របាយការណ៍

 ស្ត្រី​ក្នុង​ជម្លោះដីធ្លី​នៅ​កម្ពុជា​ ​តាមរយៈ​ការវិភាគ​ទិន្នន័យ​តាមបែប​បរិមាណ ដែល​ប្រមូលបាន​ពី​ស្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ទំនាស់​ដីធ្លី​នៅ ទូទាំងប្រទេស របាយការណ៍​នេះ​ចង់បង្ហាញ​ព័ត៌មាន​ថ្មី​អំពី​របៀប​ជាក់លាក់​មួយចំនួន​ដែល​ស្ត្រី​ខ្មែរ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារតែ​វិវាទ​ដីធ្លី​។​

ការវិភាគ​ផ្លូវច្បាប់​ជុំវិញ​ការឃុំខ្លួន​បណ្ដោះអាសន្ន​លើ​លោក នី សុខា លោក យី សុខសាន្ដ លោក ណៃ វ៉ង់​ដា លោកស្រី លឹម មុនី និង​លោក នី ចរិយា​ ​លោក នី សុខា លោក យី សុខសាន្ដ លោក ណៃ វ៉ង់​ដា និង​លោកស្រី លឹម មុនី ដែលជា​បុគ្គលិក​ជាន់ខ្ពស់​បួនរូប​របស់​សមាគម​អាដហុក​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (“​សមាគម​អាដហុក​”) និង​លោក នី ចរិយា អតីត​បុគ្គលិក​របស់​សមាគម​អាដហុក និង​ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវបាន​ឃុំខ្លួន​តាំងពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ​។ ពួកគាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី តាម​មាត្រា ៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​លោក នី ចរិយា ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​នៅក្នុង​បទល្មើស​ដូចគ្នា​។​ ​

ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុង ព្រះរាជាណាចក្រកម្ពុជា ចេញ​ផ្សាយ​នៅថ្ងែទី​ 2016-09-21 របាយការណ៍ស្រាវជ្រាវនេះ (“របាយការណ៍”) ចងក្រងពីបញ្ហាសិទ្ធិមនុស្សដែលអ្នកប្តូរភេទជាស្រ្តីបានជួបប្រទះនៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា និងផ្តល់អនុសាសន៍ជាសកម្មភាពក្នុងការធានាថាពួកគាត់ទទួលបានសិទ្ធិស្មើគ្នា សេចក្តីថ្លៃថ្នូរ សុខភាព និងសន្តិសុខ។ របាយការណ៍នេះផលិតដោយគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ របស់ ម.ស.ម.ក ដែលចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១០ ក្នុងគោលបំណងផ្តល់អំណាចដល់សហគមន៍ស្រ្តីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ (“អ្នកស្រឡាញ់ភេទដូចគ្នា”) និងតស៊ូមតិចំពោះសិទ្ធិរបស់ពួកគាត់នៅកម្ពុជា។

លទ្ធិប្រជាធិបតេយ្យកំពុងរងការគំរាមកំហែងនៅឆ្នាំ ២០១៦ ៖ ការធ្វើតាមការសន្យាក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងរយៈពេល ២៥ ឆ្នាំក្រោយមក កំណត់ត្រាសង្ខេប ស្តីពី “លទ្ធិប្រជាធិបតេយ្យកំពុងរងការគំរាមកំហែង” ដែល​ចេញផ្សាយនៅ​ថ្ងៃនេះ​ត្រូវ​នឹង​ ទិវា​ប្រជាប្រជាធិបតេយ្យ​អន្តរជាតិ ឆ្នាំ​២០១៦។ កំណត់ត្រា​សង្ខេប​នេះ​លំអិត​អំពី​ការ​គំរាម​កំហែង​លិទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​បានកើនឡើង​កាន់តែខ្លាំង និងមានសភាពធ្ងន់ធ្ងរ ដោយសារតែការបោះឆ្នោតនាពេលខាងមុខដាក់គំនាបបន្ថែមលើព្រឹត្តិការណ៍ទាំងនេះ។ កំណត់ត្រាសង្ខេបក៏វិភាគ​ពីស្ថានការគំរាម​កំហែង​លិទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជានៅ​ក្នុង​បរិបទក្រោយ​ ២៥​ឆ្នាំ​​​​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស។

ផល​ប៉ះ​ពាល់​សិទ្ធិ​មនុស្ស​ដោយ​សារ​ការ​បូម​ខ្សាច់​នៅ​កម្ពុជា នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា (“កម្ពុជា”) ប្រជា​ពល​រដ្ឋ​ប្រមាណ​បី​ភាគ​បួន​ពឹង​ផ្អែក​ទៅ​លើ​ធន​ធាន​ធម្ម​ជាតិ​ដើម្បី​ផ្គត់​ផ្គង់​ដល់​ជីវ​ភាព​របស់​ខ្លួន ដែល​ពឹង​ផ្អែក​លើក​សិកម្ម ផ​លានុ​ផល​ព្រៃ​ឈើ និង​ការ​នេ​សាទ​ដើម្បី​ទ្រ​ទ្រង់​ជីវភាព។ ដូច្នេះ បរិស្ថាន​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដើម្បី​ធានា​ដល់​ការ​អនុ​វត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឱ្យ​បាន​ពេញ​លេញ ហេតុ​ដូច្នេះ​ហើយ គម្រោង​អភិ​វឌ្ឍ​ណា​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន​ក៏​អាច​បង្ក​ជា​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​មនុស្ស​របស់​ប្រជា​ពល​រដ្ឋក​ម្ពុជា​ដែរ។

បាយ​ការណ៍​ស៊ើបអង្កេត​ផល់ប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​ក្រុមហ៊ុនប៊ិ​ញ​ហ្វឿ​ក ក្រចេះ​រ៉ាប់​ប៊ើ ១ ខម​ភើ​នី លី​មី​ធី​ត ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ប្រជ​ពលរដ្ឋ​ភូមិ​ចក់​ចារ​មាន​ចំនួន ១៨០ គ្រួសារ ស្មើនឹង​មនុស្ស ៨៦៩ នាក់ (​ស្ត្រី ៤០៨ នាក់​) គឺជា​ជាតិ​ដើម​ព្នង​ដែលមាន​ឯកភាព​ជាតិពន្ធុ សង្គម វប្បធម៌ និង​សេដ្ឋកិច្ច​ប្រតិបត្តិ​របៀប​រស់នៅ​តាម​ប្រពៃណី និង​ការដាំដុះ​លើដី​ដែល​ខ្លួន​បាន​កាន់កាប់​តាម​ក្បួនខ្នាត ទំនៀមទម្លាប់ នៃ​ការប្រើប្រាស់​ដី​សមូហភាព​។ សហគមន៍​នេះ​កំពុងដំណើរការ​ចុះ​ប​ញ្ចី​ដី​សមូហភាព​ជនជាតិដើម​ភាគតិច ឈានដល់​បញ្ចប់​ដំណាក់កាល​ទី​ពីរ ដែល​លក្ខន្តិកៈ សហគមន៍​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​រួចហើយ​។​

ការទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​របស់ សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​ ​របាយការណ៍​នេះ​ពិនិត្យមើល​ឧបសគ្គ​ក្នុងការ​ចុះបញ្ជី​ដី​សមូហភាព​សម្រាប់​សហ​គម​ន៍​ជនជាតិដើម​ភាគតិច​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្នែក​ទៅលើ​ទិន្នន័យ​ដែល​គម្រោង​ប្រមូលបាន​។ បាយ​ការណ៍​នេះ​មាន​គោលបំណង​លើកឡើង​នូវ​មូលហេតុ​នៃ​កង្វះខាត​ក្នុងការ​អនុវត្ត​ការចុះបញ្ជី​ដីធ្លី​សហគមន៍ និង​កំនត់​នូវ​អនុសាសន៍​នានា​សម្រាប់​ដាក់ជូន​ដល់​អ្នកពាក់ព័ន្ធ​ដែល​អាចជួយ​លើកកម្ពស់​ការអនុវត្ត​ឲ្យ​បាន​ប្រសើរ ដើម្បី​បង្កើន​ការការពារ​សិទ្ធិ​ដីធ្លី​របស់​ជនជាតិដើម​ភាគតិច​ក្នុងប្រទេស​កម្ពុជា​។​

មជ្ឈមណ្ឌល​អន្តរជាតិ​ដើម្បី​ច្បាប់​មិន​ស្វែងរក​ប្រាក់ចំណេញ​បានធ្វើ​ការវិភាគ​លើ​សេចក្តីព្រាងច្បាប់​សហជីព​ មជ្ឈមណ្ឌល​អន្តរជាតិ​ដើម្បី​ច្បាប់​មិន​ស្វែងរក​ប្រាក់ចំណេញ​បានធ្វើការ​ត្រួតពិនិត្យ​ជាបឋម​យ៉ាង​ឆាប់រហ័ស​មួយ​លើ​សេចក្តីព្រាងច្បាប់​សហជីព​របស់​ព្រះរាជាណាចក្រ​កម្ពុជា (​សេចក្តីព្រាងច្បាប់​សហជីព​) ដែល​បានចេញ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ការវិភាគ​របស់​មជ្ឈមណ្ឌល​យើងខ្ញុំ​ផ្តោត​សំខាន់​លើ​សេរីភាព​សមាគម សេរីភាព​ក្នុងការ​ជួបប្រជុំ និង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​។ ការវិភាគ​ជាបឋម​នេះ​បាន​សន្និដ្ឋានថា​មាន​បញ្ហា​មួយចំនួន​ក្នុង​សេចក្តីព្រាងច្បាប់​សហជីព​នេះ​។​

ការ​សម្លុត​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​តាម​សាលា​រៀន​ក្នុង​ប្រទេស​កម្ពុជា របាយ​ការណ៍​នៃ​ការ​ស្រាវជ្រាវ​នេះ​គឺ​ជា​លទ្ធ​ផល​នៃ​ការ​ស្រាវជ្រាវ​ទូទាំង​ប្រទេស​មួយ​អំពី​ការ​សម្លុត​ដែល​ស្រ្តី​ស្រឡាញ់​ស្រ្តី បុរស​ស្រឡាញ់​បុរស អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ​ និង​អ្នក​ប្ដូរ​ភេទ ("អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា") ជួប​ប្រទេះ​ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​សិក្សា​នៅ​តាម​សាលា​រៀន​នៅ​ក្នុង​ប្រទេ​សកម្ពុជា និង​ផល​ប៉ះ​ពាល់​រយៈ​ពេល​វែង​នៃ​ការ​សម្លុត​បែប​នេះ។ របាយការណ៍​នេះ​ត្រូវ​បាន​រៀប​ចំឡើង​ក្រោយ​ពី​មាន​ការ​រកឃើញ​នូវ​ចំណុច​ខ្វះ​ខាត​ដ៏ធំ​មួយ​ ពាក់​ព័ន្ធ​នឹង​អ្វី​ដែល​គេ​ដឹង​ពី​បទ​ពិសោធន៍របស់​សិស្ស​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​តាម​សាលា​រៀន​ក្នុង​ប្រទេ​សកម្ពុជា។

កម្ពុជា ៖ លទ្ធិប្រជាធិបតេយ្យ​កំពុង​រង​ការគំរាមកំហែង​ នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ រាជរដ្ឋាភិបាល​កម្ពុជា (“​រដ្ឋាភិបាល​”) បាន​រឹតត្បិត​ទៅលើ​សេរីភាព​មូលដ្ឋាន​យ៉ាងខ្លាំង និង​បាន​ព្យាយាម​គាបសង្កត់​សំឡេង​ជំទាស់ ដែល​នេះ​ជាការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

ឧបត្ថម្ភគាំទ្រដោយ