សេចក្តី​ព្រាង​ច្បាប់

សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល   

2015-June-09

សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី លក្ខន្តិកៈនៃ​ចៅ​ក្រម​ និង​ព្រះ​រាជ​អាជ្ញា   

2014-May-16

ច្បាប់​នេះ​ កំណត់​ពី​លក្ខន្តិកៈ​នៃ​ចៅ​ក្រម​ និង​ព្រះ​រាជ​អាជ្ញា ព្រម​ទាំង​គោល​ការណ៍​ផ្សេងៗ​ទៀត​ទាក់​ទង​នឹង​ចៅក្រម​ និង​ព្រះ​រាជអាជ្ញា​ ក្នុង​គោល​បំណង​ធានា​ឯក​រាជ្យ​នៃ​អំណាច​តុលាការ​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​រៀប​ចំអង្គការ​តុលាការ   

2014-May-16

ច្បាប់​នេះ​ មាន​គោល​បំណង​៖ - ធានា​ឯករាជ្យភាព​នៃ​អំណាច​តុលាការ - ធានា​រក្សា​អនាគតិ និង​ការពារ​សិទ្ធិ​សេរីភាពរបស់​ប្រជា​ពលរដ្ឋ - ធានា​ឲ្យ​មាន​កិច្ច​ដំណើរ​ការ​ល្អ​របស់​អង្គការ​ និង​អង្គការ​អយ្យការ - លើក​កម្ពស់​សេវា​សធារណៈ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ និង​ឆាប់​រហ័ស - ធានា​ក្នុង​ការ​ផ្តល់​ភាព​យុត្តិ​ធម៌លើ​រឿង​ក្តីគ្រប់​ប្រភេទ ដើម្បី​បង្កើន​ជំនឿ​ទុក​ចិត្ត​ពី​ប្រជា​ពល​រដ្ឋ​ និង​រួម​ចំណែក​ពង្រឹង​សុវត្ថ​ភាព​សង្គម។

សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម   

2014-May-16

​ច្បាប់​នេះ​មាន​គោល​ដៅ​បង្កើត​នឹង​កំណត់​អំពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅនៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ក្នុង​គោល​បំណង​ជួ​យ​ព្រះ​មហា​ក្សត្រ​ ដើម្បី​ធានា​ឯករាជ្យ​នៃ​អំណាច​តុលាការ​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

សេចក្តីព្រាងច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​អុីន​ធើ​ណែ​ត   

2014-January-01

This law has a purpose to determine education, prevention measures and combat all kinds of offense commit by computer system.

សេចក្តី​ស្នើ​ច្បាប់ស្តី​ពីការ​ប្រឆាំង​ការ​មិន​ទទូល​ស្គាល់​ឧក្រិដ្ឋកម្ម​ ដែល​ប្រព្រឹត្តឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ   

2013-May-30

ស្មារតី​គោល​ក្នុង​ការ​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​នេះ​ គឺរាល់​ការ​មិន​ទទូល​ស្គាល់​ ឬ​ការ​សម្រាល​ ឬ​ការ​បដិសេធ​ ឬ​ការ​ជំទាស់​អ​ត្ថិភាព​នៃ​ឧ​ក្រិដ្ឋ​កម្ម​ ឬ​ការ​លើក​តម្កើង​ឧ​ក្រិដ្ឋ​កម្ម​ដែល​ប្រព្រឹត្តឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ មិន​ត្រូវ​ចាត់​ទុក​ថា​ជា​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទេ។

សេចក្តី​ព្រាង​ព្រះ​រាជ​ក្រឹត្យ​ស្ដី​​ពី​លក្ខន្តិកៈ​​ដោយ​ឡែក​របស់ក្រឡាបញ្ជី   

2012-September-18

មាត្រា​ ១.​ ត្រូវ​បាន​បង្កើត​នូវ​អង្គ​ក្រលា​បញ្ជី​នៃ​សេវា​យុត្តាធិការ​ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ប្រ​ភេទ​«ខ»​ដូច​ដែល​មាន​កំណត់​ឡើង​ដោយ​មាត្រា​៤​នៃ​ព្រះ​រាជ​ក្រឹត្យ​លេខ ជស/រកត/១២៩៧/២៧៣​ ចុះ​ថ្ងៃទី​០១​ខែ​ធ្នូ​ឆ្នាំ​១៩៩៧​ស្ដីពី​គោលការណ៍​ទូទៅ​នៃ​មុខ​ងារ​សាធារណៈ​របស់រដ្ឋ។

សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​សេរី​ភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន   

2012-February-00

ច្បាប់​នេះ​មាន​គោល​បំណង​ដើម្បី​ផ្តល់​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ ដែល​កាន់​កាប់​ដោយ​រាជ​រដ្ឋា​ភិបាល​ និង​ស្ថាប័ន​ សាធារណៈ ឬ ឯក​ជន​ ដោយ​អនុលោម​តាម​គោល​ការណ៍​ ដែល​មាន​ចែង​ក្នុង​មាត្រា​ ៤១​ នៃ​រដ្ឋ​ធម្មនុញ្ញ និង​ ដែល​ត្រូវ​បាន​ធា​នា​ដោយ​ច្បាប់​អន្តរជាតិ​ មាន​កតិ​កា​សញ្ញា​អន្តរជាតិ​ ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​ និង​ សិទ្ធិ​នយោបាយ​ រួម​ទាំង​កិច្ច​ព្រម​ព្រៀង​អង្គការ​សហ​ប្រជា​ជាតិ​ ស្តី​ពី​ ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ជា​ដើម​ ។

ច្បាប់​ស្តី​ពី​គណ​នេយ្យ​ និង​សវនកម្ម​   

2012-January-13

ច្បាប់​នេះ​ មាន​គោល​បំណង​គ្រប់​គ្រង​គណ​នេយ្យ​និង​សវនកម្ម​ នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធ​ភា​ព​និង​ចី​រភាព​ ។​

ឧបត្ថម្ភគាំទ្រដោយ