សលាកបត្រព័ត៌មាន

ការ​ជ្រៀត​ជ្រែក​របស់​អាជ្ញា​ធរ​នាពេល​ថ្មីៗ​នេះ​លើ​​សេរី​ភាព​ខាង​ការ​ប្រមូល​ផ្តុំ និង​ការ​បញ្ចេញ​មតិ ព្រឹត្តិ​ការណ៍​បាតុ​កម្ម និង​ការ​ត​វ៉ា​នា​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា​សេរី​ភាព​មូល​ដ្ឋាន​ខាង​ការ​បញ្ចេញ​មតិ​និង​ការ​ប្រមូល​ផ្តុំ​នៅ​ក្នុង​ព្រះរា​ជាណា​ចក្រ​កម្ពុជា (“កម្ពុជា”) កំពុង​ប្រឈម​នឹង​ការ​ជ្រៀត​ជ្រែក និង​ការ​រឹត​ត្បិត​ខ្លាំង​ដែល​ពុំ​ធ្លាប់​មាន ពី​សំណាក់​អាជ្ញា​ធរ​មូល​ដ្ឋាន និង​ថ្នាក់​ជាតិ។

ច្បាប់ស្តីពីសហជីព ឆ្នាំ២០១៦ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (“ម.ស.ម.ក”) បាន​ចាត់​ចំណាត់​ថ្នាក់​ច្បាប់​ស្តី​ពី​សហ​ជីព​ជា​ពណ៌​ក្រហម បើ​ទោះ​ជា​មជ្ឈដ្ឋាន​មួយ​ចំនួន​ស្វា​គមន៍​ចំពោះ​កិច្ច​ការ​ពារ​សេរីភាព​ខាង​សមា​គម​ក្តី ក៏​ច្បាប់​នេះ​មាន​ការ​រឹត​ត្បិត​មួយ​ចំនួន​ដោយ​ពុំ​សមា​មាត្រ​ទៅ​នឹង​សិទ្ធិ​របស់​សហ​ជីព​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​របស់​ខ្លួន​ដោយ​សេរី និង​មិន​ស្រប​ទៅ​តាម​កា​តព្វ​កិច្ច​សិទ្ធិ​មនុស្ស​របស់​ប្រទេស​កម្ពុជា និង​អន្តរ​ជាតិ។

សកម្មជនអង្គការមាតាធម្មជាតិត្រូវបានកំណត់មុខសញ្ញាជាថ្មី ការឃុំខ្លួនដោយខុសច្បាប់នាពេលថ្មីៗលើសកម្មជនអង្គការមាតាធម្មជាតិ និងប្រជាសហគមន៍ក្នុងខេត្តកោះកុងគឺជាព្រឹត្តិការណ៍ចុងក្រោយបង្អស់មួយក្នុងចំណោមព្រឹត្តិការណ៍នានាមានគោលបំណងរារាំងក្រុមសកម្មជនអង្គការមាតាធម្មជាតិមិនឱ្យអនុវត្តសិទ្ធិមូលដ្ឋានរបស់ពួកគេ។

ការ​ចាប់​ខ្លួន​លោក​ ​វង្ស​ ​សុខ​ខេង​លី​ ​បង្ហាញ​ពី​ការ​បន្ត​គំរាម​កំហែង​របស់​នគរ​បាល​ លោក​ ​វង្ស​ ​សុខ​ខេង​លី​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ពុំ​មាន​ការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ច័ន្ទ​​​ ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ២០១៦​ ​ដើម្បី​សាក​សួរ​និង​ "អប់រំ"​ ​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​តវ៉ា​ដោយ​សន្តិ​វិ​ធី​របស់​លោក​។ នគរ​បាល​ក៏​ប៉ុន​ប៉ង​ឱ្យ​លោក​ចុះ​ហត្ថលេខា​លើ​លិខិត​សន្យា​បញ្ឈប់​ចូល​រួម​ក្នុង​ការ​តវ៉ា​។​ ការ​បំពាន​អំណាច​ដោយ​ខុស​ច្បាប់​ពី​សំ​​ណាក់​អាជ្ញាធរ​ ជា​ការ​រំ​លោភ​ទៅ​លើ​សិទ្ធិ​មនុស្ស​និង​ជា​ផ្នែក​មួយ​នៃយុទ្ធសាស្ត្រ​គំរាម​កំហែង​ដែល​កំពុង​តែកើត​មាន​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ("កម្ពុជា")​។​

បុរីកីឡា~ទំនាស់ដ៏រុំារ៉ៃនៅតែបន្ត បន្ទាប់ពី​រង់ចាំ​ដំណោះស្រាយ​អស់​រយៈពេល​ជិត​បួន​ឆ្នាំ​ចាប់តាំងពី​មានការ​បណ្តាញ​ចេញ​ដោយ​ហិង្សា អតីត​ប្រជាពលរដ្ឋ​បុ​រីកីឡា​បាន​ខកចិត្ត​ជាខ្លាំង​ទៅនឹង​សេចក្តីសម្រេច​ប្រកាសឡើង​នាពេល​ថ្មីៗ​នេះ​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​បាន​បង្ហាញថា​ភាគច្រើន​នៃ​គ្រួសារ​ដែល​សេសសល់​ត្រូវបាន​បដិសេធ​ក្នុងការ​ទទួលបាន​លំនៅដ្ឋាន​នៅនឹងកន្លែង តាម​ការសន្យា​ពីដំបូង​របស់​ក្រុមហ៊ុន​ផាន​អ៊ី​មិច​។​

ការ​សួរ​សុខ​ទុក្ខ​នៅ​ពន្ធ​នា​គារ ការ​រឹត​បន្តឹង​បែប​កា​រិយា​ធិប​តេយ្យ​នា​ពេល​ថ្មីៗ​នេះ​បាន​រា​រាំង​ស្ទះ ម.ស.ម.ក ក្នុង​ការ​រៀប​ចំ​ទស្សន​កិច្ច​នៅ​ពន្ធ​នា​គារ ដែល​ធ្វើ​ឲ្យ​បះ​ពាល់​ដល់​តួនាទី​ជា​វិជ្ជ​មាន​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នៅ​ថ្នាក់​ជាតិ ដើម្បី​ឃ្លាំ​មើល​ទី​កន្លែង​ឃុំ​ឃាំង បង្កើន​កិច្ច​ការ​ពារ​ដល់​ជន​ជាប់​ឃុំ និង​ពង្រឹង​តម្លា​ភាព និង​គណ​នេយ្យ​ភាព។

ក​ម្រ​ង​ឯ​ក​សា​រ​សិ​ទ្ធិ​ជា​មូ​ល​ដ្ឋា​ន​៖​ ​កា​រ​ចូ​ល​ជា​ស​មា​ជិ​ក​ស​ហ​ជី​ព​ សិ​ទ្ធិ​សេ​រី​ភា​ព​ខា​ង​កា​រ​ប​ង្កើ​ត​ស​មា​គ​ម​ ​ត្រូ​វ​បា​ន​កា​រ​ពា​រ​ដោ​យ​ប​ទ​ប្ប​ញ្ញ​តិ្ត​មួ​យ​ចំ​នួ​ន​នៃ​ច្បា​ប់​ជា​តិ​ ​និ​ង​ច្បា​ប់​អ​ន្ត​រ​ជា​តិ​។​ ​ទោះ​ជា​យ៉ា​ង​ដូ​ច​នេះ​ក្តី​ ​កា​រ​រំ​លោ​ភ​បំ​ពា​ន​ជា​ច្រើ​ន​លើ​សេ​រី​ភា​ព​ខា​ង​កា​រ​ប​ង្កើ​ត​ស​មា​គ​ម​ ​ជា​រឿ​យ​ៗ​តែ​ង​កើ​ត​មា​ន​ឡើ​ង​នៅ​ក្នុ​ង​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​(​“​ក​ម្ពុ​ជា​”​)​ ​ដែ​ល​ត្រូ​វ​បា​ន​មើ​ល​ឃើ​ញ​ថា​ជា​ប្រ​ទេ​ស​ដ៏​គ្រោះ​ថ្នា​ក់​មួ​យ​ ​នៅ​ពេ​ល​ចូ​ល​ជា​ស​មា​ជិ​ក​ស​ហ​ជី​ព​។​ ​នៅ​ខែ​តុ​លា​ ​ឆ្នាំ​២​០​១​៣​ ​អ​ង្គ​កា​រ​ព​ល​ក​ម្ម​អ​ន្ត​រ​ជា​តិ​ ​(​“​អា​យ​ឡូ​”​)​ ​បា​ន​ដា​ក់​ប្រ​ទេ​ស​ក​ម្ពុ​ជា​ ​ជា​ប្រ​ទេ​ស​មួ​យ​ក្នុ​ង​ចំ​ណោ​ម​ក​រ​ណី​ប្រ​ទេ​ស​ចំ​នួ​ន​ ​៣​ ​ថា​ជា​ ​ប្រ​ទេ​ស​ដែ​ល​មា​ន​គ្រោះ​ថ្នា​ក់​ ​និ​ង​ចាំ​បា​ច់​បំ​ផុ​ត​ត្រូ​វ​ដោះ​ស្រា​យ​ពា​ក់​ព័​ន្ធ​នឹ​ង​សេ​រី​ភា​ព​ខា​ង​កា​រ​ប​ង្កើ​ត​ស​មា​គ​ម​។​ ​

ប​ម្រា​ម​លើ​កា​រ​ជួ​ប​ប្រ​ជុំ​ ​កា​រ​ដើ​រ​ក្បួ​ន​ ​និ​ង​ ​បា​តុ​ក​ម្ម​នៅ​ក​ម្ពុ​ជា​ កា​រ​ស​ម្រេ​ច​ចិ​ត្ត​នា​ពេ​ល​ថ្មី​ ​ៗ​នេះ​រ​ប​ស់​រា​ជ​រ​ដ្ធា​ភិ​បា​ល​ក​ម្ពុ​ជា​ ​(​រ​ដ្ធា​ភិ​បា​ល​)​ ​ក្នុ​ង​កា​រ​ដា​ក់​ចេ​ញ​នូ​វ​ប​ម្រា​ម​ដោ​យ​គ្មា​ន​ពេ​ល​កំ​ណ​ត់​ទៅ​លើ​រា​ល់​កា​រ​ធ្វើ​រ​បា​តុ​ក​ម្ម​ ​កា​រ​ប្រ​មូ​ល​ផ្តុំ​ ​ឬ​​​កា​រ​ដើ​រ​ក្បួ​ន​ ​គឺ​ជា​កា​រ​អ​នុ​វ​ត្ត​ន៏​មិ​ន​ស​មា​មា​ត្រ​ ​និ​ង​ ​រំ​លោ​ភ​លើ​សិ​ទ្ធិ​សេ​រី​ភា​ព​កា​រ​ជួ​ប​ប្រ​ជុំ​ដោ​យ​ស​ន្តិ​វិ​ធី​។​ ​គួ​ប​ផ្សំ​នឹ​ង​កា​រ​ប្រើ​ប្រា​ស់​ក​ម្លាំ​ង​ហួ​ស​ហេ​ត្ត​រប​ស់​ក​ង​ក​ម្លាំ​ង​រ​ក្សា​ស​ន្តិ​សុ​ខ​ ​ទៅ​លើ​ក្រុ​ម​បា​តុ​ក​រ​ ប​ញ្ហា​នេះ​ត្រូ​វ​បា​ន​ចា​ត់​ទុ​ក​ថា​ជា​កា​រ​ធ្វើ​ឲ្យ​ស្ថា​ន​ភាព​សិ​ទ្ធិ​ម​នុ​ស្ស​នៅ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​(​ក​ម្ពុ​ជា​)​ ​ធ្លា​ក់​ដុ​ន​ដា​ប​ ។​​

ឋានានុក្រមច្បាប់នៅកម្ពុជា លិ​ខិ​តុ​​ប​ក​រ​ណ៏គ​តិ​យុ​ត្ត​ជា​តិ ​ស្រ​បតា​ម​ឋានា​នុ​ក្រ​មជា​ក់​លា​ក់​ដែ​លចាំ​បា​ច់ ត្រូ​វតែ​ច​ងក្រ​ងឡើង​ដោ​យ​គោ​រ​ព​តា​ម​គោ​ល​កា​រ​ន៏​នី​តិ​រ​ដ្ធ​។ តែ​យ៉ា​ង​ណា​ក៏​ដោ​យ​ ​មា​ន​ក​រ​ណី​មួ​យ​ចំ​នួ​ន​ ដែ​ល​រា​ជ​រ​ដ្ធា​ភិ​បា​ល​ក​ក​ម្ពុ​ជា​​​ ("​រ​ដ្ធា​ភិ​បា​ល​") មិ​ន​គោ​រ​ព​តា​ម​ឋា​នា​នុ​ក្រ​ម​នេះ​ ហើ​យ​ប្រើ​ប្រា​ស់​នូ​វ​លិ​ខិ​ត​តុ​ប​ក​រ​ណ៏​គ​តិ​យុ​ត្ត​ដែ​ល​មា​ន​ក​ម្រិ​ត​ទា​ប​ដើ​ម្បី​គ្រ​ប់គ្រ​ង​លើ​ប​ញ្ហា​សិ​ទ្ធិ​ម​នុ​ស្ស​ជា​មូ​ល​ដ្ធា​ន​ ។

ឧបត្ថម្ភគាំទ្រដោយ