វិវាទដីធ្លី​ដែល​បាន​រាយការណ៍
A web browser that supports HTML5 is required in order to view this content. If you are seeing this message then your current web browser does not. Please upgrade your browser or you can view our existing map by click here.

សូម​ចុច​លើ​ចំណុច​នៅក្នុង​ផែនទី​នៃ​ទំព័រ​ដើម្បី​បង្ហាញ​ពី​ករណី​ដែល​បាន រាយការណ៍​ពី​រឿង​វិវាទ​ដីធ្លី​។


​ធី​សាស្ត្រ :​ព័ត៌មាន​ដែល​បោះផ្សាយ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស កម្ពុជា​នា​ពេល​នេះ​គឺជា​ព័ត៌មាន​សាធារណៈ​ដែល​បាន​ប្រមូល​មក​ពី អត្ថបទ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​ភាសា​ខ្មែរ អង់គ្លេស​និង អត្ថបទ បោះពុម្ពផ្សាយ ដែល​ពាក់ព័ន្ធ​ចេញផ្សាយ​ដោយ​អង្គការ មិនមែន​រដ្ឋាភិបាល និង អង្គការ​ផ្សេងៗ​ទៀត ក៏ដូចជា ការចុះ​ស្រាវជ្រាវ លើ​វិវាទ​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ("​ម​.​ស​.​ម​.​ក​")​។ ករណី​ដែល​កត់ត្រា​នៅទីនេះ គ្រាន់តែ​ជា​ករណី​វិវាទ ដែល​រាយការណ៍​តាម​ប្រភព​សាធារណៈ និង​មជ្ឈមណ្ឌល​ទទួលបាន ព័ត៌មាន​គ្រប់គ្រាន់​ចំពោះ​ករណី​ជាក់ស្តែង​ដើម្បី​បង្កើត ជា​រូបភាព​មួយ​នៃ ដំណើរ​រឿង​វិវាទ​នោះ ។ ករណី​ដែល​ផ្សាយ​ទាំងនេះ ជា​ករណី​ត្រូវបាន​រាយការណ៍ ហើយ​ក្នុងនោះ មាន​ករណី​មួយ​ចំនួន​ត្រូវបាន​ដោះស្រាយ​តាំងពី​ឆ្នាំ​២០០៧​។​ចំនួន​ប្រភពព័ត៌មាន ផ្អែក​លើ​ប្រភព​ផ្សេងៗ​តាម​ករណី​នីមួយៗ​។ នៅក្នុង​ករណី​ខ្លះ ព័ត៌មាន​ដែល បង្ហាញ​នេះ​បាន​ប្រមូល​មក​ពី​តែ​ប្រភព​តែ​មួយ​ជាទូទៅ​គឺ​របាយការណ៍​តាម​ប្រព័ន្ធ ផ្សព្វផ្សាយ ដែល​ចេញផ្សាយ​នៅ​ដើមឆ្នាំ​២០០៧​។ នៅ​ខណៈ​ពេល​ដែល​មាន រឿង​មួយ​ចំនួន​អាច​ត្រូវបាន​ដោះស្រាយ​ចាប់តាំងពី​ពេលនោះ​មក ហើយ​ដែល ម​.​ស​.​ម​.​ក មិន​អាច​ស្វែងរក​បាន​នូវ​របាយការណ៍​ស្តីពី​ព័ត៌មាន​ទាំងនោះ ក្នុង​កំឡុងពេល​នៃ​ការតាមដាន​ឃ្លាំមើល​ព័ត៌មាន និង ការស្រាវជ្រាវ របស់​យើង​។ ម​.​ស​.​ម​.​ក មិន​បូកសរុប​ថា​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ នៅទីនេះ គឺជា​ការសន្និដ្ឋាន​បញ្ចប់​នោះឡើយ​។ ផ្ទុយទៅវិញ ព័ត៌មាន​ទាំងនេះ​ឆ្លុះបញ្ចាំង តែ​មួយ​ផ្នែក​តូច​មួយ​នៃ​ករណី​វិវាទ​ដីធ្លី​ដែល​កំពុង កើតឡើង​នៅ​ប្រទេស​កម្ពុជា​។ ព័ត៌មាន​នេះ​បង្ហាញឡើង ដើម្បី​ផ្តល់​នូវ​រូបភាព​ពី​ស្ថានភាព​របស់​ករណី​ផ្សេងៗ ដែល​អនុញ្ញាតិ​ឲ្យ​អ្នក​អាន អាច​ស្វែងយល់​លើស​ពី​តួលេខ និង ទិន្នន័យ និង​ដើម្បី​ផ្តល់​ការ​យល់​ឲ្យបាន​ច្បាស់​នៅ​ក្នុង​ករណី​ដីធ្លី ដែល​កើតឡើង នៅ​កម្ពុជា និង អំពី​របៀប​ដែល​ករណី​ទាំងនោះ​ត្រូវបាន​អាជ្ញាធរ​ដោះស្រាយ​។ ម​.​ស​.​ម​.​ក លើកទឹកចិត្ត​ឲ្យ​អង្គការ និង ស្ថាប័ន​នានា រួមមាន​ទាំង​រដ្ឋាភិបាល និង អង្គការ​មិនមែន​រដ្ឋាភិបាល ចេញផ្សាយ​ព័ត៌មាន​ស្រដៀង​គ្នា​នេះ ដើម្បី​បង្កើន នូវ​ប្រភព​ឯកសារ​នានា​ដែល​អាច​រកបាន និង ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង នូវ​ការយល់ដឹង​របស់​សាធារណៈជន​ទូទៅ ស្តីពី​បញ្ហា​នេះ​។ ព័ត៌មាន​គឺ​ជា គន្លឹះ​ដ៏​សំខាន់ ចំពោះ​ការយល់ដឹង ព្រមទាំង​ជា​បញ្ហា​មួយ​ដែល​ត្រូវ ដោះស្រាយ​ឲ្យបាន​ល្អ​បំផុត នៅពេល​ដែល​បញ្ហា​នេះ​ត្រូវ​បាន​យល់ដឹង យ៉ាង​ច្បាស់លាស់​។​

​និយមន័យ​

​ក្នុង​គោលបំណង​ផ្តល់​នូវ​ការយល់ដឹង​ច្បាស់លាស់​មួយ​អំពី ស្ថានភាព​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ម​.​ស​.​ម​.​ក បាន​បែងចែក​វិវាទ​ដីធ្លី នៅក្នុង​ទិន្នន័យ​នេះ ជា​បី​ផ្នែក​៖ វិវាទ​លើ​កម្មសិទ្ធិ ការរំលោភ​យក​ដី និង ការបណ្តេញចេញ​ពី​ដី​។ ប្រភេទ​នៃ​វិវាទ​ទាំងបី​នេះ​ត្រូវ​បាន​ឲ្យនិយមន័យ​ដូចតទៅ​៖

'​វិវាទ​លើ​កម្មសិទ្ធិ​'៖ នៅក្នុង​ការសិក្សា​នេះ បាន​ឲ្យនិយមន័យ​នៃ "​វិវាទ​លើ​កម្មសិទ្ធិ​"​ថា ជា​វិវាទ​រវាង​គូភាគី ដែល​អះអាង​ពី​កម្មសិទ្ធិ​លើ​ដី​។ ជាទូទៅ​ករណី​ទាំងនេះ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការទាមទារ​ត្រួត​គ្នា​នៅលើ​ដី​តែមួយ​។ ការទាមទារ​អាច​ផ្អែកលើ​ឯកសារ​សំគាល់​កម្មសិទ្ធិ កិច្ចសន្យា​លក់ ឬ ពេលវេលា​យូរអង្វែង​នៃ​ការកាន់កាប់​ដី​។ វិវាទ​មួយ​ដែល​ត្រូវបាន​ចាត់​ចំណាត់​ថ្នាក់​ថា ជា​វិវាទ​លើ​កម្មសិទ្ធិ នៅពេល​ក្រោយមក​អាច​ក្លាយជា ការរំលោភ​យក​ដី ឬ ការបណ្តេញចេញ​ពី​ដី​។​

'​ការរំលោភ​យក​ដី​'៖ ក្នុង​ការសិក្សា​នេះ​បាន​ឲ្យនិយមន័យ នៃ '​ការរំលោភ​យក​ដី​' ថា គឺ​ជា​ទង្វើ​នៃ​ការដកហូត​កម្មសិទ្ធិ និង​/​ឬ គ្រប់គ្រង​ដី​ដែល​មាន​ម្ចាស់ ដែល​ត្រូវបាន​ប្រើប្រាស់ ឬ ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ភាគី​ម្នាក់ទៀត ឬ ភាគី​ជា​ច្រើន​ទៀត​។ ករណី​ដែល​ត្រូវ​បាន​ចាត់​ប្រភេទ​ថា ជា​វិវាទ​ដីធ្លី អាច​វិវត្ត​ទៅ​ចំណុច​មួយ​ដែល​ការរំលោភ​យក​ដី​អាច​កើតមានឡើង​។ ក្នុង​គោលបំណង​នៃ​ការសិក្សា​នេះ ករណី​បែប​នេះ​អាច​ក្លាយទៅជា​ប្រភេទ​ជា​ការរំលោភ​យក​ដី នៅពេលដែល​មាន​ការលើក​ឡើង​ថា​ការរំលោភ​យក​ដី​បាន​កើតឡើង​។

'​ការបណ្តេញចេញ​ពី​ដី​'៖ ក្នុង​ការសិក្សា​នេះ​បាន​ឲ្យនិយមន័យ '​ការបណ្តេញចេញ​ពី​ដី​' ថា​ជា​ទង្វើ​នៃ​ការបណ្តេញ​ប្រជាពលរដ្ឋ​ចេញ ទោះជា​ដោយ​បង្ខំ​ក្តី ឬ ដោយ​របៀប​ណា​ក្តី ពី​ដី​ដែល​ពួកគាត់​មាន​កម្មសិទ្ធិ ប្រើប្រាស់ ឬ គ្រប់គ្រង​។​

   
ការវិភាគស្តីពីករណីវិវាទដីធ្លី

• យោង​តាម​ការស្រាវជ្រាវ​របស់​យើង មាន​ករណី​វិវាទ​ដីធ្លី​ចំនួន ២២៣ ករណី ដែល​ត្រូវបាន​រាយការណ៍ ជា​សាធារណៈ នៅ​ក្នុង​រយៈ​បួន​ឆ្នាំ​ចុងក្រោយ​នេះ រាប់​ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។ ព័ត៌មាន​ដែល​បង្ហាញ នូវទីនេះ​គឺ​ត្រូវបាន យកចេញ​ពី​ការរាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​របាយការណ៍​របស់​អង្គការ មិនមែន​រដ្ឋាភិបាល ព្រមទាំង​ព័ត៌មាន​ដែល​ទទួលបាន​ពី​ការចុះ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ("​ម​.​ស​.​ម​.​ក​")​។

• ករណី​ដែល​បាន​កត់ត្រា​ដោយ ម​.​ស​.​ម​.​ក បង្ហាញថា យ៉ាងហោចណាស់ ទំហំ​ដី ៥​ភាគរយ​នៃ​ផ្ទៃដី សរុប​ប្រទេស​កម្ពុជា គឺ​កម្មវត្ថុ​នៃ​ទំនាស់ ឬ ក៏​បាន​ស្ថិតក្នុង​ទំនាស់​ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុងក្រោយ​នេះ​។

ការពិពណ៌នា

​ប្រភព​ផ្សេងៗ​គ្នា​ត្រូវ​បាន​ប្រើប្រាស់ ក្នុង​ការប្រមូល​រាល់​ព័ត៌មាន ដែល​បង្ហាញ​នៅ​ទីនេះ បញ្ជាក់​ពី​ចំនួន​ប្រជាពលរដ្ឋ​ដែល រង​ផលប៉ះពាល់​ដោយសារ​វិវាទ​ដីធ្លី ដោយ​រាប់​តាម​ចំនួន​គ្រួសារ ឬ តាម​ចំនួន​បុគ្គល​ដែល​រងគ្រោះ​។ ភាគច្រើន ម​.​ស​.​ម​.​ក ផ្តោត​ទៅ​លើ់​ចំនួន​គ្រួសារ​រងគ្រោះ ដែល​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ ៤៧ ៣៤២ គ្រួសារ​កំពុង​នឹង​បាន​រងគ្រោះ ឬក៏ នឹង​ត្រូវ​រងគ្រោះ ដោយ​វិវាទ​ទាំងនេះ​។ ម​.​ស​.​ម​.​ក​បាន​រកឃើញ​ផងដែរ​ថា​ប្រជាពលរដ្ឋ ចំនួន ៧៦៨ ៨៦២ នាក់ បន្ថែម​ទៀត​បាន​នឹង​កំពុង​រងគ្រោះ ឬ​នឹង​រងគ្រោះ​ផងដែរ​។​

​តាម​លក្ខខណ្ឌ​នៃ​ចំនួន​ជនរងគ្រោះ វិវាទ​ដីធ្លី​ដែល​ធំ​ជាង​គេ​នៅ​កម្ពុជា គឺ​ទំនាស់​នៅ​តំបន់​ព្រៃ​ឡង់​។ ព្រៃ​ឡង់​គឹជា​ព្រៃ​បៃតង​នៅ​តំបន់​ទំនាប ដែល​នៅ​សេសសល់​នៅ​កម្ពុជា និង ឧបទ្វិប​ឥណ្ឌូចិន​។ ព្រៃ​នេះ​គ្រប់​ដណ្តប់​លើ​ផ្ទៃ​ដី​ជាង ៣៦០០ គីឡូម៉ែត្រ​ក្រឡា រវាង​ទន្លេមេគង្គ និង​ខេត្ត​ស្ទឹងត្រែង កាត់​ខេត្ត​៤ គឺ កំពង់ធំ ក្រចេះ ព្រះវិហារ និង​ស្ទឹងត្រែង ទំនាស់​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ប្រជាជន ៧០០ ០០០​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិដើម​។

​យោង​តាម​ទិន្នន័យ​ដែល​ប្រមូលបាន​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស កម្ពុជា ១៤​ភាគរយ នៃ​គ្រួសារ​សរុប​ដែល​រង​ប៉ះពាល់​ដោយ​ទំនាស់​ដីធ្លី បច្ចុប្បន្ន​រស់នៅ​ទីក្រុង​ភ្នំពេញ​។ ១០ ភាគរយ​ទៀត​រស់នៅ ខេត្ត​កំពង់ស្ពឺ រីឯ ៩​ភាគរយ​ទៀត​នៅ​ខេត្ត​ក្រចេះ ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា​។​

   
* កំណត់សំគាល់៖ ជាទូទៅ ប្រភព​នានា​ដែល ម​.​ស​.​ម​.​ក បាន​យោង ប្រាប់​អំពី​ចំនួន​នៃ​ជនរងគ្រោះ ដោយសារ​វិវាទ តាម​ចំនួន​ប្រជាពលរដ្ឋ ឬ ក៏​ចំនួន​គ្រួសារ​រងគ្រោះ​។ នៅក្នុង​ករណី​ដែល​អាច​ធ្វើបាន ម​.​ស​.​ម​.​ក បាន​ផ្តល់​ចំនួន​ទាំងពីរ ឧទាហរណ៍ ចនួន​រាប់​ជា​គ្រួសារ​រងគ្រោះ និង ចំនួន​រាប់​ជា​ប្រជាពលរដ្ឋ​រងគ្រោះ ទោះជា​យ៉ាងណា​ក៏ដោយ តួលេខ​បែបនេះ គួ​ត្រូវ​បង្ហាញ​ដាច់ដោយឡែក​ពីគ្នា ដោយហេតុ​ថា​តួលេខ​ទាំងនេះ​គឺ​ត្រូវបាន ប្រមូល​ចេញពី​ប្រភព​ផ្សេៗ​គ្នា​។ ចំពោះ​ផ្នែក ភាគច្រើន​តួលេខ​របស់​យើង ប្រើប្រាស់ ឯក​តា​ជា​គ្រួសារ​ដើម្បី​បង្ហាញ អំពី​ចំនួន​ជនរងគ្រោះ ដោយសារ​វិវាទ​។​


ឧបត្ថម្ភគាំទ្រដោយ