• វេទិកាពិភាក្សា

    ប្រធានបទ: តើ​អ្វី​ទៅ​ជា​សេរីភាព​មូលដ្ឋាន?

    មតិ:

    • តើ​អ្វី​ទៅ​ជា​សេរីភាព​មូលដ្ឋាន?
      • រក្សជ័យ
      • ភ្នំពេញ​
      • 2០-May-2០15

      ខ្ញុំ​គិត​ថា​សេរីភាព​មូលដ្ឋាន​គឺ​ជា​អ្វី​ៗ​ដែល​មនុស្ស​មាន​តាំង​ពី​កំណើត​មក។ សេរីភាព​ទាំង​នោះ​អាច​ជា​សេរីភាព​ក្នុង​ការ​ដើរហើរ ជួបប្រជុំ បញ្ចេញ​មិតិ ឬ​ចូលរួម​សមាគម​​ជា​ដើម ហើយ​សេរីភាព​ទាំង​នោះ​មិន​អាច​ត្រូវ​បាន​រំលោភ​បំពាន​ឡើយ។

    • តើ​អ្វី​ទៅ​ជា​សេរីភាព​មូលដ្ឋាន?
      • សំខាន់
      • កណ្តាល
      • 2០-May-2០15

      តើ​តួ​អង្គ​ណា​ខ្លះ​ដែល​សំខាន់​បំផុត​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ឲ្យ​មាន​ការ​ទទួល​ស្គាល់​នឹង​ការ​ពារ​សេរី​មូល​ដ្ឋាន​របស់​បុគ្គល​បាន? ហើយ​តើ​មាន​ការ​ដាក់​ទោស​ទណ្ឌ​លើ​បុគ្គល​ដែល​បាន​រំលោ​ភ​បំពាន​លើ​សេរី​ភាព​បុគ្គល​ដែរ​ឬ​ទេ? បើ​មាន តើ​មាន​អ្វី​ខ្លះ?

    • តើ​អ្វី​ទៅ​ជា​សេរីភាព​មូលដ្ឋាន?
      • ហ៊ាងលី
      • ភ្នំពេញ
      • 18-May-2០15

      សេរី​ភាព​មូល​ដ្ឋាន​ គឺ​ជា​សិទ្ធិ​សេរី​ភាព​ចំបង​ដែល​មនុស្ស​គ្រប់​ត្រូវ​តែ​ទទួល​បាន ក្នុង​លក្ខខ័ណ្ឌ​ណា​ក៏​ដោយ។​ សេរី​ភាព​ជា​មូល​ដ្ឋាន​មាន​សារៈ​សំខាន់​ណាស់​ ព្រោះវា​បាន​ជួយ​ឲ្យ​បុគ្គល​គ្រប់​រូប​យល់​ដឹង​ច្បាស់​ពី​សិទ្ធិ​របស់​គេ ពី​សង្គម​ និង​តួនាទី​របស់​គេ​នៅ​ក្នុង​សង្គម ដែល​អាច​ជា​ការ​ជ្រោម​ជ្រែង​មួយ​ផ្នែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ទៀត​ផង​។ អរគុណ!!

  • បញ្ចេញមតិ

    ចំណាំ៖

    ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ ​របស់​លោក​/​អ្នក​៖

    1. ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
    2. មិនមានលក្ខណៈ ញ៉ុះញ៉ង់
    3. ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
    4. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
    5. មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ