ព្រឹត្តិបត្រសារព័ត៌មាន

កម្រង​ជីវ​ប្រវត្តិ​សហគមន៍ និង​សកម្មជន​ក្នុង​ជំនាស់​ដី​ធ្លី តិដ្ឋ​ភាព​នៃ​ការ​រំលោភ​យក​ដី ៖ កម្រង​ជី​វប្រវត្តិ​ដី​ធ្លី

ទិ​វាសេរីភាពសារព័ត៌មានពិភពលោក ៖ ហេតុអ្វីការទទួលបានព័ត៌មានមានសារៈសំខាន់នៅកម្ពុជា? នៅថ្ងៃនេះជាការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកជាការផ្តួចផ្តើមប្រចាំឆ្នាំក្នុងគោល បំណងលើកកម្ពស់និងការពារសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក។ គោលការណ៍សំខាន់នៃទិវាសេរីភាពសារព័ត៌មានឆ្នាំនេះគឺផ្តោតទៅលើការទទួលបានព័ត៌មាន ដែលជាលក្ខខណ្ឌសំខាន់មួយនៃលទ្ធិប្រជាធិបតេយ្យដែលមានលក្ខណៈចូលរួមពិតប្រាកដ ដែល “អនុញ្ញាតឱ្យមានការតាមដានជាសាធារណៈ ការពិនិត្យមើល ការចូលរួម និងការពង្រឹងអំណាច”។

ជំនួយថវិការគម្រោងអ្នកការពារសិទ្ធិមនុស្សស្រ្តី មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (“​ម​.​ស​.​ម​.​ក​”) បានចេញ​ផ្សាយ​ខិតប័ណ្ណ​ស្ដីពី ជំនួយ​គម្រោង​អ្នកការពារ​សិទ្ធិមនុស្ស​ស្ត្រី​។ ខិតប័ណ្ណ​នេះ​មាន​គោលបំណង​ឲ្យ​អ្នកអាន​បានដឹង​ពី​ប្រភេទ​ជំនួយ​ដែល​គម្រោង​អាច​ផ្ដល់​ឲ្យ​អ្នកការពារ​សិទ្ធិមនុស្ស​ស្ត្រី​ដែល​ធ្លាប់​ទទួលរង ឬ​ប្រឈម​នឹង​អំពើហិង្សា ឬ​ប៉ះទង្គិច​ផ្លូវចិត្ត​ដោយសារតែ​ការងារ​របស់​ពួកគេ​។ ខិតប័ណ្ណ​នេះ​មាន​បញ្ចូល​ព័ត៌មាន​ទាក់ទិន​និង​ប្រភេទ​នៃ​ជំនួយ​ដែល​គម្រោង​មាន និង​ព័ត៌មាន​ដែល​អ្នក​អាច​សុំ​ជំនួយ​។ ម​.​ស​.​ម​.​ក សង្ឃឹមថា​អ្នកការពារ​សិទ្ធិមនុស្ស​ស្ត្រី​អាច​ទួលបាន​ព័ត៌មាន​តាមរយៈ​ខិតប័ណ្ណ​ផ្សព្វផ្សាយ​នេះ​។​

និន្នាការភេទនិងអត្តសញ្ញាណយេនឌ័រ គោលបំណងនៃការផ្សាយខិតប័ណ្ណនេះគឺដើម្បីផ្តល់នូវទិដ្ឋភាព(ទស្សនៈ)ទូទៅដល់អ្នកអានជាមួយបញ្ហាសិទ្ធិនិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រនៅកម្ពុជា។ ខិតប័ណ្ណនេះមានរួមបញ្ចូលទាំងគោលដៅសំខាន់នៅលើពាក្យ វក្យស័ព្ទទៅនឹងសិទ្ធិនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រនិងការកំណត់សម្គាល់ពិតជាសំខាន់ក្នុងអភិវឌ្ឍរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសង្ឃឹមថាខិតប័ណ្ណនេះនឹងលើកកំពស់ការយល់ដឹងពីជីវិតប្រចាំថ្ងៃចំពោះស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ពីរភេទ និងអ្នកប្តូរភេទ("អ្នកស្រឡាញ់ភេទដូចគ្នា") និងរួមចំណែកដល់ការកាត់បន្ថយការរើសអើងដែលផ្អែកលើមូលដ្ឋាននិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រ។

គន្លឹះងាយៗ១០យ៉ាងសម្រាប់អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា វីធីងាយៗ​ទាំង​ ១០ យ៉ាង​សម្រាប់​អ្នក​ការ​ពារសិទ្ធិ​មនុស្សនៅ​កម្ពុជា

ជំនួយថវិកាគម្រោង​ការពារ​សេរីភាព​មូលដ្ឋាន ជំនួយ​ថវិកាគម្រោង​ការ​ពារ​សេរីភាព​មូលដ្ឋាន​គ្រប់​គ្រង​ដោយមជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា​​​ ដើម្បី​គាំទ្រ​បុគ្គល​ទាំង​ឡាយ​ណា​ ដែល​សេរី​ភាព​មូលដ្ឋា​នរបស់​ពួក​គេ​ត្រូវ​បាន​រឹត​ត្បិត​ ឬ​រំលោភ​បំពាន​តាម​រយៈ​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ឬ​តាម​រយៈ​ផ្លូវ​ច្បាប់​ផ្សេងៗ។ ដើម្បីអាន​ព័ត៌មានលម្អិតអំពី​ជំនួយ​​​សូម​ចុច​ដំណរ​ខាង​លើ។​

កម្ពុជា ៖ ដី​មាន​ជម្លោះ នេះ​ជាសេចក្តី​សង្ខេប​នៃ​របាយការណ៍​របស់ ម.ស.ម.ក ដែល​មាន​ចំណង​ជើង​ថា "កម្ពុជា ៖ ដី​មាន​ជម្លោះ"។ ការ​បំពាន​ដី​ធ្លី​ម្តងហើយ​ម្តងទៀត គឺ​ជា​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​លេចធ្លោ​បំផុតដែល​ពលរដ្ឋ​កម្ពុជា​បាន​កពុង​ប្រឈម​នៅ​ទូ​ទាំង​ប្រទេស។

ផ្ដោត​ការ​យក​ចិត្ដ​ទុក​ដាក់​លើ​សុវត្ថិភាព​អគ្គីភ័យ

( 26-August-2013 / រោងចក្រកាន់តែប្រសើរនៅកម្ពុជា )

ផ្ដោត​ការ​យក​ចិត្ដ​ទុក​ដាក់​លើ​សុវត្ថិភាព​អគ្គីភ័យ ក្រសួង​ការងារ ​និង​បណ្ដុះ​បណ្ដាល​វិជ្ផា​ជីវៈ ​សមាគម​ រោង​ចក្រ​កាត់​ដេរ ​នៅ​កម្ពុជា​ និង​អង្គការ​ពលកម្ម​អន្ដរជាតិ ​បាន​រួម​គ្នា​ប្រារឰ​ទិវា​សុខភាព ​និង​សុវត្ថិភាព​ការងារ​ពិភព​លោក​ ដោយ​ផ្ដោត​សំខាន់​ លើ​ភាព​ចាំ​បាច់ ​ដើម្បី​បង្កើន​​ការ​យល់​ដឹង​លើ​សុវត្ថិភាព​អគ្គីភ័យ​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​នេះ​។

របាយ​ការណ៍​អំពី​ទូរសព្ទ​​ទំនាក់​ទំនង​​ពី​សិទ្ធិមនុស្ស​​​របស់​ ម.ស.ម.ក ក្នុង​ឆ្នាំ​២០១២ និង​កាលប្បវត្តិករណី​​រំលោភ​សិទ្ធិ​មនុស្ស​​នៅកម្ពុជា​ ព្រឹត្តិបត្រ័​ពត៏មាន​ប្រចាំ​ឆមាស​នៃ​កំរោង​សិទ្ឌិ​បង្ហាញ​អំ​ពី​ស្ថិតិ​ដែលទទួលបាន​ពី​ទូរស័ព្ទទំនាក់ទនង​ពីសិទ្ធិមនុស្សរបស់​ម.ស.ម.ក​ សម្រាប់ឆ្នាំ ២០១២ និង​ករ​ណី​មួយចំនួន​ដែលពាក់ព័ន្ធនិងបញ្ហាសិទ្ធិមនុស្សសំខាន់ៗដែលត្រូវបានរាយការណ៍តាម​រយៈទូរស័ព្ទនេះ​។​ ការចេញផ្សាយនេះក៏ផ្តល់ទិដ្ឋភាពរួមនៃប្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ក្នុង​គ្រា​នៃការ​ប្រារព្ធទិវាសិទ្ធិមនុស្ស​អន្តរជាតិ​(ទ.ស.ម.អ)​នៅក្នុងព្រះរាជាណាចក្រកម្ពុជា​(កម្ពុជា)​ព្រម​ទាំង​កិច្ច​ខិត​ខំ​ថ្មី​បំផុត​មួយ​របស់​គំរោង​សិទ្ធិ​ ក្នុង​ការ​ចង​ក្រង​​កាល​ប្បវត្តិ​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​ផង​ដែរ​។

ព្រឹត្តិប័ត្រ ច្បាប់​និងគោល​នយោ​បាយកម្ពុជា ជា​ផ្នែក​មួយ​នៃ​​កំរោង​​សាក្សី​​យុត្តិធម៌​​(Witnessing Justice​Project)​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មាន​​​ក្តី​​សោម​នស្ស​រីករាយ​សូម​​​ប្រកាស​​​អំពី​​ព្រឹត្តិប័ត្រ​ច្បាប់​និង​គោល​នយោបាយ​កម្ពុជា(The ​Cambodai​ Law and Polycy​ Journal)​​ដែល​មាន​​ចេញ​​​ផ្សាយ​​ពីរ​លេខ​​ក្នុង​​មួយ​ឆ្នាំ​​ជា​​ភាសា​ខ្មែរ​​និង​​ភាសា​​អង់គ្លេស​។

ឧបត្ថម្ភគាំទ្រដោយ