• វេទិកាពិភាក្សា

    ប្រធានបទ: ​អា​ជ្ញា​ធរ​បាន​រា​រាំង​ប្រជា​ពល​រដ្ឋ​មិន​ឳ្យ​ចូល​រួម​ក្នុង​វេទិកា​សម្តែង​មតិ​ស្តី​ពី​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​។​ ​តាម​ទស្សនៈ​របស់​លោក​/​អ្នក​វិញ​ តើ​​សកម្មភាព​របស់​អាជ្ញាធរ​ខាង​លើ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ​?​ ​

    មតិ:

    • ​អា​ជ្ញា​ធរ​បាន​រា​រាំង​ប្រជា​ពល​រដ្ឋ​មិន​ឳ្យ​ចូល​រួម​ក្នុង​វេទិកា​សម្តែង​មតិ​ស្តី​ពី​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​។​ ​តាម​ទស្សនៈ​របស់​លោក​/​អ្នក​វិញ​ តើ​​សកម្មភាព​របស់​អាជ្ញាធរ​ខាង​លើ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ​?​ ​
      • ប៊ុត វណ្ឌី
      • តាកែវ
      • 22-Aug-2០13

      ប្រទេសយើងមានច្បាប់មានទំលាប់គឺគ្រាន់តែជនអគតិកមួយចំនួនបានយកច្បាប់មកធ្វើជាស្បែកជើងដើរ ហើយនិងយកមកទ្របគូទអង្គុយ ដើម្បីជាផលប្រយោជន៏ក្រម​គ្រូសារខ្លូន និងបក្សពួកខ្លូនប៉ុណោះ។ យ៉ាងណាមិញសព្វថៃ្ងនេះមានមន្រ្ដីអាជា្ញធរមួយ​ចំនួនកំពុងតែប្រើអំណាចរបស់ខ្លូនទៅធ្វើបាបពលរដ្ឋស្លូតត្រង់ ដូចការបំបិទសិទិ្ធសេរីភាពបញ្ចាញមតិ សិទិ្ធចូលរួមដោយអហឹង្សា សិទិ្ធទទួលបានពត័មាន​ដោយសេរី និងទូលំទូលាយ ជាពិសេសសិទិ្ធការវស័យនយោបាយ​។​ ដែលទំាងនេះមានការកំរាមកំហែងពីសំណាក់អ្នកមានអំណាច មានលុយ ដើម្បីបញ្ចេះពួកគាត់មិនដឹងរឿងសង្គមច្រើន ចូលរួមច្រើនពេក ដែលហេតុនំាឲ្យខូចប្រយោជន៏ធំៗៗៗៗរបស់ពួកគេ។​ បញ្ចប់ខ្ញុំសូមអំពាវនាវទៅដល់មន្រ្ដីអាជ្ញាធរគ្រប់ជាន់ថ្នាក់ឲ្យចេះគោរពសិទិ្ធរបស់ប្រជាពលរដ្ឋ ពីព្រោះពួកគាត់មានសិទ្ធិក្នុងការចូលរួមអភិវឌ្ឍន៏សង្គមជាតិ​ ហើយពួកគាត់មានសិទិ្ធចូលរួមគ្រប់សកម្មភាពទាំងអស់របស់សង្គម។ល។

    • ​អា​ជ្ញា​ធរ​បាន​រា​រាំង​ប្រជា​ពល​រដ្ឋ​មិន​ឳ្យ​ចូល​រួម​ក្នុង​វេទិកា​សម្តែង​មតិ​ស្តី​ពី​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​។​ ​តាម​ទស្សនៈ​របស់​លោក​/​អ្នក​វិញ​ តើ​​សកម្មភាព​របស់​អាជ្ញាធរ​ខាង​លើ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ​?​ ​
      • ហួ រតនា
      • កំពង់ចាម
      • 22-Aug-2០13

      តាម​ទ្រឹស្តី​លិទ្ធិ​ប្រជា​ធិប​តេយ្យ​ ប្រ​ជា​ពល​រដ្ឋ​ជា​ម្ចាស់​ ​ឯ​មន្រ្តី​រាជ​ការ​ជា​អ្នក​បម្រើ​ ​តែ​ភាគ​ច្រើន​ក្នុង​ការ​អនុវត្ត​វិញ​មន្រ្តី​រាជការ​មិន​បាន​ឳ្យ​តំ​លៃ​ដល់​ពល​រដ្ឋ​ទេ​តែង​តែ​មាក់​ងាយ​ ​ជា​ពិ​សេស​ក្រុម​អាជា្ញធរ​មាន​ប៉ូលីស​ ​ទាហាន​ ​កង​រាជ​អាវុធ​ហត្ថ​តែង​តែ​ធ្វើ​ឳ្យ​ប្រ​ជា​ជាន​ខ្លាច​រអារ​ព្រោះ​អាជ្ញា​ធរ​ទាំង​នេះ​ភាគ​ច្រើន​បាន​ធ្វើ​បាប​ពល​រដ្ឋ​​ ​និង​បិទ​សិទ្ធិ​សេរី​ភាព​ពួក​គាត់​គ្រប់​រូប​ភាព​។​ ​ដូច្នេះ​អាជា្ញធរ​ខាង​លើ​មិន​ត្រូវ​រារាំង​ពល​រដ្ឋ​ទេ​ ​ព្រោះ​វា​ជា​បំ​ពាន​សិទ្ធិ​នៃ​ការ​ចូលរួម​ម៉្យាង​ទៀត​ប្រជា​រាស្ត្រ​ជា​ម្ចាស់​ឆ្នោត​ហេតុ​នេះ​ហើយ​ពួក​គាត់​ត្រូវ​តែ​ចូល​រួម​៕​

    • ​អា​ជ្ញា​ធរ​បាន​រា​រាំង​ប្រជា​ពល​រដ្ឋ​មិន​ឳ្យ​ចូល​រួម​ក្នុង​វេទិកា​សម្តែង​មតិ​ស្តី​ពី​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​។​ ​តាម​ទស្សនៈ​របស់​លោក​/​អ្នក​វិញ​ តើ​​សកម្មភាព​របស់​អាជ្ញាធរ​ខាង​លើ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ​?​ ​
      • សំណាង ប្រាជ្ញា
      • ក្រចេះ
      • 22-Aug-2០13

      តាម​ទស្សនៈ​របស់​ខ្ញុំ​ ​អា​ជ្ញាធរ​កំ​ពុង​តែ​ប្រព្រឹត្ត​ប្រាស​ចាក​​ពី​តូ​នា​ទី​របស់​ខ្លួន​ហើយ​ដែល​ពួក​គាត់​មាន​ភារ​កិច្ច​ការ​ពារ​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​។​​​​ ពល​រដ្ឋ​ជា​ម្ចាស់​ឆ្នោត​ដូច្នេះ​ពួក​គាត់​ត្រូវ​តែ​ដឹង​អំពី​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ព្រោះ​ពួក​គាត់​ពុំ​មាន​លិទ្ធភាព​គ្រប់​គ្រាន់​ទទួល​បាន​ពត៌​មាន​ពិត​ដែល​បណ្តា​ទូរ​ទស្សន៍​បាន​ចាក់​ផ្សាយ​នោះ​ទេ។​ ​ហេតុ​នេះ​អាជ្ញា​ធរ​មិន​ត្រូវ​មក​រា​រាំង​ពួក​គាត់​ទេ​ ព្រោះ​វា​ជា​សិទ្ធិ​ក្នុង​ការ​ចូល​រួម​របស់​ពល​រដ្ឋ​​គ្រប់​រូប​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ខ្មែរ​​យើង​៕​

    • ​អា​ជ្ញា​ធរ​បាន​រា​រាំង​ប្រជា​ពល​រដ្ឋ​មិន​ឳ្យ​ចូល​រួម​ក្នុង​វេទិកា​សម្តែង​មតិ​ស្តី​ពី​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​។​ ​តាម​ទស្សនៈ​របស់​លោក​/​អ្នក​វិញ​ តើ​​សកម្មភាព​របស់​អាជ្ញាធរ​ខាង​លើ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ​?​ ​
      • មករា
      • ភ្នំពេញ
      • 22-Aug-2០13

      ខ្ញុំសូមមិនបង្ហាញទស្សនៈផ្ទាល់របស់ខ្ញុំទេ តែខ្ញុំនឹងវិភាគទង្វើនេះដោយផ្អែកលើច្បាប់ ជាធរមាន។ ចំពោះអ្វី ដែលប្រជាពលរដ្ឋ បានធ្វើគឺជាការអនុវត្តសិទ្ធិក្នុងការបញ្ចេញ មតិ។ យោងតាម មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បានទទួលស្គាល់រាល់សន្ធិ សញ្ញា កតិកាសញ្ញាណាដែលគោរពសិទ្ធិមនុស្ស...។ ចំពោះចំណុចខាងលើនេះ គឺជាអ្វីដែលប្រជាពលរដ្ឋបានអនុវត្តដូចមានចែងនៅក្នុងច្បាប់ប៉ុណ្ណោះ ហើយលុះត្រា ណាតែប្រជាពលរដ្ឋទាំងអស់នោះ បានអនុវត្តទៅប៉ះពាល់ដល់សិទ្ធិអ្នកដទៃទើប អាជ្ញាធរមានសិទ្ធិហាមឃាត់។ ដូច្នេះ វាបានបង្ហាញឲ្យឃើញថាអាជ្ញាធរកំពុងតែបំបិទសេរីភាពរបស់ប្រជាពលរដ្ឋ ពុំឲ្យអនុវត្តសិទ្ធិរបស់ខ្លួននោះទេ។

    • ​អា​ជ្ញា​ធរ​បាន​រា​រាំង​ប្រជា​ពល​រដ្ឋ​មិន​ឳ្យ​ចូល​រួម​ក្នុង​វេទិកា​សម្តែង​មតិ​ស្តី​ពី​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​។​ ​តាម​ទស្សនៈ​របស់​លោក​/​អ្នក​វិញ​ តើ​​សកម្មភាព​របស់​អាជ្ញាធរ​ខាង​លើ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ​?​ ​
      • Ken
      • Phnom Penh
      • 22-Aug-2០13

      នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យគេអោយតំលៃប្រជាពលរដ្ឋខ្ពស់ក្នុងនាមជាម្ចាស់ឆ្នោតដែលបានផ្តល់សន្លឹកឆ្នោតរបស់ពួកគាត់ជ្រើសរើសអ្នកតំណាងដែលគាត់មានទំនុកចិត្តដែលត្រូវតែបំរើផលប្រយោជន៍ដល់ម្ចាស់ឆ្នោតវិញផ្ទុយទៅវិញកម្ពុជាកំពុងតែដើរផ្ទុយពីចរន្តប្រជាធិបតេយ្យដែលគេបានអនុវត្តនៅប្រទេសប្រជាធិបតេយ្យបុគ្គលមួយចំនួនមិនបានតបស្នងដល់ម្ចាស់ឆ្នោតទេតែថែមទាំងគៀបសង្កត់ជិះជាន់ទៅលើសិទ្ធិសេរីភាពរបស់មា្ចស់ឆ្នោតទៀតនេះគ្រាន់តែជាប្រជាធិបតេយ្យតែសំបក បំភាន់ចំពោះប្រជាពលរដ្ឋមួយចំនួនដែលពួកគាត់មិនទាន់យល់ដឹងអំពីប្រជាធិបតេយ្យពិតបា្រកដមិនដឹងថាខ្លួនជាមា្ចស់អំណាចពិតប្រាដក ទង្វើរបស់រដ្ឋអំណាចមិនបានជួយលើកកិត្តិយសដល់ប្រជាជាតិរបស់ខ្លួននោះទេ តែអ្នកទាំងនោះនឹងបន្សល់ទុកប្រវត្តិសាស្រ្តល្អក់កករដល់ក្នេងជំនាន់ក្រោយៗ។សូមខន្តីអភ័យទោស ប្រសិនបើមានកមហុសឆ្គងអក្ខរាវិរុទ្ធក្នុងការប្រើពាក្យពេចន៍។

  • បញ្ចេញមតិ

    ចំណាំ៖

    ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ ​របស់​លោក​/​អ្នក​៖

    1. ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
    2. មិនមានលក្ខណៈ ញ៉ុះញ៉ង់
    3. ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
    4. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
    5. មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ