-
ពលរដ្ឋជាង១ពាន់នាក់ ប្រមូលផ្តុំអបអរទិវាសិទ្ធិលំនៅដ្ឋាន
- Issue Date 09-Oct-2013
ពលរដ្ឋជាង១០០០នាក់ មកពី៥០សហគមន៍ និង១០ខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្តុំគ្នានៅក្បែរវត្តភ្នំដើម្បីអបអរសាទរទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី២៨។ពលរដ្ឋទាំងនោះ ភាគច្រើនជាអតីតអ្នករងគ្រោះដោយសារការបណ្តេញចេញ និងអ្នកកំពុងរងគ្រោះ។ ការប្រមូលផ្តុំនោះ ក៏មានព្រះសង្ឃប្រមាណជាង២០អង្គផងដែរ។ពលរដ្ឋ ដែលរងគ្រោះ បានលើកឡើងពីការលំបាកនៃការបណ្តេញចេញទៅកាន់អ្នកចូលរួម។ពលរដ្ឋ គ្រោងនឹងយកញត្តិទៅដាក់នៅសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ព័ន្ធ ទាក់ទងនឹងការទាមទារសិទ្ធិ និងអំពាវនាវបញ្ឈប់ការបណ្តេញចេញប្រជាពលរដ្ឋ។សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ ប្រមាណជាង១០០នាក់ កំពុងយាមកាមការប្រមូលផ្តុំរបស់ពលរដ្ឋទាំងនោះ។អាជ្ញាធរបានស្នើយ៉ាងទទូចឲ្យពលរដ្ឋបញ្ចប់ការប្រមូលផ្តុំ ដោយសំណូមពរ ឲ្យរកកន្លែងសមរម្យ ដើម្បីប្រារព្ធពិធីនេះ។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣៕