• វេទិកាពិភាក្សា

    ប្រធានបទ: តើ​ការជូន​ផ្កា​ឲ្យ​កងទ័ព​ដើម្បី​កុំ​ឲ្យ​ប្រើ​ហិង្សា​ទៅលើ​បាតុករ ជាការ​ញុះញង់​មិន​ឲ្យ​កងទ័ព​ស្តាប់​បញ្ជា​ថ្នាក់លើ​របស់ខ្លួន​ដែរឬទេ​?

    មតិ:

    • តើ​ការជូន​ផ្កា​ឲ្យ​កងទ័ព​ដើម្បី​កុំ​ឲ្យ​ប្រើ​ហិង្សា​ទៅលើ​បាតុករ ជាការ​ញុះញង់​មិន​ឲ្យ​កងទ័ព​ស្តាប់​បញ្ជា​ថ្នាក់លើ​របស់ខ្លួន​ដែរឬទេ​?
      • វត្តី
      • កណ្តាល
      • 1-Jan-2០14

      បទញុះញង់មិនឲ្យទាហានស្តាប់បញ្ជាកើតឡើងនៅពេលណា"មានបញ្ជា" ហើយមនុស្សម្នាក់ទៅបញ្ចុះបញ្ចូលមិនឲ្យទាហានស្តាប់បញ្ជានោះ។ បើទាហានមិនទាន់ទទួលបញ្ជាឲ្យធ្វើអ្វីផង មានន័យថាមិនទាន់មានបញ្ជាផង តើមានការញុះញង់ពីណាមក។ បទញុះញង់កើតមានលុះត្រា ឧទាហរណ៍ មេបញ្ជាថា ឲ្យទៅច្បាំងជាមួយសត្រូវ ហើយយើងទៅឃោសនាមិនឲ្យទាហានស្តាប់បញ្ជា ទើប ការឃោសនានោះជាការញុះញង់មិនឲ្យស្តាប់បញ្ជា។ ផ្ទុយទៅវិញ បើមេបញ្ជាឲ្យទាហានបាញ់ប្រជាពលរដ្ឋគ្មានអាវុធ អហិង្សា យើងអាចអំពាវនាវឲ្យទាហានកុំស្តាប់បញ្ជាបាន ព្រោះបញ្ជានោះជាបញ្ជាខុសច្បាប់។ នេះមិនមែនជាការញុះញង់ទេ ព្រោះគេប្រឆាំងនឹងអំពើខុសច្បាប់។ ការញុះញង់មិនឲ្យធ្វើអំពើខុសច្បាប់ មិនត្រូវបានផ្តន្ទាទោសឡើយ។

    • តើ​ការជូន​ផ្កា​ឲ្យ​កងទ័ព​ដើម្បី​កុំ​ឲ្យ​ប្រើ​ហិង្សា​ទៅលើ​បាតុករ ជាការ​ញុះញង់​មិន​ឲ្យ​កងទ័ព​ស្តាប់​បញ្ជា​ថ្នាក់លើ​របស់ខ្លួន​ដែរឬទេ​?
      • អនាមិក
      • 24-Nov-2០13

      វាគ្រាន់តែជាសណ្តានចិត្តរបស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ។

    • តើ​ការជូន​ផ្កា​ឲ្យ​កងទ័ព​ដើម្បី​កុំ​ឲ្យ​ប្រើ​ហិង្សា​ទៅលើ​បាតុករ ជាការ​ញុះញង់​មិន​ឲ្យ​កងទ័ព​ស្តាប់​បញ្ជា​ថ្នាក់លើ​របស់ខ្លួន​ដែរឬទេ​?
      • អនាមិក
      • 29-Oct-2០13

      ខ្ញុំគិតថា វាមិនមែនជាការញុះញង់ឲ្យកងកម្លាំងមិនស្តាប់បញ្ជារបស់ថ្នាក់លើនោះទេ

  • បញ្ចេញមតិ

    ចំណាំ៖

    ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ ​របស់​លោក​/​អ្នក​៖

    1. ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
    2. មិនមានលក្ខណៈ ញ៉ុះញ៉ង់
    3. ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
    4. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
    5. មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ