• វេទិកាពិភាក្សា

    ប្រធានបទ: តើ​សេចក្តី​ព្រា​ង​ច្បាប់​ស្ដី​ពី​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ និង​សង្គម​ស៊ី​វិលនឹង​ជះ​ឥទ្ធិ​ពល​បែប​ណា​ខ្លះ​ដល់​ដំណើរ​ការ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​នៅ​កម្ពុជា​?

    មតិ:

    • តើ​សេចក្តី​ព្រា​ង​ច្បាប់​ស្ដី​ពី​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ និង​សង្គម​ស៊ី​វិលនឹង​ជះ​ឥទ្ធិ​ពល​បែប​ណា​ខ្លះ​ដល់​ដំណើរ​ការ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​នៅ​កម្ពុជា​?
      • រក្សជ័យ
      • ភ្នំពេញ
      • 2-Jun-2០15

      ពាក្យ​ថា​ច្បាប់​មាន​ន័យ​ថា ​ការ​ពារ​​ផល​ប្រយោជន៍​រួម មិន​មែន​ដើម្បី​ការ​ពារ​បុគ្គល​ ឬ​ក្រុម​ណា​មួយ​នោះ​ទេ។ ដោយ​សារ​​តែ​សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​ច្បាប់​មួយ​នេះ​​នៅ​មិន​ទាន់​បាន​ចេញ​​​ជា​សាធារណៈ​នៅ​ឡើយ​នោះ យើ​ង​មិន​អាច​និយាយ​បាន​ថា​វា​នឹង​ប៉ះពាល់​ដល់​​ឯករាជ្យភាព និង​លទ្ធិប្រជាធិបតេយ្យ ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​បើ​ក្រឡេក​មើល​ទៅ​សេចក្តី​ព្រាង​ច្បាប់​ចាស់​​​កាល​ពី​ឆ្នាំ​២០១១ ឃើញ​ថា​ច្បាប់​នេះ​មាន​ការ​រឹតត្បិត​​មក​លើ​ឯករាជ្យភាព​របស់ NGOs ដូចជា​ការ​កំណត់​ចំនួន​អតិប្បរមា​​លើ​ការ​ចំណាយ​ផ្នែក​រដ្ឋបាល​​ជា​ដើម។

    • តើ​សេចក្តី​ព្រា​ង​ច្បាប់​ស្ដី​ពី​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ និង​សង្គម​ស៊ី​វិលនឹង​ជះ​ឥទ្ធិ​ពល​បែប​ណា​ខ្លះ​ដល់​ដំណើរ​ការ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​នៅ​កម្ពុជា​?
      • អនាមិក
      • 29-May-2០15

      NGOsប្រៀប​ដូច​​ជា​ភ្នែក​ជា​ត្រចៀក​របស់​ប្រ​ជា​ជន​ ចុះ​បើ​អវៈយវៈ​ទាំង​ពីរ​នេះ​ត្រូវ​បាន​ពិការ​ទៅហើយ នុះ​ប្រ​ជា​ជន​នឹង​មិន​បាន​ដឹង​អ្វី​ទាំង​អស់​ពី​បញ្ហា​សង្គម​ ហើយ​រដ្ឋា​ភិបាល​នឹង​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់​ដោយ​មិន​ចាំ​បាច់​ខ្វល់​ពី​ការ​តាម​ដាន​ពី​ពល​រដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ ហើយ​វា​កាន់​តែ​ប្រាស់​ចាក​ពី​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ ព្រោះ​ថា​រដ្ឋ​និង​ប្រ​ជា​ពល​រដ្ឋ​គឺ​មិន​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​ក្នុង​ការ​ងារ​ន​យោ​បាយ មាន​ន័យ​ថា​រដ្ឋ​អំណាច​អាច​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​តាម​និន្នា​ការ​របស់​ខ្លួន​ ហើយ​ព្យាយា​ម​លាក់​បាំង​ភាព​អសកម្ម​របស់​ខ្លួន​។ សិទ្ធិ​របស់​ប្រ​ជា​ពល​រដ្ឋ​នឹង​មិន​ត្រូវ​បាន​ការ​ពារ​ និង​ត្រូវ​បាន​មើល​រំលង​។​

  • បញ្ចេញមតិ

    ចំណាំ៖

    ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ ​របស់​លោក​/​អ្នក​៖

    1. ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
    2. មិនមានលក្ខណៈ ញ៉ុះញ៉ង់
    3. ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
    4. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
    5. មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ