សេចក្តីថ្លែងការណ៍

លិខិត​ចំហ​របស់​អង្គការ​សង្គម​ស៊ី​វិល​ស្នើរដ្ឋ​មន្រ្តី​ក្រសួង​រ៉ែ និង​ថាម​ពល បំភ្លឺ​អំពី​ការ​នាំ​ខ្សាច់​ចេញ យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ី​វិល​ដែល​មាន​រាយ​នាម​ខាងក្រោម សូម​ស្នើ​ឯក​ឧត្តម​មេត្តា​ចេញ​សេចក្ដី​ស្រាយ​បំភ្លឺ​អំពី​ការ​នាំ​ខ្សាច់​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​នានា ក្នុង​អំឡុង​ឆ្នាំ​២០០៧ ដល់​ ឆ្នាំ​២០១៥។

ទិវា​លំនៅដ្ឋាន​ពិភពលោក​ត្រូវបាន​រំខាន​ដោយ​ការវាយដំ​យ៉ាងធ្ងន់ធ្ងរ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ ​ក្រុម​សង្គម​ស៊ីវិល​ យើងខ្ញុំ ជា​អង្គការ​សង្គម​ស៊ីវិល​មាន​រាយ​នាម​ដូចខាងក្រោម សូម​សម្ដែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​មួយចំនួន ដែល​បាន​ប្រើប្រាស់​អំពើហិង្សា​ដោយ​គ្មាន​ហេតុផល​ទៅលើ​អ្នកចូលរួម​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ដើម្បី​ប្រារព្ធ​ទិវា​លំនៅដ្ឋាន​ពិភពលោក កាលពី​ព្រឹក​មិញ និង​សូម​ថ្កោលទោស​ការវាយប្រហា​រដែ​ល​មិនអាច​ទទួលយកបាន​នេះ​។​

ម​.​ស​.​ម​.​ក ចេញផ្សាយ​របាយការណ៍​បង្ហាញ​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ជម្លោះដីធ្លី​ទៅលើ ស្ត្រី និង​ផ្សព្វផ្សាយ​ប្រវត្តិ​ទំនាស់​ដីធ្លី​ថ្មីៗ​ចំនួន ១០ ករណី​នៅក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (“​ម​.​ស​.​ម​.​ក​”) បានចេញ​ផ្សាយ​របាយការណ៍​ស្តីពី “​ស្ត្រី​ក្នុង​ជម្លោះដីធ្លី​នៅ​កម្ពុជា​”​។ របាយការណ៍​នេះ​គឺជា​លទ្ធផល​ស្រាវជ្រាវ​នៃ​គម្រោង​កំណែទម្រង់​ដីធ្លី​របស់ ម​.​ស​.​ម​.​ក អំពី​ស្ត្រី​ក្នុង​ជម្លោះដីធ្លី​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា (“​ប្រទេស​កម្ពុជា​”) ហើយ​លោកអ្នក​អាច​ទាញយក​របាយការណ៍​នេះ​បាន​នៅលើ​គេហទំព័រ​របស់ ម​.​ស​.​ម​.​ក ទាំង​ជា​ភាសា​ខ្មែរ និង អង់គ្លេស

ម​.​ស​.​ម​.​ក រៀបចំ​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី “​ស្ត្រី​ក្នុង​ជម្លោះដីធ្លី​នៅ​កម្ពុជា​” និង​ប្រវត្តិ​សហគមន៍​ទំនាស់​ដីធ្លី​ថ្មីៗ​ចំនួន ១០ ករណី​នៅក្នុង​ប្រទេស​កម្ពុជា​ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (“​ម​.​ស​.​ម​.​ក​”) មាន​សេចក្តីសោមនស្ស​សូម​ជំរាបជូន​សាធារណជន​មេត្តា​ជ្រាបថា ម​.​ស​.​ម​.​ក នឹង​រៀបចំ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​អង្គា​រ៍ ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង ៨:៣០ នាទី​ព្រឹក នៅ​ការិយាល័យ​របស់ ម​.​ស​.​ម​.​ក ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី “​ស្ត្រី​ក្នុង​ជម្លោះដីធ្លី​នៅ​កម្ពុជា​” និង​ចេញផ្សាយ​ប្រវត្តិ​របស់​សកម្មជន និង​សហគមន៍​ពាក់ព័ន្ធ​ក្នុង​ទំនាស់​ដីធ្លី​នៅក្នុង​ខេត្ត​ចំនួន​ប្រាំបី​នៅ​ប្រទេស​កម្ពុជា​។ ប្រវត្តិ​របស់​សហគម​ន៍​ចំនួន​១០ ត្រូវបាន​ចងក្រង​រួចរាល់​ជា​ដំណាក់កាល​បញ្ចប់​នូវ​ការ​ចងក្រង​នូវ កម្រង​ជីវប្រវត្តិ​ដីធ្លី ដែល​លើក​បង្ហាញ​នូវ​ទំនាស់​ដីធ្លី​ចំនួន ៣០ ករណី​នៅក្នុង ១៥ ខេត្ត និង​រាជធានី​ភ្នំពេញ ដែល​សហគមន៍ និង​សកម្មជន​ក្នុង​ជម្លោះដីធ្លី​ជាច្រើន​បាន​បាត់បង់​ដីធ្លី​និង​រង​ការរំលោភ​សិ​ទិ្ធ​មនុស្ស​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ និង​តួអង្គ​ឯកជន ។

អង្គការសង្គមស៊ីវិលសម្តែងការមិនពេញចិត្តចំពោះសេចក្តីសម្រេចតម្កល់ការចោទប្រកាន់លើលោក វ៉ែន វន ប៉ុន្តែស្វាគមន៍សេចក្តីសម្រេចរបស់តុលាការកំពូលដែលលើកលែងការចោទប្រកាន់លើសកម្មជនព្រៃឡង់ អង្គការសង្គមស៊ីវិលសម្តែងនូវការមិនពេញចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលតម្កល់សាលក្រមផ្តន្ទាទោស និងការព្យួរទោសរយៈពេលមួយឆ្នាំទៅលើសកម្មជនបរិស្ថាន លោក វ៉ែន វន បើទោះ បី ជាមានកង្វះខាតលើភស្តុតាង និងមូលដ្ឋាននៃការចោទប្រកាន់លើរូបគាត់ ប៉ុន្តេ​ស្វាគមន៍​ចំពោះការ​ប្រកាសលើកលែង​ការ​ចោទប្រកាន់​របស់​តុលាការ​កំពូល​កាល​ពីថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦ ចំពោះ​សកម្មជន​ព្រៃឡង់ លោក ឈាង វុទ្ធី លោក សៅ កន លោក មាស វ័ន្ត លោក មាស គឿង លោក ព្រំ ស៊ុយ លោក ម៉ៅ ធា លោក នួន គិន លោក ហែន ហៃ និងលោក ដួង ឆាយ។

អង្គការ​សង្គម​ស៊ីវិល​សូម​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការកាត់ទោស​លោក នី ចរិយា ដែលជា​អ្នកការពារ​សិទ្ធិមនុស្ស ​យើងខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​រាយ​នាម​ខាងក្រោម នៅថ្ងៃនេះ​សូម​សម្តែង​ការមិន​ពេញចិត្ត​ជាខ្លាំង​ចំពោះ​ការផ្តន្ទាទោស​ដែល​មិន​សម​ហេតុផល​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅលើ​លោក នី ចរិយា អតីត​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ឃ្លាំមើល​របស់​សមាគម​កា​រពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (​អាដហុក​) និង​ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (“​គ​.​ជ​.​ប​”)​។ បន្ទាប់ពី​សវនាការ​រ​យៈ​ពេល​ប្រមាណ ៤ ម៉ោង​កន្លះ លោក ឃី ឆៃ ចៅក្រម​ជំនុំជម្រះ​បាន​ថយ​ទៅ​ពិចារណា​ប្រមាណ ១៥ នាទី មុននឹង​សម្រេច​ផ្តន្ទាទោស​លោក នី ចរិយា ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​តាម​មាត្រា ៣០៥ បទ​ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍​តាម​មាត្រា ៣១១ និង​បទ​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ​ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តាធិការ​តាម​មាត្រា ៥២២ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។ លោក នី ចរិយា ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​ប្រាំ​មួយខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ប្រាំមួយ​លាន​រៀល (​ប្រមាណ ១.៥០០​ដុល្លារ​អាមេរិក​)​។

ម.ស.ម.ក ចេញផ្សាយរបាយការណ៍បង្ហាញពីការរើសអើងទៅលើអ្នកប្តូរភេទជាស្រ្តីក្នុងកម្រិតគួរឱ្យព្រួយបារម្ភ នៅកម្ពុជា និងស្នើរដ្ឋាភិបាលចាត់វិធានការបន្ទាន់ដើម្បីការពារសិទ្ធិរបស់អ្នកប្តូរភេទ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») ចេញផ្សាយរបាយការណ៍ស្រាវជា្រវមានចំណងជើងថា​«ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជននៅក្នុងព្រះរាជាណាចក្រកម្ពុជា»(«របាយការណ៍»)។ របាយការណ៍នេះអាចទាញយកបានទាំងជាភាសាខ្មែរ និងអង់គ្លេសនៅលើ គេហទំព័រ របស់ ម.ស.ម.ក។ របាយការណ៍នេះធ្វើឡើងដោយគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័ររបស់ ម.ស.ម.ក និងជាសមិទ្ធផលនៃការស្រាវជ្រាវនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា(«កម្ពុជា») ពាក់ព័ន្ធនឹងការកើតឡើងជាទូទៅ និងទម្រង់នៃការរើសអើងទៅលើអ្នកប្តូរភេទជាស្រ្តី («អ្នកប្តូរភេទ»)។

 ម.ស.ម.ក ធ្វើសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ ដែលមានចំណងជើងថា «ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា» មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(«ម.ស.ម.ក»)សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ម.ស.ម.ក នឹងធ្វើសន្និសីទសារព័ត៌មាននៅវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅការិយាល័យ ម.ស.ម.ក ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយដែលមានចំណងជើងថា «ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុងព្រះរាជាណាចក្រកម្ពុជា»(«របាយការណ៍»)។

សង្គម​​ស៊ីវិល​​អំ​ពាវ​​នាវ​​សូម​​ឲ្យ​មាន​​ការ​​ដោះ​​លែង​​សកម្មជន​​បឹង​​កក់​​ជា​​បន្ទាន់​​ យើងខ្ញុំ​ ​ជាអង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ ​សូម​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះលែង​ជាបន្ទាន់​នូវ​សកម្មជន​បឹងកក់​ ​(អ្នកស្រី ទេពវន្នី និងអ្នកស្រី បូវ សោភា) ដែល​ត្រូវ​បាន​ចោទ​ប្រ​កាន់​ ហើយ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​នៅ​មណ្ឌល​កែ​ប្រែ​ទី២​នៃ​ពន្ធនាគារ​ព្រៃ​សកាល​ពីថ្ងៃទី១៧​ ​ខែសីហា​ ​ឆ្នាំ២០១៦​ ​ពាក់ព័ន្ធ​ទៅនឹងការ​ចូល​រួម​របស់អ្នកទាំង​ពីរក្នុង​យុទ្ធនាការ​អហិង្សា​ ​“ថ្ងៃច័ន្ទពណ៌ខ្មៅ”។ ​យើងខ្ញុំ​ ​ក៏សូមអំពាវ​នាវឲ្យអាជ្ញាធរ​រដ្ឋទម្លាក់ចោល​នូវ​ការ​ចោទ​ប្រកាន់​ដែល​មិន​ត្រឹម​ត្រូវ​លើអ្នក​ទាំងពីរ​ ​ហើយ​សូម​ឲ្យធានា​នូវសិទ្ធិក្នុង​ការ​ប្រមូល​ផ្ដុំដោយ​អហិង្សា​ ​ដូចជា​អ្នក​ដែល​គាំទ្រយុទ្ធនា​ការ​អហិង្សា​ថ្ងៃច័ន្ទពណ៌ខ្មៅ​ ​ដែលត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់​ជាតិ​ ​និងអន្តរជាតិ​ផង​ដែរ។​

អង្គ​ការ​សង្គម​ស៊ីវិល​ប្រកាស​បើក​យុទ្ធនា​ការ #ដោះ​លែង​អ្នក​ទាំង​៥ ដើម្បី​គាំ​ទ្រ​បុគ្គលិក​សមាគម​អាដ​ហុក និង​មន្ត្រី គ.ជ.ប ដែល​កំពុង​ជាប់​ពន្ធនា​គារ យើង​ខ្ញុំ​ជា​អង្គ​ការ​សង្គម​ស៊ីវិល​និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​មាន​រាយ​នាម​ខាង​ក្រោម ចូល​រួម​បើក​យុទ្ធនា​ការ #ដោះ​លែង​អ្នក​ទាំង​៥ នៅ​ថ្ងៃ​ទី០៨ ខែ​សីហា ឆ្នាំ២០១៦ នេះដើម្បីគាំទ្រ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំ​ប្រាំនាក់​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​និង​ក្រោម​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់។

ឧបត្ថម្ភគាំទ្រដោយ