ព័ត៌មានសិទ្ធិមនុស្ស

(14-February-2018 / RFA)

អ្នក​ច្បាប់​និង​អ្នក​សារព័ត៌មាន​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី អ្នក​ច្បាប់ និង​ក្រុម​អ្នក​សារព័ត៌មាន​ចាត់​ទុក​ការ​បន្ត​ឃុំ​ខ្លួន​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី ពីរ​រូប គឺ​ជា​ការ​ឃុំ​ខ្លួន​ខុស​ច្បាប់។ ពួកគេ​ទាមទារ​តាមរយៈ​លិខិត​មួយ​ច្បាប់​រួម​គ្នា​ឱ្យ​តុលាការ​ដោះលែង​អ្នក​ទាំង​ពីរ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ និង​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​ឱ្យ​អ្នក​ទាំង​ពីរ​បាន​ជួបជុំ​ក្រុម​គ្រួសារ​ឡើង​វិញ។

(11-February-2018 / RFA)

ពលរដ្ឋ​ខែត្រ​ក្រចេះ​ជាង ៣០០​នាក់​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន​សម្បទាន​វៀតណាម ពលរដ្ឋ​ជាង ៣០០​នាក់ រស់នៅ​ឃុំ​ពីរធ្នូ និង​ឃុំ​ឃ្សឹម ស្រុក​ស្នូល ខែត្រ​ក្រចេះ បាន​លើកគ្នា​តវ៉ា​ប្រឆាំង ក្រុមហ៊ុន​សម្បទាន​សេដ្ឋ​វៀតណាម​ឈ្មោះ ចម្ការកៅស៊ូ​មេមត់ ដែល​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​កំណត់​ព្រំ​ដី ប៉ះពាល់​ផលដំណាំ និង​ដីធ្លី​ពួកគាត់​ច្រើន​ហិកតារ។ ពួកគាត់​ថា អាជ្ញាធរ​មិនបាន​ស្វែងរក​ដំណោះស្រាយ​ជម្លោះដីធ្លី​ធ្លី​នោះ​ទេ បែរជា​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ដោយ​ចាប់ខ្លួន​អ្នកភូមិ ២​នាក់ និង គំរាម​ចាប់​ពលរដ្ឋ​ផ្សេងទៀត​ដាក់គុក​បើ​នៅតែ​រឹងទទឹង​តវ៉ា​ទៀត។

(06-February-2018 / RFA)

ពលរដ្ឋ​គិរីសាគរ​ប្ដឹង​ក្រុមហ៊ុន​ចិន​ទៅ​តុលាការ​កោះកុង​រឿង​បំផ្លាញ​ផ្ទះ​និង​ផលដំណាំ ប្រជាពលរដ្ឋ​ក្នុង​ស្រុក​គិរីសាគរ ប្ដឹង​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ទៅ​តុលាការ​ខេត្ត​កោះកុង បន្ទាប់ពី​ក្រុមហ៊ុន​បាន​ដឹកនាំ​កម្លាំង​អាជ្ញាធរ និង​សន្តិសុខ រុះរើ​ដុត កម្ទេច​ផ្ទះ​ពលរដ្ឋ ៩​គ្រួសារ និង​កាប់​បំផ្លាញ​ផលដំណាំ​ពលរដ្ឋ​ជាច្រើន​ហិកតារ នៅ​ក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ កាលពី​ពាក់​កណ្ដាល​ខែ​មករា។ រីឯ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ យុត្តិធម៌ ព្រោះ​បើ​តាម​អង្គហេតុ​គឺ​ពលរដ្ឋ មាន​អាទិភាព​ក្នុង​ការ​ឈ្នះ​ក្ដី។

(02-February-2018 / rfa)

ច្បាប់​ថ្មី៖ អ្នក​ដែល​ប្រមាថ​ព្រះ​មហាក្សត្រ​នឹង​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ នៅ​ព្រឹក​នេះ គណៈរដ្ឋមន្រ្តី​កម្ពុជា​ដែល​ដឹក​នាំ​ប្រជុំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​នេះ គឺ​រដ្ឋាភិបាល​បាន​បញ្ចូល​មាត្រា​ថ្មី​មួយ​ទៀត​ដោយ​កំណត់​ដាក់​ទោស​ទណ្ឌ​ឲ្យ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ​លើ​ជន​ណា​ដែល​ប្រមាថ​ដល់​ព្រះ​មហាក្សត្រ។ សេចក្តី​ព្រាង​វិសោធនកម្ម​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ពិភាក្សា និង​អនុម័ត​ឲ្យ​ប្រើ​ប្រាស់។

(01-February-2018 / VOD)

នគរបាល​​ថា មន្ត្រី​ប្រដាប់​អាវុធ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ឃាតកម្ម​លើ​មន្ត្រី​៣​រូប​នៅ​មណ្ឌលគិរី នគរបាល​ខេត្ត​មណ្ឌល​គីរី​ បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា និង​នគរបាល​នៅ​ក្នុង​ខេត្ត​នេះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​លើ​មន្ត្រី​បរិស្ថាន ៣​រូប កាល​ពី​បី​ថ្ងៃ​មុន​នេះ ដោយ​ថា សមត្ថកិច្ច​កំពុង​កំណត់​មុខ​សញ្ញា។

(31-January-2018 / RFA)

ក្រសួង​ព័ត៌មាន​ប្រកាស​បញ្ចប់​សេចក្ដី​ព្រាង​ច្បាប់​បឋម​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ធ្វើ​ពិធី​ប្រកាស​បញ្ចប់​សេចក្ដី​ព្រាង​ច្បាប់​បឋម​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ត្រឹម​កម្រិត​ក្រុម​ការងារ​បច្ចេកទេស កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៨ ក្រោយ​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​រួម​ជា​មួយ​អង្គការ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ បាន​ចំណាយ​ពេល​ជជែក​ពិភាក្សា​គ្នា​​យ៉ាង​យូរ​មក​ហើយ។

(30-January-2018 / VOA)

ភ្នំពេញ —
​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​សេសសល់​មួយ​ភាគ​តូចក្នុង​សហគមន៍​បុរីកីឡា​ បាន​បន្ត​ការ​តវ៉ា​ទាមទារ​សំណង​សម​ស្រប​ពី​អាជ្ញាធរ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន​ឯកជន​មួយ​ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ​បាន​ព្រម​ទទួល​យក​សំណង​ពី​សាលា​រាជធានី​ភ្នំពេញ។

(29-January-2018 / RFA)

លោក ហ៊ុន សែន ស្នើ​ជប៉ុន​ជួយ​គាំទ្រ​និង​បញ្ជូន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​មក​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សុំ​ឲ្យ​ជប៉ុន ជួយ​គាំទ្រ និង​បញ្ជូន​អ្នក​សង្កេតការណ៍​មក​កម្ពុជា ដើម្បី​តាម​ដាន​ដំណើរ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ពេល​ខាង​មុខ។ រី​ឯ​​អង្គការ​សង្គម​ស៊ីវិល​យល់​ថា សហគមន៍​អន្តរជាតិ រួម​មាន​ជប៉ុន ជាដើម នឹង​ចូលរួម​គាំទ្រ​ការ​បោះឆ្នោត​នៅ​កម្ពុជា ប្រសិនបើ​ស្ថានភាព​នយោបាយ​វិល​ទៅ​រក​ប្រក្រតីភាព​វិញ។

(29-January-2018 / RFA)

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ការ​ព្រមាន​របស់​លោក ឈាង វុន រឿងរ៉ាវ​រវាង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ទៅ​រំខាន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត នៅ​ខេត្ត​បាត់ដំបង នៅ​មិន​ទាន់​ចប់​ទេ ហើយ​ពេល​នេះ​លោក ឈាង វុន ត្រូវ​បាន​គេ​ស្រង់​សម្ដី​ថា បាន​ចោទ​ប្រកាន់​ថា អាហារដ្ឋាន​របស់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត គាំទ្រ​ចលនា​ឧទ្ទាម។

(24-January-2018 / VOD)

គ.ជ.ប អំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត ដើម្បីរើសមេដឹកនាំដែលខ្លួនពេញចិត្ត​ មេដឹកនាំគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតហៅ​កាត់​ថា គ.ជ.ប. បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសទៅបោះឆ្នោត​ថ្នាក់ជាតិទាំងអស់គ្នា ដោយថាដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត​។

ឧបត្ថម្ភគាំទ្រដោយ