ការរំលោភបំពានសេរីភាពសារព័ត៌មាន

ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ម.ស.ម.ក បានកត់ត្រានូវព័ត៌មានសំខាន់ៗដែលទាក់ទងទៅនឹងសេរីភាពសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង ម.ស.ម.ក បានកត់ត្រានូវហេតុការណ៍ដែលអ្នកវិជ្ជាជីវៈសារព័ត៌មានត្រូវបានដៅមុខសញ្ញាដោយសារតែការរាយការណ៍ព័ត៌មាន។ ម.ស.ម.ក ព្រាងសេចក្ដីវិភាគផ្នែកច្បាប់អំពីការវិវត្តនៃការគំរាមកំហែងលើសេរីភាពសារព័ត៌មាន រួមមានអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការទទួលព័ត៌មាន។ ម.ស.ម.ក បានសម្ភាសន៍ជាមួយអ្នកធ្វើការក្នុងវិស័យព័ត៌មានផងដែរ។

ព័ត៌មានសំខាន់ៗមួយចំនួនស្តីពីសេរីភាពសារព័ត៌មាន ដែល ម.ស.ម.ក ប្រមូលបានអំឡុងពេលរៀបចំរបាយការណ៍នេះអាចចូលមើលបានក្នុងគេហទំព័ររបស់ម.ស.ម.ក។ សេចក្តីលម្អិត និងព័ត៌មានបន្ថែមអាចរកបានក្នុងរបាយការណ៍របស់ ម.ស.ម.ក ដែលមានចំណងជើង«ស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា» ក្នុងផ្នែកដែលទាក់ទងទៅនឹងសេរីភាពសារព័ត៌មាន។

ល.រចំនួនអ្នកសារព័ត៌មាន/ប្រព័ន្ធផ្សព្វផ្សាយជាប់ពាក់ព័ន្ធ - ទីកន្លែងចំនួនករណីលម្អិត
ភ្នំពេញ៥២អានបន្ត
តាកែវ១៦អានបន្ត
កំពង់ឆ្នាំង១៥អានបន្ត
សៀមរាប១០អានបន្ត
កណ្តាល១០អានបន្ត
ព្រះវិហារអានបន្ត
បាត់ដំបងអានបន្ត
ត្បូងឃ្មុំអានបន្ត
កោះកុងអានបន្ត
១០កំពតអានបន្ត
១១បន្ទាយមានជ័យអានបន្ត
១២ព្រះសីហនុអានបន្ត
១៣ស្វាយរៀងអានបន្ត
១៤ស្ទឹងត្រែងអានបន្ត

និយមន័យ និងវិធីសាស្ត្រ

និយមន័យ៖ ខណៈប្រភេទនៃការរំលោភបំពានលើសារព័ត៌មាន មាននិយមន័យរួចស្រេចហើយនោះ ម.ស.ម.ក សូមផ្តល់និយមន័យដល់ប្រភេទនៃការរំលោភបំពានដូចខាងក្រោម៖

  • ការវាយប្រហារ៖ អំពើហិង្សាត្រូវបានប្រព្រឹត្តទៅលើអ្នកសារព័ត៌មាន ជាការសងសឹកទៅលើការងារសារព័ត៌មាន ខណៈពួកគេកំពុងស្រាវជ្រាវ ប៉ុនប៉ងផ្សព្វផ្សាយ ឬកំពុងផ្សព្វផ្សាយ ឬក្រោយការផ្សព្វផ្សាយព័ត៌មាន។
  • ការយាយី៖ អ្នកសារព័ត៌មានត្រូវបានប្រមាថ តាមឃ្លាំមើលហួសហេតុ គម្រាម បំភិតបំភ័យ ឬរារាំងពីការបំពេញការងារសារព័ត៌មាន។
  • ការរឹបអូស៖ សម្ភារៈ និង/ឬ ទ្រព្យសម្បត្តិឯកជនរបស់អ្នកសារព័ត៌មានត្រូវបានរឹបអូស ដើម្បីរារាំងមិនឱ្យពួកគេបំពេញការងារសារព័ត៌មានរបស់ខ្លួន។
  • ការគំរាមដោយនីតិវិធីព្រហ្មទណ្ឌ៖ អ្នកសារព័ត៌មានត្រូវបានគំរាមដោយការចោទប្រកាន់ច្បាប់ព្រហ្មទណ្ឌអំឡុងពេលស្រាវជ្រាវ ឬប៉ុនប៉ងផ្សព្វផ្សាយព័ត៌មាន ឬដោយសារតែមាតិកានៃព័ត៌មានដែលបានផ្សព្វផ្សាយ។
  • ការចាប់ខ្លួន៖ អ្នកសារព័ត៌មានត្រូវបានចាប់ខ្លួនអំឡុងពេលស្រាវជ្រាវ ឬប៉ុនប៉ងផ្សព្វផ្សាយព័ត៌មាន ឬដោយសារតែមាតិកានៃព័ត៌មានដែលបានផ្សព្វផ្សាយ។
  • ការឃុំខ្លួន៖ អ្នកសារព័ត៌មានត្រូវបានឃុំខ្លួនអំឡុងពេលស្រាវជ្រាវ ឬប៉ុនប៉ងផ្សព្វផ្សាយព័ត៌មាន ឬដោយសារតែមាតិកានៃព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ។
  • ការបង្ខំឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀង៖ អ្នកសារព័ត៌មានត្រូវបានបង្ខំ ឬដាក់សម្ពាធឱ្យចុះហត្ថលេខាលើឯកសារយល់ព្រមបញ្ឈប់សកម្មភាពរាយការណ៍អំពីព័ត៌មានជាក់លាក់ណាមួយ។
  • ការចោទប្រកាន់៖ អ្នកសារព័ត៌មានត្រូវបានចោទប្រកាន់អំឡុងពេលស្រាវជ្រាវ ឬប៉ុនប៉ងផ្សព្វផ្សាយព័ត៌មាន ឬដោយសារតែមាតិកានៃព័ត៌មានដែលបានផ្សព្វផ្សាយ។
  • ការផ្ដន្ទាទោស៖ អ្នកសារព័ត៌មានត្រូវបានផ្តន្ទាទោស ដោយសារតែមាតិកានៃព័ត៌មានដែលបានផ្សព្វផ្សាយ។

វិធីសាស្ត្រ៖ ទិន្នន័យបង្ហាញក្នុងគេហទំព័រនេះ ត្រូវបានដកស្រង់ពីរបាយការណ៍របស់ ម.ស.ម.ក ដែលមានចំណងជើង «ស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា» ក្នុងផ្នែកទាក់ទងទៅនឹងសេរីភាពសារព័ត៌មាន។ ព័ត៌មានក្នុងរបាយការណ៍នេះត្រូវបានចងក្រង ដោយប្រើប្រាស់ទិន្នន័យពីច្រើនប្រភពដែលត្រូវបានកត់ត្រាជាប្រព័ន្ធ។ ដើម្បីរាយការណ៍អំពីស្ថានភាពបច្ចុប្បន្ននៃសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាន ការសិក្សាស្រាវជ្រាវឯកសារច្បាប់ជាតិ និងអន្តរជាតិលើក្របខណ្ឌនៃសិទ្ធិត្រូវបានធ្វើឡើង។ ការស្រាវជ្រាវក្នុងទម្រង់ការវិភាគច្បាប់ទៅលើអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការទទួលបានព័ត៌មានត្រូវបានធ្វើឡើង ដើម្បីពិនិត្យពីភាពសមស្រមទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។

ទិន្នន័យដែលប្រើក្នុងរបាយការណ៍នេះត្រូវបានប្រមូលតាមរយៈការឃ្លាំមើលព័ត៌មានប្រចាំថ្ងៃ និងតាមរយៈការប្រមូលរបាយការណ៍ឧប្បត្តិហេតុដោយគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ។ ទិន្នន័យនេះត្រូវបានបំពេញបន្ថែមជាមួយនឹងទិន្នន័យបន្ថែមដែលបានកត់ត្រាដោយគម្រោងបង្កើនការគោរពសិទ្ធិ និងគម្រោងលើកកម្ពស់និងការពារសេរីភាពខាងការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ របាយការណ៍នេះក៏មានករណីសិក្សាស្តីពីការរំលោភបំពានលើសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងទទួលព័ត៌មាន ដែលព័ត៌មានទាំងនោះត្រូវបានប្រមូលតាមរយៈការឃ្លាំមើលព័ត៌មានតាមរយៈអ៊ីនធឺណិត។