-
ប្រធានបទ: ដោយសារតែខ្ញុំមិនព្រមចូលរួមគណៈបក្សនយោបាយ,មន្ត្រីភូមិ-ឃុំមិនអនុញ្ញាតអោយខ្ញុំចូលរួមប្រជុំស្តីពីការអភិវឌ្ឍន៍ភូមិ-ឃុំ។
មតិ:
- 1(current)
- 2
-
ចំណាំ៖
ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ របស់លោក/អ្នក៖
- ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
- មិនមានលក្ខណៈ ញ៉ុះញ៉ង់
- ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
- ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
- មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ
ជាគោលការណ៍ ពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមប្រជុំ និងសិទ្ធិសេរីភាពបញ្ចេញមតិ។ តែប្រសិនបើមានការហាមឃាត់ដូចដែលបានលើកឡើងខាងលើនេះ តើមានច្បាប់ណាដាក់ទោសទណ្ឌមន្ត្រីទាំងនោះឬទេ?
វាជាការរើសអើងមួយដែលអាក្រក់បំផុត នៅក្នុងប្រទេសប្រជាធិបតេយ្យ។
វាបំពានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ មាត្រា៤១ ស្តីពីសិទ្ធសេរីភាពបញ្ចេញមតិ និងការប្រជុំ។
វាបំពានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ មាត្រា៤១ ស្តីពីសិទ្ធសេរីភាពបញ្ចេញមតិ និងការប្រជុំ។
អំពើបែបនេះគឺវាពាក់ពាន់ទៅនឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ លើសិទិ្ធសេរីភាពបញ្ចេញមតិ និងសិទ្ធិសេរីភាពក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ បើក្រុមអាជា្ញធរមានអំណាចនៅតែប្រកាន់ភ្ជាប់នូវទងើ្វបែបនេះប្រទេសជាតិនិងមិនរីកចម្រើន ហើយវាក៏អាចវិលទៅរកសភាពដើមវិញក៏អាចថាបាន ពីព្រោះអាជា្ញធរមួយចំនួនធំពួកគាត់ប្រកាន់បក្សពួកនិយម(រើសអៀង)។ល។
ទង្វើបែបនេះគឺជាការរើសអើងទាំងស្រុង ព្រោះថាបុគ្គលម្នាក់ៗសិទ្ធិចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិរបស់ខ្លួន ហើយមានការគាំទ្រដោយច្បាប់ជាតិ(រដ្ឋធម្មនុញ្ញ) និងច្បាប់អន្តរជាតិ។