​ផែនទី​តំណាងរាស្ត្រ​ស្ត្រី​ជាប់ឆ្នោត​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣
A web browser that supports HTML5 is required in order to view this content. If you are seeing this message then your current web browser does not. Please upgrade.

​​ផែនទី​ខាងក្រោម​នេះ​បង្ហាញ​ពី​ទិន្នន័យ​តំណាងរាស្ត្រ​ស្ត្រី​ដែល​ទទួលបាន​អាសនៈ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ('​ការបោះឆ្នោត​តំណាងរាស្ត្រ') ដែល​បាន​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លង​មកនេះ​។ ក្នុងចំណោម​គណបក្ស​ទាំង​៨ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៣​នេះ មានតែ​គណបក្ស​ពីរ​ប៉ុណ្ណោះ​ដែល​ទទួលបាន​សំឡេង​គ្រប់គ្រាន់​ក្នុងការ​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភាជាតិ រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា ('​ប្រ​.​ជ​') និង​គណបក្ស​សង្គ្រោះ​ជាតិ ('​គ​.​ស​.​ជ​')​។ ភាគរយ​តំណាងរាស្ត្រ​ស្ត្រី​ជាប់ឆ្នោត​សរុប​មាន ២០,៣៣% ស្មើនឹង​២៥ រូប​ក្នុងចំណោម ១២៣ រូប​។ ស្ត្រី​ទទួលបាន​អាសនៈ​ចំនួន ១៨ (​ស្មើនឹង​២៦,៤៧%) ក្នុងចំណោម ៦៨ អាសនៈ​ដែល ប្រ​.​ជ ទទួលបាន និង ក្នុងចំណោម ៥៥ អាសនៈ​ដែល​គ​.​ស​.​ជ ទទួលបាន អាសនៈ​របស់​ស្ត្រី​មាន​ចំនួន ៧ ស្មើនឹង ១២,៧៣%​។​

​ក្នុង​ផែនទី​នេះ​មានប្រើ​ពាក្យ​គន្លឹះ​មួយចំនួន​ដូច​ពន្យល់​នៅ​ខាងក្រោម​៖

  • ​ចំនួន​តំណាងរាស្ត្រ​ស្ត្រី​ជាប់ឆ្នោត​សរុប​៖ ចំនួន​ស្ត្រី​សរុប​ដែល​បាន​ជាប់ឆ្នោត​ក្នុងការ​បោះឆ្នោត​តំណាងរាស្ត្រ​។
  • ចំនួន​តំណាងរាស្ត្រ​ស្ត្រី​ជាប់ឆ្នោត​របស់ ប្រ​.​ជ ៖ ចំនួន​ស្ត្រី​មកពី ប្រ​.​ជ ដែល​ទទួលបាន​អាសនៈ​ក្នុងការ​បោះឆ្នោត​តំណាងរាស្ត្រ​។​
  • ​ចំនួន​តំណាងរាស្ត្រ​ស្ត្រី​ជាប់ឆ្នោត​របស់ គ​.​ស​.​ជ ៖ ចំនួន​ស្ត្រី​មកពី គ​.​ស​.​ជ ដែល​ទទួលបាន​អាសនៈ​ក្នុងការ​បោះឆ្នោត​តំណាងរាស្ត្រ​។​

​សូម​ចល័ត Mouse តាម​ខេត្ត​និមួយៗ​ដើម្បី​រក​មើល​ទិន្ន័យ​ទូទៅ​ក្នុង​ខេត្ត​នោះ​។​ សូម​ចុច​លើ​ខេត្ត​នីមួយ​ដើម្បី​មើល​ចំនួន​ស្ត្រី​ជាប់ឆ្នោត តាម​គណៈបក្ស​ក្នុង​ខេត្ត​នោះ ។​

បង្ហាញជា តារាង
សេចក្តី​អត្ថាធិប្បាយ​សង្ខេប

ក្រា​ហ្វ​ខាងលើនេះ​បង្ហាញ​ពី​ភាគរយ​តំណាងរាស្ត្រ​ស្ត្រី​ជាប់ឆ្នោត​នៅក្នុង​រដ្ឋសភា​នៅតាម​ខេត្ត​។ ភាគរយ​តំណាងរាស្ត្រ​ស្ត្រី​ជាប់ឆ្នោត​សរុប​មាន​ចំនួន ២០,៣៣% ស្មើនឹង​២៥ អាសនៈ​ក្នុងចំណោម ១២៣ អាសនៈ​។ ក្នុងចំណោម ២៤ ខេត្ត ខេត្ត​ចំនួន ៦ មាន​ភាគរយ​តំណាង​ស្ត្រី​លើសពី​៣០% ដែល​សម្រេចបាន​តាម​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​រ៍​កម្ពុជា​នៅ​ឆ្នាំ​២០១៥​។ ខេត្ត​ប៉ៃលិន​គឺជា​ខេត្ត​ដែលមាន​តំណាង​ស្ត្រី​ខ្ពស់​ជាងគេ​រហូតដល់​១០០% គឺមាន​បេក្ខជន​តែ​ម្នាក់​ជា​ស្ត្រី​ជាប់ឆ្នោត​។ ខេត្ត​ពីរ​ផ្សេងទៀត រួមមាន ក្រចេះ និង​ស្វាយរៀង​មាន​តំណាង​ស្ត្រី​ច្រើនជាង ៦០%​។ ប៉ុន្តែ ខេត្ត ១១ ផ្សេងទៀត​មិនមាន​បេក្ខជន​ស្ត្រី​ជាប់ឆ្នោត​នោះទេ​។

ឧបត្ថម្ភគាំទ្រដោយ