-
ប្រធានបទ: តើប្រព័ន្ធអ៊ីនធើណែត និងប្រព័ន្ធទំនាក់ទំនងសង្គម ដូចជាហ្វេសបុក ធ្វីតទ័រសព្វថ្ងៃបានផ្លាស់ផ្នត់គំនិតយុវជនបែបណាខ្លះក្នុងបញ្ហាសង្គមជាតិ? តើរដ្ឋាភិបាលគួរមានវិធានការបែបណាក្នុងការលើកកំពស់សេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធទំនាក់ទំនងសង្គម?
មតិ:
-
ចំណាំ៖
ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ របស់លោក/អ្នក៖
- ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
- មិនមានលក្ខណៈ ញ៉ុះញ៉ង់
- ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
- ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
- មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ
នៅក្នុងបរិបទស្រុកខ្មែរបច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយរបស់ និងឯកជនមួយចំនួននៅមិនទាន់ផ្សព្វផ្សាយឲ្យបានទូលំទូលាយពីបញ្ហាសង្គមនៅឡើយ ជាពិសេសវិទ្យុ និងទូរទស្សន៍ គឺនៅមាននិន្នាការនយោបាយខ្លាំង។ ដូច្នេះប្រព័ន្ធទំនាក់ទំនងសង្គមចូលរួមយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មាននៅទូទាំងប្រទេស ដោយប្រជពលរដ្ឋគ្រប់រូបអាចចូលរួមចែករំលែកបានគ្រប់ទិសទី។ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពក្នុងការប្រើប្រាស់អ៊ីនធឺណែតឲ្យបានកាន់តែច្រើន គឺអាស្រ័យទៅលើឆន្ទៈរបស់រដ្ឋាភិបាលយើងថាគាត់ត្រូវបង្កភាពងាយស្រួលកាន់តែច្រើនដល់អ្នកប្រើប្រាស់ដែរ ឬយ៉ាងណា។ បើសិនជាអ្នកប្រើប្រាស់កាន់តែច្រើន ការចែករំលែកកាន់តែច្រើន អ្នកទទួលព័ត៌មានកាន់តែច្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែច្រើនដែលអាចនឹងធ្វើឲ្យបាត់បង់ប្រយោជន៍រដ្ឋាភិបាលដែលជាគណបក្សកាន់អំណាចកាន់តែច្រើនដែរ។