ការពិពណ៌នា លំអិត
ចំណងជើង :

ការរើសអើងលើអ្នកប្តូរភេទជាស្រ្តីនៅតាមទីប្រជុំជនក្នុង ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃចេញផ្សាយ : 21-September-2016
ចំណាត់ថ្នាក់ : សមភាព និង ការរើសអើង,
ប្រភេទ : Report
ប្រភព : CCHR

ការពិពណ៌នា
ចេញ​ផ្សាយ​នៅថ្ងែទី​ 2016-09-21 របាយការណ៍ស្រាវជ្រាវនេះ (“របាយការណ៍”) ចងក្រងពីបញ្ហាសិទ្ធិមនុស្សដែលអ្នកប្តូរភេទជាស្រ្តីបានជួបប្រទះនៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា និងផ្តល់អនុសាសន៍ជាសកម្មភាពក្នុងការធានាថាពួកគាត់ទទួលបានសិទ្ធិស្មើគ្នា សេចក្តីថ្លៃថ្នូរ សុខភាព និងសន្តិសុខ។ របាយការណ៍នេះផលិតដោយគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ របស់ ម.ស.ម.ក ដែលចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១០ ក្នុងគោលបំណងផ្តល់អំណាចដល់សហគមន៍ស្រ្តីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ (“អ្នកស្រឡាញ់ភេទដូចគ្នា”) និងតស៊ូមតិចំពោះសិទ្ធិរបស់ពួកគាត់នៅកម្ពុជា។

ឯកសារដែលពាក់ព័ន្ធ

អនុ​សាសន៍​ស្ដី​ពី​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ជា​សកល​តាម​កាល​កំណត់​ស្ដី​ពី ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា (សំរាប់​ជុំ​ទី​២) អនុ​សាសន៍​ស្ដី​ពី​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ជា​សកល​តាម​កាល​កំណត់​ស្ដី​ពី ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា (សំរាប់​ជុំ​ទី​២)

 ស្ត្រី​ក្នុង​ជម្លោះដីធ្លី​នៅ​កម្ពុជា​ ​តាមរយៈ​ការវិភាគ​ទិន្នន័យ​តាមបែប​បរិមាណ ដែល​ប្រមូលបាន​ពី​ស្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ទំនាស់​ដីធ្លី​នៅ ទូទាំងប្រទេស របាយការណ៍​នេះ​ចង់បង្ហាញ​ព័ត៌មាន​ថ្មី​អំពី​របៀប​ជាក់លាក់​មួយចំនួន​ដែល​ស្ត្រី​ខ្មែរ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារតែ​វិវាទ​ដីធ្លី​។​

ការវិភាគ​ផ្លូវច្បាប់​ជុំវិញ​ការឃុំខ្លួន​បណ្ដោះអាសន្ន​លើ​លោក នី សុខា លោក យី សុខសាន្ដ លោក ណៃ វ៉ង់​ដា លោកស្រី លឹម មុនី និង​លោក នី ចរិយា​ ​លោក នី សុខា លោក យី សុខសាន្ដ លោក ណៃ វ៉ង់​ដា និង​លោកស្រី លឹម មុនី ដែលជា​បុគ្គលិក​ជាន់ខ្ពស់​បួនរូប​របស់​សមាគម​អាដហុក​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (“​សមាគម​អាដហុក​”) និង​លោក នី ចរិយា អតីត​បុគ្គលិក​របស់​សមាគម​អាដហុក និង​ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវបាន​ឃុំខ្លួន​តាំងពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ​។ ពួកគាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី តាម​មាត្រា ៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​លោក នី ចរិយា ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​នៅក្នុង​បទល្មើស​ដូចគ្នា​។​ ​

លទ្ធិប្រជាធិបតេយ្យកំពុងរងការគំរាមកំហែងនៅឆ្នាំ ២០១៦ ៖ ការធ្វើតាមការសន្យាក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងរយៈពេល ២៥ ឆ្នាំក្រោយមក កំណត់ត្រាសង្ខេប ស្តីពី “លទ្ធិប្រជាធិបតេយ្យកំពុងរងការគំរាមកំហែង” ដែល​ចេញផ្សាយនៅ​ថ្ងៃនេះ​ត្រូវ​នឹង​ ទិវា​ប្រជាប្រជាធិបតេយ្យ​អន្តរជាតិ ឆ្នាំ​២០១៦។ កំណត់ត្រា​សង្ខេប​នេះ​លំអិត​អំពី​ការ​គំរាម​កំហែង​លិទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​បានកើនឡើង​កាន់តែខ្លាំង និងមានសភាពធ្ងន់ធ្ងរ ដោយសារតែការបោះឆ្នោតនាពេលខាងមុខដាក់គំនាបបន្ថែមលើព្រឹត្តិការណ៍ទាំងនេះ។ កំណត់ត្រាសង្ខេបក៏វិភាគ​ពីស្ថានការគំរាម​កំហែង​លិទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជានៅ​ក្នុង​បរិបទក្រោយ​ ២៥​ឆ្នាំ​​​​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស។

ផល​ប៉ះ​ពាល់​សិទ្ធិ​មនុស្ស​ដោយ​សារ​ការ​បូម​ខ្សាច់​នៅ​កម្ពុជា នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា (“កម្ពុជា”) ប្រជា​ពល​រដ្ឋ​ប្រមាណ​បី​ភាគ​បួន​ពឹង​ផ្អែក​ទៅ​លើ​ធន​ធាន​ធម្ម​ជាតិ​ដើម្បី​ផ្គត់​ផ្គង់​ដល់​ជីវ​ភាព​របស់​ខ្លួន ដែល​ពឹង​ផ្អែក​លើក​សិកម្ម ផ​លានុ​ផល​ព្រៃ​ឈើ និង​ការ​នេ​សាទ​ដើម្បី​ទ្រ​ទ្រង់​ជីវភាព។ ដូច្នេះ បរិស្ថាន​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដើម្បី​ធានា​ដល់​ការ​អនុ​វត្ត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឱ្យ​បាន​ពេញ​លេញ ហេតុ​ដូច្នេះ​ហើយ គម្រោង​អភិ​វឌ្ឍ​ណា​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន​ក៏​អាច​បង្ក​ជា​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​មនុស្ស​របស់​ប្រជា​ពល​រដ្ឋក​ម្ពុជា​ដែរ។

ឧបត្ថម្ភគាំទ្រដោយ