កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស


    កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមដែលបង្កើតឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បង្ហាញពីករណីរំលោភសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើត​ឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៦ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាច​ចូលទៅមើលបាននៅទីនេះ។ ឧប្បត្តិហេតុខាងក្រោមនេះផ្តោតទៅលើបញ្ហាមួយចំនួនរួមមានការរំលោភយកដី ការរឹតត្បិតលើសិទ្ធិខាងការប្រមូលផ្តុំដោយសន្តិវិធី អំពើហិង្សា​ផ្នែកនយោបាយ និងបញ្ហាផ្សេងៗទៀត។ ឧប្បត្តិហេតុនីមួយៗមានភ្ជាប់ជាមួយនឹងសេចក្តីពិពណ៌នាសង្ខេប និងតំណភ្ជាប់ទៅកាន់ប្រភពព័ត៌មាននានា ដូចជា គេហទំព័រ​របស់អង្គការសង្គមស៊ីវិល និងអត្ថបទលើបណ្តាញផ្សព្វផ្សាយព័ត៌មាន។ ឧប្បត្តិហេតុទាំងនេះគ្រាន់តែជាផ្នែកមួយតូចនៃចំនួនករណីរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលបាន​កើតឡើងក្នុងអំឡុងពេលពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៦ ហើយកត់ត្រាតែករណីលេចធ្លោសំខាន់ៗតែប៉ុណ្ណោះ។ ព័ត៌មានដែលបញ្ចូលទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្ស​នេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល និងអ្នកជំនាញផ្សេងៗ ព្រមទាំងរបកគំហើញបានមកពីការឃ្លាំមើល ដែល ម.ស.ម.ក ជាអ្នកប្រមូលចងក្រងទុក។

ឆ្នាំ : ២០១៦   ២០១៥   ២០១៤   ២០១៣
ប្រភេទ :
ឃាតកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើបុគ្គលលេចធ្លោ អ្នកសារព័ត៌មាន ឥស្សរជន ឬអ្នកមានសំឡេងជំទាស់ (៦)
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់ (៥៧)
ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស (១៤)
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម (៣៦)
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស (១១)​​​
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ (១១)
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស (៧)


Picture

ភ្នំពេញ
ថ្ងៃទី៧ ខែធ្នូ ២០១៦ / ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

លោក ស៊ាង ចែត មេឃុំមកពីគណបក្ស សម រង្សីត្រូវបានព្រះមហាក្សត្រនរោត្តម សីហមុនី លើកលែងទោសតាមសំណើរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ លោក ស៊ាង ចែត បានជាប់ឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេល ២២៥ ថ្ងៃ ពីបទសូកប៉ាន់ក្នុងសំណុំរឿងស្រីកំណាន់របស់លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ ការលើកលែងទោសនេះធ្វើឡើងតែពីរថ្ងៃ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបើកសវនាការផ្តន្ទាទោសលោក ស៊ាង ចែត មេឃុំមកពីគណបក្ស សម រង្សី ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ក្នុងរយៈពេលពីរនាទីប៉ុណ្ណោះ។

ប្រភព : CAM​ / PPP / PPP / CAM

Picture

ភ្នំពេញ
ថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦ / ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

ក្រោយ​សវនាការ ​តុលាការកំពូល​បដិសេធសំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់បុគ្គលិក​សមាគម​អាដហុក​ រួមមាន​ លោកស្រី លឹម មុនី លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោក នី ចរិយា មន្ត្រីគណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ។

ប្រភព : LICADHO / CAM

Picture

ភ្នំពេញ
ថ្ងៃទី២៩ ខែវិច្ឆិកា ២០១៦ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យក្រុមអង្គការសង្គមស៊ីវិល ប្រារព្ធខួបលើកទី ៦៨ ឆ្នាំ​នៃសេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្សនៅលើ​សួនច្បារវត្តបទុមឬនៅទីសាធារណៈផ្សេងៗ ទៀត ហើយបានគំរាម​ចាត់វិធានការ​ផ្លូវ​ច្បាប់ប្រសិនបើពួក គេនៅតែបន្តធ្វើ។

ប្រភព : KT / CAM

Picture

ភ្នំពេញ
ថ្ងៃទី១៥ ខែវិច្ឆិកា ២០១៦ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

នគរបាលដែល​គេ​ដាក់ពង្រាយនៅវាលព្រះមេរុក្នុងរាជធានីភ្នំពេញ បានឃុំខ្លួនយុវជនស្ម័គ្រចិត្តចំនួនប្រាំពីរនាក់អស់រយៈពេលប្រហែល បីម៉ោងដោយដោះលែងវិញបន្ទាប់ពីពួកគេយល់ព្រមផ្តិតស្នាមមេដៃ លើលិខិតសន្យាថាឈប់ធ្វើការអប់រំអំពីការចុះឈ្មោះបោះឆ្នោត និងយុទ្ធនាការផ្សព្វផ្សាយនេះទៀត។

ប្រភព : LICADHO

Picture

ភ្នំពេញ
ថ្ងៃទី៧ ខែវិច្ឆិកា ២០១៦ / ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសលោក ហុង សុខហួ សមាជិកព្រឹទ្ធសភាគណបក្សជំទាស់ឱ្យជាប់ពន្ធនាគាររយៈពេល ប្រាំពីរឆ្នាំដោយសារការបង្ហោះសន្ធិសញ្ញាព្រំដែន​ «ក្លែងក្លាយ» រវាងកម្ពុជា និងវៀតណាមនៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

ប្រភព : LICADHO / PPP

Picture

កណ្តាល​
ថ្ងៃទី២៩ ខែតុលា ២០១៦ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

សកម្ម​ជន​ដែល​ជា​បងប្អូន​បង្កើត​មាន​លោក​ ជុំ​ ហួ និង​ ជុំ​ ហួត ត្រូវបាន​រារាំង​មិន​ឱ្យ​ចូលទៅ​ទឹក​ដី​វៀត​ណាម។ បងប្អូន​ប្រុសទាំង​ពីរនាក់នេះ​​ត្រូវបាន​ឃាត់​​ខ្លួន និង​បង្ខំ​ឱ្យ​ផ្តិត​ស្នាម​មេដៃលើ​ឯកសារ​មួយ​ដែល​ប្រកាស​ថា​ ពួកគេ​នឹង​មិន​ចូល​ទៅកាន់ទឹក​ដី​វៀត​ណាមទៀត ​នៅពេល​​​ពួកគេ​ចុះ​ទៅ​ទស្សនកិច្ច​ព្រំដែន​ដើម្បី​លើក​ឡើង​ពីបញ្ហា​ទន្ទ្រាន​នានា។

ប្រភព : CAM / RFA

Picture

ភ្នំពេញ
ថ្ងៃទី១០ ខែតុលា ២០១៦ / ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

លោក ​អំ សំអាត​ ប្រធាន​​ផ្នែកបច្ចេក​ទេស​នៃ​អង្គការ​លីកាដូ ក្នុង​ចំណោម​អ្នក​ផ្សេង​ទៀត ​ត្រូវបាន​វាយ​ដំ​ដោយ​កម្លាំង​សន្តិសុខ​​របស់​រដ្ឋ​ នៅ​កន្លែងតវ៉ា​មួយជិត​​អតីតសហគមន៍ដីក្រហម​​ក្នុង​រាជធានីភ្នំពេញ​ នៅ​ពេល​ប្រារព្ធ​ទិវាសិទ្ធិ​​លំនៅ​ដ្ឋាន​ពិភពលោក​។

ប្រភព : LICADHO

Picture

ភ្នំពេញ
ថ្ងៃទី២២ ខែកញ្ញា ២០១៦ / ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

លោក​ នី ចរិយា​ អគ្គលេខាធិការ​រង​នៃគណៈកម្មាធិការ​ជាតិ​រៀ​ប​ចំ​ការ​បោះ​ឆ្នោត ត្រូវបាន​កាត់ទោស​លើ​បទចោទចំនួន​បីទាក់ទង​ទៅនឹង​ការ​រិះ​គន់​របស់លោក​ទៅលើ​សេចក្តីសម្រេច​របស់តុលាការ​ចាប់​តាំង​ពីលោក​នៅ​ជាប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ម្លេះ​។ លោក​ចរិយា​ ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួនទាក់ទង​ទៅនឹង​ការ​ស៊ើប​អង្កេត​ក្នុង​រឿង​អាស្រូវ​ស្នេហ្នារបស់លោក កឹម​ សុខា។​

ប្រភព : PPP

Picture

ភ្នំពេញ
ថ្ងៃទី២១ ខែកញ្ញា ២០១៦ / ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

សាលា​ឧទ្ធរណ៍​តម្កល់​ការ​ចោទប្រកាន់លើ​លោក​ វ៉ែន​ វ៉ន​ ជាសកម្មជន​បរិស្ថាន​ជន​ជាតិ​ដើម​ភាគ​តិច​ ដែល​ត្រូវ​បាន​កាត់ទោសជាការ​សងសឹក​ទៅនឹង​ភាព​សកម្ម​របស់​លោក​ក្នុងការ​ជួយ​ការ​ពារ​តំបន់ជ្រលងអារ៉ែង​ ក្នុង​ខេត្ត​កោះ​កុង។​

ប្រភព : CCHR / EC

Picture

ភ្នំពេញ
ថ្ងៃទី៤ ខែកញ្ញា ២០១៦ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

សកម្ម​ជន​បឹងកក់​ រួមមាន​ ភួង​ សុភាព​ មាស​ ស្រីពៅ សុខ​ រស្មី ខៀវ​ សារី និង ​ជាវ ស្រីនិច ត្រូវបាន​ចាប់​ខ្លួន​ជាមួយ​នឹង​លោក​ សេង ធី និង​អ្នក​លក់​ប៉ោងប៉ោង និង​ជា​កូនប្រុស​របស់​លោកឈ្មោះ ​ធឿន​ បញ្ញា​ ព្រម​ទាំង​ក្មួយ​ឈ្មោះ ពៅ វិជ្ជា​ និង ​ជុំ​ សុបិន្ត​កែវ បន្ទាប់​ពី​មាន​បាតុកម្ម​​មួយ​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ព្រៃស ម.២ ដែល​អំពាវនាវ​ឱ្យ​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​។

ប្រភព : LICADHO

Picture

ភ្នំពេញ
ថ្ងៃទី១៧ ខែសីហា ២០១៦ / ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

អ្នក​ស្រី ទេព​ វន្នី និង​អ្នក​ស្រី បូវ​ សោភា ដែល​ជាសកម្ម​ជន​បឹង​កក់ ត្រូវបាន​ចោទ​ប្រកាន់ពី​បទ​ញុះញង់ បន្ទាប់ពីមាន​បាតុកម្ម​ដោយ​សន្តិវិធីមួយ​​នៅក្នុង​​សប្តាហ៍​ទី១៥ នៃការ​តវ៉ា​ក្នុង​យុទ្ធ​នាការ​ «ថ្ងៃច័ន្ទពណ៌​ខ្មៅ​»។

ប្រភព : LICADHO / RFA

Picture

ភ្នំពេញ
ថ្ងៃទី១០ ខែកក្កដា ២០១៦ / ឃាតកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើបុគ្គលលេចធ្លោ អ្នកសារព័ត៌មាន ឥស្សរជន ឬអ្នកមានសំឡេងជំទាស់

លោក​ កែម ឡី ដែល​ជា​សកម្មជន​ និង​អ្នក​វិភាគ​នយោបាយដ៏​លេចធ្លោ​ ត្រូវបាន​ធ្វើឃាត​ក្នុង​រាជធានីភ្នំពេញ​។ លោក​ កែម​ ឡី គឺ​ជាអ្នក​វិភាគ​សង្គម​ដ៏​ល្បី​ល្បាញ​ម្នាក់ ហើយ​ជារឿយ​ៗ​ធ្វើ​ការ​រិះ​គន់​លើ​រដ្ឋាភិបាល​កម្ពុជា​។

ប្រភព : LICADHO

Picture

ភ្នំពេញ
ថ្ងៃទី៥ ខែកក្កដា ២០១៦ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

សកម្មជន​បឹងកក់ រួមមាន​ អ្នកស្រី បូវ សោភា អ្នក​ស្រី សុង ស្រីលាភ​ អ្នក​ស្រី​ បូ ឆវី និង​អ្នកស្រីគង់ ចន្ថា រង​របួស​ស្រាល ​បន្ទាប់ពីការ​ប៉ះទង្គិចគ្នា​​មួយ​ជាមួយ​កង​រក្សា​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ក្នុង​សប្តាហ៍​ទី៩​ នៃ​ការ​តវ៉ាក្នុង​យុុទ្ធ​នាការ​ «ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ»។

ប្រភព : PPP

Picture

កំពត
ថ្ងៃទី៥ ខែកក្កដា ២០១៦ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

សកម្មជន​សហជីព​ រួមមាន​ លោក យ៉ុន សំបូរ​ លោក​ សុខ ស៊ីដែន និង​លោក ​មាស ទូច​ ត្រូវបាន​ចាប់​ខ្លួន​ បន្ទាប់ពីប៉ុនប៉ងជំរុញ​​​ឱ្យ​មាន​កូដកម្ម​នៅ​ក្នុង​ខេត្តកំពត។

ប្រភព : CAM / PPP / Khmertimes

Picture

ភ្នំពេញ
ថ្ងៃទី២៣ ខែមិថុនា ២០១៦ / ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

មន្ត្រីរដ្ឋាភិបាល​ព្រមាន​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់ប្រឆាំង​នឹង​ ម.ស.ម.ក ចំពោះ​ការ​ចេញ​ផ្សាយ​របាយការណ៍ដែល​លើក​ឡើង​ថា​សាលា​ដំបូង​ខេត្ត​កោះ​កុង​ពុំមាន​ភស្តុតាង​គ្រប់គ្រាន់ដើម្បី​ចោទ​ប្រកាន់​សកម្ម​ជន​អង្គការ​មាតា​ធម្ម​ជាតិ​។

ប្រភព : RFA / RFA

Picture

ភ្នំពេញ
ថ្ងៃទី២០ ខែមិថុនា ២០១៦ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

ស្ត្រី​ចំនួន​បួននាក់​ត្រូវបាន​ចាប់​ខ្លួន ​ខណៈដែល​ការ​តវ៉ា​ក្នុង​យុទ្ធនាការ «​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ» ឈាន​ចូល​ដល់​សប្តាហ៍​ទីប្រាំពីរ។​​

ប្រភព : CAM / PPP

Picture

ភ្នំពេញ
ថ្ងៃទី១៣ ខែមិថុនា ២០១៦ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

នគរបាល​ដក​ហូត​បដា​របស់​អ្នក​គំាទ្រ​នៅ​ខាង​ក្រៅ​សាលាឧទ្ធរណ៍​ ខណៈពេលដែល​​បុគ្គលិក​សមាគម​អាដហុក​ មាន​​អ្នក​ស្រី លឹម​ មុនី លោក​ នី​ សុខា លោក​ណៃ វ៉ង់ដា និង​លោក​ យី សុខ សាន្ត ព្រមទាំង​លោក​ នី ចរិយា​ មន្ត្រី គ.ជ.ប ត្រូវបាន​តុលាការ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​។

ប្រភព : LICADHO

Picture

ភ្នំពេញ
ថ្ងៃទី៦ ខែមិថុនា ២០១៦ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

អ្នក​តវ៉ាក្នុង​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ​ចំនួន​ប្រាំ​ពីរនាក់​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​រាជ​ធានីភ្នំពេញ​។ ក្រោយ​មក​ អ្នក​ទាំង​ប្រាំ​ពីរ​នាក់​នោះ​ត្រូវបាន​ដោះ​លែង​វិញ ​បន្ទាប់ពីបាន​ចុះ​ហត្ថលេខាសន្យាឈប់​ធ្វើ​បាតុកម្ម​ទៀត​។

ប្រភព : RFA

Picture

ក្រចេះ​
ថ្ងៃទី៥ ខែមិថុនា ២០១៦ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

អ្នកស្រី​ ស្រេង​ ភូ ត្រូវបាន​ចាប់​ខ្លួន ​ខណៈធ្វើការ​តវ៉ា​ជំទាស់ទៅនឹង​ការ​ហ៊ុំ​ព័ទ្ធ​​យកដីរបស់​អ្នកស្រី និង​ពល​រដ្ឋ​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត​ក្នុង​ខេត្ត​ក្រចេះ។

ប្រភព : PPP

Picture

ក្រចេះ​
ថ្ងៃទី៥ ខែមិថុនា ២០១៦ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

អ្នកស្រី​ ស្រេង​ ភូ ត្រូវបាន​ចាប់​ខ្លួន ​ខណៈធ្វើការ​តវ៉ា​ជំទាស់ទៅនឹង​ការ​ហ៊ុំ​ព័ទ្ធ​​យកដីរបស់​អ្នកស្រី និង​ពល​រដ្ឋ​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត​ក្នុង​ខេត្ត​ក្រចេះ។

ប្រភព : PPP

Picture

ព្រះវិហារ
ថ្ងៃទី១ ខែមិថុនា ២០១៦ / សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

លោក រុណ ផុន​ អភិបាល​រង​ស្រុក​ត្បែង​មាន​ជ័យ​ ខេត្ត​ព្រះ​វិហារ​ ត្រូវបាន​ចោទ​ប្រកាន់ថា​បាន​​ដាល់ពល​រដ្ឋ​ដែល​ត្រូវបណ្តេញ​ចេញ​។ ឧប្បត្តិហេតុ​នេះ​បាន​កើត​ឡើង​ក្នុង​ពេលមាន​​ការ​ប្រឈម​មុខដាក់​គ្នា​មួ​យ ទាក់ទង​នឹង​ការ​ឈូស​ឆាយ​ដីដោយ​ក្រុម​ហ៊ុន​ចិន​។

ប្រភព : PPP

Picture

ព្រះវិហារ
ថ្ងៃទី១៨ ខែឧសភា ២០១៦ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ​បាន​ព្រមាន​អង្គការ​ចំនួន​១០ ថានឹង​មាន​ផល​វិបាក​​សម្រាប់​អង្គការ​ទាំងនេះបើ​​​នៅ​តែបន្ត​ការ​ចូល​រួម​តវ៉ា​ក្នុង​យុទ្ធនាការ​ «ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ»​។

ប្រភព : CAM

Picture

ភ្នំពេញ
ថ្ងៃទី១៧ ខែឧសភា ២០១៦ / ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

ច្បាប់​ស្តីពីសហជីព​ដែលមាន​​លក្ខណៈរឹត​ត្បិត​ខ្លាំង​​ត្រូវបាន​ព្រះ​មហាក្សត្រ​ប្រកាស​ឱ្យប្រើ​។ ច្បាប់​នេះមាន​បទប្បញ្ញត្តិ​មួយ​ចំនួន​ដែល​ហាម​ប្រាមតឹង​តែង​​ទៅលើ​ការ​ចុះ​បញ្ជីសហជីព និង​ការ​ចូល​ជា​សមាជិកភាព ព្រម​ទាំង​សិទ្ធិ​ធ្វើ​កូដកម្ម​ផង​ដែរ។

ប្រភព : CCHR / PPP

Picture

មណ្ឌលគិរី
ថ្ងៃទី១៧ ខែឧសភា ២០១៦ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​បួន​នាក់​​នៅ​​ស្រុក​ពេជ្រា​ដា​ ខេត្ត​មណ្ឌល​គិរី ត្រូវបាន​នគរបាល​កោះ​ហៅ​មក​​សាក​សួរ​ទាក់ទង​ទៅនឹង​រូប​ភាព​មួយ​ដែលក្រុម​ពួក​គាត់​បាន​​បង្ហោះ​លើ​បណ្តាញ​សង្គម​​​ហ្វេស​ប៊ុក​ ដែល​ជាការ​គំាទ្រ​​ដល់​បុគ្គលិក​សមាគម​អាដហុក​ ៤ នាក់ ​ដែល​ជាប់​ពន្ធនាគារ​ និង​មន្ត្រី​ គ.ជ.ប​ ម្នាក់។ រូប​ភាពនោះ​ត្រូវបាន​បង្ហោះ​នៅ​ថ្ងៃទី​០៩ ខែឧសភា ដែល​ជា​ថ្ងៃដំបូង​នៃ «យុុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ»។

ប្រភព : Khmertimes / PPP

Picture

ភ្នំពេញ
ថ្ងៃទី១៦ ខែឧសភា ២០១៦ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

អ្នក​តវ៉ា​ដោយ​សន្តិវិធី​ចំនួន​ប្រាំ​នាក់​ត្រូវបាន​ចាប់​ខ្លួន​នៅ​ពេល​ចូល​រួមក្នុង​​ការតវ៉ានៃ​​យុទ្ធនាការ​ថ្ងៃច័ន្ទពណ៌​ខ្មៅ​លើក​ទីពីរ​​។

ប្រភព : CAM / Khmertimes / PPP

Picture

ព្រះវិហារ
ថ្ងៃទី១០ ខែឧសភា ២០១៦ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

នគរបាល​បំបែក​ការ​ជួប​ជុំ​គ្នា​ក្នុង​វេទិកាសាធារណៈមួយ​ដែល​បាន​រៀប​ចំឡើង​ដោយ​សហគមន៍​នានា​នៅ​ខេត្តព្រះ​វិហារ​ដើម្បីពិភាក្សា​ពី​ទំនាស់​ដីធ្លី។

ប្រភព : PPP

Picture

ភ្នំពេញ
ថ្ងៃទី៩ ខែឧសភា ២០១៦ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

មាន​ការ​ចាប់ខ្លួន​មនុស្សចំនួន​ប្រាំមួយ​នាក់ក្នុងការ​តវ៉ា​នៃ​​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅលើក​ដំបូង ហើយ​ក្នុងចំណោមអ្នក​ទាំងនោះ​មាន​អ្នក​ធ្វើ​ការ​ផ្នែក​​សិទ្ធិ​មនុស្ស​ចំនួន​ពីរនាក់​ផង​ដែរ។ ការ​តវ៉ា​ ដែល​បានបន្ត​ធ្វើនៅ​ក្នុងឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង​អ្នក​គាំទ្រ​ដែល​​ពាក់អាវ​យឺត​ពណ៌​ខ្មៅនៅ​រៀង​រាល់​ថ្ងៃច័ន្ទ​ដែល​ជា​ការ​តវ៉ា​ជំទាស់ទៅនឹង​ការ​ឃុំខ្លួន​បុគ្គលិក​សមាគម​អាដហុក​ មាន​លោក​ នី សុខា​ លោក​ យី សុខសាន្ត លោក​ ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុនី ព្រមទាំងលោក​ នី ចរិយា ​អតីត​បុគ្គលិក​សមាគម​អាដហុក​ និង​បច្ចុប្បន្ន​ជា​អគ្គ​លេខាធិការរង​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​។

ប្រភព : CAM / LICADHO / CCHR

Picture

កណ្តាល​
ថ្ងៃទី៤ ខែឧសភា ២០១៦ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

កម្មករ​រោង​ចក្រ​ចំនួន ​៥០០ នាក់​នៅ​​ខេត្ត​កណ្តាល​ធ្វើបាតុកម្ម​ដើម្បីគាំទ្រ​ដល់​លោក​ ចែម សម្ផស្ស លោក វ៉ាយ វន្នី និងលោក​​ អេង សុវណ្ណ ដែល​​ជា​តំណាង​កម្ម​ករដែល​​ត្រូវបាន​បញ្ឈប់​ពីការ​ងារ​ដោយ​គ្មាន​មូល​ហេតុ។

ប្រភព : Khmertimeskh / PPP

Picture

ភ្នំពេញ
ថ្ងៃទី២៨ ខែមេសា ២០១៦ / ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

បុគ្គលិក​សមាគម​អាដហុក​បួន​រូប​ រួមមាន​ អ្នក​ស្រី លឹម​ មុនី លោក​ នី​ សុខា លោក​យី សុខសាន្ត​ និង​លោក​ ណៃ វ៉ង់ដា​​ ត្រូវ​បាន​ចោទប្រកាន់ពីបទសូក​ប៉ាន់សាក្សី រីឯ​លោក នី ចរិយា មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​លោក​សឺន​ សាលី បុគ្គលិកការិយាល័យឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួល​ ​បន្ទុក​សិទ្ធិមនុស្សនៅកម្ពុជា ត្រូវបាន​ចោទប្រកាន់ថា ជាអ្នក​សម​គំនិត​។ ការ​ចោទ​ប្រកាន់នេះ​ធ្វើ​ឡើង​បន្ទាប់ពីការ​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយជុំវិញ​​រឿង​អាស្រូវ​ស្នេហា​ពាក់ព័ន្ធ​នឹង​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ សង្គម​ស៊ីវិល​ថ្លែង​ថា​ការ​ស៊ើប​អង្កេត​ និង​ការ​ចោទ​ប្រកាន់នោះ​ធ្វើឡើង​ដោយ​ហេតុ​ផល​នយោបាយ​ និង​ចាត់ថា​ជា​ការ​យាយី​ផ្លូវ​ច្បាប់​ទៅលើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​។

ប្រភព : CCHR

Picture

ភ្នំពេញ
ថ្ងៃទី២៥ ខែមេសា ២០១៦ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

លោក ​អ៊ូ វីរៈ ប្រធានវេទិកា​អនាគត និង​ជា​អតី​ត​ប្រធាន​ ម.ស.ម.ក បា​ន​រង​ការ​ប្តឹង​ពី​បទបរិហារកេរ្តិ៍ ពីគណៈបក្ស​ប្រជាជន ដោយ​សារ​លោក​បាន​លើក​ឡើង​ថា​ គណៈបក្ស​កាន់អំណាច​បាន​ប្រើ​ប្រាស់​រឿង​អាស្រូវទំនាក់ទំនងស្នេហារបស់​​លោក កឹម​ សុខា អនុប្រធានគណៈបក្ស​សង្គ្រោះ​ជាតិ ថា​ជាយុទ្ធ​សាស្ត្រ​​ដើម្បី​បំផ្លាញ​គណៈបក្ស​ជំទាស់។

ប្រភព : CAM / LICADHO / CCHR

Picture

សៀម​រាប​
ថ្ងៃទី១០ ខែមេសា ២០១៦ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

​លោក អ៊ុំ​ សំអាន​ តំណាង​រាស្ត្រមក​ពី​​គណៈបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់​ខ្លួន ​ទោះ​បី​ជា​​លោកនៅ​​មាន​អភ័យ​ឯក​សិទ្ធិសភាក៏ដោយ។ បទល្មើស​ដែល​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​នេះ​គឺពាក់ព័ន្ធ​នឹង​ការ​តស៊ូមតិ​របស់លោក​ជំទាស់​នឹង​ការទន្ទ្រាន​តាម​​ព្រំដែន​ពីសំណាក់ប្រទេសវៀត​ណាម។

ប្រភព : CAM / PPP / CCHR

Picture

ភ្នំពេញ
ថ្ងៃទី៤ ខែមេសា ២០១៦ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

លោក​ ស៊ុត ចិត្ត​ និង​លោក​ ជា ឧត្តម​ មកពីសហព័ន្ធសហជីពចលនាកម្មករ ត្រូវបាននគរបាល​វាយ​ដំ​​​​ក្នុងការ​ប្រមូល​ផ្តុំ​​មួយជិត​​រដ្ឋ​សភា ដែល​​ធ្វើការ​តវ៉ា​ជំទាស់នឹង​សេចក្តី​ព្រាង​ច្បាប់ស្តីពី​សហជីព។

ប្រភព : LICADHO / VOA / REUTERS

Picture

ព្រះវិហារ
ថ្ងៃទី២៨ ខែមីនា ២០១៦ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

មន្ត្រី​នគរបាល​ក្នុង​ឯកសណ្ឋាន​ស៊ីវិលហើយ​គ្មាន​កាត​សម្គាល់បាន​បំបែក​ការ​ជួប​ប្រជុំ​រវាង​អ្នក​រាយការណ៍ពិសេស រ៉ូណា ស្មីត និង​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគតិច​គួយ នៅ​ខេត្ត​ព្រះវិហារ។ ជំនួប​នោះ​ត្រូវ​គ្រោង​រៀប​ចំ​សម្រាប់​អ្នកភូមិ ដើម្បី​លើក​ឡើង​ពីការ​ទាម​ទារ​លើ​សម្បទានដី​ដែល​បាន​ផ្តល់​ទៅ​ក្រុម​ហ៊ុន​ចិន​មួយ ដែល​អ្នក​ភូមិ​ធ្វើ​កសិកម្ម​លើ​ដី​នោះ​អស់​ជា​ច្រើន​ជំនាន់​មក​ហើយ។

ប្រភព : CAM

Picture

ភ្នំពេញ
ថ្ងៃទី១៥ ខែមីនា ២០១៦ / ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

និស្សិត​សាកល​វិទ្យាល័យ​ម្នាក់​ឈ្មោះ​ គង់ រ៉ៃយ៉ា ​ត្រូវបាន​​សាលាដំបូង​រាជធានីភ្នំពេញ​ កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល​១៨​ខែ​ បន្ទាប់​ពី​បាន​អំពាវនាវ​ឱ្យ​មាន​ «បដិវត្តន៍​ពណ៌» តាម​រយៈបណ្តាញសង្គម​ហ្វេស​ប៊ុក​កាល​ពី​ឆ្នាំ​មុន​។

ប្រភព : LICADHO / CAM / PPP

Picture

ភ្នំពេញ
ថ្ងៃទី១២ ខែមីនា ២០១៦ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

អតីត​និយោជិត​នៃក្រុម​ហ៊ុន​ទេសចរណ៍​កាពីតូល​​ត្រូវបាន​ចាប់​ខ្លួន​ដោយ​សារធ្វើ​ការ​ចែកចាយ​​ខិត្តប័ណ្ណដល់​សាធារណជន​ដែល​មាន​ភ្ជាប់​រូប​ភាព​នៃ​អំពើ​ហិង្សា​ដែល​ពួកគេ​បាន​ប្រឈមដែល​បង្កដោយសមាជិករបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា (“ស.រ.អ.ក”) ដែល​គំាទ្រ​រដ្ឋាភិបាល​ នៅ​ខាង​ក្រៅ​ទីស្នាក់ការ​កណ្តាល​នៃក្រុម​ហ៊ុន​ទេសចរណ៍​កាពីតូល​។ អតីត​អ្នក​បើក​បរ​ទាំង​នោះ​​ធ្លាប់ត្រូវបាន​បញ្ឈប់ពីការ​ងារ​ដោយ​សារ​ការប៉ុន​ប៉ង​បង្កើត​សហជីព។

ប្រភព : CAM

Picture

កំពង់​ស្ពឺ
ថ្ងៃទី១១ ខែមីនា ២០១៦ / ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

សកម្ម​ជន​ជាស្ត្រី​ចំនួន​ពីរនាក់ គឺ​អ្នកស្រី យូរ រុន​ និង​ អ្នកស្រី អ៊ិត រុំ ត្រូវបានចោទ​ប្រកាន់​ក្រោម​ច្បាប់ភូមិបាល​ និង​ត្រូវបានសាលាដំបូង​ខេត្ត​កំពង់​ស្ពឺ​បញ្ជូន​មក​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​។ ការ​ចោទប្រកាន់នេះ​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​ដែល​ទាហាន​​មក​ពី​កង​រថ​ក្រោះ​ «អាសេអូ» បានទន្ទ្រាន​​យក​ដីរបស់​ប្រជាពល​រដ្ឋ​ប្រមាណ​ ១០០ គ្រួសារ​។

ប្រភព : LICADHO / CAM / PPP

Picture

ភ្នំពេញ
ថ្ងៃទី៨ ខែមីនា ២០១៦ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

ប្រជាពលរដ្ឋ​ប្រមាណ ​២០០ នាក់​ដែល​បាន​មក​​ជួប​ប្រជុំ​គ្នា​ដើម្បី​ចូល​រួម​ជិះ​កង់​នៅ​ទិវា​នារី​អន្ត​រជាតិ ​​ត្រូវបាន​កង​កម្លាំង​​សន្តិសុខ​ចម្រុះរារាំង​។ អ្នក​ចូល​រួ​ម​ត្រូវ​បាន​នគរបាល​​ឡោម​ព័ទ្ធ​ និង​ត្រូវបាន​បង្ខំ​ឱ្យ​ស្ថិត​នៅ​ខាង​ក្រៅ​បរិវេណក្រសួង​កិច្ច​ការ​នារី​អស់រយៈពេល​ជាង​បី​ម៉ោង ​មុន​ពេល​ពួកគេ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាកចេញ​​។

ប្រភព : LICADHO / CAM / PPP

Picture

ភ្នំពេញ
ថ្ងៃទី៦ ខែកុម្ភៈ ២០១៦ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

មនុស្ស​ ១៤ នាក់បាន​រង​របួស​ និង​អ្នក​តវ៉ា​ពីរ​នាក់មាន​លោក ណាន វណ្ណា​​និង​សកម្ម​ជន​សិទ្ធិ​ការ​ងារលោក​ រស់ ស៊ីផៃ ត្រូវបាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ក្នុង​ឧប្បត្តិហេតុ​មួយ​ដែល​នគរបាល​ពុំបាន​អន្ត​រាគមន៍ ខណៈដែល​អតីត​បុគ្គលិក​ក្រុម​ហ៊ុន​ទេសចរណ៍កាពីតូល​ចំនួន​៥០នាក់​ត្រូវ​បាន​វាយ​ដំ​យ៉ាង​ហិង្សា​ពី​សំណាក់សមាជិក​សមាគម​រួប​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា។

ប្រភព : LICADHO / CCHR / PPP

Picture

កំពង់​ស្ពឺ
ថ្ងៃទី២ ខែកុម្ភៈ ២០១៦ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

បុគ្គលិក​សហជីព លោក ទូច ស្រ៊ុន និង​ យ៉ុង លាភ ត្រូវ​បាន​ចាប់​ខ្លួន នៅក្នុង​ព្រឹត្តិការណ៍​តវ៉ា​នៅ​រោងចក្រ​មួយ​នៅ​ស្រុក​សំរោង​ទង។

ប្រភព : PPP

Picture

កំពង់​ស្ពឺ
ថ្ងៃទី២៧ ខែមករា ២០១៦ / ឃាតកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើបុគ្គលលេចធ្លោ អ្នកសារព័ត៌មាន ឥស្សរជន ឬអ្នកមានសំឡេងជំទាស់

យុវជន​ម្នាក់​ឈ្មោះ ស៊ុន​ ដាវីដ អាយុ ១៩ ឆ្នាំ​ ត្រូវបាន​បាញ់​ស្លាប់​នៅ​ខេត្ត​កំពង់​ស្ពឺ ដែល​ត្រូវ​បាន​នគរបាល​សង្ស័យថា​ជាការ​​វាយ​ប្រហារ​ទាក់ទិន​ទៅនឹង​ទំនាស់​ដីធ្លី​ជាមួយ​ឧកញ៉ា​ អ៊ុក ឃុន​។ ជន​រងគ្រោះ​ត្រូវ​បាន​​បុរស​មួយ​ក្រុមបាញ់បីគ្រាប់ដោយ​កំាភ្លើង​អាកា​៤៧ នៅ​​ឃុំ​ត្រែង​ត្រយឹង។

ប្រភព : CAM

Picture

ភ្នំពេញ
ថ្ងៃទី២៥ ខែមករា ២០១៦ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន គំរាមថា​នឹង​មាន​បាតុកម្ម​តប​នឹង​គណៈបក្ស​សង្គ្រោះ​ជាតិវិញ​ ប្រសិន​បើ​​មាន​បាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​ នៅ​ពេល​ដំណើរទស្សនកិច្ច​ទៅ​សហរដ្ឋ​អាមេរិកដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន។

ប្រភព : CAM / PPP

Picture

ស្ទឹង​ត្រែង
ថ្ងៃទី២៤ ខែមករា ២០១៦ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

យុវជន​​ ជុំ ​ហួរ និង​ ​ជុំ ​ហួត ដែល​​ជា​សកម្ម​ជន​បរិស្ថានកម្ពុជា​ទាំងពីរនាក់​​ត្រូវបាន​អាជ្ញាធររបស់​ប្រទេសឡាវ​​ឃាត់​​ខ្លួន​ ខណៈកំពុង​ថត​យក​រូប​ភាព​នៃការ​សាងសង់​ទំនប់​ដនសាហុង។

ប្រភព : PPP

Picture

ភ្នំពេញ
ថ្ងៃទី៣ ខែមករា ២០១៦ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

អ្នក​ចូល​រួម​ត្រូវបាន​​រុញ​ច្រាន​ ​បដាត្រូវ​បាន​ដក​ហូត​ និង​​ក្រុមមនុស្សជាច្រើន​​​ត្រូវបាន​បំបែកពី​សំណាក់​នគរបាល​បង្ក្រាប​កុបកម្ម​ និង​បុគ្គលិក​សន្តិសុខ​​ នៅ​ក្នុង​ពិធី​​ប្រមូល​ផ្តុំដោយសន្តិវិធី​មួយដើម្បី​រម្លឹក​​ព្រឹត្តិការណ៍​​លើក​ទីពីរ​នៃ​បាញ់​សម្លាប់នៅ​លើ​ផ្លូវ​វែង​ស្រេង​។​​

ប្រភព : LICADHO / PPP / CAM

Picture

ស្វាយ​រៀង
ថ្ងៃទី២១ ខែធ្នូ ២០១៥ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

នគរបាល​ប្រើប្រាស់​រថយន្ត​បាញ់ទឹក​ទៅលើ​កម្ម​ករ​ដែល​ធ្វើ​កូដកម្ម​នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង​។ កម្ម​ករ​ចំនួន​៥៨ ត្រូវបាន​ចាប់​ខ្លួន​។

ប្រភព : CCHR / PPP

Picture

ភ្នំពេញ
ថ្ងៃទី៧ ខែធ្នូ ២០១៥ / ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

ច្បាប់់ស្តីពី​ទូរគមនាគមន៍​​ដែល​មាន​លក្ខណៈរឹត​ត្បិត​ខ្លាំងត្រូវបាន​អនុម័ត​។ ក្រុម​សង្គម​ស៊ីវិល​ព្រមាន​ថា​ ច្បាប់នេះ​នឹង​​ប៉ះពាល់​ទៅលើ​សេរីភាព​ខាង​ការ​បញ្ចេញ​​មតិ​ និង​ឯក​ជន​ភាព​របស់បុគ្គល។​

ប្រភព : Global Voice Advox / LICADHO

Picture

រតនៈគិរី
ថ្ងៃទី២ ខែធ្នូ ២០១៥ / ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

សកម្ម​ជន​សិទ្ធិ​ដីធ្លីមានលោក សួត សឿន លោក អែម ចាន់ និង​លោក ជ្រឹក ទួក ត្រូវបាន​សាលា​ដំបូង​​ខេត្ត​រតនៈគិរីកាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​រយៈពេល​ពីរ​ឆ្នាំ​។ ការ​កាត់ទោស​នេះ​ធ្វើ​ឡើង​ក្នុង​បរិបទ​នៃ​ទំនាស់​ដីធ្លី​ដែល​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​២០១២ នៅពេល​ដែល​កម្ម​ករ​ជួល​ដោយ​ឈ្មួញ​ម្នាក់​នៅ​រាជធានីភ្នំពេញ​បាន​ចាប់​ផ្តើម​ឈូស​ឆាយ​ដីរាប់​រយ​ហិក​តា​ក្នុង​ស្រុក​បរកែវ​ ដោយ​មាន​ការ​គំាទ្រ​ពី​នគរបាល​ប្រដាប់​ដោយ​អាវុធ​។

ប្រភព : LICADHO

Picture

ភ្នំពេញ
ថ្ងៃទី១៣ ខែវិច្ឆិកា ២០១៥ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

សាលាដំបូង​រាជ​ធានី​ភ្នំពេញ​​ចេញ​ដី​កាបង្គាប់​ឱ្យ​ចាប់​ខ្លួន​លោក ​សម​ រង្ស៊ី ប្រធានគណៈបក្ស​សង្គ្រោះ​ជាតិ។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ប្រើ​ប្រាស់​ដីកាចាប់​ខ្លួន​នេះ​ជាមូល​ដ្ឋាន​ដើម្បី​ដក​តួនាទី​ជាសមាជិក​រដ្ឋ​សភារបស់​លោក​ សម រង្ស៊ី​​។

ប្រភព : CCHR

Picture

ភ្នំពេញ
ថ្ងៃទី២៦ ខែតុលា ២០១៥ / ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

លោក​ ញ៉យ​ ចំរើន​ និង​លោក​ គង់ សភា​ ដែល​ជា​តំណាង​រាស្ត្រ​គណៈបក្ស​ជំទាស់​ ត្រូវ​បាន​វាយ​ដំ​នៅ​ខាង​ក្រៅ​​​រដ្ឋ​សភា​ខណៈមាន​ការ​តវ៉ា​មួយ​ជំទាស់នឹង​លោក​ កឹម​ សុខា​ អនុប្រធាន​គណៈបក្ស​សង្គ្រោះ​ជាតិ រហូត​​មាន​​អំពើ​ហិង្សា​។ ក្រោយ​មក ​ការ​ស៊ើប​អង្កេត​បង្ហាញ​ថា​ សមាជិក​នៃ​កង​អង្គរក្សរបស់​​នាយក​រដ្ឋ​មន្ត្រី​ជា​អ្នក​វាយ​ប្រហារ​។

ប្រភព : CAM / PPP

Picture

ភ្នំពេញ
ថ្ងៃទី៩ ខែតុលា ២០១៥ / ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

លោក​ នី ចរិយា​ ដែល​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស និងបុគ្គលិក​​សមាគម​អាដហុក​ ត្រូវបាន​កោះ​ហៅ​ឱ្យ​​ផ្តល់​ភស្តុតាង​ទាក់ទង​នឹង​បណ្តឹង​បរិហារកេរ្តិ៍​ទៅលើ​រូប​លោកនៅ​សាលាដំបូង​រាជ​ធានីភ្នំពេញ​​។

ប្រភព : CAM / PPP

Picture

កោះកុង​
ថ្ងៃទី៧ ខែតុលា ២០១៥ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

លោក វ៉ែន​ វ៉ន​ ដែល​ជា​សកម្ម​ជន​បរិស្ថាន​ និង​ជា​តំណាង​ប្រជាពល​រដ្ឋ​ជន​ជាតិ​ដើម​ភាគតិច ត្រូវបាន​ចាប់​ខ្លួន​ពី​បទ​ប្រមូល​អនុផល​ព្រៃឈើដោយ​គ្មាន​លិខិត​អនុញ្ញាត​ និង​ការ​បំផ្លិច​បំផ្លាញ​វត្ថុ​តាង​។ បទ​​ចោទប្រកាន់​ទាំង​នេះ​ផ្តើម​​ចេញ​ពី​ការ​សាង​សង់​មណ្ឌលតូច​មួយ​​សម្រាប់​ភ្ញៀវ​ទេសចរណ៍ និង​ជាទីសម្រាប់​ប្រជុំ​របស់​​​​សកម្ម​ជន​មូល​ដ្ឋាន​ក្នុង​ជ្រលង​អារ៉ែង​។

ប្រភព : CCHR

Picture

ភ្នំពេញ
ថ្ងៃទី៦ ខែតុលា ២០១៥ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

នគរបាល​ និង​កង​រាជ​អាវុធ​ហត្ថ​រារាំង​បាតុករ​ក្នុងការ​​ធ្វើ​ដំណើរឆ្ពោះ​ទៅកាន់គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ នៅ​ទិវា​លំនៅដ្ឋាន​ពិភពលោក​។ ក្រុម​បាតុករ​ទាំងនោះ​បាន​ធ្វើដំណើរ​ដោយ​សន្តិវិធី​ពី​សហគមន៍​ដីក្រហម​​ឆ្ពោះ​ទៅកាន់​រដ្ឋ​សភា​ ជាទី​ដែល​ពួកគាត់​ត្រូវ​ដាក់ញត្តិ​ទៅកាន់តំណាង​រាស្ត្រ។

ប្រភព : CAM

Picture

ស្វាយ​រៀង
ថ្ងៃទី៣០ ខែកញ្ញា ២០១៥ / សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

សកម្មជន​ដីធ្លី និង​បុរស​ជា​បងប្អូន​ រួមមាន​ ​សួន​ សីហា សួន​ ហុងលី និង​ សួន​ ហូ ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ​ទាក់ទង​នឹង​បទ​ចោទ​​ឈូស​ឆាយ​ដី។

ប្រភព : CAM

Picture

កំពត
ថ្ងៃទី១៤ ខែកញ្ញា ២០១៥ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

លោក លី កឹម​ធុយ និងលោក លី កឹម​ហៀង​ ត្រូវបាន​ចាប់​ខ្លួន​ បន្ទាប់​ពី​ការ​តវ៉ា​មួួ​យ​ពាក់ព័ន្ធ​ទៅនឹង​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​កំពត​។​ អ្នក​ទាំង​ពីរ​​ទាមទារ​ដើម្បី​ឱ្យ​ពល​រដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​អភិវឌ្ឍន៍​តេជោ ស្រុក​ឈូក​ ទទួល​បាន​ដីឡូតិ៍​ដែល​ត្រូវបាន​សន្យាថា​​នឹង​ប្រគល់ជូន​ដល់​ពួកគាត់។

ប្រភព : CAM

Picture

កោះ​កុង
ថ្ងៃទី២ ខែកញ្ញា ២០១៥ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

អ្នក​តវ៉ា​ចំនួន​១៧នាក់​ រួមមាន​ទាំង បុគ្គលិក​អង្គការ និងអ្នក​ធ្វើ​ការ​ផ្នែក​​​ព័ត៌មាន​ ត្រូវបាន​ចាប់​ខ្លួន​ បន្ទាប់ពី​ការ​តវ៉ា​ដោយ​សន្តិវិធី​មួយ​ដែល​ជា​ការ​បង្ហាញ​ពីការ​​គំាទ្រ​ជម្លោះ​ដីធ្លី​របស់​សហគមន៍​ជីខ​ក្រោម​។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ និង​អ្នក​ជួយ​សង្គ្រោះ​​របស់​អង្គការ​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ត្រូវបាន​ឃុំ​ខ្លួនផង​ដែរ​។

ប្រភព : LICADHO

Picture

កោះ​កុង
ថ្ងៃទី២២ ខែសីហា ២០១៥ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

នគរបាល​ខេត្ត​កោះកុង​បាន​ឆ្មក់​ចូល​ទីស្នាក់ការ​របស់​សកម្ម​ជន​អង្គការ​មាតា​ធម្ម​ជាតិ​ បន្ទាប់ពីការ​ចាប់​ខ្លួន​ក្រុម​សកម្ម​ជន​ចំនួន​បីនាក់។

ប្រភព : KHT

Picture

ភ្នំពេញ
ថ្ងៃទី២០ ខែសីហា ២០១៥ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

យុវជន គង់ រ៉ៃយ៉ា ដែល​ជានិស្សិត​សាកល​វិទ្យាល័យ​ខេមរៈ ត្រូវ​បាន​ចាប់​ខ្លួន ​បន្ទាប់ប្រកាស​​ឱ្យ​មាន​ «បដិវត្តន៍​ពណ៌» តាម​រយៈបណ្តាញ​សង្គម​ហ្វេសប៊ុក​។ លោក​ អំ សំអាត​ មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់​អង្គការ​លីកាដូ​ ​រិះ​គន់ចំពោះ​សេចក្តីសម្រេច​នោះ​ ព្រោះថា​ការ​បង្ហោះ​របស់យុវជន​​ គង់ រ៉ៃយ៉ា​ «គ្រាន់តែ​ជាការ​បញ្ចេញគំនិត​»។

ប្រភព : LICADHO

Picture

កោះកុង​
ថ្ងៃទី១៨ ខែសីហា ២០១៥ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

សកម្ម​ជន​អង្គការ​មាតា​ធម្ម​ជាតិ គឺ លោក ទ្រី សុវិគា​ លោក​សាន់​ ម៉ាឡា​ និង​លោក ស៊ីម​​ សំណាង​ ត្រូវបាន​ចាប់​ខ្លួន​បន្ទាប់ពីបដិសេធ​បង្ហាញ​ខ្លួន​ដើម្បី​សាកសួរ​ទាក់ទង​ទៅនឹង​ការ​ចូលរួម​របស់​ពួកគេ​ក្នុងការ​តវ៉ា​លើ​ការ​បូម​ខ្សាច់។ សកម្ម​ជន​អង្គការ​មាតា​ធម្ម​ជាតិ​ម្នាក់​​ទៀត​ ឈ្មោះ​ ម៉េង ហេង​ ចោទប្រកាន់នគរបាល​ថាបាន​អាន​ដីកា​ចាប់ខ្លួន​មិន​ច្បាស់លាស់ និង​បាន​ដកហូត​ទូរសព្ទ​របស់​អ្នក​ដែល​បាន​ថត​សកម្ម​ភាព​ចាប់​ខ្លួន​នោះ។

ប្រភព : PPP

Picture

កោះកុង​
ថ្ងៃទី១៧ ខែសីហា ២០១៥ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

អ្នក​គាំទ្រ​ចំនួន ​៤០ នាក់​របស់​សកម្ម​ជន​អង្គការ​មាតា​ធម្ម​ជាតិ​ដែល​ត្រូវបាន​ចាប់​ខ្លួន​ មាន​​លោក ទ្រី សុវិគា​ លោក​សាន់​ ម៉ាឡា​ និង​លោកស៊ីម​​ សំណាង​ ត្រូវ​បាន​រារាំង​ពី​សំណាក់​អាជ្ញា​ធរ​មិន​ឱ្យ​ចូល​ទៅ​កាន់ក្រុង​កោះ​កុង​ដែល​ជា​កន្លែង​ដែល​អ្នក​ទាំង​នោះ​គ្រោង​រៀប​ចំការ​តវ៉ា​នៅ​ខាង​ក្រៅ​សាលាដំបូង​ខេត្ត​។

ប្រភព : KHT / LICADHO / LICADHO

Picture

ភ្នំពេញ
ថ្ងៃទី១៥ ខែសីហា ២០១៥ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

លោក​ ហុង សុខហួរ​ ដែល​ជា​សមាជិកព្រឹទ្ធសភាមក​ពី​​គណៈបក្ស​ជំទាស់ត្រូវបាន​ចាប់​ខ្លួន​ក្នុង​រាជធានីភ្នំពេញ​ ដោយ​​ត្រូវបាន​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ចោទប្រកាន់ពីបទក្បត់ជាតិ​ទាក់ទង​ទៅនឹង​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​​ហ្វេសប៊ុក​។

ប្រភព : PPP / LICADHO

Picture

ភ្នំពេញ
ថ្ងៃទី១៤ ខែសីហា ២០១៥ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

ព្រឹទ្ធសភាមក​ពី​គណៈបក្ស​ជំទាស់ទាក់ទង​ទៅនឹង​ការ​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។ ​ការ​បង្ហោះ​ឯក​សារ​នោះ​បរិយាយ​ពីអនុសញ្ញា​ក្លែង​ក្លាយ​រវាង​ប្រទេសកម្ពុជា និង​វៀត​ណាម​ ដែល​ថា​សម្តេច​ហេង​ សំរិនសម្រេច​រំលាយ​​ព្រំដែន​រវាង​ប្រទេសទាំង​ពីរ។

ប្រភព : CAM / CAM / KHT

Picture

ភ្នំពេញ
ថ្ងៃទី៧ ខែសីហា ២០១៥ / ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

កង​រក្សា​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​វាយ​ដំលើ​​សកម្ម​ជន​សិទ្ធិ​ដីធ្លី​ និង​អ្នក​សារព័ត៌មាន​នៅ​ជិត​សាលា​រាជធានីភ្នំពេញ​។ កង​សន្តិសុខ​ទាំង​នោះ​បាន​រារាំង​អ្នក​សារព័ត៌មានក្នុងការ​ធ្វើការ​សម្ភាសសកម្ម​ជន​ ព្រម​ទាំង​ប៉ុន​ប៉ង​ដកហូត​ម៉ាស៊ីន​ថត​​របស់​ពួកគេ​ថែម​ទៀត​ផង​។

ប្រភព : CAM / PPP

Picture

ភ្នំពេញ
ថ្ងៃទី៥ ខែសីហា ២០១៥ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

អាជ្ញាធរ​ចាប់​ខ្លួន​អ្នក​តវ៉ា​ម្នាក់​ទៀត​ទាក់ទិន​នឹង​​ការ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​២០១៥ ដែល​ត្រូវបាន​អាជ្ញាធរ​ចាត់ទុកថា​ជា​អំពើ​ «កុបកម្ម​»។

ប្រភព : CAM / KHT / CAM

Picture

ភ្នំពេញ
ថ្ងៃទី៣ ខែសីហា ២០១៥ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

ព្រះ​សង្ឃពីរ​ព្រះ​អង្គត្រូវ​បាន​ចាប់​ខ្លួន​នៅ​​រាជធានីភ្នំពេញ ដោយ​ត្រូវ​​ចោទពី​បទ​​រក្សា​ទុក​ថ្នាំ​ញៀន​។ ប៉ុន្តែ​ ព្រះសង្ឃ​​ដែល​ជា​សហធម្មិកៈផ្សេង​ទៀត​ មាន​ថេរៈដីកា​ថា​ ព្រះ​សង្ឃទាំង​ពីរអង្គនេះត្រូវបាន​ចាប់​ខ្លួន​ដោយ​សារ​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​គ្នា​​របស់​គណៈបក្ស​ជំទាស់។​

ប្រភព : CAM / CAM

Picture

ព្រះវិហារ
ថ្ងៃទី២៦ ខែកក្កដា ២០១៥ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

សកម្ម​ជនជាយុវជន​ចំនួន​៦នាក់​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​រាជ​ធានីភ្នំពេញ​ បន្ទាប់ពី​តវ៉ា​​ជំទាស់​នឹង​ច្បាប់​សមាគ​ម​ អង្គការ​។ អាជ្ញា​ធរ​លើក​ឡើង​ថា​ យុុវជន​ទាំង​ប្រាំមួយ​នាក់ដែល​ស្លៀក​ឯក​សណ្ឋាន​អ្នក​ទោស និង​ដាក់​ច្រវ៉ាក់ជើង​ជាប់​គ្នា​នោះ ត្រូវបាន​ឃុំ​ខ្លួន​ដោយ​សារ​ធ្វើការ​តវ៉ា​ដោយ​ពុំបាន​សុំ​ការ​អនុញ្ញាតជាមុន។

ប្រភព : CAM / LICADHO

Picture

ភ្នំពេញ
ថ្ងៃទី២១ ខែកក្កដា ២០១៥ / ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

សមាជិក​គណៈបក្ស​សង្គ្រោះជាតិចំនួន​ ១១ នាក់ ​ទទួល​ទោស​​ជាប់​ពន្ធនាគារ​ចាប់​ពី ​៧ ឆ្នាំ ​ដល់ ២០ ​ឆ្នាំ ពីបទ​កុបកម្ម​ទាក់ទង​ទៅនឹង​ការ​ទង្គិច​គ្នា​ជាមួយ​នគរបាល​ជុំវិញ​ការ​បិទ​​ទីលាន​ប្រជាធិបតេយ្យ​កាល​ពីឆ្នាំ​មុន​។

ប្រភព : CCHR / Guardian / BBC

Picture

ភ្នំពេញ
ថ្ងៃទី២០ ខែកក្កដា ២០១៥ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

សកម្ម​ជន​ប្រាំ​នាក់ត្រូវបាន​ចាប់​ខ្លួន​បន្ទាប់ពីការ​តវ៉ា​​ជំទាស់​នឹង​ការ​អនុម័តរបស់​រដ្ឋាភិបាល​លើ​​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ «ច្បាប់​សមាគម​ អង្គការ​» ក្នុង​រាជធានីភ្នំពេញ។

ប្រភព : CAM

Picture

ភ្នំពេញ
ថ្ងៃទី១៤ ខែកក្កដា ២០១៥ / ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

លោក​ នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេតនៅ​សមាគម​អាដហុក​ ត្រូវបាន​សាក​សួរ​នៅ​សាលាដំបូង​រាជធានីភ្នំពេញ​ទាក់ទង​ទៅនឹង​​បណ្តឹង​បរិហារកេរ្តិ៍​។ ការ​ចោទប្រកាន់នេះកើត​ចេញ​ពីការ​លើក​ឡើង​របស់​លោក​ ចរិយា ​ថា កសិករ​ពីរនាក់ត្រូវបាន​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់​ក្នុង​ទំនាស់ជាមួយ​ក្រុម​ហ៊ុន​កសិកម្ម​មួយ​ក្នុង​ខេត្ត​សៀម​រាប​។​

ប្រភព : CAM / PPP

Picture

ភ្នំពេញ
ថ្ងៃទី១៣ ខែកក្កដា ២០១៥ / ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

រដ្ឋសភាបាន​អនុម័ត​ដោយ​ឯក​ច្ឆ័ន្ទ​​លើ​ច្បាប់​ស្តីពីសមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល «ច្បាប់សមាគម អង្គការ​»​ បើទោះ​ជា​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឱ្យ​ច្រាន​ចោល​សេចក្តី​ព្រាង​ច្បាប់នេះ​ក្តី។

ប្រភព : CCHR / CAM

Picture

ភ្នំពេញ
ថ្ងៃទី៣០ ខែមិថុនា ២០១៥ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

នគរបាលរាំង​ខ្ទប់​ការ​ប៉ុន​ប៉ង​របស់​អ្នក​តវ៉ា​ក្នុងការ​ប្រមូល​ផ្តុំ​ និង​បាតុកម្ម​ជំទាស់នឹងការ​អនុម័ត​​សេចក្តីស្នើ​ច្បាប់​ស្តីពីសមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល «ច្បាប់សមាគម​ អង្គការ​»​ របស់​រដ្ឋាភិបាលដែល​មាន​លក្ខណៈរឹត​ត្បិត​ខ្លាំង។​​

ប្រភព : LICADHO

Picture

ភ្នំពេញ
ថ្ងៃទី២៦ ខែមិថុនា ២០១៥ / ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

បន្ទាប់ពី​បដិសេធ​ចាកចេញ​ពី​ដីឡូត៍​ក្នុង​តំបន់​បឹងកក់១ ក្នុង​រាជធានីភ្នំពេញ​ លោក ​លី ស្រ៊ាខេង​ លោកស្រី​ ម៉ក់ សៀវ​ហ៊ូន និង​កញ្ញា​ លី សៀវ​មិញ ត្រូវបាន​កាត់ទោស​ពីបទប្រើ​ប្រាស់​ហិង្សា​​ប្រឆាំង​លើ​អ្នក​កាន់កាប់​អលនវត្ថុ​ដោយ​សុចរិត​ ហើយ​ត្រូវ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ខែ​។ ការ​កាត់ទោស​នេះ​កើត​ឡើង​ក្នុង​បរិបទ​នៃ​ទំនាស់​ដីធ្លី​មួយ​ដែល​អូស​បន្លាយ​ពេល​ជា​យូរ​។​

ប្រភព : CCHR / LICADHO / LICADHO

Picture

ភ្នំពេញ
ថ្ងៃទី២៥ ខែមិថុនា ២០១៥ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

លោក សន​ ចាន់ដារ៉ា​ លោក ឌឹ​ម គុណ​ឌី និង លោក ​ចេក នេត្រា ត្រូវបាន​ចាប់​ខ្លួន ​បន្ទាប់ពី​ដឹក​នាំ​បាតុកម្ម​ដោយ​សន្តិវិធីមួយ​នៅ​មុខ​រដ្ឋ​សភា​។ លោក ​ឌិត​ សុធី ដែល​ជា​បុគ្គលិក​របស់​សមាគម​អាដហុក​ ដែល​កំពុង​ឃ្លាំមើល​ការ​តវ៉ា​នោះ​ក៏​ត្រូវបាន​ចាប់​ខ្លួន​ផង​ដែរ​។

ប្រភព : CCHR / KHT

Picture

ភ្នំពេញ
ថ្ងៃទី៩ ខែមិថុនា ២០១៥ / ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ស្នើ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ពិចារណា​ក្នុងការ​កែប្រែ​​សេចក្តីព្រាង​ច្បាប់​ស្តីពី​សហជីព។ តាម​រយៈលិខិត​ចំហ​មួយ​ផ្ញើ​ជូន​នាយក​រដ្ឋ​មន្ត្រី​ ក្រុម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ច្បាប់​នេះ​​មាន​ការ​រឹត​ត្បិត​ទៅលើ​ការ​ចុះ​បញ្ជីសហជីព​ និង​ភាព​ដែល​អាច​ក្លាយ​ជា​​មេដឹក​នាំ​សហជីព ដែល​ផ្ទុយ​ទៅនឹង​បទដ្ឋានពលកម្ម​ស​អន្ត​រជាតិ​។

ប្រភព : PPP

Picture

ក្រចេះ
ថ្ងៃទី៩ ខែមេសា ២០១៥ / សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

ពលរដ្ឋ​នៅ​ភូមិប្រឡាយ​ទ្រៀក​ក្នុង​ខេត្ត​ក្រចេះ ​​ត្រូវបាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ពី​សំណាក់​អ្នក​យាម​ប្រដាប់​ដោយ​អាវុធ។

ប្រភព : RFA

Picture

ភ្នំពេញ
ថ្ងៃទី៣១ ខែមីនា ២០១៥ / សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

កម្ម​ករ​ចម្ការកៅស៊ូ និង​នគរបាល​ឈូស​ឆាយ​ដីធ្លី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​មណ្ឌល​គិរី ដោយ​បំផ្លិច​បំផ្លាញ​ខ្ទម​ដែល​ជា​ជម្រក​​ចំនួន​១៧០។ ការ​ឈូស​ឆាយ​ដីនេះ​​កើត​ឡើង​ចំពេល​មាន​ទំនាស់​អូស​បន្លាយ​​ពាក់ព័ន្ធ​នឹង​សម្បទាន​ដីសេដ្ឋកិច្ច​។

ប្រភព : CCHR

Picture

ភ្នំពេញ
ថ្ងៃទី១៩ ខែមីនា ២០១៥ / ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

ត្រូវបាន​រដ្ឋាភិបាល​អនុម័ត​។ ច្បាប់​ទាំងនេះ​ត្រូវបាន​អនុម័តនៅក្នុង​ដំណើរការ​មួយ​យ៉ាង​​ប្រញាប់ប្រញាល់ និង​ពិបាក​យល់​ ហើយ​ត្រូវបាន​សង្គម​ស៊ីវិល​​រិះ​គន់ថា​ មាន​​ខ្លឹម​សារ​មិន​ច្បាស់លាស់ ដោយ​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ហួស​ហេតុ​ក្នុង​ការ​ជ្រៀត​ជ្រែក​ទៅ​លើ​សេរីភាព​សម្តែង​មតិ​។

ប្រភព : CCHR / RFA / CAM

Picture

ភ្នំពេញ
ថ្ងៃទី១៣ ខែមីនា ២០១៥ / ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

លោក​ ជួង ជុង​ងី ដែល​ជា​មេធាវី​ការ​ពារ​សិទ្ធិ​មនុស្ស​​ត្រូវ​បាន​កាត់ទោស​ពីបទ «ផ្តល់មធ្យោបាយ​លួច​រត់» បន្ទាប់ពីបាន​ជួយ​ធានាឱ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​ដីធ្លី​ លោក​ មាស ប៉េង​ ពីពន្ធនាគារ​។ តំណាង​រាស្ត្រ​គណៈបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​​គឺ លោក​ ចាន់ ចេង​ ត្រូវបាន​ចោទប្រកាន់​ពី​បទល្មើស​ដូច​គ្នា​បន្ទាប់ពី​បាន​មក​ទទួល​លោក ​ប៉េង ​ពី​ពន្ធនាគារ​។

ប្រភព : CCHR

Picture

ភ្នំពេញ
ថ្ងៃទី៨ ខែមីនា ២០១៥ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

នៅ​ថ្ងៃទិវានារី​អន្ត​រជាតិ​ ព្រះ​សង្ឃ និង​សកម្ម​ជន​ជាង​ ៥០០ នាក់ ​ដើរ​ហែក្បួន​បង្ហាញ​ពី​​ការ​គំា​ទ្រ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​សិទ្ធិ​ដីធ្លី​ជា​ស្ត្រី​ចំនួន​១១នាក់​ដែល​ជាប់​ពន្ធនាគារ​។

ប្រភព : LICADHO

Picture

ភ្នំពេញ
ថ្ងៃទី១៦ ខែកុម្ភៈ ២០១៥ / ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

លោក​ អាឡិច ហ្គន់សាឡេស ដេវិតសិន ដែល​ជា​សកម្ម​ជន​ជន​ជាតិ​អេស្បាញ ត្រូវបាន​គំរាម​នីរទេស​ខ្លួនដែល​ទំនង​ជា​យុទ្ធ​សាស្ត្រ​​មួយ​ដើម្បី​បញ្ឈប់នូវ​ភាព​សកម្ម​ផ្នែក​បរិស្ថាន​ និង​សិទ្ធិ​មនុស្ស​របស់លោក​ក្នុង​​តំបន់​​អារ៉ែង​។

ប្រភព : CCHR / LICADHO

Picture

ភ្នំពេញ
ថ្ងៃទី២១ ខែមករា ២០១៥ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

នគរបាល​បង្ក្រាប​កុបកម្ម​​បំបែក​ការ​តវ៉ា​លើកទីមួយរបស់អ្នក​ស្រី​ យ៉ោម បុប្ផា ​ដែល​ជា​សកម្ម​ជន​សិទ្ធិ​ដីធ្លី​នៅសហគមន៍បឹងកក់ដែល​គ្រោងរៀបចំ​រយៈពេល​ជា​ច្រើន​ខែ​នៅ​ទីលានប្រជាធិបតេយ្យ​​ក្នុង​រាជធានីភ្នំពេញ​។

ប្រភព : CAM / PPP

Picture

ភ្នំពេញ
ថ្ងៃទី៣ ខែមករា ២០១៥ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

កង​រាជ​អាវុធ​ហត្ថ និង​នគរ​បាល​ប្រឆាំង​កុបកម្ម​ប្រមាណ​១០០នាក់​បាន​ដណ្តើម​ រុញ​ច្រាន​ និង​វាយ​ដំ​លើ​អ្នក​ចូលរួ​ម​ហែក្បួន​ដោយ​សន្តិ​វិធី​ឆ្ពោះ​ទៅ​កាន់​បុរីកីឡា​ដើម្បី​ប្រារព្ធ​ខួប ​៣ ឆ្នាំ​នៃការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ក្នុងសហគមន៍។

ប្រភព : LICADHO / Video

Picture

កោះកុង​
ថ្ងៃទី១៩ ខែធ្នូ ២០១៤ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

មន្ត្រីកង​យោធពល​ខេមរភូមិន្ទចំនួន ​១២ នាក់ដាក់ប៉ុស្តិ៍យាម​នៅ​ទីតាំងបិទផ្លូវ​មិនឱ្យ​សកម្ម​ជនចូលតវ៉ាទៅ​នឹង​គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែងក្នុងខេត្តកោះកុង​​​។

ប្រភព : CCHR / PPP

Picture

កណ្តាល​
ថ្ងៃទី២ ខែសីហា ២០១៤ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

ប្រធានយុវជនរបស់​គណបក្ស​សង្គ្រោះ​ជាតិចំនួន​បីនាក់​ត្រូវបាន​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅកាន់សាលាដំបូង​រាជធានីភ្នំពេញ​ដើម្បី​សាកសួរ​។

ប្រភព : LICADHO / CAM

Picture

ភ្នំពេញ
ថ្ងៃទី១៧ ខែកក្កដា ២០១៤ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

សមាជិក​សភា​ជាប់​ឆ្នោតមក​ពី​គណបក្ស​សង្គ្រោះជាតិចំនួនប្រាំ​ពីរនាក់​ និងមេដឹក​នាំ​នៅ​​មូលដ្ឋាន​ម្នាក់របស់​បក្ស​​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទផ្តើម​គំនិតក្នុង​​អំពើ​ហិង្សាដោយ​មាន​ស្ថាន​ទម្ងន់​ ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ និង​ដឹកនាំ​ចលនាបះបោរ​ ទាក់ទងទៅ​​នឹង​ការ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ប្រភព : LICADHO

Picture

ភ្នំពេញ
ថ្ងៃទី១៥ ខែកក្កដា ២០១៤ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ រួមមាន​ លោកស្រី មូ សុខហួរ​ លោក មែន សុថាវរិទ្ធ លោក កែវ ភារម្យ និង​លោក ហូ វ៉ាន់ ត្រូវបាន​ចាប់​ខ្លួន​ បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​​សន្តិសុខ​ខ័ណ្ឌ​ និង​អ្នក​តវ៉ា​នៅ​ជិត​ទីលានប្រជាធិបតេយ្យ​​​ក្នុងរាជ​ធានីភ្នំពេញ។​​

ប្រភព : CAM / LICADHO / VOA

Picture

កំពង់ឆ្នាំង
ថ្ងៃទី១៣ ខែសីហា ២០១៤ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

អ្នក​តវ៉ា​ដោយ​សន្តិវិធី​មកពីខេត្តកំពង់ឆ្នាំង​​ត្រូវបាន​វាយ​ដំ​ ខណៈពួកគាត់ហែក្បួន​ឆ្ពោះមក​កាន់​រាជធានី​​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ទំនាស់​ដីធ្លី​របស់ពួកគាត់​ដែល​អូស​បន្លាយ​ពេល​ជាយូរ​មក​ហើយ​។​

ប្រភព : PPP

Picture

ភ្នំពេញ
ថ្ងៃទី២៩ ខែកក្កដា ២០១៤ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

កង​រក្សាសន្តិសុខ​ខ័ណ្ឌដូន​ពេញ​ប្រើ​ប្រាស់អាវុធអេឡិចត្រូនិច និង​ដំបងក្នុងពេល​​ប៉ះទង្គិច​ជាមួយសកម្ម​ជន​ដីធ្លី។

ប្រភព : PPP

Picture

កំពង់ឆ្នាំង
ថ្ងៃទី២២ ខែកក្កដា ២០១៤ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

លោក​ ម៉ាង យ៉ាវ ត្រូវបាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់គាត់​នៅ​​ខេត្ត​កំពង់​ឆ្នាំង ​បន្ទាប់ពីរង​ការ​​ចោទ​ពីបទ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ការ​បង្ក​របួស​ស្នាម​ក្នុង​ទំនាស់​ជា​ហូរហែ​​ជាមួយ​​​ក្រុម​ហ៊ុន​ ខេ.ឌី.ស៊ី អន្ត​រជាតិ​។

ប្រភព : CAM

Picture

ភ្នំពេញ
ថ្ងៃទី៨ ខែកក្កដា ២០១៤ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

នគរបាលបង្ក្រាប​​កុបកម្ម​ប៉ះទង្គិច​ជាមួយ​ព្រះសង្ឃ និង​សិស្ស​​ខ្មែរក្រោមដែល​​រស់នៅ​កម្ពុជា​នៅ​មុខ​ស្ថានទូត​វៀតណាម។

ប្រភព : RFA

Picture

កំពង់ឆ្នាំង
ថ្ងៃទី៨ ខែកក្កដា ២០១៤ / សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

ក្រុប​ហ៊ុន​មួយដែល​​ជាកម្ម​សិទ្ធិ​ភរិយា របស់លោក​ ស៊ុយ សែម ​រដ្ឋមន្ត្រីរ៉ែ ជាប់​ពាក់ព័ន្ធ​ក្នុងការ​ប៉ះទង្គិច​ដោយ​ហិង្សាជាមួយអ្នក​ភូមិ ដែល​ជំទាស់​នឹង​ការ​ប៉ុនប៉ង​បន្តសម្បទានដី​របស់​ក្រុមហ៊ុន។

ប្រភព : PPP

Picture

ភ្នំពេញ
ថ្ងៃទី២៣ ខែឧសភា ២០១៤ / ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

រដ្ឋ​សភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​បី​ដែល​ពាក់ព័ន្ធ​នឹង​តុលាការ​។

ប្រភព : CCHR

Picture

ភ្នំពេញ
ថ្ងៃទី២ ខែឧសភា ២០១៤ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

នគរបាល​រារាំងការជួបប្រជុំ​របស់គណបក្ស​សង្គ្រោះជាតិយ៉ាងអំពើហិង្សា ដែលធ្វើឱ្យ​អ្នកសារព័ត៌មាន​ និង​អ្នក​សង្កេតការណ៍មួយ​ចំនួន​​រង​របួស។

ប្រភព : CCIM / PPP

Picture

ភ្នំពេញ
ថ្ងៃទី១ ខែឧសភា ២០១៤ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

កម្លាំង​សន្តិសុខ​វាយប្រហារដោយ​ប្រើ​ដំបងឈើ​​ និង​ដំបង​ឆក់លើ​​អ្នក​តវ៉ា​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធីមួយ​នៅ​ទីលានប្រជាធិបតេយ្យ​​​។ អ្នក​ឈរមើល​ហេតុការណ៍​ក្បែរនោះ​ជាច្រើននាក់បាន​រង​របួស​ ដោយមាន​ម្នាក់រង​ការវាយ​ដំយ៉ាងដំណំ។

ប្រភព : PPP

Picture

ភ្នំពេញ
ថ្ងៃទី២៩ ខែមេសា ២០១៤ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

ការហាមប្រាមលើ​ការ​ប្រមូល​ផ្តុំទាំងអស់ជាសាធារណៈ​ចាប់​ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ តទៅ​ត្រូវ​បាន​ប្រកាស​​ដោយ​លោក ​ប៉ា សុជាតិវង្ស អភិបាល​រាជធានីភ្នំពេញនៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញផ្សាយ​នៅ​លើ​គេហទំព័រ​របស់​សាលារាជធានី​។

ប្រភព : CCHR

Picture

ភ្នំពេញ
ថ្ងៃទី៣១ ខែមីនា ២០១៤ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

ការ​ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សន្តិសុខ​ និង​អ្នក​គាំទ្រ​លោក ​ម៉ម​ សូណង់ដូ បានបណ្តាលឱ្យ​មនុស្សម្នាក់​រង​របួស​ និង​ម្នាក់ទៀត​ជាប់ពន្ធនាគារ។

ប្រភព : CAM / LICADHO

Picture

ភ្នំពេញ
ថ្ងៃទី២០ ខែមីនា ២០១៤ / ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

អង្គការ​សង្គម​ស៊ីវិល​ស្នើ​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ ឱ្យអនុញ្ញាតឱ្យមាន​ការ​ចូល​រួម​ក្នុងដំណើរ​ការតាក់​តែង​​ច្បាប់ពាក់​ព័ន្ធ​នឹង​​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ចំនួន​បី​។ អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​នយោបាយ​ព្រួយ​បារម្ភ​ថាច្បាប់ទាំងនេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ឯករាជ្យ​ភាព​របស់​​តុលាកា​រ។

ប្រភព : CAM / PPP / CAM / RFA

Picture

ភ្នំពេញ
ថ្ងៃទី១២ ខែមីនា ២០១៤ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

អាជ្ញាធរ​ប្រកាសថាទីលានប្រជាធិបតេយ្យនឹង​នៅតែ​ហាមប្រាមមិនឱ្យ​មាន​ការ​ជួប​ប្រជុំដោយ​គ្មាន​កាល​កំណត់នៅឡើយ។

ប្រភព : PPP

Picture

ភ្នំពេញ
ថ្ងៃទី៨ ខែមីនា ២០១៤ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

អាជ្ញាធររារាំង​សកម្ម​ជនដីធ្លីក្នុង​ការ​​ដើរហែក្បួន​ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធីក្នុងការប្រារព្ធ​ទិវាសិទ្ធិ​នារីអន្តរជាតិ។

ប្រភព : CAM / PPP

Picture

ភ្នំពេញ
ថ្ងៃទី៥ ខែមីនា ២០១៤ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

សកម្ម​ជន​បឹងកក់ចំនួនបីនាក់ត្រូវ​បាន​ចាប់ខ្លួន ​បន្ទាប់ពីមាន​បាតុកម្មនៅខាងក្រៅសាលារាជធានី​ដែល​ទាមទារសំណងបន្ថែមចំពោះការបាត់បង់ផ្ទះសម្បែងតាមរយៈការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។ ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​ត្រឹម​តែមួយសប្តាហ៍​ប៉ុណ្ណោះ ​បន្ទាប់​ពីនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ ថ្លែងបញ្ជាក់ឡើង​វិញ​ពីសិទ្ធិ​សេរីភាពខាងការ​ប្រមូលផ្តុំនៃ​រដ្ឋធម្ម​នុញ្ញ។

ប្រភព : CAM

Picture

ភ្នំពេញ
ថ្ងៃទី២២ ខែកុម្ភៈ ២០១៤ / ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

យុវជន​ប្រាំពីរនាក់​ដែល​ជាសមាជិកនៃអង្គការតស៊ូមតិ និង​យុត្តិធម៌សង្គមត្រូវជាប់​ពន្ធនាគារ ខណៈកំពុងដើរ​ហែក្បួន​ដើម្បីសន្តិភាព​។

ប្រភព : CAM / CCHR

Picture

កោះកុង​
ថ្ងៃទី២៨ ខែមករា ២០១៤ / សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

ផ្ទះ​សម្បែង និង​ផល​ដំណាំរបស់ពលរដ្ឋ ២៩ គ្រួសារ​ក្នុងស្រុក​បទុម​សាគរត្រូវបាន​ទាហានដែល​ធ្វើការឱ្យ​ក្រុម​ហ៊ុន​ចិន​ដុត​បំផ្លាញ។

ប្រភព : PPP

Picture

ភ្នំពេញ
ថ្ងៃទី២៧ ខែមករា ២០១៤ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

កង​រាជ​អាវុុធ​ហត្ថ​បំបែក​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធីមួយដែល​ដឹក​នាំ​ដោយ​លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ។

ប្រភព : PPP / Video

Picture

ភ្នំពេញ
ថ្ងៃទី២៦ ខែមករា ២០១៤ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

អ្នក​តវ៉ា​ត្រូវបាន​វាយ​ដំ​ដោយ​ដំបង និង​ឧបករណ៍ឆក់ពីសំណាក់នគរបាល បន្ទាប់ពីព្យាយាមប្រមូល​ផ្តុំគ្នាដោយសន្តិវិធីនៅ​ទីលានប្រជាធិបតេយ្យ។

ប្រភព : PPP / PPP / PPP

Picture

ភ្នំពេញ
ថ្ងៃទី២១ ខែមករា ២០១៤ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

សកម្មជន​សិទ្ធិ​មនុស្ស១១នាក់ ជាប់ពន្ធនាគារ​ បន្ទាប់ពីចូលរួម​ក្នុង​ការ​ដើរហែក្បួន​ដោយសន្តិវិធីមួយដើម្បីដាក់ញត្តិទៅកាន់ស្ថាន​ទូត​បារាំង​ស្នើឱ្យ​បញ្ឈប់​អំពើ​ហិង្សារបស់រដ្ឋាភិបាល និង​ដោះ​លែង​សកម្ម​ជន​។

ប្រភព : CAM / CCHR / CCHR / CAM

Picture

ភ្នំពេញ
ថ្ងៃទី១៨ ខែមករា ២០១៤ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

មន្ត្រីអាវុធ​ហត្ថ​ជាន់ខ្ពស់មួយ​រូប​ប្រកាស​ថា​បម្រាម​​របស់រដ្ឋាភិបាលលើ​ការតវ៉ានឹង​នៅតែមាន​អានុភាពរហូតទាល់​តែ​គណបក្ស​សង្គ្រោះជាតិឈប់ធ្វើពហិកាចូលសភា។

ប្រភព : CAM

Picture

មណ្ឌល​គិរី
ថ្ងៃទី១៤ ខែមករា ២០១៤ / ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

អ្នក​ឃ្លាំមើល​សិទ្ធិ​​មនុស្សរបស់​​សមាគមអាដហុក​ចំនួនបីនាក់ដាក់ពាក្យបណ្តឹង​ប្តឹងអ្នក​ទទួល​បាន​ដី​សម្បទាន​ពីបទប៉ុនប៉ងមនុស្សឃាត ​បន្ទាប់ពីពួកគេត្រូវបានបដិសេធ​​ការ​​ចូល​ទៅកាន់តំបន់មួយ​ដែល​ស្ថិតនៅ​ក្រោម​ការ​ស៊ើប​អង្កេតពីបទល្មើសព្រៃឈើ។

ប្រភព : PPP

Picture

ភ្នំពេញ
ថ្ងៃទី៦ ខែមករា ២០១៤ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

សកម្មជន​បឹង​កក់ចំនួន​ប្រាំនាក់ត្រូវបាន​ចាប់​ខ្លួន​ ខណៈកំពុងព្យាយាម​ដាក់ញត្តិទៅស្ថានទូត​បារាំង។

ប្រភព : PPP / CCHR / CCHR

Picture

ភ្នំពេញ
ថ្ងៃទី៤ ខែមករា ២០១៤ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

កងកម្លាំង​អាវុធហត្ថ​បណ្តេញ​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិចេញ​ពីទីលានប្រជាធិបតេយ្យដោយ​បង្ខំ។

ប្រភព : PPP / Video

Picture

ភ្នំពេញ
ថ្ងៃទី៣ ខែមករា ២០១៤ / ឃាតកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើបុគ្គលលេចធ្លោ អ្នកសារព័ត៌មាន ឥស្សរជន ឬអ្នកមានសំឡេងជំទាស់

យ៉ាង​ហោច​ណាស់មនុស្ស​បួន​នាក់​ត្រូវ​បាន​សម្លាប់ បន្ទាប់​ពីកង​កម្លាំង​ប្រដាប់​អាវុធបើក​ការ​បាញ់ប្រហារទៅលើ​កម្ម​ករកាត់ដេរដែលធ្វើបាតុកម្មនៅសួន​ឧស្សាហកម្មកាណាឌីយ៉ា។

ប្រភព : CAM / PPP / CCHR / CCHR

Picture

ភ្នំពេញ
ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៣ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

កម្មករ​រោង​ចក្រ​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ធំៗ​ចំនួន​ពីរ​នៅ​ភ្នំពេញ ហើយ​ថា​នឹង​បន្ត​បិទ​ផ្លូវ​ផ្សេងទៀត​ លុះ​ត្រា​​តែមាន​ការ​ដំឡើង​​ប្រាក់​ឈ្នួល​​អប្បរិមា​ដល់​ពួកគាត់​។

ប្រភព : CAM

Picture

ភ្នំពេញ
ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

ការ​ប្រមូល​ផ្ដុំ​របស់​​ព្រះសង្ឃ និង​អ្នកតវ៉ា​​ប្រឆាំងនឹង​​ការ​បណ្ដេញ​ចេញ​ត្រូវ​បាន​បំបែក​ដោយ​បង្ខំ​ បន្ទាប់​ពី​ក្រុម​បាតុករ​​មាន​បំណង​តវ៉ា​នៅ​ខាងក្រៅ​សាលា​រាជធានី​ភ្នំពេញ។

ប្រភព : CAM

Picture

ភ្នំពេញ
ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ / ឃាតកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើបុគ្គលលេចធ្លោ អ្នកសារព័ត៌មាន ឥស្សរជន ឬអ្នកមានសំឡេងជំទាស់

អ្នក​ស្រី​ អេង សុខុម ត្រូវ​បាន​ស្លាប់​ ក្រោ​យពី​កង​កម្លាំង​នគរបាល​ប្រើ​អាវុធ​ដែល​អាចប៉ះពាល់​ដល់​អាយុជីវិត​ទៅ​​លើ​ក្រុម​​​កម្មករ​រោង​ចក្រ​ដែល​ធ្វើ​ការ​តវ៉ា​ដង្ហែរ​​ក្បួន​សំដៅ​ទៅ​កាន់​គេហដ្ឋាន​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី។

ប្រភព : LICADHO / RFA / PPP

Picture

ភ្នំពេញ
ថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ / សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

ពស់​វែក​មួយ​ស្បោង​ត្រូវ​បាន​បោះ​ចូល​តាម​បង្អួច​ផ្ទះ​របស់​គ្រួសារ​មួយ​ដែល​បដិសេធ​​ទទួល​សំណង​ដែល​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ពី​ផ្ទះ​របស់​ពួកគាត់​​នៅ​តំបន់បឹងកក់។ គ្រួសារ​នោះ​និយាយ​ថា ​​នេះ​ជា​ផ្នែក​មួយ​នៃ​​សកម្មភាព​គំរាម​កំហែង​​បង្ខំ​ឱ្យ​ពួកគាត់​​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​។

ប្រភព : CAM / RFA

Picture

ភ្នំពេញ
ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០១៣ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

អ្្នក​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​ត្រូវ​បាន​បំបែក​យ៉ាង​ហិង្សា​​ពីសំណាក់​សន្តិសុខ​ខណ្ឌ​ដូនពេញ។

ប្រភព : PPP / CAM

Picture

ភ្នំពេញ
ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ២០១៣ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

កង​សន្តិសុខ​វាយ​ប្រហារ​​លើ​ក្រុម​ស្ត្រី និង​ព្រះសង្ឃ​ដែល​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​រម្លឹក​ខួបដល់​លោក​ ម៉ៅ សុខចាន់ ដែល​ត្រូវ​បានបាញ់​ស្លាប់​​ដោយ​កង​កម្លាំង​សន្តិសុខ។

ប្រភព : CAM / CCHR

Picture

ភ្នំពេញ
ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០១៣ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

នគរបាល​បាន​ប៉ះទង្គិច​គ្នា​ជា​មួយ​​អ្នក​ត្រូវ​បណ្ដេញ​ចេញ​ពី​លំនៅ​ឋាន​​ និង​​សកម្មជន​ប្រឆាំង​នឹង​កា​រ​បណ្ដេញ​ចេញ​ដែលកំពុង​ទាមទារ​​ឱ្យ​ក្រុម​ហ៊ុន​ដែ​ល​បណ្ដេញ​ពួក​គេ​ចេញ​ទាំង​បំពាន​កាល​ពី​ឆ្នាំ​​មុន​សង់​ផ្ទះ​ថ្មី​ឱ្យ​ពួកគាត់។

ប្រភព : CAM

Picture

ភ្នំពេញ
ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០១៣ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

អ្នក​តវ៉ា​ប៉ះទង្គិច​ជា​មួយ​នគរបាល និង​កងរាជ​អាវុធហត្ថ​ បន្ទាប់​ពី​អាជ្ញាធរ​រារាំង​ក្នុងការ​រៀចំឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​​ដោយ​បង្ខំ។

ប្រភព : CAM

Picture

ភ្នំពេញ
ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៣ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

កង​រាជអាវុធ​ហត្ថ​រារាំង​ក្រុម​កម្មករ​តវ៉ាក្នុងការ​​ហែរ​ក្បួន​ទៅ​កាន់​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន

ប្រភព : CAM

Picture

ភ្នំពេញ
ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៣ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

នគរបាល និង​កង​រាជ​អាវុធហត្ថ​រាប់​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ភ្នំពេញ​ ដើម្បី​​​កុំ​ឱ្យ​មាន​បាតុកម្ម​​នៅពេល​បើក​សម័យ​​ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភាលើក​ដំបូង។

ប្រភព : PPP

Picture

ភ្នំពេញ
ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៣ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

នគរបាល​​បង្ក្រាប​កុបកម្ម​បាន​បង្រ្កាប​លើ​​អ្នកតវ៉ា​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ ​ដែល​​​ធ្វើ​កូដកម្ម​បង្អត់​​អាហារខ្លួនឯង​​នៅ​វត្ត​ភ្នំ។

ប្រភព : CAM / PPP / LICADHO

Picture

ភ្នំពេញ
ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៣ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

ក្រុម​ព្រះ​សង្ឃ​ដែល​មាន​បំណង​ដាក់​ញត្តិ​​ថ្វាយ​ព្រះ​មហាក្សត្រ​ព្រះបាទ​នរោត្ដម​ សីហ មុនី ស្នើ​សុំ​ព្រះ​អង្គ​​ពន្យារ​ពេល​នៃការ​បើក​សម័យ​​ប្រជុំ​​រដ្ឋសភា​​ ​ត្រូវ​បាន​រារាំង​ដោយ​នគរបាល​។

ប្រភព : VOA / CAM

Picture

ភ្នំពេញ
ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

បុរស​ប្រាំមួយ​នាក់​​ដែល​ជាប់​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​​នៅ​ក្នុង​បាតុកម្ម​មួយ​ដឹក​នាំ​ដោយ​គណៈបក្ស​សង្គ្រោះជាតិ ដែល​ប​ណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​​របួស​ច្រើន​នាក់​ ត្រូវបាន​សាលា​ដំបូងរាជធានី​ភ្នំពេញសាក​​សួរ​។

ប្រភព : CAM / ADHR

Picture

ភ្នំពេញ
ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៣ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

មនុស្ស​បួន​នាក់ដែល​​ត្រូវ​បាន​ចាប់​ខ្លួន ​ខណៈ​ពេល​ដែលខ្លួនកំពុង​​ចែក​ផ្កា (ដែល​ជានិមិត្ត​សញ្ញា​នៃសន្តិភាព) ដល់​កង​កម្លាំង​រាជអាវុធហត្ថ​​ ត្រូវបានរង​ការ​ចោទ​ប្រកាន់​ថា​បាន​ចែក​ខិតប័ណ្ណ​ជំរុញ​​ឱ្យ​មាន​​រដ្ឋប្រហារ​យោធា ហើយត្រូវ​បានសាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ពី​បទ​ញុះញង់​ដោយ ទោះ​បី​ជា​មិន​មាន​ភស្តុតាងគ្រប់​គ្រាន់​​ក៏ដោយ។

ប្រភព : PPP / CAM

Picture

​ព្រះវិហារ​
ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៣ / សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

កសិករ​រាប់​សិប​នាក់​នៅ​​ក្នុង​ភូមិ​មួយ​នៃ​ខេត្ត​ព្រះវិហារ ​ត្រូវ​​បាន​គំរាម​កំហែង​ក្នុងការ​​ជម្លៀស​ចេញ​ពី​ភូមិ​​ បន្ទាប់​ពី​ពួកគាត់​បាន​​ចូលរួម​គាំទ្រគណៈបក្សសង្គ្រោះជាតិ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ខែមុន។

ប្រភព : CAM / PPP

Picture

កំពង់ស្ពឺ
ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៣ / ឃាតកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើបុគ្គលលេចធ្លោ អ្នកសារព័ត៌មាន ឥស្សរជន ឬអ្នកមានសំឡេងជំទាស់

លោក សាន់ សឿន អាយុ ៦៧ ឆ្នាំ ជា​សកម្មជន​គណៈបក្សសង្គ្រោះជាតិ​​ចេញមុខ​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​​ ត្រូវ​បាន​ធ្វើ​ឃាត។

ប្រភព : VOA / PPP

Picture

កំពង់ចាម
ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៣ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

នគរបាល​ម្នាក់​គំរាម​ថា «កម្ទេច» អ្នក​គាំទ្រ​គណៈបក្ស​សង្គ្រោះជាតិ​ចំនួន​៥នាក់ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បិទខ្ទប់​ផ្លូវ​ដោយ​ប្រើ​ម៉ូតូ។

ប្រភព : CAM

Picture

ភ្នំពេញ
ថ្ងៃទី​២៨ ខែ​កក្កដា​ ឆ្នាំ​២០១៣ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

កង​​កម្លាំងអាវុធហត្ថត្រូវ​រង​ការគប់​នឹង​ដុំ​ថ្ម ហើយ​រថ​យន្ត​ត្រូវ​ដុត ​ក្រោយ​ពី​​បាតុកម្ម​ប្រឆាំង​នឹង​​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ បាន​ឈាន​ដល់​កុប​កម្ម​។

ប្រភព : CAM / RT

Picture

កណ្ដាល
ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ២០១៣ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

លោក ប៊ុន សុខុម អ្នក​គាំទ្រ​គណៈបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​​សាលា​ដំបូង​ខេត្ត​កណ្ដាលចោទ​ពី​បទបង្ក​ហិង្សា​ដោយ​ចេតនា ​ក្រោយ​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​អ្នក​គាំទ្រ​គណៈ​ប្រជាជន​កម្ពុជា និង​គណៈបក្ស​សង្គ្រោះជាតិ។

ប្រភព : CAM / PPP

Picture

ភ្នំពេញ
ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ​២០១៣ / សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

លោក សៀង ហេង អាយុ​៧០ ឆ្នាំ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​​ជាមួយ​​មន្ត្រីសាលារាជធានី​​ភ្នំពេញ​ ត្រូវ​​រង​ការ​វាយប្រហារ។ លោក​​ ហេង ជឿថាយានយន្ត​​ដែល​​ជាប់​ពាក់ព័ន្ធ​នឹង​​ហេតុ​ការណ៍​នេះ​​គឺ​​ជា​យានយន្ត​តែ​មួយ ​ដែល​បាន​តាម​គាត់​កាល​ពី​ពេល​មុន។

ប្រភព : CAM

Picture

ភ្នំពេញ
ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ២០១៣ / ឃាតកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើបុគ្គលលេចធ្លោ អ្នកសារព័ត៌មាន ឥស្សរជន ឬអ្នកមានសំឡេងជំទាស់

លោក ម៉ៅ សុខចាន់​​ ត្រូវ​បាន​បាញ់​ស្លាប់ ហើយ​មនុស្ស​ប្រាំបួន​នាក់​ផ្សេង​ទៀតត្រូវ​រង​របួស​នៅ​ពេល​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រើ​ប្រាស់​គ្រាប់កាំភ្លើង​បាញ់​​​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ និង​បាតុករ។ ហេតុការ​នេះ​កើត​ឡើង​នៅ​ថ្ងៃទីមួយ​នៃ​ការ​តវ៉ា​អហិង្សារៀប​ចំ​ដោយ​គណៈបក្ស​សង្គ្រោះជាតិ។

ប្រភព : LICADHO

Picture

កោះកុង
ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៣ / សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

ប្រជា​ពលរដ្ឋ​ជាង​ ១០០ គ្រួសារ​រស់​នៅក្នុង​​ស្រុក​គីរី​សាគរ និង​ស្រុក​បុទុមសាគរ ក្នុង​ខេត្ត​កោះកុង​ត្រូវ​បាន​បង្គាប់​ឱ្យ​ចេញ​ពី​ដី​របស់​ពួកគាត់​ក្នុង​រយៈពេល​តិច​ជាង​ពីរ​ខែ។ សហគមន៍​នឹង​ត្រូវ​ផ្លាស់​ទៅ​នៅ​លើ​ដី​ដែល​គ្មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​សាធារណៈ និង​គ្របដណ្ដប់​ទៅ​ដោយ​ព្រៃ ​ដែលមនុស្ស​ជាច្រើន​យល់​​ថា​មិន​អាច​រស់នៅ​បាន។

ប្រភព : PPP

Picture

ភ្នំពេញ
ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០១៣ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

សកម្មជនសហគមន៍​បឹង​កក់​ម្នាក់​បាន​រលូត​កូន ​បន្ទាប់​ពី​មន្ត្រី​នគរបាលម្នាក់​​បាន​ទាត់​ចំ ពោះ​របស់​គាត់​ក្នុង​អំឡុង​ពេល​​​តវ៉ា​ទាម​ទារ​សិទ្ធិ​ដី​ធ្លី​មួយ​នៅ​ខាង​មុខ​សាលា​រាជ​ធានី​​ភ្នំពេញ។

ប្រភព : PPP / Cambodia Herald

Picture

​កំពង់ស្ពឺ
ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៣ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

តំណាង​សហជីព​​ ១៦​ នាក់​ត្រូវ​បាន​​ចោទ​​ប្រកាន់​ពី​បទ​​ល្មើស​​ជា​ច្រើន​ ក្រោយ​ពី​ការ​តវ៉ា​នៅ​ក្រៅ​រោង​ចក្រ​មួយ។

ប្រភព : CAM

Picture

កណ្ដាល
ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០១៣ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

បន្ទាប់​ពី​ការ​ប៉ះទង្គិចយ៉ាង​​ហិង្សា​ជា​លើក​ទីពីរ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍ ថ្នាក់​ដឹក​នាំ​សហជីព​ចំនួន​​ប្រាំបី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​​រោង​ចក្រ​មួយ​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​​ម៉ាក ណៃគី។

ប្រភព : PPP

Picture

ភ្នំពេញ
ថ្ងៃទី​៣០​ ខែ​ឧសភា​ ឆ្នាំ​២០១៣ / ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

អាជ្ញាធរ​ប្រើ​ឡាន​ទឹក​បាញ់​ទៅ​លើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​មក​ពី​សហគន៍​បឹង​កក់ បុរីកីឡា និង​សហគមន៍ព្រ​​លាន​យន្ត​ហោះ​​ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ដោះស្រាយ​​ជម្លោះ​ដី​ធ្លី​របស់​ពួកគេ។

ប្រភព : LICADHO-Video

Picture

ពោធិសាត់
ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៣ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

លោក គុច វេង ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ប្រឆាំង​នឹង​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទក្លែង​បន្លំ។

ប្រភព : PPP

Picture

រតនៈគិរី
ថ្ងៃទី១​ ខែ​ឧសភា ឆ្នាំ​២០១៣ / សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

អ្នកភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​​ចារ៉ាយ​នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនៈគិរី​ តវ៉ា​ប្រឆាំង​ក្រុុម​ហ៊ុន​វៀតណាមដែល​តំណាង​សហគមន៍​បាន​ចោទ​ប្រកាន់​ថា​បាន​ឈូសឆាយ​ដី​​អភិរក្ស និង​បង្ខំ​​អ្នក​ភូមិ​ឱ្យ​ទទួល​យក​សំណង​មិន​សមរម្យ។

ប្រភព : PPP

Picture

ភ្នំពេញ
ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៣ / ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

សមាជិក​សហជីព​មក​ពី​​សម្ព័ន្ធ​​សហ​​ជីពប្រជាធិប​តេយ្យ​​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ី.ខៅ.ឌូ) ចំនួនដប់​នាក់​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ខែ ​តែ​ទោស​នោះ​ត្រូវព្យួរ។​​ ការ​កាត់​ទោស​នេះ​​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ហិង្សា​នៅ​រោង​ចក្រ អ៊ី ហ្គាមិន ក្នុង​ខេត្ត​កណ្ដាល​​ប្រមាណ​ជិត​បី​ឆ្នាំ​មុន។

ប្រភព : PPP / LICADHO

Picture

ភ្នំពេញ
ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣ / ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

អ្នកគាំទ្រអ្នកស្រី​​ យ៉ោម បុប្ផា ដែល​ជា​សកម្មជនបឹងកក់​​ជាប់​ពន្ធនាគារ ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​អត់​អាហារ​មុនពេល​សវនាការ​​របស់​សាលា​​ឧទ្ធរណ៍ចាប់​ផ្តើម។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ អ្នក​ស្រី បុប្ផា ក៏បដិសេធ​ទទួល​ទាន​អាហារ​នៅ​ពន្ធនាគាររាជធានី​ភ្នំពេញ​ផងដែរ។

ប្រភព : LICADHO / PPP / VOA / Video

Picture

កណ្ដាល
ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣ / ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

សមាជិក​​របស់​សម្ព័ន្ធ​​សហ​​ជីពប្រជាធិប​តេយ្យ​​កម្មករ​កាត់​ដេរ​កម្ពុជា​ចំនួនប្រាំពីនាក់រង​ការ​វាយ​ដំ​នឹង​ដំបង​ឈើ បំពង់ទីប និង​ដុំ​ថ្ម​ បន្ទាប់ពី​ការ​តវ៉ា​នៅ​ខាង​ក្រៅ​រោង​ចក្រ​មួយ​នៅ​ក្នុង​ស្រុក​ស្អាង។

ប្រភព : PPP

Picture

​​​កណ្ដាល
ថ្ងៃទី៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

កូដករ​ប្រាំពីរនាក់​ ក្នុង​នោះ​មាន​ស្ត្រី​មានផ្ទៃពោះ​ម្នាក់​ត្រូវ​រង​របួស​​ដោយសារ​នគរបាល​នៅ​ខាង​ក្រៅរោង​ចក្រ​មួយ។​ កម្មករ​ប្រមាណ​​ ២០០ នាក់​នៅ​រោង​ចក្រ អ៊ី ហ្គាម៉ិន បាន​តវ៉ា​ទាម​ទារឱ្យ​​មាន​ការ​ទទួល​យក​​សមាជិក​សហជី​ព​ចំនួន​៤១ ដែល​​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​កាល​ពី​ឆ្នាំ​២០០៧ ឱ្យចូល​ធ្វើ​ការ​ដូច​ដើ​ម​វិញ។

ប្រភព : CCHR / PPP

Picture

ភ្នំពេញ
ថ្ងៃទី២១ ខែមករា ២០១៣ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

អាជ្ញាធរបានឃុំខ្លួន​ព្រះសង្ឃពីរអង្គ បន្ទាបពីព្រះ​តេជគុណបានសូត្រប្រោះព្រំក្នុងការធ្វើកូដកម្មរបស់កម្មករ​រោងចក្រនៅរាជធានីភ្នំពេញ។ ព្រះចៅ​អធិការវត្តបាន​រិះគន់​ព្រះសង្ឃទាំងពីរអង្គនេះ ដោយ​យោង​តាមវិធានការរបស់​សង្ឃ​ដែល​ជា​ថ្នាក់លើ​របស់​ខ្លួន ក្នុងការ​គ្រប់គ្រង​ឱ្យបាន​តឹង​រឹងទៅ​លើ​ព្រះសង្ឃ​ដែល​ចូល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

ប្រភព : RFA / CCHR

Picture

កំពង់ស្ពី
ថ្ងៃទី១៨ ខែមករា ២០១៣ / ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

សកម្មជនសហជីព លោក វ៉ាន់ ប៊ុន ត្រូវបុគ្គលិក​រោង​ចក្រវាយ​នឹង​បំពង់​ទីប។

ប្រភព : PPP / LICADHO

ឧបត្ថម្ភគាំទ្រដោយ