-
ប្រធានបទ: *ការបើកចំហសិទ្ធិបញ្ចេញមតិសម្រាប់ប្រជាពល រដ្ឋគ្រប់រូប តើ មានផលវិជ្ជមានអ្វីខ្លះ ដល់សង្គមប្រជាធិបតេយ្យ?
មតិ:
-
ចំណាំ៖
ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ របស់លោក/អ្នក៖
- ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
- មិនមានលក្ខណៈ ញ៉ុះញ៉ង់
- ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
- ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
- មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ
ការបញ្ចេញមតិជាការផ្តោះប្តូរការចេះដឹង ឬ ការពិសោធន៍ទៅវិញទៅមក។ ចំណេះដឹង ឬពិសោធន៍នេះអាចឲ្យអ្នកដទៃពេញចិត្ត ឬអាចមិនពេញចិត្ត។ តែទីបំផុត គេរៀនពីគ្នាទៅវិញទៅមកទាំងល្អទាំងអាក្រក់។ ហេតុអ្វីបានជាមនុស្សជឿនលឿនជាងសត្វ? ព្រោះមនុស្សបានរៀន បានដកពិសោធពីគ្នាពីជោគជ័យនិងពីបរាជ័យ។ ការរៀននេះហើយដែលធ្វើឲ្យសង្គម់មនុស្សវិវត្ត។ បើគ្មានការរៀនទេ សង្គមមនុស្សនឹងងាប់ស្តូក។
ផលវិជ្ជមានដែលមានក្នុងប្រទេសប្រជាធិបតេយ្យនោះគឺ- ប្រជាពលរដ្ឋគ្រប់រួបរស់ក្រោមច្បាប់, ប្រជាពលរដ្ឋគ្រប់រូបជាម្ចាស់អំណាច, មានសិទ្ធិសម្រេចជោគវាសនារបស់ខ្លួន, អំណាចរដ្ឋមិនប្រមួលប្តុំ, ពោលគឺប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធទំលាក់មេដឹកនាំណាដែលប្រព្រឹត្តល្មើសផ្ទុយនិងក្រមច្បាប់............៚
ផលវិជ្ជមានដល់សង្គមប្រជាធិបតេយ្យនោះគឺ នាំអោយរដ្ឋមានការដឹកនាំបានល្អ ដូចជាការឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលសុំអោយរដ្ឋដោះស្រាយបញ្ហាអ្វីមួយ ព្រោះការបញ្ចេញមតិ ជាពត៌មានត្រឡប់ឆ្លុះបញ្ចាំងពីការខ្វះ ខាតក្នុងការដឹកនាំ របស់រដ្ឋ ឬរដ្ឋអាចឆ្លើយតបវិញថា មានការដោះស្រាយរួចហើយ ឬត្រូវការដោះ ស្រាយដោយរបៀបណា ដែលត្រូវតែរងចាំក្នុងពេលមួយដ៏សមរម្យ។ ទាំងអស់ខាង លើ នេះហើយ គឺជាសិត្ធិចូលរួមធ្វើនយោបាយ ដែលមាន ចែងក្នុងកតិកាសញ្ញា ស្តីពី សិទ្ទិពលរដ្ខនិងសិទ្ទិនយោបាយ ដែលរដ្ឋធម្មនុញ្ញ ទទួលស្គាល់។ សំខាន់វាជួយរដ្ឋាភិបាលអោយមានអភិបាលកិច្ចល្អ។
កាលណាប្រជាពលរដ្ជចូលរួមបញ្ចេញមតិពីបញ្ហាសង្គម នោះមានន័យថា ប្រជាពលរដ្ជខ្វល់ខ្វាយពីររឿងសង្គមរបស់ខ្លួន និងបានយល់ដឹងពីសង្គមរបស់ខ្លួន។ នេះនឹងនាំឲ្យប្រទេសជាតិមានការរីកចំរើន។ ប៉ុន្តែតាមដែលខ្ញុំសង្កេតឃើញ ប្រជាជនខ្មែរភាគច្រើនមិនសូវហ៊ានបញ្ចេញមតិនោះទេ ពួកគេដូចជាខ្លាច ជាពិសេសរឿងរ៉ាវពាក់ពាន់នឹងរឿងនយោបាយតែម្តង។ តើយើងគួរធ្វើយើងណាទើបឲ្យពួកគាត់ហ៊ានចូលរួមបញ្ចេញមតិបានទៅ?
ការបញ្ចេញមតិគឺជា សិទ្ធិមួយក្នុងចំនោមសិទ្ធិសំខាន់ៗដទៃទៀត ក្នុងសង្គម ប្រជាធិបតេយ្យដែលអនុញ្ញាតឲ្យ ប្រជាពលរដ្ឋគ្រប់រូបបានសំដែងចេញនូវ គំនិតយោបល់របស់ខ្លួនជាសាធារណៈ ជាពិសេសពាក់ព័ន្ធនឹងកិច្ចការនយោ បាយ ឬ គោលនយោបាយរបស់រដ្ឋាភិបាល។ វាពិតជាមានផលវិជ្ជមានច្រើន ណាស់សម្រាបសង្គមជាតិទាំងមូល តែសុំលើកយកពីរបីចំនុចមកបង្ហាញ ទីមួយ ប្រជាពលរដ្ឋអាចផ្តល់យោបល់ល្អៗ ដល់រដ្ឋាភិបាលជាពិសេសអំពី ការអនុវត្តច្បាប់នានា។ ទីពីរ រដ្ឋាភិបាលនឹងទទួលបានពត៌មានត្រលប់ពី ប្រជាពលរដ្ឋនិងខិតខំធ្វើយ៉ាងណា កំណត់គោលនយោបាយរបស់ខ្លួនឲ្យ ស្របតាមតំរូវការរបស់រាស្រ្ត។ ទីបី រាល់គោលនយោបាយដែលដាក់ចេញ នឹងទទួលបាននូវប្រសិទ្ធិភាពខ្ពស់ ក្នុងស្មារតីអភិវឌ្ឍនជាតិ។ ទីបួន ធ្វើឲ្យ មាន ភាពស្និទ្ធស្នាល រវាងអ្នកតំណាងរាស្រ្តនិងម្ចាស់ឆ្នោត។ ដូច្នេះការបើក ឲ្យមាន ការបញ្ចេញមតិជាចំហ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ សង្គមប្រជាធិបតេយ្យជាពិសេសដូចជាកម្ពុជាជាដើម៕
ការបើកចំហរក្នុងការបញ្ចេញមតិ គឺជាសញ្ញាបង្ហាញថាប្រទេសមួយជាប្រទេសប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ។ប្រជាពលរដ្ឋមានសិទ្ធបង្ហាញនូវចំណុចដែលខ្លួនគិតថាត្រឹមត្រូវ និងមិនត្រឹមត្រូវ ជាពិសេសក្នុងការរិះគន់ដើម្បីស្ថាបនានូវចំណុចខ្វះខាតរបស់រដ្ឋាភិបាល ទៅលើគោលនយោបាយ ឬបទបញ្ជាផ្សេងៗជាដើម។ សិទ្ធសេរីភាពក្នុងការបញ្ចេញមតិ គឺជាសិទ្ធមូលដ្ឋានមួយក្នុងចំណោមសិទ្ធជាច្រើនទៀត ដូចនេះយើងទាំងអស់គ្នាត្រូវនាំគ្នាក្លាហានក្នុងការបញ្ចេញមតិ ដើម្បីគាំទ្រឲ្យមានលិទ្ធិប្រជាធិបតេយ្យរឹងមាំក្នុងប្រទេសកម្ពុជា។ សេរីភាពក្នុងការបញ្ចេញមតិត្រូវបានកម្រិតដោយច្បាប់។