-
គណបក្សសង្គ្រោះជាតិបានប្រមូលស្នាមមេដៃទាមទារឲ្យតំណាងរាស្ត្រចូលធ្វើការវិញ
- Issue Date 17-Jun-2013
គណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការប្រមូលស្នាមមេដៃ ប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្តក្នុងគោលបំណងដាក់ជូន សម្តេចហេង សំរិន ប្រធានរដ្ឋសភា ដើម្បីទាមទារឲ្យតំណាងរាស្ត្រគណបក្សប្រឆាំងដែលត្រូវបានដក ចេញពីរដ្ឋសភាចូលបំពេញការងារ វិញ។ នៅក្នុងញត្តិរបស់គណបក្សសង្គ្រោះជាតិក៏បានបញ្ជាក់ថា ក្នុងករណីដែលប្រធានរដ្ឋសភាមិនទទួលយកសំណូមពរទេ ពួកគេនឹងធ្វើ មហាបាតុកម្មទូទាំងប្រទេស ដើម្បីទាមទារឲ្យតំណាងរាស្ត្រដែលបានដកនោះចូលបំពេញការងារវិញ៕អត្តបទដងស្រង់ចេញពីវិទ្យុវា យោ FM ដែលបានផ្សាយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣http://www.vayofm.com/index.php?option=com_content&view=article&id=10937%3A2013-06-17-04-07-44&catid=81%3Apolitic&Itemid=458&utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+VayoFmRadio+%28VAYO+FM+RADIO%29