-
ប្រធានបទ: *តើលោក/អ្នកគិតថារដ្ឋាភិបាលគួរតែចាត់វិធានការចំពោះប្រជាជនកម្ពុជា ដែលនិយាយពីទំនាស់ព្រំដែនដែលកំពុងបន្តនៅតំបន់ព្រះវិហារទេ?
មតិ:
-
ចំណាំ៖
ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ របស់លោក/អ្នក៖
- ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
- មិនមានលក្ខណៈ ញ៉ុះញ៉ង់
- ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
- ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
- មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ
បើរដ្ឋាភិបាលកម្ពុជាពិតជាគ្មានអ្វីលាក់បាំងនឹងប្រជាពលរដ្ឋខ្លួនទេ ការនិយាយពីបញ្ហាព្រំដែនគួរតែត្រូវបានបើកអោយនិយាយ។ ការនិយាយការពិតគឺគ្មានទោសទេ។
មិនគួរហាមប្រាណក្នុងសេរីភាពក្នុងការបញ្ចេញមតិទេ
តាមមតិរបស់ខ្ញុំ រដ្ឋាភិបាលមិនត្រូវចាត់វិធានការណាមួយចំពោះប្រជាពលរដ្ឋ របស់ ខ្លួនពាក់ព័ន្ធនឹងសិទ្ធិបញ្ចេញមតិ ជាពិសេសចំពោះបញ្ហាព្រំដែនជាមួយ ប្រទេសជិតខាង មិនថារវាងកម្ពុជា-ថៃ ឬកម្ពុជា-វៀតណាម ឬប្រទេសណាក៏ ដោយឲ្យតែមានព្រំប្រទល់ជាប់ជាមួយកម្ពុជា ព្រោះប្រជាពលរដ្ឋជាម្ចាស់ទឹកដី មិនមែនជាទឹកដីរបស់មន្រ្តីរដ្ឋាភិបាលមួយចំនួននោះទេ ដូច្នេះវាជាការត្រឹមត្រូវ ដែលម្ចាស់ទឹកដីមានសិទ្ធិនិយាយពីបញ្ហាទឹកដីរបស់ខ្លួន៕
គ្រាន់តែជាសំនួរតបទៅវិញថា តើហេតុអ្វីបានរដ្ឋាភិបាលកម្ពុជាត្រូវចាត់វធានការដល់ពលរដ្ឋខ្លួនឯងនៅពេលដែលគាត់បញ្ចេញមតិទាក់ទងទៅនឹងបញ្ហាព្រំដែន? ខ្ញុំគិតថា រដ្ឋាភិបាលត្រូវតែបើទូលាយជាងនេះពាក់ព័ន្ធទៅនឹងសិទ្ធិសេរីភាពបញ្ចេញមតិ មិនថាបញ្ហាព្រំដែន ឬបញ្ហាផ្សេងទៀតឡើយ។ បញ្ហាព្រំដែនជាបញ្ហាក្តៅដែលពលរដ្ឋគួរតែមានសិទ្ធិនិយាយអំពីវា ព្រមទាំងបញ្ហាព្រំដែនជាមួយវៀតណាមផងដែរ។