កាល​ប្រ​វតិ្តច្បាប់​អង្គការ​សមាគម


បន្ទាប់​ពី​សភា​​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (“ម.ស.ម.ក”) បាន​​​ចង​ក្រង​នូវ​កាល​ប្រ​វតិ្ត​មួយ​លម្អិត​អំពីដំណើរ​​ដែល​ឈានទៅ​ដល់​ការ​អនុម័ត​​សេចក្តី​ព្រាង​ច្បាប់​នេះ។ កាល​ប្រ​វត្តិ​នេះ​មាន​គោល​បំណង​​បង្ហាញ​​ឲ្យ​បាន​​ដឹង​ពី​សេចក្តី​ព្រាង​ច្បាប់​អង្គការ​សមាគម ដោយ​បង្ហាញ​ពីក្តី​បារម្ភ​​របស់​​អង្គការ​សង្គស៊ីវិល​ដែល​​​បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​អំឡុង​ពេល​ដំណើរ​​ការ​តាក់តែង​​សេចក្តី​ព្រាង​ច្បាប់ និងជម្រាប​ជូន​​សាធារ​ណៈ​ជនឲ្យ​បាន​ដឹង​អំពី​​ផល​ប៉ះ​ពាល់​នៃ​​សេចក្តី​ព្រាង​ច្បាប់នេះទៅ​​លើ​​សេរី​ភាព​មូល​ដ្ឋាន។ កាល​ប្រ​វត្តិ​នេះក៏​បាន​​គ្រប​ដណ្ដប់​​នូវ​រាល់​ព្រឹត្តិ​ការណ៍​នានា​ដែល​បាន​កើត​ឡើង​ចាប់​តាំង​ពី​ការ​ដាក់​​សណើ​​លើក​ដំបូង​ទៅ​កាន់​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​នៅ​​ពី​ឆ្នាំ​១៩៩៨ រហូត​ដល់សភា​​អនុម័ត​​នៅ​ខែ​កក្កដា ឆ្នាំ​២០១៥​។ រាល់​ព័ត៌​មាន​ដែល​មាន​នៅ​ក្នុង​កាលប្រ​វត្តិ​នេះ​ត្រូវ​បាន​​ចង​ក្រង​ដោយ​ ម.ស.ម.ក ​ ដោយ​ដក​ស្រង់​​យក​មកពី​អត្ថបទសារព័ត៌​មាន​ជា​​​​ភាសា​ខ្មែរ ឬ អង់គ្លេស និង​សេចក្តីអត្ថាធិប្បាយ​ សេចក្តី​វិភាគ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សង្គម​ស៊ីវិល​នានា និង​អ្នក​ជំនាញ​ផ្សេងៗទៀត។

LANGO : 1998   1999   2008   2009   2010   2011   2014   2015

ប្រភេទ : ការតស៊ូមតិ   ការពិគ្រោះយោបល់   ការឆ្លើយតបរបស់រដ្ឋាភិបាល   សេចក្តីព្រាងច្បាប់


Picture

ច្បាប់​អង្គការ​សមាគម​ត្រូវបាន​ដាក់ជូនទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៩៨ / ការឆ្លើយតបរបស់រដ្ឋាភិបាល

​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​ត្រូវបាន​ដាក់​ទៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​បណ្ដាល​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​មាន​ក្តីបារម្ភ​ជាខ្លាំង​។​

ប្រភព : PPP

Picture

សមាជិកសភា​គណបក្ស សម រង្ស៊ី​ស្នើ​ឲ្យ​មានច្បាប់​អង្គការ​សមាគម
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩៩ / ការឆ្លើយតបរបស់រដ្ឋាភិបាល

សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ៦ នាក់​ស្នើ​ឲ្យ​មានច្បាប់​អង្គការ​សមាគម​

ប្រភព : Letter

Picture

​លោក​ហ៊ុន សែន មានបំណង​អនុម័ត​ច្បាប់សង្គម​ស៊ីវិល
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៨ / ការឆ្លើយតបរបស់រដ្ឋាភិបាល

​នាយករដ្ឋមន្ត្រី បានលើកឡើង​ពី​គោលបំណង​ចង់​អនុម័ត​ច្បាប់សង្គម​ស៊ីវិល​ក្នុងពេល​ឆាប់ៗ ដោយ​ជឿជាក់ថា “​ភេរវជន​” អាច​ព្យាយាម​ដាក់​ទីតាំងនៅ​កម្ពុជា ក្រោមរូបភាព​បន្លំ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​

ប្រភព : Khmernz / CAMD

Picture

សេចក្ដីស្នើច្បាប់​អង្គការ​សមាគម​របស់​រដ្ឋាភិបាល​ជា​បញ្ញត្តិ​ដាក់ទណ្ឌកម្ម​សង្គម​ស៊ីវិល
ថ្ងៃទី១ ខែតុលា ឆ្នាំ២០០៨ / ការឆ្លើយតបរបស់រដ្ឋាភិបាល

​តំណាងរាស្ត្រ​គណបក្សជំទាស់ និង​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​បាន​រិះគន់​ទៅលើ​សេចក្តីស្នើច្បាប់ ដែល​រដ្ឋាភិបាល​បានលើកឡើង ដែលមាន​លក្ខណៈ​តឹងរឹង​សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ថ្លែងថា​ជាការ​រឹតត្បិត​ទាំងនោះ លើសពី​ការចាំបាច់ ដើម្បី​ធានា​នូវ​គណនេយ្យភាព​ក្នុង​វិស័យ​អង្គការ​។

ប្រភព : Khmernz

Picture

នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើម​ជំរុញ​ឲ្យ​មានច្បាប់​អង្គការ​សមាគម
ថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ២០០៩ / ការឆ្លើយតបរបស់រដ្ឋាភិបាល

​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​កាលពី​ថ្ងៃ​អង្គារ ថា​រដ្ឋាភិបាល​បានចាប់ផ្ដើម​ធ្វើ​សេចក្តីព្រាងច្បាប់​មួយ​ដើម្បី​ដាក់​កំហិត​លើ​សកម្មភាព​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

ប្រភព : PPP

Picture

អង្គការ​លីកាដូ​ចេញផ្សាយ​កំណត់ត្រា​សង្ខេប ៖ សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​កម្ពុជា​ប្រឈម​នឹង​ការគំរាមកំហែង​
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១០ / ការតស៊ូមតិ (របាយការណ៍សង្ខេប)

​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​បង្ហាញ​ពី​ការគំរាមកំហែង ចំពោះ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា និង​ដាក់​កំហិត​សេរីភាព​របស់​ពួកគេ​។​

ប្រភព : LICADHO

Picture

ការចេញផ្សាយ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម លើក​ទី ១
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១០ / សេចក្តីព្រាងច្បាប់

ប្រភព : Sithi / ICNL / LICADHO / PPP

Picture

​អង្គការ អាយ​ស៊ី​អិន​អិ​ល (ICNL) ផ្ដល់​មតិយោបល់​លើ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ
ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១០ / ការតស៊ូមតិ (វិចារណកថា និងការវិភាគ)

​សេចក្តីព្រាងច្បាប់​អង្គការ​លើក​ទី​១ ត្រូវបាន អង្គការ អាយ​ស៊ី​អិន​អិ​ល (ICNL) ផ្ដល់​មតិយោបល់ និង​វិភាគ​លើ​សេចក្តីព្រាងច្បាប់​នេះ​។

ប្រភព : ICNL

Picture

អង្គការ​សង្គម​ស៊ីវិល​ពិភាក្សា​ពី​ក្តីកង្វល់ ទៅលើ​ច្បាប់​អង្គការ​សមាគម​
ថ្ងៃទី៣ ខែមករា ឆ្នាំ២០១១ / ការតស៊ូមតិ (ការពិគ្រោះយោបល់របស់សង្គមស៊ីវិល)

តំណាង​អង្គការ​សង្គម​ស៊ីវិល​រាប់រយ​នាក់​បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ម្សិលមិញ​ដើម្បី​ពិភាក្សា​ពី​ក្តីបារម្ភ និង​អនុសាសន៍​ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​អង្គការ​ដ៏​ចម្រូងចម្រាស់ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃមុន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល​មកដល់​។

ប្រភព : PPP

Picture

នាយករដ្ឋមន្ត្រី​ហ៊ុន សែន មិន​សប្បាយចិត្ត​ចំពោះ​អ្នក​រិះគន់​មកលើ​ច្បាប់​អង្គការ​សមាគម
ថ្ងៃទី៥ ខែមករា ឆ្នាំ២០១១ / ការឆ្លើយតបរបស់រដ្ឋាភិបាល

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​និយាយ​ចំៗ លើ​អ្នក​រិះគន់​ទៅលើ​សេចក្តីព្រាងច្បាប់​អង្គការ​របស់​រដ្ឋាភិបាល មុនពេល​រដ្ឋាភិបាល​បើក​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​នៅ​ថ្ងៃ​ច័ន្ទ

PPP

Picture

សង្គម​ស៊ីវិល​លើកឡើងថា សេចក្ដីស្នើច្បាប់​អង្គការ​សមាគម គំរាមកំហែង​លើ​សេរីភាព​ល​រដ្ឋ សេរីភាព​ខាង​ការបញ្ចេញមតិ​
ថ្ងៃទី៥ ខែមករា ឆ្នាំ២០១១ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក និង​អន្តរជាតិ​ក្នុងប្រទេស​កម្ពុជា​នឹង​ជំរុញ ឲ្យ​មានការ​កែប្រែ​លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម ដែល​អ្នក​ទាំងនោះ​អះអាងថា​មាន​បទ​ប្បញ្ញត្តិ​ដែល​គំរាមកំហែង​ដល់​សេរីភាព​ពលរដ្ឋ​បូករួម​និង​សេរីភាព​ខាង​ការបញ្ចេញមតិ​

ប្រភព : SEAPA

Picture

កំណត់ត្រាណែនាំ ស្នើសុំការកែប្រែ និងអនុសាសន៍របស់ ម.ស.ម.ក ចំពោះសេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ថ្ងៃទី៩ ខែមករា ឆ្នាំ២០១១ / ការតស៊ូមតិ (កំណត់ត្រាសង្ខេប)

ម.ស.ម.ក ចេញផ្សាយ សំណើឲ្យមានការកែប្រែច្បាប់អង្គការសមាគម

ប្រភព : CCHR

Picture

រដ្ឋាភិបាល​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​តែ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដែល​ត្រូវបាន​អញ្ជើញ​នៅ​រាជធានី​ភ្នំពេញ​
ថ្ងៃទី១០ ខែមករា ឆ្នាំ២០១១ / ការពិគ្រោះយោបល់

រដ្ឋាភិបាល​បាន​ការពារ​សេចក្តីព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស ដែល​រង​ការរិះគន់ និង​ការស្នើសុំ​ឲ្យ​មានការ​កែប្រែ​សេចក្ដីព្រាងច្បាប់​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ការពិគ្រោះ​យោបល់​ក្នុង​រាជធានី​ភ្នំពេញ​។

CCC / PPP / CAMD

Picture

ការចេញផ្សាយសេចក្តីព្រាងច្បាប់លើក ២
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១១ / សេចក្តីព្រាងច្បាប់

ប្រភព : Sithi

Picture

សេចក្តីថ្លែងការណ៍​រប​ស់ ម​.​ស​.​ម​.​ក ៖ “​ការពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម គ្មាន​លក្ខណៈ​បើកចំហ និង​គ្មាន​អត្ថន័យ​ពេញលេញ​”
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១១ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

​ម​.​ស​.​ម​.​ក បារម្ភ​ថា មានតែ​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​តែប៉ុណ្ណោះ​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​ស្តីពី​ច្បាប់​អង្គការ​លើក​ទី ២ ហើយ​មាន​រយៈពេល​តែមួយ​ថ្ងៃ​គត់​។ កិច្ច​ពិគ្រោះ​យោបល់​នេះ គ្មាន​លក្ខណៈ​បើកចំហ និង​គ្មាន​អត្ថន័យ​ពេញលេញ​។

ប្រភព : CCHR

Picture

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​លើក​ទី ២ ជាមួយ​ក្រសួងមហាផ្ទៃ
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១១ / ការពិគ្រោះយោបល់

​តំណាង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​តូច​ត្រូវបាន​ក្រសួងមហាផ្ទៃ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១១ ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​លើក​ទី ២ នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាមួយ​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

ប្រភព : CCHR / PPP

Picture

អង្គការ​លីកាដូ​ចេញផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន ៖ សេចក្តីព្រាងច្បាប់ លើក​ទី ២ ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ធ្វើ​ឲ្យ​បាត់បង់​សិទ្ធិ​មូលដ្ឋាន
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១១ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

អង្គការ​លីកាដូ​បង្ហាញ​ក្តីបារម្ភ​ថា​សេចក្តីព្រាងច្បាប់​អាច​នឹង​រឹតត្បិត​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​យ៉ាងធ្ងន់ធ្ងរ ហើយ​សេចក្តីព្រាង​លើក​ទី ២ ក៏​មិន​ខុសគ្នា​ពី​សេចក្តីព្រាង​លើក​ទី ១ ប៉ុន្មាន​ទេ​។

ប្រភព : LICADHO

Picture

អង្គការ​ហ្វ្រី​ដុម​ហៅ​ស៍ ៖ សេចក្តីស្នើច្បាប់​អង្គការ​របស់​កម្ពុជា ពុំមាន​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់ និង​គួរតែ​ច្រានចោល​
ថ្ងៃទី១ ខែមេសា ឆ្នាំ២០១១ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

​សេចក្តីស្នើច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​កម្ពុ​ជាមាន​បទ​បញ្ញត្តិ​ដែល​រឹតត្បិត​ទៅលើ​លទ្ធភាព​របស់​អង្គការ​ក្នុងការ​រៀបចំ និង​ប្រតិបត្តិការ​ដោយមាន​ប្រសិទ្ធិភាព​។ អង្គការ​ហ្វ្រី​ដុម​ហៅ​ស៍ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ច្បាប់​ក្នុង​ទម្រង់​បច្ចុប្បន្ន​ចោល ដោយសារ​ច្បាប់​នេះ​ពុំមាន​មូលដ្ឋាន​គ្រឺះ​គ្រប់គ្រាន់​។

ប្រភព : Freedom House

Picture

សេចក្តីថ្លែងការណ៍​រប​ស់ ម​.​ស​.​ម​.​ក ស្ដីពី កម្ពុជា ៖ សេចក្តីព្រាងច្បាប់​ស្តី​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែលមាន​លក្ខណៈ​រឹតបន្ដឹង និង​ប្រញាប់ប្រញាល់ បណ្ដាល​ឲ្យ​មានការ​ព្រួយបារម្ភ​
ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១១ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍រួម)

ម​.​ស​.​ម​.​ក អំពាវនាវ​ឲ្យ​ទ្វេភាគី និង​ពហុភាគី​របស់​រដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងទៀត​ថ្កោលទោស​ចំពោះ​សេចក្តីព្រាងច្បាប់ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ដំណើរការ​អនុម័ត​ច្បាប់​នេះ​។

ប្រភព : CCHR

Picture

ម្ចាស់ជំនួយ​ត្រូវបាន​ស្នើ​ឲ្យ​ដក​ជំនួយ​គាំទ្រ ដោយសារតែ​សេចក្តីស្នើច្បាប់​អង្គការ​
ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១១ / ការតស៊ូមតិ

ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ និង​ក្រុម​ម្ចាស់ជំនួយ​ប្រឆាំងនឹង​ច្បាប់​ដែល​ពួកគេ​និយាយ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​កសាង​ជាតិ​ដែល​ម្ចាស់ជំនួយ​បាន​ឧបត្ថម្ភ​ប្រាក់​រាប់​កោដិ​ដុល្លារ​។

ប្រភព : NY Times / The Guardian / VOA

Picture

អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង ៦០ បានទាមទារ​ឲ្យ​សើរើ ទៅលើ​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​
ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១១ / ការតស៊ូមតិ (លិខិត)

អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ជាង ៦០ កាលពី​ម្សិលមិញ បាន​អំពាវនាវ​ឲ្យ​ក្រសួងការបរទេស និង​ក្រសួងមហាផ្ទៃ​ធ្វើ​សេចក្តីព្រាងច្បាប់​អង្គការ​ឡើងវិញ ដោយសារ​សេចក្តីព្រាង​នេះ​ត្រូវបាន​រិះគន់ថា​មានការ​រិត​ត្បឹ​ត​សង្គម​ស៊ីវិល និង​ប៉ះពាល់​ដល់​សេរីភាព​ខាង​បង្កើត​សមាគម​។

ប្រភព : CAMD / The Guardian / VOA / PPP

Picture

សេចក្តីថ្លែងការណ៍​រួម របស់ ក្រុម​ឃ្លាំមើល​សិទ្ធិ​មេធាវី​ប្រទេស​កាណាដា និង​មជ្ឈមណ្ឌល​ដើម្បី​ច្បាប់ និង​ប្រជាធិបតេយ្យ
ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១១ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍រួម)

លិខិត​ផ្ដល់​បាន​បញ្ចូល​នូវ​ការអង្កេត​មួយចំនួន​ទៅលើ​សេចក្តីព្រាងច្បាប់

ប្រភព : Lawyer’s Right Watch Cananda

Picture

សេចក្តីថ្លែងការណ៍​រួម​របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ទៅលើ​សេចក្តីព្រាងច្បាប់​លើក​ទី ២
ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១១ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍រួម)

​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ពី​ក្តីបារម្ភ​ថា​សេចក្តីព្រាងច្បាប់​លើក​ទី ២ ផ្ដល់​អំណាច​ទូលំទូលាយ​ដល់​អជ្ញាធរ​ដើម្បី​គ្រប់គ្រង​សិទ្ធិ​ពលរដ្ឋ​ក្នុងការ​រៀបចំ និង​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​ពួកគេ​។

ប្រភព : CCHR

Picture

ក្រសួងមហាផ្ទៃ​ចេញផ្សាយ​សេ​ក្តី​ព្រាង​ច្បាប់​លើក​ទី ៣
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ / សេចក្តីព្រាងច្បាប់

ប្រភព : Sithi / ICNL / HIV/AIDS Coordinating Committee

Picture

មតិយោបល់ ចំពោះ​សេចក្តីព្រាងច្បាប់​លើក​ទី ៣ នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល របស់​ព្រះរាជាណាចក្រ​កម្ពុជា​
ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១១ / ការតស៊ូមតិ (សេចក្តីវិភាគផ្នែកច្បាប់)

​អង្គការ អាយ​ស៊ី​អិន​អិ​ល (ICNL) លើកឡើង​ពី​សេចក្តីព្រាងច្បាប់​លើក​ទី ៣ ដែល​រដ្ឋាភិបាល​បានចេញ​ផ្សាយ​

ប្រភព : ICNL

Picture

អង្គការ​លីកាដូ​ចេញផ្សាយ មតិយោបល់ លើ​សេចក្ដីព្រាងច្បាប់​លើក​ទី ៣
ថ្ងៃទី១ ខែសីហា ឆ្នាំ២០១១ / ការតស៊ូមតិ (របាយការណ៍សង្ខេប)

​សេចក្ដី​វិភា​គនេះ បានលើកឡើង​ពី​ការរំលោភបំពាន​របស់​កម្ពុជា ទៅលើ​សេរីភាព​ខាង​បង្កើត​សមាគម ការជួបប្រជុំ និង​ខាង​ការបញ្ចេញមតិ​។

ប្រភព : LICADHO

Picture

​ការវិភាគ​ផ្នែក​ច្បាប់​របស់ ម​.​ស​.​ម​.​ក លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​លើក​ទី ៣
ថ្ងៃទី១ ខែសីហា ឆ្នាំ២០១១ / ការតស៊ូមតិ (ការវិភាគ)

​ម​.​ស​.​ម​.​ក ចេញផ្សាយ​សេចក្តី​វិភាគ​ផ្នែក​ច្បាប់​លើក​ទី ៣ ស្តីពី​ច្បាប់​អង្គការ

ប្រភព : CCHR

Picture

សមាគម​ធាងត្នោត​ត្រូវបាន​ឲ្យ​ផ្អាក​សកម្មភាព​មួយរយៈ
ថ្ងៃទី១ ខែសីហា ឆ្នាំ២០១១ / ការឆ្លើយតបរបស់រដ្ឋាភិបាល

​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​មួយច្បាប់​ទៅ​អង្គការ​ក្នុងស្រុក​មួយ​គឺ​សមាគម​ធាងត្នោត បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព​រយៈពេល ៥ ខែ រហូតដល់​ខែធ្នូ ឆ្នាំ​២០១១ ។

ប្រភព : LICADHO / Thomson Reuter Foundation / MoI Letter

Picture

លិខិត​របស់​អង្គការ ស៊ី​អាយ​ឌី​អែ​ស​អ៊ី (CIDSE) ផ្ញើ​ទៅកាន់​លោក ស៊ី​ម៊ូ​ស ជី​លេស​ស្ប៉ា​យ (Seamus Gillespie) ប្រធាន​ថ្នាក់​តំបន់ អាស៊ី​គ្នេ​យ៍ អំពី​ក្តីកង្វល់​ចំពោះ​ច្បាប់​អង្គការ​
ថ្ងៃទី២ ខែសីហា ឆ្នាំ២០១១ / ការតស៊ូមតិ (លិខិត)

ស៊ី​អាយ​ឌី​អែ​ស​អ៊ី (CIDSE) ស្នើ​ឲ្យ លោក ស៊ី​ម៊ូ​ស ជី​លេស​ស្ប៉ា​យ (Seamus Gillespie) ធ្វើ​អន្តរាគមន៍ ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទប់ស្កាត់​ក្នុងការ​អនុម័ត​ច្បាប់ និង​លើកឡើង​ពី​ក្តីបារម្ភ​ដោយផ្ទាល់​។

ប្រភព : CIDSE

Picture

លិខិត​រួម​របស់ អង្គការ អាក់​ហ្ស៊ិ​ន​អេ​ដ (Action Aid), គ្រី​ស្តៀន អេ​ដ (Christian Aid), ខា​សហ្វ​ត (Casfod), និង អកស៍​ហ្វា​ម (Oxfam) ផ្ញើ​ទៅកាន់​លោក ជេ​រេ​មី ប្រោ​ន៍ (Jeremy Browne) “​អន្តរាគមន៍​ផ្នែក​ការទូត​ជាបន្ទាន់​លើ​ច្បាប់​អង្គការ​សមាគម​របស់​កម្ពុជា​”
ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១១ / ការតស៊ូមតិ (លិខិត)

លិខិត​រួម​ចុះហត្ថលេខា​ដោយ​អង្គការ​អន្តរជាតិ​ចំនួន ៤ ផ្ញើជូន​លោក ជេ​រេ​មី ប្រោ​ន៍ (Jeremy Browne) សមាជិក​រដ្ឋសភា និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចក្រភព​អង់គ្លេស​ឲ្យ​ធ្វើ​អន្តរាគមន៍​លើ​ច្បាប់​អង្គការ​សមាគម របស់​កម្ពុជា​។

ប្រភព : CCC

Picture

​ឯកសារ​គោលនយោបាយ​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លើ​ច្បាប់ ស្តីពី​ស្ថានភាព​ប​ច្ច​ប្បន្ន​របស់​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល
ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១១ / ការតស៊ូមតិ (សេចក្តីវិភាគផ្នែកច្បាប់)

គោលបំណង នៃ​ឯកសារ​គោលនយោបាយ គឺ​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​ចំពោះ​សេចក្តីព្រាងច្បាប់​អង្គការ​ក្នុងស្ថានភាព​បច្ចុប្បន្ន និង​ក្ដីបារម្ភ​សំខាន់ៗ​របស់ ម​.​ស​.​ម​.​ក ដោយ​សំយោគ​អនុសាសន៍​ដែល​បានផ្ដល់​ជូន​លើ​សេចក្ដីព្រាងច្បាប់​មុន​។

ប្រភព : CCHR

Picture

អង្គការ​អន្តរជាតិ សរសេរ​លិខិត​ទៅកាន់​ស្ថាប័ន​អន្តរជាតិ​បង្ហាញ​ពី​ក្ដីបារម្ភ​លើ​ច្បាប់​អង្គការ​សមាគម​
ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ / ការតស៊ូមតិ (លិខិត)

​អង្គការ​អន្តរជាតិ​ចំនួន ១០ រួមមាន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch), អូ​អឹម​ស៊ី​ធី (OMCT), សម្ព័ន្ធ​អ្នកសារព័ត៌មាន​អាស៊ីអាគ្នេយ៍​(SEAPA), អែ​ហ្វ​អាយ​ឌី​អេ​ច (FIDH) បាន​សរសេរ​លិខិត​រួមមួយ​ជូន​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton) និង​រដ្ឋមន្ត្រីការបរទេស​បារាំង​លោក អា​ឡាំង ជូ​ព័រ (Alain Juppé) និង​អ្នក​ដទៃទៀត​។

ប្រភព : HRW / Sahrika / Devex

Picture

​អង្គការសិទ្ធិមនុស្ស​កំ​ពុង​អំពាវនាវ​ឲ្យ​ម្ចាស់ជំនួយ​របស់​រដ្ឋាភិបាល​ធ្វើការ​វាយតម្លៃ​កម្មវិធី​ជំនួយ​មក​កម្ពុជា​ឡើងវិញ​ប្រសិនបើ​ប្រទេស​នេះ​អនុម័ត​ច្បាប់​ដែល​អាច​ប្រើប្រាស់​ដើម្បី​បិទ​សិទ្ធិ​អង្គការ​ជាតិ និង អន្តរជាតិ
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ / ការតស៊ូមតិ (លិខិត)

​អង្គការ​ចំនួន 10 បាន​សរសេរ​លិខិត​ទៅ​រដ្ឋលេខាធិការ​បរទេស លោក វីលៀម ហែ​ហ្គ (William Hague) រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី​លោក ខេ​វិ​ន រ៉ុ​ដ ក្រើនរំលឹក​ពី​សេចក្តីព្រាងច្បាប់​ស្តីពី​អង្គការ​មុនពេល​បញ្ជូនទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។

ប្រភព : The Guardian / Thomson Reuters Foundation / Devex

Picture

រដ្ឋាភិបាល​តិះ​ទៀន​ចំពោះ​ការរិះគន់​ច្បាប់​អង្គការ​
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ / ការឆ្លើយតបរបស់រដ្ឋាភិបាល

​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​តិះ​ទៀន​ទៅកាន់​សម្ព័ន្ធ​អង្គការសិទ្ធិមនុស្ស​លេចធ្លោ​ចំនួន ១០ ថា​បាន​ជំរុញ​ឲ្យ​ម្ចាស់ជំនួយ​បរទេស​ពិចារណា​បង្កក​ជំនួយ ប្រសិនបើ​ច្បាប់​អង្គការ​ដ៏​ចម្រូងចម្រាស​ត្រូវអនុម័ត​ក្នុង​ទម្រង់​បច្ចុប្បន្ន

ប្រភព : Sahrika

Picture

សេចក្តីព្រាងច្បាប់​អង្គការ​ស្ថិតក្នុង​ដំណាក់កាល​ពិភាក្សា​នៅឯ​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​កម្ពុជា​
ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១១ / ការឆ្លើយតបរបស់រដ្ឋាភិបាល

សេចក្តីព្រាងច្បាប់អង្គការ គឺស្ថិតនៅក្នុងដៃរបស់ក្រុមការងារទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំឡើងដោយនាយករដ្ឋមន្ត្រីដើម្បីពិនិត្យសេចក្ដីព្រាងបច្ចុប្បន្ន នៅថ្ងៃទី៥ កញ្ញា ២០១១ ។ បន្ទាប់ពីក្រុមនេះត្រួតពិនិត្យរួច សេចក្តីព្រាងនឹងបញ្ជូនត្រឡប់ទៅក្រសួងមហាផ្ទៃដើម្បីពិនិត្យ រួចហើយនឹងបញ្ជូនទៅក្រុមប្រឹក្សាអ្នកច្បាប់។

ប្រភព : Khmer journal of Cambodia / VOA

Picture

អង្គការសហប្រជាជាតិ​ត្រូវបាន​ជំរុញ​ឲ្យ​លើកយក​សេចក្ដីព្រាងច្បាប់​អង្គការ​មក​និយាយ​
ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១១ / ការតស៊ូមតិ (លិខិត)

អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន ១០ បាន​ផ្ញើលិខិត​ជូន​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) អំពាវនាវ​ឲ្យ អ​.​ស​.​ប ប្រកាស​ជំហរ​ប្រឆាំងនឹង​ច្បាប់​អង្គការ​ដែលមាន​លក្ខណៈ​គំរាមកំហែង​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​។

ប្រភព : OHCHR / Sahrika / The Wall Street Journal / The Thomson Reuters Foundation

Picture

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ជំរុញ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​នូវ​សេចក្តីព្រាងច្បាប់​អង្គការ បច្ចុប្បន្ន
ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១១ / ការតស៊ូមតិ (របាយការណ៍​)

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក​សូរិយា ស៊ូ​ប៊េ​ឌី ជំរុញ​ឲ្យ​អជ្ញាធរ​កម្ពុជា​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ទៅលើ​សេចក្តីព្រាងច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សម្ដែង​ក្ដីកង្វល់​ថា “​ច្បាប់​នេះ​អាច​នឹង​រារាំង​កិច្ចការ​ស្របច្បាប់​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​”​។

ប្រភព : OHCHR

Picture

គណៈរដ្ឋមន្ត្រី​ប្រតិកម្ម​ការ​ចំពោះ​ការរិះគន់​របស់ អ​.​ស​.​ប ទៅលើ​ច្បាប់​អង្គការ​
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១ / ការឆ្លើយតបរបស់រដ្ឋាភិបាល

អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន និយាយថា​ការរិះគន់​គឺជា​ការរិះគន់​ដោយ​បំណង​មិនល្អ ដោយសារ​ថា​មាន​សេចក្ដីព្រាងច្បាប់ ចំនួន ៤ ហើយ​ដែល​ត្រូវបាន​អង្គការ​អន្តរជាតិ ផ្ដល់យោបល់​យ៉ាង​យកចិត្ត ទុកដាក់​។

ប្រភព : PPP

Picture

ម​.​ស​.​ម​.​ក ចេញផ្សាយ​កំណត់ត្រា​សង្ខេប​ស្តីពី​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ការរួម​តូច​នៃ​លំហ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​
ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១១ / ការតស៊ូមតិ (កំណត់ត្រា​សង្ខេប)

​កំណត់ត្រា​សង្ខេប​និយាយ​ពី​ការគំរាមកំហែង​លើ​សង្គម​ស៊ីវិល និង​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយសារតែ​សកម្មភាព​ថ្មីៗ​របស់​ភ្នាក់ងារ​រាជរដ្ឋាភិបាល​កម្ពុជា និង​សេចក្តីព្រាងច្បាប់​អង្គការ​ដ៏​ចម្រូងចម្រាស​។

ប្រភព : CCHR / Asian Human Rights Commission

Picture

អ្នកជំនាញ អ​.​ស​.​ប រិះគន់​លើ​សេចក្ដីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល
ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

​អ្នកជំនាញ អ​.​ស​.​ប បាន​និយាយថា​សេចក្ដីស្នើច្បាប់​អង្គការ​របស់​កម្ពុជា អាច​នឹង​រំលោភ​លើ​ច្បាប់​អន្តរជាតិ និង​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​កិច្ចប្រជុំ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ​។

ប្រភព : OHCHR / PPP

Picture

លិខិត​រួម​ជូន​ចំពោះ​លោក ហា​រុ​ហិ​កុ គុ​រ៉ូ​ដាក (Haruhiko Kuroda) ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជុំវិញ​សេចក្តីព្រាងច្បាប់​ថ្មី​ដែល​គំរាមកំហែង​ដល់​អង្គការ​សង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា​
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១១ / ការតស៊ូមតិ (លិខិត)

​លើ​សិទ្ធិសេរីភាព​ខាង​បង្កើត​សមាគម​និង សេរីភាព​ខាង​ការបញ្ចេញមតិ​ជា​សាធារណៈ របស់​អង្គការ​សង្គម​ស៊ីវិល ដោយហេតុថា​បទ​ប្ប​ញ្ញ​តិ្ត​ដែលមាន​នៅក្នុង​សេចក្តីព្រាងច្បាប់​នេះ​គឺអាច​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​រារាំង​ការចុះបញ្ជី ឬ អាច​បិទ​អង្គការ និង​/​ឬ សមាគម​នោះ​ចោល​តែម្តង​។ ធនាគារអភិវឌ្ឍន៍អាស៊ី គួរតែ​បញ្ចុះបញ្ចូល​ឲ្យ​អាជ្ញាធរ​កម្ពុជា ច្រានចោល​សេចក្ដីព្រាងច្បាប់​នេះ​ភ្លាមៗ​។​

ប្រភព : HRW

Picture

សេចក្តីព្រាង​លើក​ទី ៤ នៃ​ច្បាប់​អង្គការ សមាគម
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១ / សេចក្តីព្រាងច្បាប់

សេចក្តីព្រាង​លើក​ទី ៤ នៃ​ច្បាប់​អង្គការ សមាគម មាន​កែប្រែ​តិចតួច​ធៀប​ទៅនឹង​សេចក្តីព្រាង​ពីមុន​។​

ប្រភព : Sithi / LICADHO

Picture

អង្គការ អាយ​.​ស៊ី​.​អិន​.​អិ​ល​(ICNL) ផ្តល់យោបល់​ទៅលើ​សេចក្តីព្រាង​លើក​ទី ៤ នៃ​ច្បាប់​អង្គការ សមាគម​នៅ​ខែធ្នូ ឆ្នាំ​២០១១​។​
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១ / ការតស៊ូមតិ (សេចក្តីវិភាគផ្នែកច្បាប់)

កាលពី​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​២០១១ អង្គការ អាយ​.​ស៊ី​.​អិន​.​អិ​ល បានចេញ​ផ្សាយ​ការផ្តល់​យោបល់​លើ​សេចក្តីព្រាង​លើក​ទី​៤ នៃ​ច្បាប់​អង្គការ​សមាគម​។

ប្រភព : ICNL

Picture

របាយការណ៍​សង្ខេប​រួម​លើ​សេចក្តីព្រាងច្បាប់​​អង្គការ​សមាគម
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១ / ការតស៊ូមតិ (របាយការណ៍សង្ខេប)

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចេញផ្សាយ​នូវ​របាយការណ៍​សង្ខេប​រួម​ទៅលើ​សេចក្តីព្រាង​លើក​ទី ៤ នៃ​ច្បាប់​អង្គការ​សមាគម​។

ប្រភព : LICADHO

Picture

ការវិភាគ របស់ ម​.​ស​.​ម​.​ក ទៅលើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម លើក​ទី​៤
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១១ / ការតស៊ូមតិ (ការវិភាគ)

ម​.​ស​.​ម​.​ក បានចេញ​ផ្សាយ​ការវិភាគ​លើក​ទី ៤ ទៅលើ​សេចក្តីព្រាង​លើក​ទី​៤ នៃ​ច្បាប់​អង្គការ​សមាគម​លើក​ទី ៤​។​

ប្រភព : CCHR

Picture

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) ចេញផ្សាយ​សេចក្តីថ្លែងការណ៍​ថា ៖ ​ពិនិត្យឡើងវិញ ឬក៏​បោះបង់ចោល​ច្បាប់​អង្គការ និង​សមាគម
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១១ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

សេចក្តីព្រាងច្បាប់​លើក​ទី ៤ បាន​បង្ក​កង្វល់​ដល់​ស​ង្គ​ម​ស៊ីវិល​ដែល​កំពុងដំណើរការ​នៅ​កម្ពុជា​។ សេចក្តីព្រាងច្បាប់​នេះ​មិនគួរ​ត្រូវបាន​អនុម័ត​នោះឡើយ​។​

ប្រភព : HRW / LICADHO / FIDH

Picture

សេចក្តីព្រាងច្បាប់​អង្គការ​សមាគម នឹងត្រូវ​ពន្យា​រហូតដល់​ឆ្នាំ ២០១៤
ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១ / ការឆ្លើយតបរបស់រដ្ឋាភិបាល

នៅក្នុង​ស្ថានភាព​ភ្ញាក់ផ្អើល​មួយ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​យល់ស្រប​ពន្យារ​ការអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ដ៍​ចម្រូងចម្រាស់​មួយ​ដែលមាន​គោលបំណង​គ្រប់គ្រង​លើ​អង្គការ​សមាគម​កាលពី​ថ្ងៃ​ពុធ ដោយ​លើកឡើងថា នឹង​អាចមាន​ពេលវេលា​ច្រើន​សម្រាប់​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ព្រមព្រៀងគ្នា​លើ​បញ្ហា​នេះ​។

ប្រភព : RFA / The Cambodia Herald

Picture

សេចក្តីព្រាងច្បាប់ អង្គការ សមាគម ត្រូវបាន​​ទីស្តីការគណៈរដ្ឋមន្ត្រីអនុម័ត
ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ / ការឆ្លើយតបរបស់រដ្ឋាភិបាល

គណៈប្រតិភូ​រាជរដ្ឋាភិបាល បានប្រកាស​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ​ជាស​កល និង​តាម​ពេលវេលា​កំណត់ (UPR) ថា សេចក្តីព្រាងច្បាប់​អង្គការ​សមាគម ត្រូវបាន​គណៈរដ្ឋមន្ត្រី​អនុម័ត​រួចរាល់​ហើយ​។

ប្រភព : PPP

Picture

រាជរដ្ឋាភិបាល​នឹងមិន​ប្រឹក្សា​យោបល់​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពី​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម
ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ / ការឆ្លើយតបរបស់រដ្ឋាភិបាល

មន្ត្រី​ជាន់​ក្រសួងមហាផ្ទៃ​បានប្រកាស​កាលពី​ថ្ងៃ​ម្សិលមិញ​ថា រាជរដ្ឋាភិបាល​នឹងមិន​ប្រឹក្សា​យោបល់​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទៅលើ​សេចក្តីព្រាង​លើកចុងក្រោយ​នៃ​ច្បាប់​គ្រប់គ្រង​អង្គការ​សមាគម​នោះទេ​។

ប្រភព : PPP

Picture

ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ថា សេចក្តីព្រាងច្បាប់​នឹងត្រូវ​បញ្ជូនទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ខែ​ឧសភា​
ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ / ការឆ្លើយតបរបស់រដ្ឋាភិបាល

លោកនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់​អង្គការ​សមាគម នឹងត្រូវ​បញ្ជូនទៅ​រដ្ឋ​សភា​យ៉ាងហោចណាស់​ដើមខែ​ឧសភា ដោយ សំឡេង ៥០ បូក ១​។

ប្រភព : VOD

Picture

សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ទៅលើ​សេចក្តីព្រាងច្បាប់​អង្គការ សមាគម​
ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍រួម)

អង្គការ​សង្គម​ស៊ីវិល​រាប់រយ​បង្ហាញ​នូវ​ក្តីកង្វល់ និង​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​បើក​ការជជែក​ពិភាក្សា​ប្រកបដោយ​តម្លាភាព និង​ប្រឹក្សា​យោបល់​ប្រកបដោយ​អត្ថន័យ​។​

ប្រភព : CCHR

Picture

កម្មវិធីវិទ្យុ ម.ស.ម.ក
ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ / ការតស៊ូមតិ (កម្មវិធីវិទ្យុ)

​កម្មវិធី​វិទ្យុ ម​.​ស​.​ម​.​ក​ ​ប្រធានបទ​៖ “​កង្វល់​របស់​អង្គការ​សង្គម​ស៊ីវិល​លើ​សេចក្ដីព្រាងច្បាប់​អង្គការ​សមាគម​” ​វាគ្មិន​៖ អ្នកស្រី ចក់ សុភាព និង​លោក មី ណាក់​។​

ប្រភព : CCHR

Picture

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៥ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) បានស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ទៅលើ​សេចក្តីព្រាងច្បាប់​អង្គការ សមាគម ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេរីភាព​ក្នុងការ​បំពេញការងារ​ជួយ​ប្រជាពលរដ្ឋ​។

ប្រភព : HRW / RFA

Picture

​អង្គការ​មិនមែន​រដ្ឋា​ភិ​បាល​ជាង ២៥០ ស្នើ​ឲ្យ​មានការ​ពិភាក្សា​លើ​ច្បាប់​អង្គការ សមាគម​
ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ / ការតស៊ូមតិ (សន្និសិទកាសែត)

កាលពី​ថ្ងៃ​ចន្ទ ទី​៤ ខែឧសភា ឆ្នាំ​២០១៥ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ២៧២ រាប់បញ្ចូល​ទាំង​អង្គការ​អន្តរជាតិ​ចំនួន ៥០ រួមគ្នា​ស្នើ​រដ្ឋាភិបាល​ឲ្យ​បង្ហាញ​សេចក្តីព្រាងច្បាប់​ដើម្បី​លើក​យកមក​ពិភាក្សា​ជា​សាធារណៈ​

ប្រភព : VOD / PPP / VOA

Picture

កម្មវិធីវិទ្យុ ម.ស.ម.ក
ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ / ការតស៊ូមតិ (កម្មវិធីវិទ្យុ)

​ប្រធានបទ​៖ “​ការវិវឌ្ឍ​ន៍​នៃ​ដំណើរការ​ច្បាប់​អង្គការ​សមាគម​” វាគ្មិន​៖ លោក សួន ប៊ុន​សក្តិ និង​អ្នកស្រី ចេ​ត ចរិយា

ប្រភព : CCHR

Picture

​អង្គការ​វេទិកា​អាស៊ី​ដើម្បី​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍន៍ ចេញ​សេចក្តីថ្លែងការណ៍​រួម​អំពី​សេចក្តីព្រាងច្បាប់​អង្គការ សមាគម
ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ / ការតស៊ូមតិ (លិខិត)

​ក្រុម​អង្គការ​អន្តរជាតិ​ចំនួន ៦ បាន​ផ្ញើលិខិត​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ដោយ​បង្ហាញ​ពី​ក្តីកង្វល់ និង​ទាមទារ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ពី​គ្រប់​​និន្នាការ​។

ប្រភព : Forum-Asia

Picture

ម​.​ស​.​ម​.​ក អំពាវនាវ​ជាថ្មី​ម្ដងទៀត​ឲ្យ​មាន​ការបើក​ពិគ្រោះ​យោបល់​លើ​ច្បាប់​អង្គការ សមាគម​
ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ / ការតស៊ូមតិ (វិចារណកថាព័ត៌មាន)

ម​.​ស​.​ម​.​ក សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការសម្រេច បញ្ជូន​សេចក្តីព្រាងច្បាប់​អង្គការ និង​សមាគម​ទៅកាន់​គណៈរដ្ឋមន្ត្រី​ដែល​សារព័ត៌មាន ឌឹ ខេ​ម​បូ​ឌា ដេលី បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៥ ស្តីពី​“​សេចក្តីព្រាងច្បាប់​អាថ៌កំបាំង​ស្តីពី​អង្គការ​សមាគម បាន​មកដល់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​” ទំព័រ​ទី​៣​។

ប្រភព : CCHR / VOD

Picture

អង្គការ សម្ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) លីកាដូ និង​សមាគម​អាដហុក ចេញ សេចក្តីថ្លែងការណ៍​ទាមទារ​ឲ្យ​ទម្លាក់ចោល​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម និង​ធ្វើ​ឲ្យ​សេចក្តីព្រាងច្បាប់​មាន​តម្លាភាព​។​
ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍រួម)

កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ សម្ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) លីកាដូ និង​សមាគម​អាដហុក​បានចេញ​ផ្សាយ​សេចក្ដីថ្លែងការណ៍​រួមមួយ​ទាមទារ​មាន​តម្លាភាព​ចំពោះ​សេចក្តីព្រាងច្បាប់ និង​ទាមទារ​ឲ្យ​ទម្លាក់​ច្បាប់​អង្គការ សមាគម​។

ប្រភព : VOD

Picture

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ច្បាប់​អង្គការ សមាគម បើទោះបីជា​មានការ​រិះគន់​
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ / ការឆ្លើយតបរបស់រដ្ឋាភិបាល

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា​លោក​នឹង​ជំរុញ​ឲ្យ​មានការ​ព​ន្លឿ​ន​ការធ្វើ​ច្បាប់​អង្គការ​សមាគម ទោះបីជា​មានការ​រិះគន់​យ៉ាងណាក៏ដោយ ហើយ​លោក​ក៏បាន​រិះគន់ ផងដែរ​ថា ពួកគេ​មិនមែនជា​អ្នក​នៅក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​នោះឡើយ​។​

ប្រភព : VOA

Picture

​រាជរដ្ឋាភិបាល​ព្រមាន​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ជុំវិញ​ការជ្រៀតជ្រែក​ដំណើរការ​ច្បាប់​អង្គការ​
ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ / ការឆ្លើយតបរបស់រដ្ឋាភិបាល

លោក ហោ ណាំហុង បាន​ថ្លែង​នៅឯ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​ថា OHCHR, UN Women, UNICEF, និង UNFPA កំពុងធ្វើការ​ងារ​លើស​ពី​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

ប្រភព : VOA

Picture

អ្នកជំនាញ​ខាង​សិទ្ធិមនុស្ស អ​.​ស​.​ប បាន​រំ​ឮ​កថា អង្គការ​សង្គម​ស៊ីវិល​កម្ពុជា មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ដំណើរ​ធ្វើ​សេចក្ដីព្រាងច្បាប់ អង្គការ​សមាគម
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

អ្នកជំនាញ​ខាង​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ម៉ៃ​ណា គី​អាល (Maina Kiai) អំពាវនាវ​សារជាថ្មី​ម្ដងទៀត ទៅកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធានាថា សង្គម​ស៊ីវិល​អាច​ចូលរួម​បញ្ចេញយោបល់​ប្រកបដោយ​អត្ថន័យ​ទៅលើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម ដែល​គេ​រំពឹងថា​នឹងត្រូវ​អនុម័ត​ដោយ​សភា​នៅ​ខែក្រោយ​។

ប្រភព : OHCHR / RFA

Picture

តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាង ១៦០ ស្ថាប័ន សុំ​ឲ្យ​មានការ​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ របស់​រដ្ឋសភា​លើ​ច្បាប់​អង្គការ​សមាគម​
ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ / ការតស៊ូមតិ (លិខិត)

តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាង ១៦០ ស្ថាប័ន បានស្នើ​សុំ​ឲ្យ​ប្រធាន​គណៈកម្មាធិការ​ទី ៥ នៃ​រដ្ឋសភា ធ្វើការ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​អង្គការ និង​សមាគម មុនពេល​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​។​

ប្រភព : VOD

Picture

សង្គម​ស៊ីវិល​បានស្នើ​ទៅ រដ្ឋាភិបាល​ជាថ្មី​ម្ដងទៀត​សុំ​ឲ្យ​មានការ​ពិភាក្សា​បន្ថែម​ទៅលើ​ច្បាប់​អង្គការ​
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ / ការតស៊ូមតិ (សន្និសិទកាសែត)

​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ កាលពី​ថ្ងៃ​សុក្រ បានស្នើ​ទៅ​រដ្ឋាភិបាល​សារជាថ្មី​ដើម្បី​ទុកពេល​យ៉ាងហោចណាស់ ៣ ខែ ឲ្យ​ពួកគេ​ធ្វើការ​ពិភាក្សា​លើ​ច្បាប់​នេះ ។

ប្រភព : VOD

Picture

គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល បើកចំហ​ចំពោះ​ច្បាប់​អង្គការ​សមាគម
ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល បើកចំហ និង​មាន​តម្លាភាព​ក្នុងអំឡុង​ដំណើរការ​អនុម័ត​ច្បាប់​អង្គការ​។

ប្រភព : RFA

Picture

អង្គការ​អន្តរជាតិ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ច្រានចោល​ច្បាប់​អង្គការ
ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍រួម)

នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​ចេញផ្សាយ​ដោយ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ពិភពលោក និង​អង្គការសិទ្ធិមនុស្ស​ចំនួន ១០ ស្ថាប័ន​ផ្សេងទៀត បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ច្រានចោល​សេចក្តីព្រាងច្បាប់​អង្គការ ហើយ​ថែមទាំង​បាន​ផ្ញើលិខិត​ទៅកាន់​រដ្ឋ​ចំនួន ៤០ និង​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃទី​២៩ ខែឧសភា ដើម្បី​ស្នើ​ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​។

ប្រភព : HRW / RFA / VOD

Picture

ឧបការី​រង​ក្រសួងការបរទេស​អាមេរិក​ទទូច​ឲ្យ​កម្ពុជា​ពន្យារពេល​អនុម័ត​ច្បាប់​អង្គការ​សមាគម​
ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (សន្និសិទកាសែត)

លោក ស្ក​ត ប៊ើ​ស​ប៊ី (Scott Busby) បាន​ទទូច​ដល់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ឲ្យ​ពន្យារពេល​បញ្ជូន​សេចក្ដីព្រាងច្បាប់​អង្គការ សមាគម និង​ពិនិត្យ​លើ​ច្បាប់​ឡើងវិញ មុនពេល​ច្បាប់​នេះ​បញ្ចូនទៅ​ឲ្យ​រដ្ឋសភា​អនុម័ត​។

ប្រភព : RFA / VOA / RFI / VOD

Picture

លិខិត​រួម ៖ ក្រុម​ឃ្លាំមើល​សិទ្ធិ​មេធាវី​ប្រទេស​កាណាដា ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចំនួន ៤៤ ប្រទេស​ធ្វើ​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដកចេញ​នូវ​សេចក្តីព្រាងច្បាប់​
ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (លិខិត)

​ក្រុម​ឃ្លាំមើល​សិទ្ធិ​មេធាវី​ប្រទេស​កាណាដា អង្គការសិទ្ធិមនុស្ស​មួយ​ក្នុងចំណោម​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ទាំង ១១ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស ចំនួន​៤៤ រួមទាំង​សហគមន៍​អឺរ៉ុប ឲ្យ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដក​សេចក្ដីស្នើច្បាប់​ចេញ ដោយសារ​ថា​ច្បាប់​នេះ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​។

ប្រភព : Lawyers' Rights Watch Canada

Picture

លោក ហោ ណាំហុង ឆ្លើយតប​ទៅ​ឧបការី​រង​សហរដ្ឋអាមេរិក​ថា ច្បាប់​អង្គការ​សមាគម មិនបាន​បំបិទ​សេរីភាព​នោះឡើយ
ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ / ការឆ្លើយតបរបស់រដ្ឋាភិបាល

លោក ហោ ណាំហុង បាន​ប្រាប់​ទៅ​ឧបការី​រង​ថា​ច្បាប់​អង្គការ និង​សមាគម នឹងមិន​ដៅ​មុខសញ្ញា ឬ​រឹតបន្តឹង​សកម្មភាព​របស់​សង្គម​ស៊ីវិល​នោះឡើយ​។​

ប្រភព : VOD / KHT

Picture

​សង្គម​ស៊ីវិល​ជា ៣០០ ស្ថាប័ន​បាន​ជំរុញ​សារជាថ្មី​ឲ្យ​រដ្ឋាភិបាល បង្ហាញ​ច្បាប់​ស្តីពី​អង្គការ​សមាគម​
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍រួម)

អង្គការ​ជាង ៣០០ រួមគ្នា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ពិភាក្សា​ជា​សាធារណៈ​។​

ប្រភព : VOD

Picture

កម្មវិធីវិទ្យុរបស់ ម.ស.ម.ក
ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (កម្មវិធីវិទ្យុ)

ប្រធានបទ​៖ “​ការវិវឌ្ឍ​ន៍​នៃ​ច្បាប់​អង្គការ​សមាគម និង​ការតស៊ូ​មតិ​របស់​អង្គការ​សង្គម​ស៊ីវិល​”​។ វាគ្មិន​៖ អ្នកស្រី ចក់ សុភាព និង​លោក សឿង សារឿន​។

ប្រភព : CCHR

Picture

ទីស្ដីការគណៈរដ្ឋមន្ត្រី​បើក​កិច្ចប្រជុំ​លើ​សេចក្ដីព្រាងច្បាប់​អង្គការ​សមាគម
ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ / ការឆ្លើយតបរបស់រដ្ឋាភិបាល

​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​បើក​កិច្ចពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​អង្គការ ហើយ​បានសម្រេច​បញ្ជូនទៅ​រដ្ឋ​សភា​ដើម្បី​បន្ត​នីតិវិធី​។​

ប្រភព : VOA / RFA / RFI / CAMD

Picture

​សេចក្តីព្រាងច្បាប់​អង្គការ ត្រូវបាន​កែប្រែ​ចំណុច​មួយចំនួន​មុនពេល​ទៅដល់​សភា​
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ / ការឆ្លើយតបរបស់រដ្ឋាភិបាល

​មាតិកា​មួយចំនួន​នៃ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម ត្រូវបាន​ក្រសួងមហាផ្ទៃ​កែប្រែ​បន្ទាប់ពី​មានការ​រិះគន់​។

ប្រភព : RFI

Picture

សហរដ្ឋអាមេរិក​នៅតែ​បន្ត​ជំរុញ​ឲ្យ​មាន​តម្លាភាព​ក្នុង​ដំណើរការ​ច្បាប់​អង្គការ​សមាគម​
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (របាយការណ៍​)

​សហរដ្ឋអាមេរិក​បាន​រាយការណ៍​អំពី​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម ច្បាប់​សហជីព និង​ច្បាប់​ស្តីពី​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត ថា​ច្បាប់​ទាំងនោះ​គួរតែ​បើក​ឲ្យ​មានការ​ពិភាក្សា​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មុន​ពេលដែល​ច្បាប់​ទាំងនោះ​ទៅដល់​រដ្ឋសភា​។

ប្រភព : VOD

Picture

​ការវិភាគ​របស់ ម​.​ស​.​ម​.​ក លើ​សេចក្តីព្រាងច្បាប់​អង្គការ សមាគម លើក​ទី ៥
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (ការវិភាគ)

​នៅក្នុង​ការវិភាគ​នៃ​សេចក្ដីព្រាងច្បាប់​ដែល​បាន​បែកធ្លាយ ប៉ុន្តែ​មិនទាន់បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ម​ជ្ឃ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងថា​សេចក្តីព្រាងច្បាប់​នោះ​ពោរពេញ​ទៅដោយ​បទ​ប្ប​ញ្ញ​តិ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ស្ដីពី​ការបង្កើត និង​ចុះបញ្ជី​របស់​អង្គការ និង​ឯករាជ្យភាព​របស់​ពួកគេ​។​

ប្រភព : CCHR / VOA / RFA

Picture

ម​.​ស​.​ម​.​ក ជំរុញ​ឲ្យ​រដ្ឋសភាជាតិ​បញ្ឈប់ និង​ពិគ្រោះ​យោបល់ ឬក៏​ច្រានចោល​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​
ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

​ម​.​ស​.​ម​.​ក បានចេញ​ផ្សាយ​វ​សេចក្តីថ្លែងការណ៍​មួយ​បង្ហាញ​ពី​ការព្រួយបារម្ភ​លើ​ដំណើរការ​នៃ​ច្បាប់អង្គការ ខណៈដែល​ច្បាប់​នេះ​បាន​បញ្ជូន​ទៅដល់​រដ្ឋសភា និង​ជំរុញ​តាមរយៈ​អនុប្រធានរដ្ឋសភា ដើម្បីឲ្យ​សភា​ឈប់ និង​ពិគ្រោះ​យោបល់ ឬ​ច្រានចោល​ច្បាប់​សមាគម​អង្គការ ដើម្បី​ឲ្យ​កាន់​តែមាន​តម្លាភាព និង​ត្រូវបាន​ពិភាក្សា​ជា​សាធារណៈ​។

ប្រភព : CCHR

Picture

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ជួបប្រជុំ​ជាមួយ លោក កឹម សុខា ទៅលើ​សេចក្តីព្រាងច្បាប់​អង្គការ និង​សមាគម
ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (ការជួបប្រជុំ)

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានបង្ហាញ​ក្តីបារម្ភ​ទាក់ទង​នឹង​ច្បាប់​ដែល​អាច​រឹតត្បិត​សកម្មភាព​របស់ពួកគេ​។ ឆ្លើយតប​នឹង​ក្តីកង្វល់​ទាំងនោះ លោក កឹម សុខា បាន​និយាយថា​ច្បាប់​អង្គការ​សមាគម មិនទាន់​ចាំបាច់​សម្រាប់​កម្ពុជា​នៅឡើយ​ទេ​។

ប្រភព : VOD / CAMD / PPP / KHT

Picture

សេចក្តីព្រាងច្បាប់​អង្គការ បាន​ចូលដល់​រដ្ឋសភា​ដើម្បីពិនិត្យ​
ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ / ការឆ្លើយតបរបស់រដ្ឋាភិបាល

​សេចក្តីព្រាងច្បាប់​ដ៏​ច​ម្រួ​ង​ចម្រាស់ ដែល​ស្នើ​ដើម្បី​គ្រប់គ្រង​លើ​វិស័យ​អង្គការ បាន​មកដល់រដ្ឋសភា​ហើយ ដែល​អ្នកនាំពាក្យ​រដ្ឋសភា​ថ្លែងថា ច្បាប់​នេះ ទំនងជា​នឹងដាក់​ឲ្យ​មានការពិគ្រោះ​យោបល់​ជា​សាធារណៈ​មុនពេល​ត្រូវបាន​អនុម័ត​។

ប្រភព : CAMD

Picture

កម្មវិធីវិទ្យុរបស់ ម.ស.ម.ក
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (កម្មវិធីវិទ្យុ)

ប្រធានបទ​៖ “​បច្ចុប្បន្នភាព និង​ទស្សនៈ​របស់​សង្គម​ស៊ីវិល​លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​” វាគ្មិន​៖ អ្នកស្រី ចក់ សុភាព និង​លោក អំ សំអាត​។​

ប្រភព : CCHR

Picture

អង្គការសិទ្ធិមនុស្ស​ជ​ប៉ុន​(Human Rights Now) នឹង​ជម្រាប​នាយករដ្ឋមន្ត្រី​ជប៉ុន​អំពី​សេចក្តីព្រាងច្បាប់​អង្គការ និង​សមាគម​
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

​អង្គការ Human Rights Now ជប៉ុន​នឹង​ជម្រាប​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​អំពី​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម ដែល​ស្នើឡើង​ដោយ​រដ្ឋាភិបាល​។

ប្រភព : HRN / VOD / VOD

Picture

លោកស្រី Wan Hea Lee អ្នកតំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ អ​.​ស​.​ប ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បានបង្ហាញ​នូវ​ក្ដីកង្វល់​ទៅលើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​
ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

​ទោះបីជា​មានការ​ព្រមាន​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា​កាលពី​ចុងខែ​កន្លងទៅ​ចំពោះ​ការរិះគន់​ជា​សាធារណៈ​ទៅលើ​សេចក្តីព្រាងច្បាប់​អង្គការ សមាគម ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ទ​ទូល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​បន្ត​ការសួរដេញដោល​ទៅលើ​សេចក្តីព្រាង​ដ៏​ច​ម្រួ​ង​ចម្រាស់​នេះ​។​

ប្រភព : OHCHR

Picture

សេចក្តីថ្លែងការណ៍​ចេញ​ដោយ​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​ថ្លែង​ប្រទេស​កម្ពុជា​គួរតែ​ដក​សេចក្តីព្រាងច្បាប់​អង្គការ​និង​សមាគម​ចេញ​
ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (លិខិតចំហ)

សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​ត្រូវបាន​បង្កើតឡើង​ដើម្បី​រឹតត្បិត​សកម្មភាព​ស្របច្បាប់​រប​ស់​សង្គម​ស៊ីវិល និង​អ្នកការពារ​សិទ្ធិមនុស្ស ដែលជា​ការរំលោភបំពាន​សិទ្ធិសេរីភាព នៃ​ការបង្កើត​សមាគម ដែលជា​សិទ្ធិ​ការពារ​ដោយ​លិ​ខិ​តូ​បក​រណ៍​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​កម្ពុជា​ជា​រដ្ឋ​ហត្ថលេខី និង​ដោយ​រដ្ឋធម្មនុញ្ញ របស់​ប្រទេស​ក​ម្បុ​ជា ។ ក្នុង​លិខិត​ចំហ​ផ្ញើ​ទៅកាន់​រដ្ឋសភា​ក​ម្ព​ជា អង្គការ​អន្តរជាតិ​ចំនួន ៣២ អង្គការ​ជំរុញ​ឲ្យ​ច្រានចោល​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​។

ប្រភព : Amnesty International

Picture

​តំណាង​ក្រុម​តស៊ូ​មតិ​អំពាវនាវ​ឲ្យ​មានការ​ច្រានចោល​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (លិខិត)

ក្រុម​តស៊ូ​មតិ​អន្តរជាតិ រាប់សិប​នាក់ បាន​សរសេរ​លិខិត​ផ្ញើជូន​ប្រធានរដ្ឋសភា លោក ហេង សំរិន ស្នើ​ឲ្យ​ច្រានចោល​ចោល​ច្បាប់​អង្គការ​សមាគម​។​

ប្រភព : PPP

Picture

គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ច្រានចោល​ច្បាប់​អង្គការ​សមាគម​
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (ការជួបប្រជុំ)

​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០ រួចមក ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​គាំទ្រ​សំណើសុំ​ឲ្យ​ច្រានចោល​នូវ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​។

ប្រភព : RFA / VOA / VOD / KHT

Picture

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ដង្ហែ​ក្បួន​ប្រឆាំងនឹង​ច្បាប់​អង្គការ​សមាគម
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (ការតវ៉ា)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​កាលពី​ថ្ងៃ​សុក្រ​បាន​ជួបជុំគ្នា នៅមុខ​រដ្ឋសភា​បង្ហាញ​ពី​ការមិន​ពេញចិត្ត និង​ស្នើសុំ​ពន្យារ​ពេលធ្វើ​ច្បាប់​អង្គការ​សមាគម​។

ប្រភព : VOD / KHT / PPP / CAMD

Picture

សមាជិកសភា​អាឡឺម៉ង់ លោក កេក​គ័​រ​រីត (Kekeritz) អ្នកជំនាញ​ខាង​ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ បានលើកឡើង​ពី​កង្វល់​ទាក់ទង​នឹង​ច្បាប់​អង្គការ​សមាគម​របស់​កម្ពុជា​
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល លោក អ៊ូ​វេ កេក​គ័​រីត (Uwe Kekeritz) សមាជិកសភា​អាឡឺម៉ង់ និង​ជា​អ្នកនាំពាក្យ​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ បានបង្ហាញ​នូវ​ក្តីកង្វល់​លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​។​

ប្រភព : Heinrich Boll Stiftung

Picture

​អ្នក​តវ៉ា ៥០០ នាក់​ជួបជុំគ្នា នៅមុខ​រដ្ឋសភា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​អង្គការ​សមាគម​
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (ការតវ៉ា)

​ប្រជាពលរដ្ឋ ៥០០ នាក់ បាន​តវ៉ា​នៅ​ពីមុខ​រដ្ឋសភា សុំ​ឲ្យ​ផ្អាក​ការអនុម័ត​លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​។

ប្រភព : VOD / VAYO / RFI / CAMD / PPP / VOA

Picture

​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយក្រុម ដង្ហែ​ក្បួន​សារជាថ្មី​ស្នើសុំ​ឲ្យ​ច្រានចោល ច្បាប់​អង្គការ​សមាគម​
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ / ការតស៊ូមតិ (ការតវ៉ា)

​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល បានចាប់ផ្ដើម​យុទ្ធនាការ​ដោយ​មានការ​បង្ហោះ​ប៉ោង​ប៉ោង និង​ដង្ហែ​ក្បួន​ដើម្បី​ឲ្យ​ច្រានចោល​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​។

ប្រភព : CAMD / THMEYTHMEY / VOA / VOD / KHT / PPP / DW

Picture

​សហភាព​អឺរ៉ុប​ផ្ញើលិខិត​ទៅ​ប្រធាន​សភាជាតិ​សុំ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ទូលំទូលាយ​លើ​ច្បាប់​អង្គការ​សមាគម
ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (លិខិត)

​សភា​សហភាព​អឺរ៉ុប​បាន​ផ្ញើលិខិត​ទៅ​លោក ហេង សំរិន អំពាវនាវ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ដោយ​បើកចំហ​មុន​ពេលដែល​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​នាពេល​ឆាប់ៗ​ខាងមុខ​។

ប្រភព : VOD

Picture

​អង្គការ​តម្លាភាព​អន្តរជាតិ​ថ្កោលទោស​លើ​សំណើ​មាន​លក្ខណៈ​រឹតត្បិត​សេរីភាព​សង្គម​ស៊ីវិល​នៅ​កម្ពុជា
ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

​អង្គការ​តម្លាភាព​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​សេចក្តីស្នើច្បាប់​ក្នុងប្រទេស​កម្ពុជា​ដែល​ត្រូវបាន​រិះគន់​ដោយ​អង្គការ​ជាតិ និង​អន្តរជាតិ​ព្រោះតែ ច្បាប់​នេះ​អាច​នឹង​រឹតត្បិត​សំឡេង​របស់​ប្រជាពលរដ្ឋ​ជាខ្លាំង​។

ប្រភព : TI Cambodia

Picture

អង្គការ​ក្នុងស្រុក​ស្វែងរក​អន្តរាគមន៍​ពី​អន្តរជាតិ​
ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (លិខិត)

​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ជាង ៣៦០ បាន​អំពាវនាវ​ឲ្យ​អង្គការ និង​ដៃគូ​អន្តរជាតិ​អន្តរាគមន៍​ក្នុងការ​ច្រានចោល​សេចក្តីព្រាងច្បាប់​។​

ប្រភព : VOD

Picture

កម្មវិធីវិទ្យុ ម.ស.ម.ក
ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (កម្មវិធីវិទ្យុ)

ប្រធានបទ ៖ “​ការព្រួយបារម្ភ​របស់​សហគមន៍ និង​ផលប៉ះពាល់​នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​” វាគ្មិន​៖ លោក ស ម៉ូ​រ៉ា លោក ស៊ីម វីរៈ និង​កញ្ញា អ៊ឹង គឹម​ឡេង​។​

ប្រភព : CCHR

Picture

កម្មវិធីវិទ្យុ ម.ស.ម.ក
ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (កម្មវិធីវិទ្យុ)

​ប្រធានបទ ៖ “​យុទ្ធនាការ​របស់​អង្គការ​សង្គម​ស៊ីវិល​ជុំវិញ​ច្បាប់​អង្គការ​សមាគម​” វាគ្មិន​៖ លោក ង៉ែត ម៉ូ​សេ លោក វង្ស កុសល និង​លោក ថេ​ង សាវឿន​។

ប្រភព : CCHR

Picture

អង្គការ​លើកលែងទោស​អន្តរជាតិ និង​អង្គការ​អន្តរជាតិ​ដទៃទៀត​នៅតែ​ទទូច​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ច្រានចោល​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (លិខិត)

​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ និង​អង្គការ​សមាជិកភាព ចំនួន ៤០ ស្ថាប័ន បាន​អំពាវនាវ​ឲ្យ​ដល់​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ច្បាប់​អង្គការ​សមាគម​ចោល​ជាបន្ទាន់​។​

ប្រភព : Amnesty International

Picture

អ្នកភូមិ​បឹងកក់​តវ៉ា​នៅមុខ​រដ្ឋសភា​
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (ការតវ៉ា)

​អ្នកភូមិ​បឹងកក់​ជាង ៣០ នាក់ បាន​តវ៉ា​នៅមុខ​រដ្ឋសភា​ដើម្បី​ឲ្យ​ច្រានចោល​ច្បាប់​អង្គការ​សមាគម​។

ប្រភព : VOD / Freshnews

Picture

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ទូត​បានរៀបចំ​សិក្ខាសាលា​លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​មុន ថ្ងៃ​រៀបចំ​សិក្ខាសាលា នៅ​ថ្ងៃទី​៨ ខែកក្កដា
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (ការពិគ្រោះយោបល់របស់សង្គមស៊ីវិល)

ម​.​ស​.​ម​.​ក គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម នៃ​អង្គការ សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា និង​គណៈកម្មាធិការ​ស​ហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា បាន​បើក​សិក្ខាសាលា​ទាក់ទង​នឹង​ច្បាប់​អង្គការ​សមាគម ជាមួយនឹង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ​ដើម្បី​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​មុននឹង​អនុម័ត ហើយ​អង្គការ​ទាំងនោះ​នៅតែ​បដិសេធ​ច្បាប់​នោះ​ដដែល​។

ប្រភព : RFA / CAMD / PPP / KHT / VOA / RFI

Picture

ម​.​ស​.​ម​.​ក ជំរុញ​ឲ្យ​រដ្ឋសភា​ធានា​នូវ​កិច្ច​ពិគ្រោះ​យោបល់​ប្រកបដោយ​អត្ថន័យ​ទៅលើ​ច្បាប់​អង្គការ​សមាគម មុន​បោះឆ្នោត​អនុម័ត​
ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

​ម​.​ស​.​ម​.​ក បានចេញ​សេចក្តីថ្លែងការណ៍​ទទូច​ឲ្យ​រដ្ឋសភា​បញ្ឈប់​ដំណើរការ​អនុម័ត​ច្បាប់​ដ៏​ប្រញាប់ប្រញាល់ លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​ដោយ​ជំនួស​មកវិញ នូវ​ការបើក​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ទទួលបាន​ច្បាប់​ដែល​ប្រកបដោយ​អត្ថន័យ​។​

ប្រភព : CCHR

Picture

សភា​អាស៊ាន អំពាវនាវ​ដល់​កម្ពុជា​ឲ្យ​ច្រានចោល​ច្បាប់​ដែលមាន​ចរិត​រឹតត្បិត និង​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ
ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បោះបង់ចោល​ច្បាប់​អង្គការ​សមាគម ដោយបាន​លើកឡើង​ថាគ​ណ​បក្ស​កាន់អំណាច បាន​បន្ត​នយោបាយ​របស់ខ្លួន​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ធ្វើយ៉ាងណា​អាច​អនុម័ត​ច្បាប់​មួយ​ដែល​គំរាមកំហែង​ដល់​សេរីភាព​ខាង​បង្កើត​សមាគម និង​ខាង​ការបញ្ចេញមតិ​នៅ​កម្ពុជា​។​

ប្រភព : APHR

Picture

សភាជាតិ​បើក​សិក្ខាសាលា​ពិភាក្សា​ពី​ច្បាប់​អង្គការ​សមាគម​
ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ / ការពិគ្រោះយោបល់

​កាលពី​ថ្ងៃទី ៨ ខែកក្កដា សភាជាតិ​បាន​បើក​សិក្ខាសាលា​ដែលមាន​ការចូលរួម ពី​សមាគម អង្គការ​ជាតិ និង​អន្តរជាតិ អង្គទូត និង​សង្គម​ស៊ីវិល​ដើម្បី​ស្វែងយល់​ពី​ច្បាប់​អង្គការ​សមាគម​។​សហភាព​អឺរ៉ុប​បានចេញ​សេចក្តីសម្រេច​លើ​ច្បាប់​អង្គការ​សមាគម​

ប្រភព : National Assembly Of Cambodia

Picture

សភា​សហភាព​អឺរ៉ុប​បាន​ប្រតិកម្ម ទៅលើ​សេចក្ដីព្រាងច្បាប់​អង្គការ​សមាគម
ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីសម្រេច)

​សភា​សហភាព​អឺរ៉ុប​បាន​ប្រតិកម្ម ទៅលើ​សេចក្ដីព្រាងច្បាប់​អង្គការ​សមាគម​ហើយ​បានផ្តល់​អនុសាសន៍​ថា​ច្បាប់​នេះ​គួរតែ​ត្រូវបាន​ពិនិត្យឡើងវិញ​មុនពេល​អនុម័ត​។​

ប្រភព : EU Parliament / RFI / CAMD

Picture

សម្ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) ចេញ​សេចក្តីថ្លែងការណ៍​ស្តីអំពី «​គ្រោះថ្នាក់​ដែល​នឹង​កើតឡើង​ដោយសារ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​»
ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

​សម្ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) បាន​សម្ដែង​នូវ​ក្តី​ព្រួយបារម្ភ​របស់ខ្លួន​ទាក់ទង​នឹង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

ប្រភព : FIDH

Picture

​អ្នក​តវ៉ា​ជាង ៣០០ នាក់ តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​ច្រានចោល​ច្បាប់​អង្គការ​សមាគម​
ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (ការតវ៉ា)

​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​តវ៉ា​ជាច្រើន​រយ​នាក់​បាន​ជួបប្រជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុងន័យ​សម្ដែង​នូវ​ការព្រួយបារម្ភ និង​ទាមទារ​ឲ្យ​បញ្ឈប់​ការប៉ុនប៉ង​អនុម័ត​ច្បាប់​អង្គការ​សមាគម​។ ការជួបប្រជុំ​នេះ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​តំណាង​មកពី គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទៀត​។​

ប្រភព : VOD / RFA / RFI / PPP / VAYO

Picture

​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​សេចក្តីថ្លែងការណ៍​មិន​ចង់​ឲ្យ​មានច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​
ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

​គណបក្សជំទាស់​បានចេញ​ផ្សាយ​នូវ​សេចក្តី​ថ្លែង​ការ​របស់ខ្លួន​ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ដោយបាន​សម្ដែង​នូវ​ការខកចិត្ត​ទៅលើ​ចេតនា​របស់​រដ្ឋាភិបាល​ក្នុងការ​អនុម័ត​ច្បាប់​អង្គការ​សមាគម​។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទូច​សារជាថ្មី​ឲ្យ​មាន​ការជជែក​ពិភាក្សាគ្នា​ពី​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ធានា​សុក្រឹត្យភាព​នៃ​រាល់​ខ្លឹមសារ​ដែលមាន​ក្នុង​សេចក្តីព្រាងច្បាប់​នោះ​។

ប្រភព : CNRP / VOD / RFA / VAYO

Picture

ម​.​ស​.​ម​.​ក ស្នើសុំ​ឲ្យ​រដ្ឋសភា​ច្រានចោល​ដោយ​គ្មាន​លក្ខខណ្ឌ​ពាក់ព័ន្ធ​នឹង​ច្បាប់​អង្គការ​សមាគម
ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

​មួយថ្ងៃ​មុនពេល​ដែលរ​ដ្ឋ​សភា​បើក​សម័យប្រជុំ​វិសាមញ្ញ​ដើម្បី​ពិភាក្សា​អំពី​សេ​ក្តី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ទទូច​ឲ្យ​រដ្ឋសភា​បដិសេធចោល​ទាំងស្រុង​នូវ​សេចក្តីព្រាងច្បាប់​នេះ​។

ប្រភព : CCHR / RFI / VAYO

Picture

តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ជា​ឯក​ច្ឆ័​ន​អនុម័ត​លើ​ច្បាប់​អង្គការ​សមាគម
ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ / ការឆ្លើយតបរបស់រដ្ឋាភិបាល

នៅ​ថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០១៥ រដ្ឋសភា​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​អង្គការ​សមាគម ដោយ​ពុំមាន​វត្តមាន​របស់​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។

ប្រភព : RFA / CAMD / PPP / KHT

Picture

គណៈកម្មការ​នៃ​ក្រុមអ្នកច្បាប់​អន្តរជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថ្កោលទោស រដ្ឋសភា ដែល​អនុម័ត​ច្បាប់​អង្គការ​សមាគម​
ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

​នៅ​ថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០១៥ គណៈកម្មការ​នៃ​ក្រុមអ្នកច្បាប់​អន្តរជាតិ​បាន​រិះគន់​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីព្រាងច្បាប់​មួយ​ដែលមាន​ចេតនា​រារាំង និង​រឹតត្បិត​នូវ​រាល់​សកម្មភាព​របស់​អង្គ​ការមិន​រដ្ឋាភិបាល​នៅ​កម្ពុជា​។

ប្រភព : ICJ

Picture

អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើការ​តវ៉ា​ឲ្យ​រដ្ឋសភា​ច្រាន​ច្បាប់​អង្គការ​នេះ​ចោល​
ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (ការតវ៉ា)

​អ្នក​តវ៉ា​មកពី​សហគមន៍ អង្គការ​សង្គម​ស៊ីវិល អង្គការ​មិនមែន​រដ្ឋាភិបាល និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ត្រូវបាន​បិត​មិន​ឲ្យ​ចូល​ទៅកាន់​រដ្ឋសភា​ដើម្បី​តវ៉ា​ឲ្យ​ទម្លាក់​ច្បាប់​អង្គការ​។

ប្រភព : VOD / RFA / VOA / CAMD / PPP / KHT / RFI

Picture

​សិទ្ធិមនុស្ស​អន្តរជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ជុំវិញ​ការអនុម័ត​ច្បាប់​អង្គការ​សមាគម​
ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

​ការអនុម័ត​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺជា​ឧបករណ៍​មួយ​វាយប្រហារ​ដល់​ឯករាជ្យភាព​របស់​សង្គម​ស៊ីវិល​យ៉ាងធ្ងន់ធ្ងរ​។ ​នេះ​គឺជា​ការលើកឡើង​របស់​ការសង្កេត​ក្នុងការ​ការពារ​សិទ្ធិមនុស្ស កក្កដា ឆ្នាំ ២០១៥​។

ប្រភព : FIDH

Picture

​មន្ត្រី​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់ អ​.​ស​.​ប (​ម៉ៃ​ណា គី​អាល​) Maina Kiai ស្នើ​ឲ្យ​ព្រឹទ្ធសភា​កុំ​បោះឆ្នោត​គាំទ្រ​លើ​ច្បាប់​អង្គការ​សមាគម
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

នៅ​ថ្ងៃទី ១៥ កក្កដា មន្ត្រី​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​គឺ លោក ម៉ៃ​ណា គី​អាល់ (Maina Kiai) បាន​ជំរុញ​ឲ្យ​ព្រឹទ្ធសភា​កម្ពុជា​បដិសេធ​ច្បាប់​អង្គការ​សមាគម ដោយសារ​ច្បាប់​នេះ​បាន​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សេរីភាព និង​ឯករាជ្យភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា​។

ប្រភព : OHCHR / VOD / RFA / VOA / CAMD

Picture

សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​សហភាព​អ៊ឺរ៉ុប​លើ​ច្បាប់​អង្គការ​សមាគម
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍)

អ្នកនាំពាក្យ​សហភាព​អ៊ឺរ៉ុប​មានការ​ព្រួយបារម្ភ​ពី​ច្បាប់​អង្គការ​សមាគម បន្ទាប់ពី​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា ខ្លាច​ថា​ច្បាប់​អង្គការ​សមាគម​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សកម្មភាពរ​បស់​អង្គការ​មិនមែន​រដ្ឋាភិបាល​។

ប្រភព : EU / VOA

Picture

សេចក្តីថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល ទៅលើ​ច្បាប់​អង្គការ​សមាគម
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (សេចក្តីថ្លែងការណ៍រួម)

​សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល ទៅលើ​ការអនុម័ត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ពី​សំណាក់​រដ្ឋសភា

ប្រភព : CCHR / NGOs List

Picture

សមាជិក​ព្រឹទ្ធសភា​ចំនួន ១១ រូប​មកពី​គណបក្ស សម រង្ស៊ី ធ្វើពហិការ​ក្នុងការ​ចូលរួម​បោះឆ្នោត​គាំទ្រ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (ការតវ៉ា)

សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ស​ម រង្ស៊ី ចំនួន ១១ នាក់​បានប្រកាស​កាលពី​ថ្ងៃទី ១៥ កក្កដា ២០១៥ ថា​ខ្លួន នឹងធ្វើ​ពហិកា​ក្នុង​ការចូលរួម​កិច្ចប្រជុំ​អនុម័ត​សេចក្តីព្រាងច្បាប់ ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នាពេលខាងមុខ​។

ប្រភព : PPP / VAYO

Picture

សកម្មជន​សហគមន៍​បាន​ដើរ​ចែក​ខិតប័ណ្ណ​ស្ដីពី ច្បាប់​អង្គការ​សមាគម ហើយ​ត្រូវបាន​ចាប់ខ្លួន​
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (ការតវ៉ា)

​សកម្មជន​ចំនួន ៥ នាក់ មកពី​សហគមន៍ ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ការចែក​ចាយ​ខិ​ត្ត​បណ្ណ​ទៅ​សាធារណជន ស្ដីពី​ការ​ប្រឆាំងនឹង ច្បាប់​អង្គការ​សមាគម

ប្រភព : VOD / RFA

Picture

ការតវ៉ា​ប្រឆាំង​ច្បាប់​អង្គការ ផ្ទុះឡើង​ទូទាំងប្រទេស​
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (ការតវ៉ា)

ប្រជាពលរដ្ឋ​រាប់រយ​នាក់ ទូទាំងប្រទេស នៅ​ថ្ងៃទី​២២ ខែកក្កដា បាន​តវ៉ា​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​អង្គការ ខណៈដែល​មានការ​រាយការណ៍​ថា ច្បាប់​ដ៏​ចម្រូងចម្រាស់​នេះ​នឹង​ទៅដល់​ព្រឹទ្ធសភា​នៅ​ថ្ងៃ​សុក្រ​

ប្រភព : PPP / CAMD

Picture

ម​.​ស​.​ម​.​ក ស្នើ​ឲ្យ​ព្រឹទ្ធសភា​ច្រាន​ច្បាប់​អង្គការ​សមាគម​ចោល​
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (លិខិត)

នៅក្នុង​លិខិត​ចំហ​មួយ​ផ្ញើ​ទៅ​ប្រធានព្រឹទ្ធសភា​លោក សាយ ឈុំ ម​.​ស​.​ម​.​ក ជំរុញ​ឲ្យ​ព្រឹទ្ធសភា​បដិសេធ ការពិភាក្សា​លើ​ច្បាប់​អង្គការ​សមាគម ឬ​ច្រាន​ច្បាប់​នេះ​ចោល​តែម្ដង

ប្រភព : CCHR / VOD / ANADOLU Agency /

Picture

យុវជន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​អ្នកទោស​តវ៉ា​ប្រឆាំងនឹង​ច្បាប់​អង្គការ​សមាគម​
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (ការតវ៉ា)

​យុវជន​មកពី​ក្រុម​ផ្សេងៗ បាន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​អ្នកទោស ដើម្បី​បង្ហាញ​ពី​ការមិន​ពេញចិត្ត​លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​។​

ប្រភព : VOD

Picture

​ប្រទេស​កម្ពុជា ៖ ព្រះមហាក្សត្រ​គួរតែ​បដិសេធ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (លិខិត)

អគ្គលេខាធិការ អង្គការ​លើកលែងទោស​អន្តរជាតិ សាលី​ល ហ្សេ​តទី (Salil Shetty) បាន​សរសេរ​សារលិខិត​ថ្វាយ ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ដោយ​អំពាវនាវ​ឲ្យ​ទ្រង់​បដិសេធ​ច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

ប្រភព : Amnesty International

Picture

ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​ឲ្យ​មាន​ច្រាន​ច្បាប់​អង្គការ​ច្បាប់ នៅ​ព្រឹទ្ធសភា​
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (ការតវ៉ា)

​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ​ជាង ៤០០ អង្គ​/​នាក់ បាន​តវ៉ា​នៅមុខ​ព្រឹទ្ធសភា​ទាមទារ​ច្រានចោល​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​

ប្រភព : VOD

Picture

​ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​ជា​ឯកច្ឆន្ទ​
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ / ការឆ្លើយតបរបស់រដ្ឋាភិបាល

សមាជិក​ព្រឹទ្ធសភា ចំនួន ៤៤ នាក់ លើ ៤៤ នាក់ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​អនុម័ត​ច្បាប់​អង្គការ​សមាគម​ជា​ឯកច្ឆន្ទ ទោះបីជា​មានការ​រិះគន់​ជាច្រើន​ក៏ដោយ​។

ប្រភព : RFA / RFI / VOD / VOA

Picture

កំណត់ត្រា​សង្ខេប​ស្តីពី​ការលាលែង​ពី​តំណែង​របស់​ឧត្ដ​ម្ភ​ស្នងការរង និង​កម្ពុជា​
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (កំណត់ត្រាសង្ខេប)

អ្នកនាំពាក្យ​ការិយាល័យ​ឧ​ត្ត​ម្ភ​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​ថ្លែងថា “​ច្បាប់​បែបនេះ ដែល​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​លប់ឈ្មោះ​សមាគម​ណា ដែល​គេ​គិតថា​មិនមាន​អ​ព្យា​ក្រឹត្យ​ភាព​ផ្នែក​នយោបាយ និង​ពិតជា​ផ្ដល់​ផលប៉ះពាល់​យ៉ាងខ្លាំង​”​។​

ប្រភព : OHCHR / Reliefweb / PPP / AKP

Picture

យុវជន ចំនួន ៦ នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​អ្នកទោស​ត្រូវបាន​ចាប់ខ្លួន​
ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (ការតវ៉ា)

​យុវជន ៦ នាក់ ត្រូវបាន​ចាប់ខ្លួន នៅមុខ​រដ្ឋសភា និង​ត្រូវបាន​ដោះលែង​ក្នុង​ថ្ងៃ​តែមួយ​បន្ទាប់ពី​ពួកគេ​ស្លៀកពាក់​ឯកសណ្ឋាន​អ្នកទោស ហើយ​តវ៉ា​ទាមទារ​ឲ្យ​មានការ​ច្រានចោល​ច្បាប់​អង្គការ​សមាគម​។​

ប្រភព : RFA / RFI / VOD / PPP / CAMD / KHT

Picture

លិខិត​ចំហ ក្រាប​ថ្វាយ​បង្គំ​ទូល​ព្រះករុណា​ព្រះ​បាទ​ សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហមុនី ព្រះ​មហា​ក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា
ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ / ការតស៊ូមតិ (លិខិត)

សូម​ក្រាប​ថ្វាយ​បង្គំ​ទូល ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់ ទ្រង់​មេត្តា​ព្រះ​រាជ​តម្រិះ​ទៅ​លើ​ការ​ឡាយ​ព្រះ​ហស្ថ​លេខា​ និង​អន្ត​រាគមន៍​ជាបន្ទាន់​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ ស្ដី​ពី​សមា​គម និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ ("ច្បាប់​អង្គការ​សមាគម")។

ប្រភព : CCHR

Picture

គណ​បក្ស​នយោបាយ​​ធ្វើ​ការ​ពិភាក្សា​​លើ​ការ​ផ្តន្ទា​ទោស​​សកម្មជន​ និង​​ច្បាប់​​អង្គការ​​​​សមា​គម​
ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ / ការឆ្លើយតបរបស់រដ្ឋាភិបាល

នៅ​​ក្នុង​​ឱកាស​នៃ​កិច្ច​​​ប្រជុំ​​​​នា​​ថ្ងៃទី១០ ខែ​សីហា ​ឆ្នាំ​២០១៥ លោក​​ ស ខេង និង​លោក​​ កឹម​ សុខា បាន​​ពិភាក្សា​​គ្នា​​អំ​ពី​​​ច្បាប់​​​ស្ដីពី​អង្គការ​​សមាគម​​ ​​ដ៏ចម្រូង​ចម្រាស​​​ដែល​ត្រូវ​បាន​​​​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​បច្ចុប្បន្ន​​​ធម្មនុញ្ញភា​ព​​នៃ​ច្បាប់​​នេះ​កំពុង​​ត្រូវ​បាន​​​​​ពិនិត្យ​​​​ផ្ទៀង​ផ្ទាត់​​​ដោយ​ក្រុម​​ប្រឹក្សា​​ធម្មនុញ្ញ​​។ ពួក​គេ​​ព្រម​​ព្រៀង​​ឲ្យ​​អនុម័ត​​ច្បាប់​​នេះ ប៉ុន្តែ​​នៅ​​ពេល​​​​អនុវត្ត​​​ ប្រសិន​​ណា​​បើ​​មាន​​ការ​​ប៉ះពាល់​​ទៅ​លើ​សិទ្ធិ​​ និង​ផល​​ប្រយោជន៍​​​​របស់​​​ប្រ​ជា​ពល​រដ្ឋ គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា នឹង​ពិនិត្យ​មើល​​​លើ​បញ្ហា​ដែល​មាន​ផល​ប៉ះពាល់​ទាំង​នោះ ហើយ​​​​នឹង​ធ្វើ​វិសោធនកម្ម។

ប្រភព : CAMD / VOD / PPP

Picture

ក្រុមប្រឹក្សាធម្មនុញ្ញ បាន​អនុម័ត​ច្បាប់​​អង្គការ​សមាគម​
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ / ការឆ្លើយតបរបស់រដ្ឋាភិបាល

នៅ​ថ្ងៃទី១២ ខែ​សីហា ឆ្នាំ​២០១៥ ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​​បញ្ជាក់​​​ថា ​ច្បាប់​អង្គការ​សមាគម​ គឺ​​​​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទាំងស្រុង​​​​។

ប្រភព : CCC / CAMD / PPP / CEN / RFA / VOD / KTH

Picture

ទី​បំផុត​ច្បាប់ស្តី​ពីអង្គការ​សមាគម​ត្រូវ​បាន​អនុម័ត
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ / ការឆ្លើយតបរបស់រដ្ឋាភិបាល

នៅ​ថ្ងៃទី​១២ ខែ​សី​ហា ឆ្នាំ​២០១៥ ព្រះ​មហា​ក្សត្រ​ ព្រះបាទ​សម្តេច​​ព្រះ​បរម​នាថ​​នរោត្តម​ សី​ហមុនី​ ឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ​នូវ​ច្បាប់​ស្តី​​ សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។

ប្រភព : Freshnews / VOD / RFA / CAMD

ឧបត្ថម្ភគាំទ្រដោយ