• វេទិកាពិភាក្សា

    ប្រធានបទ: រាជរដ្ឋាភិបាល​កម្ពុជា​កំពង់​ធ្វើ​សេច​ក្តី​ព្រៀង​ច្បាប់​ស្តី​ពី ការ​ទទួល​បាន​ព័ត៌មាន។ តើ​ច្បាប់​នេះ​មាន​​​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ដល់​ពលរដ្ឋ​កម្ពុជា?

    មតិ:

    • រាជរដ្ឋាភិបាល​កម្ពុជា​កំពង់​ធ្វើ​សេច​ក្តី​ព្រៀង​ច្បាប់​ស្តី​ពី ការ​ទទួល​បាន​ព័ត៌មាន។ តើ​ច្បាប់​នេះ​មាន​​​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ដល់​ពលរដ្ឋ​កម្ពុជា?
      • រក្ស​ជ័យ
      • ភ្នំពេញ
      • 2-Jun-2០15

      សេរីភាព​ទទួល​បាន​​មាន​ន័យ​ថា​រដ្ឋ​ ឬ​​ស្ថាប័ន​ដែល​​មាន​ព័ត៌មាន​ដែល​សាធារណៈជន​ត្រូវ​ការ​​ត្រូវ​ផ្ដល់​ជូន​ទៅ​តាម​ការ​ស្នើសុំ​ ដូច្នេះ​ច្បាប់​មួយ​នេះ​អាច​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ទៅ​តាម​សេចក្តី​ត្រូវការ​​របស់​សាធារណៈ​ជន មិន​ថា​ពួក​គេ​ជា​អ្នក​សារព័ត៌មាន ឬ​ប្រជាជន​សាមញ្ញ​នោះ​ទេ។ អ្នក​ផ្តល់​ព័ត៌មាន​អា​ចជា​ស្ថាប័ន​រដ្ឋ និង​ឯកជាន។

    • រាជរដ្ឋាភិបាល​កម្ពុជា​កំពង់​ធ្វើ​សេច​ក្តី​ព្រៀង​ច្បាប់​ស្តី​ពី ការ​ទទួល​បាន​ព័ត៌មាន។ តើ​ច្បាប់​នេះ​មាន​​​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ដល់​ពលរដ្ឋ​កម្ពុជា?
      • សំខាន់
      • កណ្តាល
      • 2០-May-2០15

      ប្រ​យោជន៍​ដែល​ទទួល​បាន​ពី​ច្បាប់​នេះ​ប្រ​ហែល​ជា​ត្រូវ​ខ័ណ្ឌ​ជា​ពីរ​៖ ទី​មួយ​បើ​ច្បាប់​នេះ​រឹតត្បិត​លើ​សិទ្ធិ​ទទួល​បាន​ព័ត៍​មាន​របស់​ពល​រដ្ឋ នោះ​វា​ប្រៀប​បាន​នឹង​ការ​មិន​ឲ្យ​ទទួល​បាន​ព័ត៍​មាន​នា​នា​ ឬ​តិច​បំផុត។ ដូច្នេះ​ហើយ​តើ​ប្រ​ជា​ពលរដ្ឋ​គាត់​នឹង​យល់​ពី​សង្គម​បែប​ណា ពេល​គាត់​មិន​អាច​ដឹង​ពីព័ត៍​មាន​នា​នា​ដែល​កើត​ឡើង​នៅ​ជុំ​វិញ​ខ្លួន​គាត់? ទី​២៖ បើ​ច្បាប់​នេះ​ចេញ​មក​ក្នុង​ន័យ​ពង្រីក​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៍​មានរបស់​ពលរដ្ឋ ហើយ​បើក​ទូលាយ​ដល់​ការ​ពិភាក្សា​ជា​សា​ធារណៈតាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ នោះ​វា​ប្រៀប​បាន​ដូច​ជា​ផ្តល់​អំណាច និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​លក្នុង​ការ​ស្ថាបនា​រាល់​ចំនុច​ខ្វះ​ខាត​នានា​ ពិសេស​នយោ​បាយ​រដ្ឋា​ភិបាល​កម្ពុជា។ ម្យ៉ាង​ទៀត​ គឺ​វា​បាន​បើក​ទូលាយ​សម្រាប់​ការ​ទទួល​យក​មតិ​ពី​គ្រប់​មជ្ឍ​ដ្ឋាន​ និង​ធ្វើ​ឲ្យ​មាន​ភាព​ផុស​ផុល​ក្នុង​ការ​ចូល​រួម​របស់​ប្រ​ជា​ពល​រដ្ខ៕

  • បញ្ចេញមតិ

    ចំណាំ៖

    ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ ​របស់​លោក​/​អ្នក​៖

    1. ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
    2. មិនមានលក្ខណៈ ញ៉ុះញ៉ង់
    3. ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
    4. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
    5. មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ