• វេទិកាពិភាក្សា

    ប្រធានបទ: មន្រ្តី​យោ​ធា​ម្នាក់​បាន​ចូល​រួម​ដង្ហែ​ក្បួន​ឃោស​នា​រក​សម្លេង​ឆ្នោត​របស់​គណ​បក្ស​ប្រឆាំង​មួយ​ ​ក្រោយ​មក​មេ​បញ្ជា​ការ​មិន​បើក​ប្រាក់​ខែ​ឲ្យ​គាត់​ទេ​។​ ​តាម​ទស្សនៈ​​​របស់​លោក​/​អ្នក​វិញ​យល់​យ៉ាង​ណា​ដែរ​?​

    មតិ:

    • មន្រ្តី​យោ​ធា​ម្នាក់​បាន​ចូល​រួម​ដង្ហែ​ក្បួន​ឃោស​នា​រក​សម្លេង​ឆ្នោត​របស់​គណ​បក្ស​ប្រឆាំង​មួយ​ ​ក្រោយ​មក​មេ​បញ្ជា​ការ​មិន​បើក​ប្រាក់​ខែ​ឲ្យ​គាត់​ទេ​។​ ​តាម​ទស្សនៈ​​​របស់​លោក​/​អ្នក​វិញ​យល់​យ៉ាង​ណា​ដែរ​?​
      • យ៉​ម​ វុទ្ធី
      • ព្រៃវែង
      • 21-Aug-2០13

      នេះ​ជាការ​បំបិទសិទ្ធិ​នយោបាយ​របស់​ប្រជាពរដ្ឋ​ក្នុង​ការ​គាំទ្របក្ស​ប្រឆាំង ប៉ុន្តែ​ផ្ទុយ​មក​វិញ​គាត់​ប្រហែល​ត្រូវ​បាន​លើកទឹកចិត្ត​ប្រសិន​បើ​ឃោស​នា​ឲ្យ​បក្ស​កាន់​អំនាច។

    • មន្រ្តី​យោ​ធា​ម្នាក់​បាន​ចូល​រួម​ដង្ហែ​ក្បួន​ឃោស​នា​រក​សម្លេង​ឆ្នោត​របស់​គណ​បក្ស​ប្រឆាំង​មួយ​ ​ក្រោយ​មក​មេ​បញ្ជា​ការ​មិន​បើក​ប្រាក់​ខែ​ឲ្យ​គាត់​ទេ​។​ ​តាម​ទស្សនៈ​​​របស់​លោក​/​អ្នក​វិញ​យល់​យ៉ាង​ណា​ដែរ​?​
      • រក្ស ជ័យ
      • ភ្នុំពេញ
      • 21-Aug-2០13

      ខ្ញុំ​គិត​ថា​គាត់​មាន​សិទ្ធិ​គ្រប់​គ្រាន់​​ក្នុង​ការ​ចូល​រួម​ក្នុង​វិស័យ​នយោបាយ ហើយ​ការ​ដែល​មិន​​បើក​ប្រាក់​ខែ​ជូន​គាត់​គឺ​ជា​រឿង​ដែល​មិន​គួរ​កើត​មាន​ទាល់​តែ​សោះ។​ ថ្នាក់​លើ​របស់​គាត់​គួរ​តែ​ពិចារណា​បញ្ហា​នេះ​អោយ​បាន​ស៊ី​ជម្រៅ​ជាង​នេះ​។

    • មន្រ្តី​យោ​ធា​ម្នាក់​បាន​ចូល​រួម​ដង្ហែ​ក្បួន​ឃោស​នា​រក​សម្លេង​ឆ្នោត​របស់​គណ​បក្ស​ប្រឆាំង​មួយ​ ​ក្រោយ​មក​មេ​បញ្ជា​ការ​មិន​បើក​ប្រាក់​ខែ​ឲ្យ​គាត់​ទេ​។​ ​តាម​ទស្សនៈ​​​របស់​លោក​/​អ្នក​វិញ​យល់​យ៉ាង​ណា​ដែរ​?​
      • ហួ រតនា
      • កំពង់ចាម
      • 2០-Aug-2០13

      ខ្ញុំសុំឆ្លើយនឹងសំណួររបស់ជនម្នាក់ដែលមិនបានបញ្ជាក់អត្តសញ្ញាណខាងលើថាចំពោះការជូនផ្កាវាមិនមែនជាអំពើញុះញុងទេ ហើយបើចង់ដឹងច្បាស់សូមចូលទៅ សំណួរចំលើយរបស់សេរីភាព​។

    • មន្រ្តី​យោ​ធា​ម្នាក់​បាន​ចូល​រួម​ដង្ហែ​ក្បួន​ឃោស​នា​រក​សម្លេង​ឆ្នោត​របស់​គណ​បក្ស​ប្រឆាំង​មួយ​ ​ក្រោយ​មក​មេ​បញ្ជា​ការ​មិន​បើក​ប្រាក់​ខែ​ឲ្យ​គាត់​ទេ​។​ ​តាម​ទស្សនៈ​​​របស់​លោក​/​អ្នក​វិញ​យល់​យ៉ាង​ណា​ដែរ​?​
      • អនាមិក
      • 2០-Aug-2០13

      នៅក្នុងទំព័រនេះ បើខ្ញុំចង់ដាក់សំណួរថ្មី តើឲ្យខ្ញុំសរសេរត្រង់ណា? សំណួរដែលមាននៅលើទំព័រនេះ ជា​សំណួរដែលក្រុម​សេរីភាព​ជា​អ្នកដាក់ឲ្យអ្នកអានឆ្លើយ តែបើអ្នកអាចសួរចង់សួរមិនដឹងសរសេរនៅត្រង់ណា។ ឥឡូវនេះខ្ញុំចង់សួរថា តើការឲ្យកម្រងផ្កាទៅទាហានជាអំពើញុះញង់ឲ្យទាហានធ្វើរដ្ឋប្រហារដែរឬទេ?

    • មន្រ្តី​យោ​ធា​ម្នាក់​បាន​ចូល​រួម​ដង្ហែ​ក្បួន​ឃោស​នា​រក​សម្លេង​ឆ្នោត​របស់​គណ​បក្ស​ប្រឆាំង​មួយ​ ​ក្រោយ​មក​មេ​បញ្ជា​ការ​មិន​បើក​ប្រាក់​ខែ​ឲ្យ​គាត់​ទេ​។​ ​តាម​ទស្សនៈ​​​របស់​លោក​/​អ្នក​វិញ​យល់​យ៉ាង​ណា​ដែរ​?​
      • Khon
      • Battambang
      • 19-Aug-2០13

      ខ្ញុំគិតថា​គាត់​មាន​សិទ្ធិ​ចូលរួម​ដង្ហែក្បួន​ឃោសនា ហើយ​វាជារឿង​ដែល​មិនខុស ច្បាប់​នោះទេ ព្រោះ​នេះ​គឺជាការ​ប្រើប្រាស់​សិទ្ធិ​របស់គាត់​។ គាត់ជា​ពលរដ្ឋ​មួយរូប​​ដែរ​​​ ដូច្នេះ​គាត់មានសិទ្ធិ​ចូលរួមក្នុងនយោបាយ​ ដូចប្រជាពលរដ្ឋដទៃទៀត ​ដូចដែល​មានចែងក្នុងមាត្រា៣៥ ក្នុងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា​ និងកតិកាសញ្ញា ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធនយោបាយ។ ប៉ុន្តែខ្ញុំមិនបានដឹងថាពេលដែលគាត់ចូលរួម ហែហ្នឹងក្នុងឯកសណ្ឋានជាពលរដ្ឋស៊ីវិល ឬយោធានោះទេ។ ប្រសិនបើគាត់ស្លៀក ពាក់ឯកសណ្ឋានស៊ីវិលដូចពលរដ្ឋធម្មតាទូទៅ ហើយមិនស្ថិតក្នុងម៉ោងបំពេញមុខងារ ទេ គឺគាត់អត់ខុស​​​ និង​គ្មានទោសអ្វីទេ។ ផ្ទុយទៅវិញប្រសិនបើពេលចូលរួមហែហ្នឹង គាត់ស្លៀកពាក់ឯកសណ្ឋានយោធា ហើយស្ថិត​ក្នុងម៉ោង​បំពេញ​មុខងារ អាហ្នឹងបាន​ខុសច្បាប់ ហើយប្រសិនបើខុសច្បាប់ក៏មិនដល់ថ្នាក់មិនបើកប្រាក់ខែឱ្យនោះទេ។ គួរតែបើកប្រាក់ខែឱ្យគាត់ទៅ។

    • មន្រ្តី​យោ​ធា​ម្នាក់​បាន​ចូល​រួម​ដង្ហែ​ក្បួន​ឃោស​នា​រក​សម្លេង​ឆ្នោត​របស់​គណ​បក្ស​ប្រឆាំង​មួយ​ ​ក្រោយ​មក​មេ​បញ្ជា​ការ​មិន​បើក​ប្រាក់​ខែ​ឲ្យ​គាត់​ទេ​។​ ​តាម​ទស្សនៈ​​​របស់​លោក​/​អ្នក​វិញ​យល់​យ៉ាង​ណា​ដែរ​?​
      • អនាមិក
      • កំពង់ចាម
      • 19-Aug-2០13

      ខ្ញុំមិនដឹងថាគាត់ស្លៀកពាក់ឯកសណ្ឋានជាទាហានអត់ឬវិន័យទាហានយ៉ាងម៉េចទេនៅពេលដែលគាត់ស្លៀកសំលៀកបំពាក់ជាទាហានក្នុងកំឡុងម៉ោងធ្វើការដើម្បីជួយដង្ហែរគណបក្ស។ប៉ុន្តែខ្ញុំគិតថាមិនដល់ថ្នាក់មិនបើកប្រាក់ខែជូនគាត់ទេ។

    • 1(current)
    • 2
  • បញ្ចេញមតិ

    ចំណាំ៖

    ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ ​របស់​លោក​/​អ្នក​៖

    1. ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
    2. មិនមានលក្ខណៈ ញ៉ុះញ៉ង់
    3. ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
    4. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
    5. មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ