Initiatives
ជ្រើសរើស ផ្នែកផ្សេងទៀត:     
ការចងក្រងបណ្តាញ​និងតស៊ូមតិ
យែនឌ័រ​និង​ការអភិវឌ្ឍន៏​​នៅកម្ពុជា
គំរោង​នេះ​មាន​គោល​​បំណង​​ជំរុញ​សកម្មភាព​ដែល​ទាក់ទង​និង​សិទ្ធិ​​ស្ត្រី​ដោយ​ជំរុញ​អោយ​ច្បាប់​​ដែល​​ចែង​អំពីភាព​ស្មើគ្នា​រវាង​បុរស​និង​ស្ត្រី​ដែល​មាន​​ស្រាប់​អនុវត្ត​កាន់​តែមាន​ប្រសិទ្ធិ​ភាព​ទៅនិង​បញ្ហា​ស្ត្រី​ដែល​​កំពុង​តែ​ការពារ​ដោយ​ច្បាប់​​នោះ​តាមរយៈ​យុទ្ធសាស្ត្រ​ផែន​កា​រ៥ឆ្នាំ​គឺពី​២០០៧​ទៅ​២០១១​​នៃ​​GAD/C។
ភ្នំពេញ

ឃ្លាំមើល​តុលាការ ស៊ើបអង្កេត ចងក្រងឯកសារ និង​ពត៌មាន
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​​កម្ពុជា​​ធ្វើការ​ជាមួយ​​អង្គការ​មិនមែន​សិទ្ធិ​មនុស្ស​ដទៃ​ទៀតដើម្បី​ឃ្លាំមើល​ និង​ស៊ើប​អង្កេត​បញ្ហា​សិទ្ធិមនុស្ស ធ្វើរបាយការណ៏​ពីការ​​រក​ឃើញ​​និង​ផ្តល់​ពត៌មាន​ទៅដល់​ប្រជាជន​កម្ពុជា និង​ស្ថាប័ន​ដទៃ​ទៀត​​ដែល​មាន​ចំណាប់​អារម្មណ៏​លើ​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា។
ភ្នំពេញ

កម្មវិធី​ការ​ទទួល​បាន​ភាព​យុត្តិធម៌​
មជ្ឍមណ្ឌល​អប់រំ​ច្បាស់​សម្រាប់​សហគមន៍​
កម្មវិធីនេះ​ផ្តោតទៅលើ​ដំណោះស្រាយ​នៃជម្លោះ​នៅក្នុង​ប្រទេសកម្ពុជា​។​ មាន​ប្រជាជន​កម្ពុជា​ភាគច្រើន​មិនបាន​ទទួល​យុត្តិធម៌​ ​ហើយម្យ៉ាង​ទៀត​យន្តការ​ក្នុងការ​ដោះស្រាយ​ជម្លោះ​គ្មាន​ស្តង់ដារ​ ​ជំនាញ​ ​រឺ​មិន​អាច​ផ្តល់​នូវ​ដំណោះ​ស្រាយ​សមរម្យ​។​
ភ្នំពេញ

ជួយស្រ្តីមានវិបត្តិ
Cambodian Women's Crisis Center
កម្មវិធីនេះ​ផ្តល់សេវាកម្ម​ជាក់ស្តែងដល់​ស្រ្តីនិង​កុមារនៅពេលមាន​វិបត្តិ​ដោយផ្តោត​ទៅលើការ​គាំពារ​ផ្នែក​ច្បាប់​ ​និងជួយ​អោយពួកគាត់​ត្រលប់​ទៅ​សហគមន៍​របស់គាត់វិញ។​
ភ្នំពេញ ខេត្តបន្ទាយមានជ័យ និងសៀមរាប

សេកម្មសុខភាព​ល្អ​នៅក្នុង​សហគមន៍​ជនជាតិភាគ​តិច​នៅក្នុង​ខេត្តមណ្ឌល​គ
Health Unlimited
គំរោងនេះ​បានជួយ​លើកស្ទួយ​សុខភាព​ប្រជាជន​ភាគតិច​ចំនួន២៧​ ​០០០នាក់​នៅតំបន់​ភ្នំ​ខេត្ត​មណ្ឌលគីរី​​ ​ជា​ពិសេស​ស្ត្រី​ ​និង​កុមារ​ ​ដោយ​ពង្រឹង​សេវា​សុខភាព​មូលដ្ឋាន​ ​និង​អប់រំ​ប្រជាជនពីសិទ្ធិរបស់ពួកគេ។
ខេត្តមណ្ឌលគីរី

សេវាកម្ម​សុខភាព​ល្អ​នៅក្នុង​សហគមន៍​ជនជាតិភាគតិច​នៅក្នុងខេត្តរតនៈគី
Health Unlimited
គំរោងនេះ​បង្កើតអង្គការ​មូលដ្ឋាន​ដែលនឹង​ជួយគាំទ្ររ​សហគមន៍​នៅក្នុង​ការ​កំណត់​តំរូវការ​ផ្នែក​សុខភាព​ផ្ទាល់​ខ្លួន​ ​តវ៉ា​សុំ​សេវាកម្ម​និង​សំភារៈ​បន្ថែម។​
ខេត្តរតនៈគីរី

គំរោង​អាជីវកម្ម​និង​សិទ្ធិមនុស្ស
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
បង្កើត​នូវកិច្ច​ពិភាក្សា​ជាមួយ​អ្នកធ្វើ​ជំនួញ​និង​ជំរុញ​អោយ​មាន​ការយល់​ដឹង​បន្ថែម​នៅក្នុង​វិស័យ​អាជីវកម្ម​ស្តីពី​សិទ្ធិ​មនុស្ស។
ភ្នំពេញ

កម្មវិធី​អភិវឌ្ឍន៍​មូលដ្ឋាន​
Cambodian Center for Study and Development in Agriculture
កម្មវិធី​អភិវឌ្ឍន៍​មូលដ្ឋាន​ជាផ្នែក​ដែលគ្រប់គ្រង​ ​និង​ប្រតិបត្តិ​គំរោង​របស់​ ​សេដាក​រយៈពេលវែង​។​
ភ្នំពេញ

មជ្ឍមណ្ឌល​ប្រឆាំង​ការ​ជួញដូរ​(CAT)
ក្រុមអ្នក​ច្បាប់​ការពារ​សិទ្ធិកម្ពុជា​
មជ្ឈមណ្ឌលប្រឆាំង​ការជួញដូរ​មនុស្ស​បានធ្វើការ​ជាដៃគូរ​ជាមួយ​នឹង​អង្គការ​ក្រៅរដ្ឋាភិបាលផ្សេងៗ​ប្រឆាំង​នឹង​ការជួញ​ដូរមនុស្ស​ ​និងជួយ​ជនរងគ្រោះ។​ ​CAT​ជា​តំណាង​ជនរង​គ្រោះ​ បង្កើត​វគ្គ​បណ្តុះ​បណ្តាល​ ​និង​សំរបសំរួល​សិក្ខាសាលា​ទៅលើ​ច្បាប់ទាក់ទង​នឹង​ការ​ជួញដូរ​។​CAT​ក៏ផ្តល់​ជា​យុទ្ធសាស្រ្ត​និង​ពង្រាង​ច្បាប់​ផងដែរ។​
ភ្នំពេញ

មជ្ឈមណ្ឌល​ប្រឆាំង​ការជួញដូរ (CAT)
ក្រុមអ្នក​ច្បាប់​ការពារ​សិទ្ធិកម្ពុជា​
មជ្ឈមណ្ឌល​ប្រឆាំងការ​ជួញដូរ​មនុស្ស​ធ្វើការ​ជាដៃគូរ​ជាមួយ​អង្គការ​ដទៃទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​និង​ការ​ជួញដូរ​មនុស្ស​និង​ជួយ​ដល់​ជនរង​គ្រោះ​ពី​បញ្ហា​នេះ។
ភ្នំពេញ, កំពង់ចាម, បាត់ដំបង, សៀមរៀប, កំពង់ធំ, ក្រចេះ

ឧបត្ថម្ភគាំទ្រដោយ