• 10 Simple Security Tips for Human Rights Defenders in Cambodia

    • Released Date:
      15-Jan-2015

    10 simple security tips for Human Rights Defenders in Cambodia

  • គន្លឹះងាយៗ១០យ៉ាងសម្រាប់អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា

    • Released Date:
      15-Jan-2015

    វីធីងាយៗ​ទាំង​ ១០ យ៉ាង​សម្រាប់​អ្នក​ការ​ពារសិទ្ធិ​មនុស្សនៅ​កម្ពុជា

  • ជំនួយថវិកាគម្រោង​ការពារ​សេរីភាព​មូលដ្ឋាន

    • Released Date:
      12-Jan-2015

    ជំនួយ​ថវិកាគម្រោង​ការ​ពារ​សេរីភាព​មូលដ្ឋាន​គ្រប់​គ្រង​ដោយមជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា​​​ ដើម្បី​គាំទ្រ​បុគ្គល​ទាំង​ឡាយ​ណា​ ដែល​សេរី​ភាព​មូលដ្ឋា​នរបស់​ពួក​គេ​ត្រូវ​បាន​រឹត​ត្បិត​ ឬ​រំលោភ​បំពាន​តាម​រយៈ​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ឬ​តាម​រយៈ​ផ្លូវ​ច្បាប់​ផ្សេងៗ។ ដើម្បីអាន​ព័ត៌មានលម្អិតអំពី​ជំនួយ​​​សូម​ចុច​ដំណរ​ខាង​លើ។​

  • កម្រងឯកសារសម្រាប់ការអនុវត្តន៍ចំពោះសេរីភាព នៃការជួបប្រជុំ ការបង្កើតសមាគម និងការបញ្ចញមតិ

    • Released Date:
      18-Aug-2014

    ការវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិន ស៊ីសង្វាក់គ្នាជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឱកាសសម្រាប់សង្គមស៊ីវិលមានកាន់តែតិចទៅៗ ការរំលោភបំពានលើសិទ្ធិជាមូលដ្ឋាន និងការប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីជួយគាំទ្រដល់សង្គមស៊ីវិលដែលត្រូវបានចាត់ទុកថា រងការបំពារបំពានកាន់តែច្រើនឡើង។ដើម្បីលើកឡើងពីបញ្ហាប្រឈមទាំងនេះក្រសួង​​​ការបរទេសសហរដ្ឋអាមេរិក ការិយាល័យ​ប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងការងារ បាន​ផ្តល់​ជាជំនួយរយៈពេល​ពីរ​ឆ្នាំ​ ដល់គម្រោង​ដែលមាន​ឈ្មោះថា “គាំពារ​សង្គម​ស៊ីវិលនៅ​កម្ពុជា”។​ការ​ផ្តល់​​ជំនួយផ្លូវ​ច្បាប់ដល់​ជន​រង​គ្រោះ​ ដោយសារការបំពារបំពានសិទ្ធិក៏ដូចជា​ការជម្រុញ​ឲ្យ​មានកំណែទម្រង់ដីធ្លីផងនោះគម្រោងនេះមាន​គោលដៅ​បង្កើនការយល់ដឹង និងសមត្ថភាពក្នុង​ចំណោមអង្គការសង្គមស៊ីវិលនៅ កម្ពុជា (អ.ស.ស) លើបញ្ហាសិទ្ធិពាក់ព័ន្ធនឹងសេរីភាពក្នុងការជួប​ប្រជុំការ​បង្កើត​សមាគម និងការបញ្ចេញមតិ។ការ​លើកកម្ពស់ការ​យល់ដឹងនិងការកសាងសមត្ថភាព​​នេះ នឹង​អាច​សម្រេច​បានជាបឋមតាម រយៈវគ្គ​បណ្តុះបណ្តាល​រយៈពេល​បីថ្ងៃដល់តួអង្គ អ.ស.ស នៅកម្ពុជា​ដែលបានការពារសេរីភាពក្នុងការជួប​ប្រជុំការបង្កើត​សមាគម និងសេរីភាព​នៃការបញ្ចេញមតិនៅកម្ពុជា។

  • ការប្តឹងបរិហារបង្កាច់កេរ្តិ៍

    • Released Date:
      10-Apr-2014

    បទ​ប្តឹង​បរិហារ​បង្កាច់​កេ​រ្តិ៏ គឺជា​អំពើ​បរិហារ​អំពី​អំពើ ដែល​គេ​ដឹងថា មិន​ពិត ហើយ​ដែលនាំឱ្យ​មានទណ្ឌ​កម្ម ឬ វិន័យ កាលបើ​ការប្តឹង​បរិហារ​នេះ ត្រូវបាន​ផ្ញើ​ទៅដល់ៈ​- អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ចាត់ការ ដូចជា​ចៅក្រម មន្ត្រីនគរបាល​យុត្តិធម៌ ឬ និយោជក ឬ​- បុគ្គល​ដែលមាន​អំណាច​ប្តឹងទៅ​អាជ្ញា​ធរមាន សមត្ថកិច្ច​។

  • កុប្បកម្ម

    • Released Date:
      10-Apr-2014

    ច្បាប់​ស្តីពី​កុប្បកម្ម​ជា​ច្បាប់​ថ្មី​មួយ​ដែល​ចម្លង​មកពី​ច្បាប់ព្រហ្មទណ្ឌ​បារាំង​នៃ​មាត្រា ៤១២-៣ (movement insurrectionist)​។ និយាយ​ជា​ពាក្យ​សាមញ្ញ ច្បាប់​នេះ​គឺជា​ច្បាប់​ទប់ទល់​នឹង​ចលនា​ឧទ្ទាម​។ ដោយសារ​វា​ជា​ចលនា បទល្មើស​នេះ​ជា​បទល្មើស​មាន​ទ្រង់ទ្រាយ​ធំ មិនមែន​ធ្វើ​ដោយ​មនុស្ស​ចំនួន​តូច​ទេ​។ ច្បាប់​បារាំង​កំណត់​និយមន័យ​ថា (​មាត្រា ៤១២-៣)៖​ការ​កុបកម្ម​គឺជា​អំពើហិង្សា​រួម​ដែលមាន​ចរិតលក្ខណៈ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ស្ថាប័ន​នៃ​សាធារណរដ្ឋ ឬ ធ្វើ​ឲ្យ​ខូចខាត​ដល់​បូរណភាព​ទឹកដី​ជាតិ​។​​បន្ទាប់មក​ច្បាប់​នោះ​ដាក់ទណ្ឌកម្ម​ចំពោះ​ការចូលរួម​ក្នុង​ចលនា​បះបោរ​ឬ​កុបកម្ម តាមរយៈ​ប្រើ​មធ្យោបាយ​ផ្សេង ដើម្បី​ធ្វើ​ឲ្យ​បានសំរេច​គោលដៅ​នៃ​ចលនា​បះបោរ ឬ កុបកម្ម​នេះ​។ មធ្យោបាយ​ទាំងនោះ​មានដូចជា (​មាត្រា ៤១២-៤)៖1.​ការសង់​គ្រឿង​ទស់ទ័ព​(​របាំង​ការពារ​) ជំរក​ការពារ ឬ​សំណង់​អ្វី​ផ្សេងទៀត​ដើម្បី​ទប់ទល់​ឬ​ធ្វើជា​ឧបសគ្គ​ដល់​កម្លាំង​សាធារណៈ​។​2.​ កាន់កាប់​ដោយ​ប្រើ​កម្លាំង​ចេញមុខ ឬ ប្រើ​ឧបាយកល ឬ​ដោយ​បំផ្លាញ​អគារ ឬ ទីតាំង​អ្វីមួយ​។​3.​​ដោយ​ធានា​ការដឹកជញ្ជូន ការផ្តល់​ភស្តុភា​ទៅ​ឲ្យ ឬ ការ​គមនាគមន៍​គ្នា​រវាង​ពួក​អ្នកបះបោរ​។​4.​ដោយ​ញុះញង់​ឲ្យ​មានការ​ប្រមូលផ្តុំ​ពួក​អ្នកបះបោរ តាម​មធ្យោបាយ​ណាក៏ដោយ​។5.​ដោយ​ខ្លួនឯង​ជា​អ្នក​កាន់​អាវុធ​។​6.​ដោយ​តាំង​ខ្លួនឯង​ជំនួស​អាជ្ញាធរ​ស្របច្បាប់​។​​ដូច្នេះ កុបកម្ម ឬ ការបះបោរ​នេះ​កើតឡើង​ដោយ​ធាតុ​ផ្សំ​ពីរ​គឺ(១) ការប្រើ​មធ្យោបាយ​ដែល​រៀបរាប់​ខាង លើ និង (២) ចេតនា​ដើម្បី​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ស្ថាប័ន​និង​/​ឬ​បូរណភាព​របស់​ជាតិ​។​​ការប្រើ​មធ្យោបាយ​ណាមួយ​ខាងលើ​តែ​ឯកឯង មិនទាន់​ចាត់ទុកជា​ការបះបោរ​នៅឡើយ​ទេ លុះត្រាតែ​មធ្យោបាយ​ទាំងនោះ​ត្រូវបាន​ប្រើ​សំរាប់​បំផ្លាញ​ស្ថាប័ន ឬ បូរណភាព​ទឹកដី​របស់​ប្រទេស​។ ឧទាហរណ៍ ការសង់​របាំង​កាត់​ផ្លូវ​តែ​ឯកឯង​មិនអាច​ចាត់ទុកជា​ចាំបាច់​ថា​ជាការ​បះបោរ​ក្នុងន័យ​នៃ​ច្បាប់​នេះ​ទេ​។ តាមន័យ​ខាងលើ កុបកម្ម ឬ ការបះបោរ​នេះ​មិន​សំដៅ​ទៅលើ​សកម្មភាព​បាតុក​ម្ម​ដែល​ប្រើ​មធ្យោបាយ​គាបសង្កត់​រក​ដំណោះស្រាយ​ណាមួយ​នោះទេ ប៉ុន្តែ​សំដៅ​ដល់​ចលនា​បះបោរ​ប្រឆាំង​ដោយ​កម្លាំង​ជា​របៀប ”​ទ័ព​” រៀបរយ​ក្តី មិន​រៀបរយ​ក្តី ដែល​មានបំណង​បំផ្លាញ​ស្ថាប័ន​ជាតិ​ចោល ឬ​ដើម្បី​ដណ្តើមយក​អំណាច​ជាតិ​មក​គ្រប់គ្រង​ដោយ​ក្រុម​ខ្លួនឯង​។​​ប៉ុន្តែ​មានការ​ពិបាក​មួយ​ទាក់ទង​នឹង​ការបកស្រាយ​ថា អ្វី​ទៅ និង ទំហំ​ប៉ុនណា ទៅ ដែលជា​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ជាតិ​។ នៅក្នុង​កំណត់ហេតុ​នៃ​ការពិភាក្សា​របស់​ព្រឹទ្ធសភា​បារាំង ថ្ងៃទី ២៣ មេសា ១៩៩២ ក្នុងកម្លុងពេល​ពិនិត្យ​សេចក្តីព្រាង​ក្រមព្រហ្មទណ្ឌ​ថ្មី​អំពី​លក្ខ​ខ័​ណ្ឌ​ណាខ្លះ​ដែល​ត្រូវ​ផ្តន្ទា​អំពើ​បះបោរ គណៈកម្មការ​ព្រឹទ្ធសភា​កត់សំគាល់ថា ផ្នែក​ស្តីពី​ការបះបោរ​គិតគូរ​តែ​ពី​កាលៈទេសៈ​ណា​ដែល​ធ្ងន់ធ្ងរ​ណាស់ ដែល​គេ​មើលឃើញថា​ការ​បះ​ពាល់​ដល់​អាយុជីវិត​របស់​ប្រទេសជាតិ ។ លោក André Vitu ដែលជា​អ្នកធ្វើ​អត្ថាធិប្បាយ​នៅក្នុង មូលដ្ឋាន​ទិន្នន័យ Juris-classeur បាន​ពិពណ៌នា​ថា ការប្រជុំ​គ្នា ការធ្វើ​បាតុកម្ម (​ឬ​រហូតដល់​ទៅ​ការប្រមូល​គ្នា​ដោយ​កាន់​អាវុធ (armed gatherings on public road) ឬ​បទ​ប្រឆាំងនឹង​អាជ្ញាធរ​សាធារណៈ​(rebellion) មិនទាន់​គ្រប់គ្រាន់​ដើម្បី​ចាត់ទុកថា​ជា​កុបកម្ម​នោះទេ ប៉ុន្តែ ការប្រជុំ​ឬ​បាតុកម្ម​នោះ​ត្រូវបង្កើត​ឲ្យ​ចេញ​ជាការ​បះបោរ​ពិតប្រាកដ​មាន​លក្ខណៈ​សឹងតែ​ទូទៅ​ប្រឆាំងនឹង​អាជ្ញាធរ​រដ្ឋាភិបាល ជាការ​ធ្វើ​វិទ្ធង្សនា​ដែល​ពាក់ព័ន្ធ​នឹង​ប្រជាករ​ចំនួន​ច្រើន​។​

  • ការញុះញង់

    • Released Date:
      10-Apr-2014

    ក្នុង​ច្បាប់ព្រហ្មទណ្ឌ ការ​ញុះញង់​មិនមែនជា​បទល្មើស​ស្វយ័ត​ទេ មានន័យថា​ការ​ញុះញង់​មិនមែនជា​បទល្មើស​ដូចជា​បទល្មើស​ចោរកម្ម បទល្មើស​ឃាតកម្ម​ជាដើម​នោះទេ តែ​វា​ជា​អំពើ​ដែល​ផ្ញើខ្លួន​ជាមួយនឹង​ល្មើស​ផ្សេងៗ​ទៀត​ដែល​ការ​ញុះញង់​នោះ​ប្រាថ្នា​ចង់​ឲ្យ​កើតឡើង​។ ​ការ​ញុះញង់​គឺជា​ការញ៉ាំង​ឲ្យ​អ្នកណា​ធ្វើអំពើ​អ្វីមួយ ដែល​អាចជា​អាក្រក់ ឬ​មិនអាក្រក់​។ ប៉ុន្តែ នៅក្នុង​ភាសា​និយាយ​ទូទៅ ការ​ញុះញង់​នាំមក​នូវ​ន័យ​អវិជ្ជមាន មានន័យថា ទោះបី​ការ​ញុះញង់​មានបំណង​អ្វី​ក៏ដោយ គេ​ច្រើន​ចាត់ទុកថា ការ​ញុះញង់​ជា​អំពើអាក្រក់​។ ឧទាហរណ៍ បើ​មនុស្ស​ម្នាក់​បញ្ចុះបញ្ចូល​ឲ្យ​ក្រុម​មួយ​ប្រឆាំង​តវ៉ា​នឹង​ការ​រឹបអូស​យក​ដីធ្លី ឬ​ប្រឆាំង​តវ៉ា​នឹង​វិធានការ​ណាមួយ​របស់​អា​ជ្ញា​ធរ​រដ្ឋាភិបាល គេ​ច្រើន​ហៅថា ឬ​ចោទថា​ជន​នោះ​ញុះញង់​ឲ្យ​មាន​អំពើ​ប្រឆាំងនឹង​អាជ្ញាធរ​រដ្ឋ ហើយ​គេ​មើលឃើញថា​ការ​ញុះញង់​នេះ​ជា​អំពើ​អវិជ្ជមាន​។មាន​របាយការណ៍​ជាច្រើន​ពី​អង្គការក្រៅរដ្ឋាភិបាល​អំពី​ការចោទប្រកាន់​នៅក្នុង​តុលាការ ពីបទ​ញុះញង់​ប្រឆាំងនឹង​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល ឬ​ការ​ញុះញង់​ប្រឆាំងនឹង​អាជ្ញាធរ​ជាដើម​។​​គោលដៅ​តែមួយគត់​នៃ​ច្បាប់​ស្តីពី​ការ​ញុះញង់​គឺ ដើម្បី​ទប់ស្កាត់​ការប្រព្រឹត្ត​អំពើ​ខុសច្បាប់ ឬ​បទល្មើស​។ បើ​ការ​ញុះញង់​មាន​គោលបំណង​ស្របច្បាប់ នោះ​វា​មិនមែន​ជាការ​ញុះញង់​ដែល​ត្រូវ​ផ្តន្ទាទោស​នោះទេ​។ ពាក្យសំដី​ដែល​គេ​ហៅថា “​ញុះញង់​” នោះ​វា​គ្រាន់តែ​ជាការ​ផ្តល់​ដំបូន្មាន ឬ​ជាការ​ជំរុញ ឲ្យ​ធ្វើ​អ្វីមួយ​ដែល​ច្បាប់​មិន​ហាមឃាត់​ប៉ុណ្ណោះ​។ ​ការ​ញុះញង់​កើតចេញពី​ពាក្យសំដី ការសំដែង​កិរិយា​ណាមួយ ឬ​កាយវិការ​ណាមួយ​។ ពាក្យសំដី​, កិរិយា​, និង កាយវិការ​ជា​មធ្យោបាយ​នៃ​ការសំដែង​ចេញ​របស់​មនុស្ស​។ច្បាប់​ស្តីពី​ញុះញង់​ផ្តោតទៅលើ​ការទប់ស្កាត់​សំដី​, កិរិយា​, និង​កាយវិការ ដែល​បង្ក​ឲ្យ​កើតមាន​អំពើ​ខុសច្បាប់​។ ដូច្នេះ ច្បាប់​ស្តីពី​ការ​ញុះញង់ ត្រូវតែកំណត់​ព្រំដែន​ឲ្យ​ច្បាស់លាស់ ថា សំដី​, កិរិយា​, ឬ កាយវិការ​បែបណា​ដែល​ត្រូវ​ហាមឃាត់ ដើម្បី​ម្យ៉ាង​ការពារ​សេរីភាព​ក្នុងការ​បញ្ចេញ និង ម្យ៉ាង​ការពារ​សេចក្តី​រៀបរយ​និង​សុវត្ថិភាព​នៃ​សង្គម​។ច្បាប់​ស្តីពី​ការ​ញុះញង់​ល្អ គឺជា​ច្បាប់​ដែល​ផ្តល់​តុល្យភាព​រវាង​សេរីភាព​ខាង​ការបញ្ចេញមតិ និង​ការការពារ​សុខុមាលភាព​សង្គម​។

  • ការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោម និងការធ្វើឲ្យខូចខាត

    • Released Date:
      10-Apr-2014

    ការបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​អាចជា​អំពើ​អនីត្យានុកូល តាម​ទស្សនាទាន​នៃ​ក្រមរដ្ឋប្បវេណី ដែល​បាន​ព្រាង​ឡើង​ក្រោម​ជំនួយ​បច្ចេកទេស​របស់​ប្រទេស​ជប៉ុន​។ មាត្រា ៧៤២ នៃ​ក្រមរដ្ឋប្បវេណី​ចែង​ពី​អំពើ​ដែល​បង្ក​ឲ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​ឬ​មនុស្ស​។ អំពើ​អនីត្យានុកូល​នេះ​មាន​ទាំង​អំពើ​ដែល​គណនា​ទុកជាមុន (​ចេតនា​) និង​ទាំង​អំពើ​ធ្វេសប្រហែស​។ មាត្រា ៧៤៣ នៃ​ក្រមរដ្ឋប្បវេណី​តម្រូវ​ឲ្យ​អ្នកប្រព្រឹត្ត​អំពើ​អនីត្យានុកូល​ដោយ​ចេតនា​ក្តី​ឬ​អ​ចេតនា​ក្តី ត្រូវ​សងការ​ខូចខាត​ដល់​អ្ន​ក​រងគ្រោះ​។​​ទន្ទឹមនឹង​ការដាក់​អំពើ​ដែល​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ជា​កំហុស​រដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ​ដែល​បាន​ព្រាង​ក្រោម​ជំនួយ​បច្ចេកទេស​នៃ​ប្រទេស​បារាំង ក៏បាន​បញ្ចូល​អំពើ​បែបនេះ​ជា​កំហុស​ព្រហ្មទណ្ឌ​ផងដែរ​។ អំពើ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុង​ក្រមព្រហ្មទណ្ឌ​នេះ​រួមមាន​អំពើ​ប្រព្រឹត្ត​ដោយ​ចេតនា (​មាត្រា ៤១០) និង​ដោយ​ធ្វ​ស​ប្រហែស​(​មាត្រា ៤១៩)​។នេះ​ជាការ​សំខាន់ ព្រោះ​នៅពេល​អំពើ​នេះ​កើតឡើង តើ​គេ​ត្រូវ​ចាត់ការ​បណ្តឹង​តាម​តុលាការ​ណា​៖ តុលាការ​រដ្ឋប្បវេណី ឬ តុលាការ​ព្រហ្មទណ្ឌ​?​។ ចម្លើយ​គឺ​ស្ថិតនៅលើ​គោលនយោបាយ​អ្វីដែល​អំពើ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ចាំបាច់​ត្រូវ​ផ្តន្ទា​ដោយ​ច្បាប់ព្រហ្មទណ្ឌ​។​​យោងតាម​ច្បាប់​បារាំង អង្គនីតិបញ្ញត្តិ​បារាំង​យកចិត្តទុកដាក់​នឹង​ការដាក់​ជា​បទល្មើស​ព្រហ្ម​នូវ​អំពើ​បំផ្លាញ​ទ្រព្យសម្បត្តិ​ទាំងឡាយណា​ដែលមាន​នាំមក​ជាមួយ​នូវ​គ្រោះថ្នាក់​ដល់​មនុស្ស​ផងដែរ និង​ការបំផ្លាញ​ណា​ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ ការបំផ្លាញ​ដែលមាន​លក្ខណៈ​ស្រាល​ជា​បទលហុ​ដែល​ត្រូវ​ពិន័យ​ជា​ប្រាក់​មិន​លើសពី ១,៥០០ អឺរ៉ូ (​មាត្រា ៦៣៥-១)​។ ដូច្នេះ ច្បាប់​បារាំង​មានបំណង​ការពារ​សុវត្ថិភាព​របស់​មនុស្ស​ពី​លទ្ធផល​នៃ​ការបំផ្លាញ​ទ្រព្យសម្បត្តិ ដូចជា​ការប្រើ​អគ្គីភ័យ ការប្រើ​គ្រឿងផ្ទុះ ឬ​ការពារ​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ មិនមែន​សៀវភៅ​មួយ​ក្បាល​ឬ​បង្គោលរបង​ពីរ​បី​នោះទេ​។​​ប៉ុន្តែ ទោះជា​យ៉ាងណាក្តី​នៅក្នុង​ការអនុវត្ត គេ​នៅតែ​ពិបាក​នឹង​កំណត់ថា តើ​ការបំផ្លាញ​ណាខ្លះ ដែល​ចាត់ទុកថា​ជាការ​ធ្ងន់ធ្ងរ ដូច្នេះ​ធ្វើ​ឲ្យ​បទ​បំផ្លិចបំផ្លាញ ការធ្វើ​ឲ្យ​ទ្រុឌទ្រោម និង​ការធ្វើ​ឲ្យ​ខូចខាត​នៅតែ​អាច​ត្រូវបាន​ប្រើ​ដោយ​គ្មាន​ព្រំដែន​ពិតប្រាកដ​។

  • បទប្រឆាំងនឹងអ្នករាជការសាធារណៈ

    • Released Date:
      10-Apr-2014

    បទ​បញ្ញត្ត​ច្បាប់​ទាក់ទង​នឹង​ការ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​មាន​គោលបំណង​ទីមួយ​ការពារ​បូរណភាព​រូបរាងកាយ​របស់​អ្នករាជការ​ដែល​កំពុង​អនុវត្ត​បេសកកម្ម​របស់ខ្លួន​ឲ្យ​រួច​ផុតពី​ការយាយី​ផងទាំងពួង និង ទី​ពីរ​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​បេសកកម្ម​របស់​អ្នករាជការ​បានសំរេច​។ក្នុងន័យនេះ​បទល្មើស​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​ក្រសោប​នូវ​បទល្មើស​មួយ គឺ​បទល្មើស​ប្រឆាំង​លើ​រូប​កាយ​របស់​អ្នករាជការ​ដែល​កំពុង​បំពេញបេសកកម្ម​របស់​ខ្លួន​។ ដូច្នេះ ច្បាប់​នេះ​ដាក់ទណ្ឌកម្ម​លើ​ជនល្មើស​ណា​ដែល​ប្រើ​អំពើហិង្សា ទៅលើ​អ្នករាជការ មិនមែន​ទៅលើ​ការជំទាស់​អហិង្សា​ទៅលើ​អ្នករាជការ​ទេ​។​​ការប្រមាថ គឺជា​វាចា កាយវិការ សំណេរ គំនូរ ឬ​វត្ថុ​ដែល​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​នៃ​បុគ្គល​។បទប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយប្រើការទល់ដោយហិង្សា នឹងអ្នករាជការសាធារណៈដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្តីសម្រេចរបស់តុលាការ។

  • បទបរិហារកេរ្តិ៍ជាសាធារណៈ

    • Released Date:
      10-Apr-2014

    បទ​បរិហា​កេ​រ្តិ៏​ជា​សាធារណៈ សំដៅលើ​គ្រប់​ការអះអាង​បំផ្លើស ឬ ទម្លាក់កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ ដែលនាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ កិត្តិ​ស័ព្ទ​នៃ​បុគ្គល ឬ នៃ​ស្ថាប័ន​។

  • របាយ​ការណ៍ៈ​ ​ការ​​ពារ​​​អ្នក​ការ​​ពារ​សិទ្ធិ​មនុស្ស​៖ ​​​សន្តិ​​សុខ​​​ដល់​​​អ្នក​​​ការ​ពារ​​​សិទ្ធិ​​​​មនុស្ស​​​​​កម្ពុជា​​​​ ​២០១៣​​​​

    • Released Date:
      02-Sep-2013

    ការ​ងារ​របស់​​អ្នក​​ការ​ពារ​សិទ្ធិ​មនុស្ស​ ​ពិត​ជា​មាន​តម្លៃ​ណាស់​ក្នុង​ការ​ធ្វើ​​យ៉ាង​​ណា​ឲ្យ​សម្រេច​បាន​នូវ​ការ​ការពារ​ ​និង​លើក​កម្ពស់​សិទ្ធិ​ ហើយ​ការងារ​ទាំង​នោះ​តែង​តែ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ប្រមូល​ផ្តុំ​និង​ការ​ចែក​ចាយ​ពត៌មាន​ ​ការ​តស៊ូ​មតិ​ ​ការ​គៀង​គរ​ប្រមូល​ទស្សនៈ​យោបល់​ ពង្រឹក​អំណាច​ ​និង​ការ​គាំ​ទ្រ​ដល់​ជន​រង​គ្រោះ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​។​ ខាង​ក្រោម​នេះ​ជា​របាយការណ៍​ដែល​សរសេរ​ពាក់ព័ន្ធ​នឹង​ការងារ​របស់​អ្នក​ការពារសិ​ទ្ធិ​មនុស្ស​នៅ​កម្ពុជា​៕​

  • ​ការ​វិ​ភាគ​ផ្លូវ​​ច្បាប់​​លើ​​ការ​​ចោទ​ប្រកាន់​ ​និង​ការ​ផ្តន្ទា​ទោស​​លើ​​លោក​ ​ម៉ម​ ​សូណង់ដូ​​

    • Released Date:
      29-Aug-2013

    នៅ​ថ្ងៃ​ទី​០១​ ​ខែ​តុលា​ ​ឆ្នាំ​២០១២​ ​លោក​ ​ម៉ម​ ​សូណង់ដូ​ ​(​"​ជន​ជាប់​ចោទ​"​)​ ​ដែល​ជា​ម្ចាស់​វិទ្យុ​សំបុក​ឃ្មុំ​និង​ជា​ប្រធាន​អង្គការ​ ​មិន​មែន​រដ្ឋាភិ​បាល​ដ៏​ល្បី​ ​(​"​អ​.​ម​.​រ​"​)​ ​ដែល​ហៅ​ថា​ ​សមា​គម​អ្នក​ប្រជា​ធិប​តេយ្យ​ ​ត្រូវ​បាន​តុលា​ការ​រក​ឃើញ​ពិរុទ្ធ​ភាព​ពី​បទ​ចោទ​ប្រកាន់​ចំនួន​៦​ករណី​ ​(​"​បទ​ចោទ​ប្រ​កាន់"​)​ ​តាម​ក្រម​ព្រហ្ម​ទណ្ឌ​ឆ្នាំ​២០០៩​ ​(​"​ក្រម​ព្រហ្ម​ទណ្ឌ​"​)​ ​បន្ទាប់​ពី​សវនា​ការ​ជំនុំ​ជម្រះ​រយៈ​ពេល​៤​ថ្ងៃ​ ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​ចាប់​ពី​ថ្ងៃ​ទី​១១​ ​ដល់​១៤​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០១២​ ​ជា​សរុប​ហៅ​ថា​ ​(​"​ការ​ជំ​នុំ​ជម្រះ​"​)​។​ ​ខាង​ក្រោម​នេះ​ជា​អត្តបទ​សង្ខេប​នៃ​ការ​វិភាគ​ផ្លូវ​ច្បាប់​លើ​ការ​ចោទ​ប្រកាន់​លើ​ លោក​​ ម៉ម​ សូណង់ដូ​ ​៕​

  • 1(current)
  • 2