-
ប្រធានបទ: តើលោក/អ្នកគិតថាការជម្រុញគោលនយោបាយរបស់រដ្ឋាភិបាលតាមរយៈការធ្វើបាតុកម្មជាសាធារណៈគួរទទួលយកបានដែរឬទេ?
មតិ:
-
ចំណាំ៖
ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ របស់លោក/អ្នក៖
- ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
- មិនមានលក្ខណៈ ញ៉ុះញ៉ង់
- ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
- ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
- មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ
ពិបាកនិយាយណាស់ បានក៏ដូចជាមិនបានដែរ
តែខ្ញុំនិយាយតាមត្រង់ រដ្ឋាភិបាលដែលឆ្លាតមិនចាំបាច់ដល់ថ្នាក់ប្រជាជនធ្វើបាតុកម្ម ទើបបានអនុវត្ដគោលនយោបាយនោះទេ។
ការធ្វើបាតុកម្មដើម្បីជម្រុញការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ខ្ញុំគិតថាបើយើងស្តាប់ដំបូងវាហាក់ដូចជាមិនសមរម្យទាល់តែសោះព្រោះប្រទេសមានច្បាប់មានស្ថាប័នទទួលបន្ទុកអនុវត្តគោលនយោបាយហើយ។ តែក្នុងករណីដែលប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់និងមានការទទូលខុសត្រូវចំពោះទង្វើរបស់ខ្លួន វាពិតជាល្អណាស់ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួនក្នុងន័យស្ថាបនាជាតិ។ ផ្ទុយទៅវិញបើប្រជាពលរដ្ឋនៅមានការអប់រំទាប ហើយគ្មានការទទូលខុសត្រូវវិញនោះ ខ្ញុំគិតថាមិនគួឲ្យធ្វើបាតុកម្មទេព្រោះអាចប៉ះពាល់ដល់សន្តិសុខជាតិទាំងមូល៕
យើងទាំងអស់គ្នាមានតំណាងរាស្ដ្រដល់ទៅ ១២៣ រូបឯណោះ ដូច្នេះចាំបាច់ធ្វើបាតុកម្មធ្វើអី? យើងអាចដាក់ញ្ញត្ដិទៅតំណាងរាស្ដ្រដើម្បីឲ្យពិភាក្សាបាន។ តែខ្ញុំនិយាយតាមត្រង់ រដ្ឋាភិបាលដែលឆ្លាតមិនចាំបាច់ដល់ថ្នាក់ប្រជាជនធ្វើបាតុកម្ម ទើបបានអនុវត្ដគោលនយោបាយនោះទេ។ ប៉ុន្ដែក្នុងករណីខ្លះ ក៏អាចទទួលយកបានដែរ ពីព្រោះវាជាឆន្ទៈរបស់ប្រជាពលរដ្ឋ។