ករណីរំលោភសេពសន្ថវៈ
A web browser that supports HTML5 is required in order to view this content. If you are seeing this message then your current web browser does not. Please upgrade.
ករណីរំលោភសេពសន្ថវៈ ពីឆ្នាំ ២០១០ ទៅ ២០១៣
  • ចំនួនសរុប: 2 - 25
  • ចំនួនសរុប: 26 - 48
  • ចំនួនសរុប: 49 - 71
  • ចំនួនសរុប: 72 - 94
  • ចំនួនសរុប: 95 - 117
សូម​ចុច​លើ​ខេត្ត​នៅក្នុង​ផែនទី​នៃ​ទំព័រ​ដើម្បី​បង្ហាញ​ពី​ករណី​ដែល​បាន រាយការណ៍​ពី​រឿង​រំលោភ​សេពសន្ថវៈ​។​

ធីសាស្រ្ត : ​ព័ត៌មាន ដែល​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា ("​ម​.​ស​.​ម​.​ក​") នាពេលនេះ​គឺជា​ព័ត៌មាន ដែល​បាន​ប្រមូល​មក​ពី​អត្ថបទ​នានា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​។ ព័ត៌មាន​ទាំងនេះ​ពុំ​គ្របដណ្តប់​នូវ​ករណី ដែល​បាន​កត់ត្រា​ក្រៅពី​ការចុះផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នោះទេ​។ ម​.​ស​.​ម​.​ក ពុំ​អះអាងថា​ព័ត៌មាន ដែល​បាន​បង្ហាញ​ទាំងនេះ​គឺជា​ព័ត៌មាន​ដាច់ស្រេច​ទាំងស្រុង​នោះ​ទេ​។ យើង​ធ្វើ​ការប៉ាន់ស្មាន​ថា​ព័ត៌មាន​នេះ​បង្ហាញ​ត្រឹមតែ​ជាផ្នែកមួយ​នៃ​ករណី​រំលោភ​សេពសន្ថវៈ ដែល​បាន​កើតមានឡើង​ក្នុងប្រទេស​កម្ពុជា ដោយសារ​តែ​ករណី​ជា​ច្រើន​ទៀត​ពុំ​ត្រូវបាន​រាយការណ៍​។​

ករណី​រំលោភ​សេពសន្ថវៈ​នេះ​ត្រូវ​បាន​បែក​ចែកជា​៩​ប្រភេទ​ដូចខាងក្រោម​៖
១. ខេត្ត
២. អាយុ​ជនរងគ្រោះ
៣. ចំនួន​ជនរងគ្រោះ​
៤. អាយុ​ចារី
៥. ចំនួន​ចារី
៦. ទំនាក់ទំនង​រវាង​ជនរងគ្រោះ និង​ចារី​
៧. ផ្តន្ទាទោស ឬ​ចោទប្រកាន់ (​តាម​ចំនួន​ករណី​)
៨. ផ្តន្ទាទោស ឬ​ចោទប្រកាន់ (​តាម​ចំនួន​ចារី​)
៩. រំលោភ​សេពសន្ថវៈ​រួម​ទាំង​មនុស្ស​ឃាត​

ទិន្នន័យ​នេះ​គ្របដណ្តប់​ក្នុង​រយៈពេល​ចាប់ពី​ខែ​មករា ឆ្នាំ​២០១០ រហូតដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៣​។ ទិន្នន័យ​នេះ​ត្រូវបាន​បង្ហាញ​នៅ​លើ​ផែនទី និង​អាច​ស្វែងរក​បាន​តាម​ឆ្នាំ​នី​មួយៗ​។ ទិន្នន័យ​ត្រូវបាន​បង្ហាញ​ទៅ​តាម​ប្រភេទ​នី​មួយៗ​ដូចដែល​បាន​រៀបរាប់​ខាងលើ​។ ព័ត៌មាន​នេះ​ចង្អុលបង្ហាញ​អំពី​ប្រភេទ​នៃ​ករណី​រំលោភ​សេពសន្ថវៈ​ទាំងឡាយ​ដែល​បាន​កើតឡើង និង​នីតិវិធី ដែល​ត្រូវបាន​ដោះស្រាយ​ដោយ​អាជ្ញាធរ​។ ​ម​.​ស​.​ម​.​ក សូម​លើក​ទឹកចិត្ត​ដល់​បណ្តា​អង្គការ និង​ស្ថាប័ន​ដទៃទៀត ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល និង​ពុំ​មែន​រដ្ឋាភិបាល ក្នុង​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ស្រដៀង​គ្នា​នេះ ដើម្បី​ឲ្យមាន​ព័ត៌មាន​កាន់តែ​ច្រើនថែ​មទៀត​ដែល​សាធារណៈជន​អាច​ស្វែងរក​បាន និង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​ការរំលោភ​សេពសន្ថវៈ​។ ព័ត៌មាន​គឺ​ជា​គន្លឹះ​សំខាន់​ដល់​ការយល់ដឹង និង​បញ្ហា​គឺ​ត្រូវបាន​ដោះស្រាយ​យ៉ាង​ប្រសើរ​បំផុត ដរាបណា​បញ្ហា​ទាំងនេះ​ត្រូវបាន​គេ​យល់​យ៉ាង​ពិតប្រាកដ​។

​ករណី​រំលោភ​សេពសន្ថវៈ​រាយការណ៍​តាម​ឆ្នាំ​
ករណី​រំលោភ​សេពសន្ថវៈ​ដែល​បាន​រាយការណ៍​ចំនួន​២០០ ត្រូវបាន​កត់ត្រា​ដោយ ម​.​ស​.​ម​.​ក​។ ក្នុងចំណោម​២០០​ករណីនេះ ជនរងគ្រោះ​មាន​ចំនួន​២១៧​នាក់ (​ជា​ស្ត្រី​ទាំងអស់​) និង​យ៉ាងហោចណាស់​ជាប់​ពាក់ព័ន្ធ​នឹង​ចារី​ចំនួន​២៦៥​នាក់ (​ករណីខ្លះ​ត្រូវបាន​រាយការណ៍​ដោយ​ពុំ​ដឹង​ចំនួន​ចារី​ពិតប្រាកដ​) ហើយ​១៩​ករណី​បាន​កើតឡើង​ដោយ​មាន​អំពើ​មនុស្សឃាត​។

ករណី​រំលោភ​សេពសន្ថវៈ​ចំនួន​៦៦៥ ត្រូវបាន​រាយការណ៍ និង​កត់ត្រា​ដោយ ម​.​ស​.​ម​.​ក នៅក្នុង​ចន្លោះ​ខែ​មករា ឆ្នាំ​២០១០ រហូតដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៣​។ ក្នុងចំណោម​៦៦៥​ករណី មាន​៤​ករណី​ជាប់​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​ជា​ប្រុស​។ ចារី​ដែល​បាន​រាយការណ៍​ទាំង​៨២៨​នាក់​គឺ​សុទ្ធតែ​មាន​ភេទ​ប្រុស​។ ៤​ករណី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​ជា​ប្រុស​ចំនួន​១៣​នាក់ បាន​កើតឡើង​ក្នុង​ឆ្នាំ​២០១១ នៅ​ខេត្ត​បាត់ដំបង​និង​រាជធានី​ភ្នំពេញ នៅ​ខេត្ត​កណ្តាល ក្នុង​ឆ្នាំ​២០១២ និង​នៅ​ខេត្តសៀមរាប ក្នុង​ឆ្នាំ​២០១៣​។ ជនរងគ្រោះ​ដែល​មាន​ភេទ​ប្រុស​ទាំង​១៣​នាក់​គឺ​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ក្នុងនោះ​មាន​១០​នាក់​អាយុ​ក្រោម​១៥​ឆ្នាំ​។

ខេត្ត
|
អាយុជនរងគ្រោះ
|
ចំនួនជនរងគ្រោះ
|
អាយុ​ចារី​
|
ចំនួន​ចារី​
|
ទំនាក់ទំនង
|

  • 2010
  • 2011
  • 2012
  • 2013
ខេត្ត 2010 2011 2012 2013 សរុប %
បន្ទាយមានជ័យ 15 23 20 4 62 9.32
បាត់ដំបង 24 22 33 2 81 12.2
កំពង់ចាម 15 25 22 4 66 9.92
កំពង់ឆ្នាំង 9 7 7 1 24 3.61
កំពង់ស្ពឹ 3 15 15 1 34 5.11
កំពង់ធំ 16 13 5 0 34 5.11
កំពត 7 6 7 0 20 3.01
កណ្តាល 21 20 18 1 60 9.02
កែប 0 0 2 0 2 0.3
កោះកុង 2 3 3 0 8 1.2
ក្រចេះ 10 4 7 0 21 3.16
មណ្ឌលគីរី 0 0 2 0 2 0.3
ឧត្តមានជ័យ 1 1 2 0 4 0.6
ប៉ៃលិន 1 0 3 0 4 0.6
ភ្នំពេញ 37 34 35 11 117 17.6
ព្រះវិហារ 2 0 2 1 5 0.75
ព្រៃវែង 3 3 3 1 10 1.5
ពោធិសាត់ 8 6 13 3 30 4.51
រតនគីរី 1 2 1 0 4 0.6
សៀមរាប 4 4 8 1 17 2.56
ព្រះសីហនុ 11 5 5 1 22 3.31
ស្ទឹងត្រែង 4 4 4 0 12 1.8
ស្វាយរៀង 3 1 5 0 9 1.35
តាកែវ 3 6 7 1 17 2.56
​នៅ​ចន្លោះ​រវាង​ខែ​មករា ឆ្នាំ​២០១០ និង​ខែកុម្ភៈ ឆ្នាំ​២០១៣ ករណី​ចំនួន​១៧,៦% នៃ​ករណី​រំលោភ​សេពសន្ថវៈ​ទាំងអស់​ដែល​បាន​រាយការណ៍​បាន​កើតឡើង​នៅ​រាជធានី​ភ្នំពេញ ដែល​ជា​រាជធានី​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​របស់​ប្រទេស​កម្ពុជា​។ ករណី​ចំនួន​១២,២% នៃ​ករណី​រំលោភ​សេពសន្ថវៈ​ទាំងអស់​ដែល​បាន​រាយការណ៍​បាន​កើតឡើង​នៅ​ខេត្ត​បាត់ដំបង ដែល​ជា​ខេត្ត​ធំ​ទី​២​របស់​ប្រទេស​កម្ពុជា ហើយ​ករណី​ចំនួន​៩,៩២% នៃ​ករណី​រំលោភ​សេពសន្ថវៈ​ទាំងអស់​បាន​កើតឡើង​នៅ​ខេត្ត​កំពង់ចាម ហើយ​ចំនួន​៩,៣២% បាន​កើតឡើង​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ចំនួន​៩,០២% បាន​កើតឡើង​ក្នុង​ខេត្ត​កណ្តាល​។

* ចំណាំ : សូមបញ្ជាក់ថាគ្មានព័ត៌មានណាមួយខាងលើ គឺជាការវិនិច្ឆ័យរធ្វើឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពីបទមានទោស ឬគ្មានទោសចំពោះជនល្មើសនោះទេ ។ រាល់ការអះអាងចំពោះជនប្រព្រឹត្តិគឺជាការអះអាងរបស់បុគ្គលដែលត្រូវបានកំណត់ថាត្រូវមានទោសពីបទល្មើសព្រហ្មទណ្ឌ។


ឧបត្ថម្ភគាំទ្រដោយ