News
Filter by Archive:  
Read other documents:  

Kompongthom Authority Accused of Demolishing Pagoda-Kh

( 07-February-2009 by Radio Free Asia )

ក្រុម យោធិនពិការបានថ្លែងឲ្យដឹងនៅថ្ងៃ៧ កុម្ភៈ ដោយចោទប្រកាន់អាជ្ញាធរសុ្រកសន្ទុកថា បានទៅបណ្តេញព្រះសង្ឃឲ្យរុះរើអីវ៉ាន់ចេញពីវត្តនិងជេរប្រមាថ ព្រះសង្ឃចង់ប្រើអំពើហិង្សាលើព្រះសង្ឃថែមទៀតកាលពីពេលថ្មីៗនេះ ដើម្បីយកដីធ្លីប្រគល់ឲ្យក្រុមហ៊ុនវៀតណាមឈ្មោះតាន់បៀន។ យោធិនពិការមួយរូបសុំមិនបញ្ចេញឈ្មោះបាននិយាយថា អាជ្ញាធរបានទៅបង្ខំឲ្យព្រះសង្ឃចំនួន៩ព្រះអង្គឲ្យចេញពីវត្ត ព្រមទាំងដឹកព្រះពុទ្ធរូបចេញផងដែរនៅក្នុងការប៉ុនប៉ងកម្ទេចវត្ត អារាមនោះចោល ដែលវត្តនោះសាងសង់ឡើងដោយការជួយឧត្ថម្ភពីសប្បុរសជនក្រៅស្រុក និងក្នុងប្រទេសដើម្បីរក្សាការគោរពបូជាសាសនារបស់យោធិនពិការដែល រស់នៅទីនោះ ៖ «អាណោចអាធ័មណាស់មើលទៅ៩ព្រះអង្គនៅហ្នុង រួចឡើងប្រក់តង់ពីលើហាលក្ដៅ»។

1