អ្នក​សម្រប​សម្រួល​គម្រោង​នៃ​ ម.ស.ម.ក ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ច្បាប់​ពាក់ព័ន្ធ​នឹង​តុលាការរបស់ IBA រួមជាមួយ​នឹង​អ្នកស្រី ណុល អ្នក​រាយការណ៍​ពិសេស​របស់ អ.ស.ប (ឆ) និង​អ្នក​ស្រី ណាឌី មេធាវី IBA nO នៅ​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០១៤

អ្នក​សម្រប​សម្រួ​លគម្រោងនៃ​ ម.ស.ម.ក ​ផ្តល់​បទ​បង្ហាញ​នៃ​ការ​វិភាគ​គន្លឹះ​អំពី​សេចក្តីព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​តុលាការដល់​សង្គម​ស៊ីវិល នៅ​ថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ​២០១៤

អ្នក​សម្រប​សម្រួ​លគម្រោងនៃ​ ម.ស.ម.ក ​ផ្តល់​បទ​បង្ហាញ​នៃ​ការ​វិភាគ​គន្លឹះ​អំពី​សេចក្តីព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​តុលាការដល់​សង្គម​ស៊ីវិល នៅ​ថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ​២០១៤

កិច្ច​ប្រជុំ​រវាង​ ម.ស.ម.ក និង​សាលាឧទ្ធរណ៍​ស្តីពីរបាយការណ៍​ប្រចាំ​ឆ្នាំ​អំពីសិទ្ធិ​ទទួល​បាន​ការជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ កាលពីថ្ងៃទី៥ ខែ​មិថុនា ឆ្នាំ​២០១៤

កិច្ច​ប្រជុំ​រវាង​ ម.ស.ម.ក និង​សាលាឧទ្ធរណ៍​ស្តីពីរបាយការណ៍​ប្រចាំ​ឆ្នាំ​អំពីសិទ្ធិ​ទទួល​បាន​ការជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ កាលពីថ្ងៃទី៥ ខែ​មិថុនា ឆ្នាំ​២០១៤

អ្នក​សម្រប​សម្រួល​គម្រោង​សង្កេតការណ៍សវនាការ​ចូលរួម​សិក្ខា​សាលា​របស់​សង្គម​ស៊ីវិល​ស្តីពី​ការ​វិភាគ​សេចក្តីព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​តុលាការ​ កាលពី​ថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ​២០១៤

អ្នក​សម្រប​សម្រួល​គម្រោង​សង្កេតការណ៍សវនាការ​ចូលរួម​សិក្ខា​សាលា​របស់​សង្គម​ស៊ីវិល​ស្តីពី​ការ​វិភាគ​សេចក្តីព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​តុលាការ​ កាលពី​ថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ​២០១៤

កិច្ចប្រជុំរវាង ម.ស.ម.ក និងក្រសួងយុត្តិធម៌កម្ពុជា​ស្តីពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ និង​កំណែ​ទម្រង់​ច្បាប់ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤។

កិច្ចប្រជុំរវាង ម.ស.ម.ក និងក្រសួងយុត្តិធម៌កម្ពុជា​ស្តីពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ និង​កំណែ​ទម្រង់​ច្បាប់ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤។

កិច្ចប្រជុំរវាង ម.ស.ម.ក ​និង​គណៈ​មេធាវី​​កម្ពុជា​ស្តីពី​សិទ្ធិ​ទទួល​បាន​ការជុំនុំជម្រះ​ដោយ​យុត្តិធម៌ និង​កំណែ​ទម្រង់​ច្បាប់ នៅ​ថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០១៤

កិច្ចប្រជុំរវាង ម.ស.ម.ក ​និង​គណៈ​មេធាវី​​កម្ពុជា​ស្តីពី​សិទ្ធិ​ទទួល​បាន​ការជុំនុំជម្រះ​ដោយ​យុត្តិធម៌ និង​កំណែ​ទម្រង់​ច្បាប់ នៅ​ថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០១៤

សិក្ខា​សាលា​​ស្តី​ពី​ សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​ របស់​គម្រោង​សង្កេត​ការណ៍​សវនាការ​ នៅ​សាកល​វិទ្យា​​ល័យ​​បៀលប្រាយ កាល​ពី​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៣។

សិក្ខា​សាលា​​ស្តី​ពី​ សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​ របស់​គម្រោង​សង្កេត​ការណ៍​សវនាការ​ នៅ​សាកល​វិទ្យា​​ល័យ​​បៀលប្រាយ កាល​ពី​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៣។

សិក្ខា​សាលា​​ស្តី​ពី​ សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​ របស់​គម្រោង​សង្កេត​ការណ៍​សវនាការ​ នៅ​សាកល​វិទ្យា​ល័យ​ន័រតុន​​ កាលពីថ្ងៃទី០៦​ ខែធ្នូ​ ឆ្នាំ​២០១៣។

សិក្ខា​សាលា​​ស្តី​ពី​ សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​ របស់​គម្រោង​សង្កេត​ការណ៍​សវនាការ​ នៅ​សាកល​វិទ្យា​ល័យ​ន័រតុន​​ កាលពីថ្ងៃទី០៦​ ខែធ្នូ​ ឆ្នាំ​២០១៣។

បុគ្គលិក​គម្រោងសង្កេត​ការណ៍​សវនាការ​ប្រគល់​ខិត្តប័ណ្ណ​ស្តីពី​សិទ្ធិ​របស់ជនជាប់​ចោទ​ចំនួន ៣ ផ្ទាំង​ទៅលោក ប៊ុន សាវ៉ាត (នាយកក្រឡាបញ្ជីសាលាឧទ្ធរណ៍) កាលពី​ថ្ងៃ​ទី​ ២៤​ ខែ​តុលា​ ឆ្នាំ​២០១៣។

បុគ្គលិក​គម្រោងសង្កេត​ការណ៍​សវនាការ​ប្រគល់​ខិត្តប័ណ្ណ​ស្តីពី​សិទ្ធិ​របស់ជនជាប់​ចោទ​ចំនួន ៣ ផ្ទាំង​ទៅលោក ប៊ុន សាវ៉ាត (នាយកក្រឡាបញ្ជីសាលាឧទ្ធរណ៍) កាលពី​ថ្ងៃ​ទី​ ២៤​ ខែ​តុលា​ ឆ្នាំ​២០១៣។

កិច្ចប្រជុំរវាង​គម្រោងសង្កេត​ការណ៍​សវនាការ​របស់ ​ម.ស.ម.ក ជាមួយនឹង ឯកឧត្តម ច័ន្ទ មនោ (អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងយុត្តិធម៌) កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។

កិច្ចប្រជុំរវាង​គម្រោងសង្កេត​ការណ៍​សវនាការ​របស់ ​ម.ស.ម.ក ជាមួយនឹង ឯកឧត្តម ច័ន្ទ មនោ (អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងយុត្តិធម៌) កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។

សូម​ស្វាគមន៍​មកកាន់​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​សង្កេតការណ៍​សវ​នាការ​

សូម​ស្វាគមន៍​មកកាន់​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​សង្កេតការណ៍​សវ​នាការ​កម្ពុជា"ប្រព័ន្ធ​គ្រប់​​គ្រង​​​ទិន្នន័យ"។ ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​នេះ ជាសមិទ្ធិផល​ចេញពី​គម្រោង​សង្កេត​ការណ៍​​សវនាការ​របស់​មជ្ឍមណ្ឌលសិ​ទិ្ធ​មនុស្ស​កម្ពុជា​ ដែល​ជាអង្គ​ការ​​មិន​មែន​រដ្ឋាភិបាល ឯក​ រាជ្យ មិន​លម្អៀង​ដែល​ធ្វើការ​លើកស្ទួយ និង​ការពារ​ល​ទិ្ធ​ប្រជាធិបតេយ្យ និង​ការគោរព​សិ​ទិ្ធ​មនុស្ស។ គម្រោង​សង្កេតការណ៍​សវនាការ ត្រូវបាន​បង្កើតឡើង​នៅខែសីហា ឆ្នាំ២០០៩ ដោយ​សង្កេត​លើសវនាការ​ព្រហ្មទណ្ឌ​នៅក្នុង​​ប្រទេស​កម្ពុជា ដើម្បី​វាយ​តម្លៃ​អំពី​ការ​គោរព​​​នូវ​​បទដ្ឋាន​ជាតិ និង​អន្តរជាតិ ស្តីពី​ការជំនុំជម្រះដោយ​យុត្តិធម៌។ គម្រោង​នេះ ប្រើប្រាស់​នូវ​ការរកឃើញ​ទាំងនេះ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឲ្យ​ការគោរពសិ​ទិ្ធ​ទទួលបាន​ការជំនុំជម្រះដោយ​យុត្តិ​ធម៌​មាន​ភាពល្អ​ប្រសើរ​ឡើង។

រហូតមកដល់​បច្ចុប្បន្ន​នេះ គម្រោង​​បាន​សង្កេតការណ៍​សវនាការលើរឿងក្តី​ព្រហ្មទណ្ឌ​នៅសាលាដំបូងរាជធានី​ភ្នំពេញ សាលាដំបូង​​​ខេត្ត​កណ្តាល សាលាដំបូង​ខេត្ត​បន្ទាយ មាន​ជ័យ សាលាដំបូង​ខេត្ត​រតនៈគិរី និង​ សាលាឧទ្ធរណ៍។ សកម្ម​ភាព​ជាចម្បង​​នានារបស់​គម្រោង​សង្កេត​ការណ៍​សវនាការ រាប់​បញ្ចូល​​នូវ​ការសង្កេត​ការណ៍​សវនាការលើរឿងក្តី​ព្រហ្មទណ្ឌ​ ដោយ​​មន្ត្រី​​សង្កេត​ការណ៍​​សវនាការ​ប្រើប្រាស់​​នូវ​តារាង​សង្កេត​ការណ៍​សវនាការ​ជាក់​​លាក់ ការ​បោះពុម្ព​ផ្សាយ​​នូវ​របាយការណ៍​​ប្រចាំឆមាស និង​ប្រចាំ​ឆ្នាំ​ដែល​រួមបញ្ចូល​គ្នា និង​វិភាគ​ទិន្នន័យ​ដែល​បាន​កត់ត្រាចេញពី​អំឡុងពេល​របាយការណ៍មុនៗ និង​មានការ​ដាក់បញ្ចូល​នូវ​កិច្ចពិភាក្សាជាមួយ​សមាជិក​តុលាការ និង​​ដៃគូ​សំខាន់​ដទៃទៀត ដើម្បី​ចែករំលែក​នូវ​ព័ត៌មាន និង​គំនិត និង​ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការគោរព​នូវ​បទដ្ឋាន​ជាតិ និង​អន្តរជាតិ​សី្ត​ពី​ការជំនុំជម្រះ​ដោយ​យុ​តិ្ត​ធម៌។

ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើឲ្យ​កាន់​តែមាន​តម្លាភាព​នៅក្នុង​ប្រព័ន្ធតុលាការ​កម្ពុជា គម្រោង​សង្កេតការណ៍​សវនាការ បាន​ដាក់​​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ដែល​កត់ត្រា និង​រៀបចំ​នូវ​ទិន្នន័យ ដែល​ប្រមូលបាន​ពី​តុលាការ​ដែល​បាន​រៀបរាប់​ខាង​លើ។ ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​នេះ នឹង​បោះផ្សាយ​នូវ​កិច្ចការ​របស់​គម្រោង​សង្កេតការណ៍​សវនាការ មានដូចជា សេចក្តីប្រកាស​ព័ត៌​មាន​ និង របាយ​ការណ៍ប្រចាំឆមាស។ ម្យ៉ាងទៀត​សាធារណៈជន​អាច​ចូល​មើល​នូវ​ទិន្នន័យ​ដែល​ប្រមូល​ដោយ​មន្ត្រី​សង្កេត​​ការណ៍​សវនាការ​នេះ​បាន​ដោយ​សេរី។

ដើម្បី​ចូល​មើល​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​នេះ​បាន តម្រូវ​ឲ្យ​អ្នក​ចូល​បំពេញ​ដោយ​ស្ម័គ្រ​ចិត្ត​នូវ​ការស្ទង់​មតិ​ខ្លី​មួយ ដោយ​មិន​ស្វែងរក​នូវ​​ព័ត៌មាន​ ដែល​​ពាក់ព័ន្ធ​​ពី​​​អត្ត​សញ្ញាណ​​​របស់​​អ្នក​នោះទេ។ គោលបំណង​នៃការស្ទង់មតិ​នេះ គឺ​ដើម្បី​វាយតម្លៃលទ្ធផល​នៃប្រព័ន្ធ​​គ្រប់​គ្រង​​ទិន្នន័យ​តែប៉ុណ្ណោះ។ ព័ត៌មាន​បន្ថែម​សូម​មើល​នូវ​លក្ខខណ្ឌ​របស់​យើង។

ការបោះ​ពុម្ភ​ផ្សាយ និងការ​វិភាគ

  • UPR Factsheet: Access to Justice in Cambodia (Fourth Cycle, 46th session in 2024)

    ចេញនៅថ្ងៃ: ២១-កុម្ភៈ-២០២៤

    The factsheet of the joint submission to the 4th Universal Periodic Review (UPR) of the Kingdom of Cambodia (Cambodia) was prepared by the ‘Coalition for Access to Justice’ (Coalition) comprised of the Centre for Law & Transformative Change (CLTC), the Cambodian Center for Human Rights (CCHR) and the Cambodian Human Rights and Development Association (ADHOC). The submission is endorsed by Cambodian Human Rights Action Coalition, Advocacy and Policy Institute, Legal Aid Cambodia, Community Legal Education Centre, Gender and Development for Cambodia, and Transparency International Cambodia.

    អានបន្ត
  • UPR Joint Submission: Access to Justice in Cambodia (Fourth Cycle, 46th session in 2024)

    ចេញនៅថ្ងៃ: ២០-កុម្ភៈ-២០២៤

    The joint submission to the 4th Universal Periodic Review (UPR) of the Kingdom of Cambodia (Cambodia) was prepared by the ‘Coalition for Access to Justice’ (Coalition) comprised of the Centre for Law & Transformative Change (CLTC), the Cambodian Center for Human Rights (CCHR) and the Cambodian Human Rights and Development Association (ADHOC). The submission is endorsed by Cambodian Human Rights Action Coalition, Advocacy and Policy Institute, Legal Aid Cambodia, Community Legal Education Centre, Gender and Development for Cambodia, and Transparency International Cambodia.

    អានបន្ត
  • របាយការណ៍ប្រចាំឆ្នាំស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែលបង្ហាញពីរបកគំហើញសំខាន់ៗពីការសង្កេតសវនាការរបស់ខ្លួននៅសាលាឧទ្ធរណ៍ទាំងបួន នៅឆ្នាំ២០២២

    ចេញនៅថ្ងៃ: ១៣-ធ្នូ-២០២៣

    គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ” ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ របាយការណ៍នេះវិភាគលើទិន្នន័យ ដែលប្រមូលបានតាមរយៈការសង្កេតសវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្ម ទណ្ឌចំនួន ៥២១ ដោយមិនបានកំណត់ជាក់លាក់លើសំណុំរឿងណាមួយ ដែលពាក់ព័ន្ធនឹងជនជាប់ចោទចំនួន ៧២៤ នាក់ នៅសាលាឧទ្ធរណ៍ទាំងបួនខាងលើ ដោយបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានរៀបចំយ៉ាងច្បាស់លាស់ក្នុងគោលបំណងវាយតម្លៃលើការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដូចដែលបានកំណត់នៅក្នុងច្បាប់ជាតិ និងអន្តរជាតិ។

    អានបន្ត
  • កម្មវិធីវិទ្យុគម្រោងសង្កេត​ការណ៍​សវនាកា​រ

គាំទ្រដោយ

USAID logo
East-West Management Institute
OHCHR logo