• វេទិកាពិភាក្សា

    ប្រធានបទ: *តើហេតុអ្វីបានជាខ្ញុំត្រូវការនូវសេរីភាព?

    មតិ:

    • *តើហេតុអ្វីបានជាខ្ញុំត្រូវការនូវសេរីភាព?
      • រីដូរ
      • ភ្នំពេញ
      • 2-Jun-2០13

      ផលវិជ្ជមានដល់សង្គមប្រជាធិបតេយ្យនោះគឺ នាំអោយរដ្ឋមានការដឹកនាំបានល្អ ដូចជាការឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលសុំអោយរដ្ឋដោះស្រាយបញ្ហាអ្វីមួយ ព្រោះការបញ្ចេញមតិ ជាពត៌មានត្រឡប់ឆ្លុះបញ្ចាំងពីការខ្វះ ខាតក្នុងការដឹកនាំ របស់រដ្ឋ ឬរដ្ឋអាចឆ្លើយតបវិញថា មានការដោះស្រាយរួចហើយ ឬត្រូវការដោះ ស្រាយដោយរបៀបណា ដែលត្រូវតែរងចាំក្នុងពេលមួយដ៏សមរម្យ។

    • *តើហេតុអ្វីបានជាខ្ញុំត្រូវការនូវសេរីភាព?
      • ហួ រតនា
      • កំពង់ចាម
      • 2-Jun-2០13

      ក្នុងសង្គមប្រជាធិបតេយ្យសេរីភាព គឺជាដុំបាយមួយដុំដែលប្រជាជនគ្រប់រូបត្រូវ ការ​ សម្រាបរស់នៅជាប្រចំថ្ងៃ ដើម្បីអនុវត្តនូវសិទ្ធិជាមូលដ្ឋាន។​ សេរីភាព ជា មធ្យោបាយតែមួយគត់ ដែលអាចឲមនុស្ស​ ហ៊ាននិយាយនូវអ្វីដែលគេចង់ និយាយ ហ៊ានធ្វើនូវអ្វីដែលគេចង់ធ្វើ និង​អាចអភិវឌ្ឍនផ្នត់គំនិតរបស់ខ្លួនឲ កាន់តែល្អប្រសើរឡើង។ ផ្ទុយទៅវិញ បើសេរីភាពរបស់យើង ត្រូវបានគេហាម ឃាត់ ឬ ដកហូតនោះ យើងនឹងមិន​អាច​ប្រើប្រាស់ចំណះជំនាញរបស់យើង មកអភិវឌ្ឍនខ្លួនឯង​​ និង​សង្គមជាតិបានឡើយ។​ ហេតុដូច្នះហើយទើបយើងម្នាក់ៗត្រូវការសេរីភាពជាចំបាច់៕

    • *តើហេតុអ្វីបានជាខ្ញុំត្រូវការនូវសេរីភាព?
      • ពីសី
      • ភ្នំពេញ
      • 2-Jun-2០13

      ពីព្រោះវាជាលក្ខខ័ណ្ឌ ដែលអនុញ្ញាតអោយមនុស្សគ្រប់រូបអាច គិត និយាយ ឬ/និង ធ្វើ ។ល។ អ្វីក៏ដោយទៅតាមចិត្តយើងប្រាថ្នា ដោយគ្មានការ ត្រួតពិនិត្យ ទប់ស្កាត់ បង្រាប កំណត់កំរិតព្រំ ដែនឡើយ។

    • *តើហេតុអ្វីបានជាខ្ញុំត្រូវការនូវសេរីភាព?
      • សុម៉ាលី
      • ភ្នំពេញ
      • 2-Jun-2០13

      សេរីភាព គឺជាពាក្យន័យទូលាយដែលក្តោបនូវអត្ថន័យជាច្រើនទាក់ទិនទៅនឹង សិទ្ធិ។ ប្រសិនបើសេរីភាពត្រូវបានបិទ ឬត្រូវបានគំរាមគំហែង មានន័យថាសិទ្ធិ របស់យើងត្រូវបានរំលោភបំពាន​ ហើយយើងនឹងមិនអាចអនុវត្តន៍សិទ្ធរបស់យើង បានឡើយ។

    • *តើហេតុអ្វីបានជាខ្ញុំត្រូវការនូវសេរីភាព?
      • ខន​ សុជា
      • ស្វាយរៀង
      • 9-May-2០13

      ខ្ញុំជាមនុស្សរស់នៅក្នុងសង្គមមនុស្ស ដូច្នេះខ្ញុំត្រូវការទទូលបាននូវសិទ្ធិសេរីភាព ពេញលេញ ក្នុងការបញ្ចេញមតិយោបល់ គ្រប់រូបភាពនៅក្នុងសង្គម។

    • *តើហេតុអ្វីបានជាខ្ញុំត្រូវការនូវសេរីភាព?
      • យ៉េន​ យ៉ារុន
      • កំពង់ចាម
      • 9-May-2០13

      បានជាយើងត្រូវការសេរីភាព-ព្រោះវាងាយស្រួលរស់នៅ, ងាយស្រួលរកស៊ីចិញ្ចឹមជីវិត, មានសិទ្ធិបញ្ចេញមតិ,មានសិទ្ធិដើរហើរដោយសេរី, ព្រាបបានដូចជាបក្សីហោះហើរលើអាកាសវេហា មច្ឆាហែលក្នុងទឹក ម្រឺគរត់ក្នុងបព្វតាជាដើម.......!

    • 1
    • 2(current)
  • បញ្ចេញមតិ

    ចំណាំ៖

    ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ ​របស់​លោក​/​អ្នក​៖

    1. ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
    2. មិនមានលក្ខណៈ ញ៉ុះញ៉ង់
    3. ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
    4. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
    5. មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ