០% និង​ខេត្ត​ដែល​មាន​ភាគរយ​ស្ត្រី​តិច​ជាង​គេ​គឺ​ខេត្ត​កំពង់ចាម​គឺមាន​តែ​១៤,៣៥%​។

​ចំនួន​បេក្ខជន​ស្ត្រី​សរុប​តាម​គណបក្ស​នយោបាយ​
  • បង្ហាញជា តារាង
សេចក្តី​អត្ថាធិប្បាយ​សង្ខេប

តារាង​នេះ​បង្ហាញ​ថា​បេក្ខជន​ស្ត្រី​សរុប​ទាំង​បេក្ខជន​ពេញ​សិទ្ធិ​និង​បម្រុង​តាម​គណបក្ស​នយោបាយ​ទាំងអស់​មាន​២២,៥៥ % ក្នុងនោះ​បេក្ខជន​ពេញ​សិទ្ធិ​មាន ១៨,៩៦% និង​បេក្ខជន​បម្រុង​មាន ២៥,៦៩% ។ ​តំណាង​ស្ត្រី​ក្នុងចំណោម​បេក្ខជន​ពេញ​សិទ្ធិ​មាន​កម្រិត​ទាប​និង​តំណាង​ស្ត្រី​ក្នុងចំណោម​បេក្ខជន​បម្រុង​មាន​កម្រិត​ខ្ពស់​បន្តិច ដែល​នេះ​បង្ហាញ​ឲ្យឃើញ​ថា​គណបក្ស​ជាច្រើន​នៅ​តែ​ដាក់​ស្ត្រី​ក្នុង​ជម្រើស​ទី​២​បន្ទាប់ពី​បុរស​នៅឡើយ​។

គណបក្ស​តូចៗ​មាន​ភាគរយ​បេក្ខជន​ពេញ​សិទ្ធិ​ជា​ស្ត្រី​ខ្ពស់​ជាងគេ មាន​ដូចជា​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មាន​៤៤,៤៤% គណបក្ស​សាធារណរដ្ឋ​ខ្មែរ​មាន ៣៥,៥៨% គណបក្ស​ខ្មែរ​ឈប់​ក្រ​មាន ២៥,៤១%​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង គណបក្ស​សង្គ្រោះ​ជាតិ​មាន​បេក្ខជន​ពេញសិទ្ធិ​ដែល​ជា​ស្ត្រី​ទាប​ជាងគេ​គឺ​ត្រឹមតែ ៩,៧៦%​។ ចំនួន​តំណាង​ស្ត្រី​ជា​បេក្ខជន​បម្រុងមាន​ភាគរយ​ខ្ពស់ជាង​នេះ​នៅ​គ្រប់​គណបក្ស​ទាំងអស់ ដោយគណបក្សចំនួនបីមានតំណាងស្រ្តីច្រើនជាង​៣០% ។ ក្នុងចំណោម​គណបក្ស​ទាំង​បី​នេះ គណបក្ស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខ្មែរ​មាន​តំណាង​ស្ត្រី​ជា​បេក្ខជន​ខ្ពស់​ជាងគេ​គឺ ៥៥,៥៦% ។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង សង្គ្រោះ​ជាតិ​នៅតែ​មាន​ភាគរយ​ទាប​នៅក្នុង​បញ្ជី ដោយ​គណបក្ស​នីមួយ​មាន​បេក្ខជន​បម្រុង​ជា​ស្ត្រី​ចំនួន​តែ​១៣,៤៨% ប៉ុណ្ណោះ​។​

ឧបត្ថម្ភគាំទ្រដោយ