• វេទិកាពិភាក្សា

    ប្រធានបទ: តើអ្នកយល់ថា ដីកាសម្រេចមិនដោះលែងសកម្មជនសិទ្ធិមនុស្ស និង សកម្មជនដីធ្លីដែលបានជាប់ឃុំឃាំងនៅត្រពាំងផ្លុង ខេត្តកំពង់ចាម របស់សាលាឧទ្ធរណ៏ វាជារឿងនយោបាយ ឬក៏ជាលេសមិនចង់ឱ្យនៅ ក្រៅឃុំបណ្តោះអាសន្ន?

    មតិ:

    • តើអ្នកយល់ថា ដីកាសម្រេចមិនដោះលែងសកម្មជនសិទ្ធិមនុស្ស និង  សកម្មជនដីធ្លីដែលបានជាប់ឃុំឃាំងនៅត្រពាំងផ្លុង ខេត្តកំពង់ចាម របស់សាលាឧទ្ធរណ៏ វាជារឿងនយោបាយ ឬក៏ជាលេសមិនចង់ឱ្យនៅ ក្រៅឃុំបណ្តោះអាសន្ន?
      • អនាមិក
      • ភ្នំពេញ
      • 26-Mar-2០14

      ទោះបីជារឿងនយោបាយក៏ដោយ ក៏តុលាការមានសិទ្ធិក្នុងជម្រះ ឬកាត់ក្តីចំពោះរឿងនេះដែរ។ ប៉ុន្តែនៅក្នុងសេចក្តីសម្រេចក្នុងការមិនដោះលែងសមកម្មជនសិទ្ធិមនុស្ស តុលាការមិនដែលផ្តល់ភស្តុតាង ឬសាក្សីអោយបានច្បាស់លាស់ឡើយ។ ម្យ៉ាងទៀត ពួកតុលាការនេះចេញសេចក្តីសម្រេចក៏មិនបានបញ្ចាក់អំពីមូលហេតុអោយបានត្រឹមត្រូវដែរ!

    • តើអ្នកយល់ថា ដីកាសម្រេចមិនដោះលែងសកម្មជនសិទ្ធិមនុស្ស និង  សកម្មជនដីធ្លីដែលបានជាប់ឃុំឃាំងនៅត្រពាំងផ្លុង ខេត្តកំពង់ចាម របស់សាលាឧទ្ធរណ៏ វាជារឿងនយោបាយ ឬក៏ជាលេសមិនចង់ឱ្យនៅ ក្រៅឃុំបណ្តោះអាសន្ន?
      • សារ៉ាត់
      • ភ្នំពេញ
      • 2០-Feb-2០14

      លោក​វណ្ឌី​ពិត​ជា​មាន​​មតិ​ក្បោះ​ក្បាយ​ល្អណាស់ ​ព្រម​ទាំង​លើក​ឡើង​ពី​អង្គ​ច្បាប់​ផង​ដែរ។ ចំពោះ​ខ្ញុំ​យល​ថា​រឿង​នយោបាយ ឬ​​លេស​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​គឺ​វា​ដូច​តែ​គ្នា​នោះ​ទេ ព្រោះ​ថា​សព្វ​ថ្ងៃនេះ​​ប្រព័ន្ធ​តុលាការ​នៅ​មិន​ទាន់​មាន​ឯករាជ្យ​ភាព​នៅ​ឡើយ ហើយ​ការ​សម្រេច​របស់​តុលាការ​​ដំបូង​​រហូត​ដល់​តុលាការ​កំពូល​​គឺ​មាន​ប្រភព​តែ​មួយ​ប៉ុណ្ណោះ បើសិន​ជា​មាន​បញ្ជា​មក​ថា​ឲ្យ​ដោះ​លែង​​ តុលាការ​ពិត​ជា​ដោះ​លែង។ អ្វី​ដែល​អនិច្ចារ្យ​​បំផុត​នោះ​គឺ​ជន​រង​គ្រោះ​កំពុង​ជាប់​ពន្ធនាគារ​​រង​ទុក្ខវេទនា មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​អ្នក​ខ្លះ​មាន​ជម្ងឺ​ប្រចាំ​កាយ​​ស្ទើ​តែ​ទ្រាំ​មិន​បាន​.។

    • តើអ្នកយល់ថា ដីកាសម្រេចមិនដោះលែងសកម្មជនសិទ្ធិមនុស្ស និង  សកម្មជនដីធ្លីដែលបានជាប់ឃុំឃាំងនៅត្រពាំងផ្លុង ខេត្តកំពង់ចាម របស់សាលាឧទ្ធរណ៏ វាជារឿងនយោបាយ ឬក៏ជាលេសមិនចង់ឱ្យនៅ ក្រៅឃុំបណ្តោះអាសន្ន?
      • ប៊ុត វណ្ឌី
      • ភ្នំពេញ
      • 11-Feb-2០14

      វាទាក់ទិនទៅនិងរឿងនយោបាយទាំងស្រុង មូលហេតុគឺគេមិនចង់ឲ្យមានការតវ៉ា​ជាបន្ដបន្ទាប់ទៅទៀត ទើបពួកគេសម្រេចចាប់ខ្លូន និងឃុំខ្លូនក្រុមអ្នកតវ៉ា រូមទំាង​សកម្មជនសិទ្ធិមនុស្សផងដែរ។ នេះគឺដើម្បីគម្រាមដល់ហ្វូងមហាជនដ៏ទៃទៀត​ដែល​មានបំណងចង់ធ្វើការតវ៉ា និងបំបិទមាត់សេរីភាពក្នុងការបញ្ចេញមតិ ទែមទាំ​ងសេរីភាពក្នុងការធ្វើបាតុកម្មដោយសន្ដិវិធី ដោយពួកគេប្រើកំលាំងអាជ្ញាធរ និងកំ​លាំងតុលាការដើម្បីជាលេសក្នុងការបង្រា្កប ទៅលើហ្វូងបាតុករ។ ប៉ុន្ដែបើយើងក្រឡេកទៅមើលកំពូលរបស់ជាតិគឺរដ្ឋធម្មនុញ វាហាក់បីដូចជាផ្ទុយនិងច្បាប់ទាំងស្រុង។ រដ្ឋធម្មនុញមិនបានហាមប្រាណមិនឲ្យធើ្វបាតុកម្មដោយសន្ដិវិធីឯណា មានតែច្បាប់របស់រដ្ឋាភិបាលដែលចេញថ្មីៗនេះថា រួលការជួបជុំលើសពី១០នាក់​ឡើងទៅគឺខុសច្បាប់ និងត្រូវតែមានការបង្រ្កាបជាដាច់ខាត។ សូមសូរមួយថា តើ​វាផ្ទុយឬមិនផ្ទុយនិងច្បាប់កំពូលរបស់ជាតិ?សូមអរគុណ!

  • បញ្ចេញមតិ

    ចំណាំ៖

    ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ ​របស់​លោក​/​អ្នក​៖

    1. ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
    2. មិនមានលក្ខណៈ ញ៉ុះញ៉ង់
    3. ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
    4. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
    5. មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ