-
កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)
- Type: National Law
- Released Date 28-Jan-2014
មាត្រា ១៩១. ជនគ្រប់រូប មានសិទ្ធិប្រកាន់យកមតិយោបល់ ដោយគ្មានការជ្រៀតជ្រែក។២.ជនគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិនេះត្រូវរាប់បញ្ចូលទាំងសេរីភាពស្រាវជ្រាវព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាននិងគំនិតសព្វបែបយ៉ាង ដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ភតាមទម្រង់សិល្បៈក្តី ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដទៃទៀតក្តីតាមការជ្រើសរើសរបស់ខ្លួន។៣.ការប្រើបា្រស់សិទ្ធិដែលចែងក្នុងកថាខណ្ឌ២ នៃមាត្រានេះ តម្រូវឲ្យមានករណីកិច្ចនិងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធនេះអាចមានការរិតត្បិតមួយចំនួន ដែលត្រូវបានកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី៖ (ក)គោរពសិទ្ធ និងកិត្តិសព្ទរបស់អ្នកដទៃ។ (ខ)ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។មាត្រា ២២១.ជនគ្រប់រូប មានសិទ្ធិចូលរួមជាសមាគមដោយសេរីជាមួយអ្នកដទៃរាប់បញ្ចូលទាំងសិទ្ធិបង្តើតសហជីព និងសិទ្ធចូលជាសមាជិកសហជីព ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ ២.ការប្រើប្រាស់សិទ្ធិនេះ អាចមានការរិតត្បិតដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះនិងដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងប្រយោជន៍នៃសន្តិសុខជាតិឬសុវត្ថិភាពសាធារណៈ សណ្តាប់សាធារណៈ ការការពារសុខភាពសាធារណៈ ឬសីលធម៌ឬការការពារសិទិ្ធ និងសេរីភាពរបស់អ្នកដទៃ។ មាត្រានេះមិនរារាំងដល់ការរិតត្បិតខាងផ្លូវច្បាប់ លើសមាជិកយោធា និងនគរបាលក្នុងការប្រើប្រាស់សិទ្ធិនេះទេ។៣.គ្មានបទបញ្ញាតិ្តណាមួយនៃមាត្រានេះ អនុញ្ញាតឲ្យរដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៤៨របស់អង្គការការងារអន្តរជាតិស្តីពីសេរីភាពខាងសហជីព និងការការពារសិទ្ធខាងសហជីពចាត់វិធានការខាងផ្លូវច្បាប់ ឬអនុវត្តច្បាប់ តាមរបៀបដែលធ្វើឲ្យប៉ះពាល់ដល់ការធានាដែលមានចែងក្នុងអនុសញ្ញានោះឡើយ។