-
ប្រធានបទ: ហេតុអ្វីបានជាចាំបាច់ត្រូវមានសេរីភាព?
មតិ:
-
ចំណាំ៖
ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ របស់លោក/អ្នក៖
- ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
- មិនមានលក្ខណៈ ញ៉ុះញ៉ង់
- ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
- ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
- មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ
ស៊េរីភាពគឺ ជាសិទ្ធិដែលមនុស្សម្នាក់ៗអាចធ្វើអ្វីៗបានតាមចំណង់ចំណូលចិត្ត ដែលមិនប៉ះពាល់ដល់សិទ្ធិអក្នដ៏ទៃ ហើយនឹងស្ថិតនៅក្រោមច្បាប់។
សេរីភាពនាំឲ្យយើងមានសិទ្ធិ សិទ្ធិអាចឲ្យយើងអភិវឌ្ឍខ្លួនឯងបាន និងសង្គមទាំងមូល។ ឧ. សិទ្ធិទទួលបានការសិក្សាអប់រំ។ បើសេរីភាពគ្មាន សិទ្ធិទទួលបានការអប់រំក៏គ្មានដែរ ចឹងហើយតើសង្គមរីកចម្រើនទេ បើគ្មានធនធានមនុស្ស? គ្មានសេរីភាព និងសិទ្ធិប្រៀបបានដូចជាទាសករអញ្ចឹង៕
សេរីភាពត្រូវតែជាប់ទាក់ទងជាមួយ អាស្រ័យ៥យ៉ាងគឺ៖ ១ = ការចិញ្ចឹមជី ិត ២ = ការធ្វេីសកម្មភាព ៣ = ការបញ្ចេញមតិ នឹង យោបល ៤ = ភាពទំនាក់ទំនង ៥ = ការបន្តពួជ នឺង ការករសាងសង្គម សេរីភាពក៏មានដែនកំណត់ របស់សង្គមជាតិ ដែលស្ថិត នូវក្នុងសកលលោក ។
បើនិយាយរឿងសេរីភាពគឺទូលំទូលាយណាស់។ មនុស្សកើតមកចាំបាច់ត្រូវមានសេរីភាព ហើយសេរីភាពទាំងនោះរាប់បញ្ចូលទាំងសេរីភាពក្នុងការដើរហើរ សេីភាពក្នុងការជ្រើសរើសគូស្រករជាដើម។ និយាយជារួមគឺវាពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្ស។
ខ្ញុំចូលចិត្តជ្រើសរើសយកអ្វីដែលខ្ញុំចង់បរិភោគ និងកន្លែងដែលខ្ញុំចង់រស់នៅ និងប្រព័ន្ធផ្សព្វផ្សាយដែលខ្ញុំចង់ស្ដាប់ និង ជំនឿខាងសាសនា គំនិតនយោបាយ ការបញ្ចេញមតិ ដោយគ្មានការបង្ខិតបង្ខំ និងគំរាមកំហែងឡើយ ។
សេរីភាពជម្រុញសង្គមរបស់ខ្ញុំឲ្យក្លាយជាសង្គមប្រជាធិបតេយ្យ ព្រោះសេរីភាពជាជំហានមួយដែលអាចទាមទារឲ្យមានតម្លាភាព ។ កាលណាប្រជាពលរដ្ឋមានសេរីភាព ពួកគេប្រាកដជាអាចទទួលចំណេះដឹងបានល្អ ទីបំផុត ពួកគេនឹងហ៊ានចូលរួមដើម្បីទាមទារលើគ្រប់ចំណុចដែលអសកម្មរបស់សង្គម ។