-
ពលរដ្ឋបុរីកីឡា បដិសេធគោលនយោបាយដោះស្រាយផ្ទះសម្បែងរបស់គណៈកម្មការចម្រុះ
- Release Date: 19-Jan-2016
លោកអ្នកនាងជាទីមេត្រី! គណៈកម្មការចម្រុះបានបិទពិធីប្រកាសផ្ដល់ដំណោះស្រាយគោលនយោបាយផ្ទះសម្បែងជូនពលរដ្ឋភ្លាមៗ ដោយលើកពេលទៅប្រជុំដោះស្រាយជូនពលរដ្ឋម្នាក់ម្ដងនៅថ្ងៃទី២០ មករា វិញ។
View on YouTube -
អភិបាលខេត្ត ព្រះសីហនុ ចាប់ផ្ដើមចេញប្លង់ដីធ្លីជូនប្រជាពលរដ្ឋមានទំនាស់ដីធ្លី
- Release Date: 19-Jan-2016
អាជ្ញាធរខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីស្ថាប័នពាក់ព័ន្ធមូលដ្ឋាន ចុះវាស់វែង ចំណែកដី ផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ រស់នៅតាម សហគមន៍សេអ៊ីប្រាំ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃបន់ ទៅតាម សំណូមពរ របស់អ្នកភូមិចំនួន ១២៦ គ្រួសារ ដែលទន្ទឹងរងចាំ អស់រយៈពេល ជាច្រើនឆ្នាំមក។ មន្ត្រីសង្គមស៊ីវិល និង ពលរដ្ឋសហគមន៍ សេអ៊ីប្រាំ(CI5) គាំទ្រចំណាត់ការ នេះ។
View on YouTube -
ប្រជាពលរដ្ឋមកពីស្រុកចំនួន៣ នាំគ្នាតវ៉ានៅ មុខសាលាដំបូង ខេត្តបន្ទាយមានជ័យ
- Release Date: 19-Jan-2016
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីមកពីស្រុកចំនួន៣ នាំគ្នាតវ៉ានៅ មុខសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ មករា ដើម្បីជំរុញ ឲ្យតុលាការ ពន្លឿន ការដោះស្រាយដីធ្លីឲ្យបានឆាប់រហ័ស ប្រកបដោយអព្យាក្រឹតភាព និង យុត្តិធម៌។
View on YouTube -
ពលរដ្ឋបុរីកីឡា បដិសេធគោលនយោបាយដោះស្រាយផ្ទះសម្បែង របស់គណៈកម្មការចម្រុះ
- Release Date: 19-Jan-2016
ពលរដ្ឋនៅតំបន់បឹងកក់ទាំង៧ភូមិ នៅថ្ងៃអង្គារនេះនាំគ្នាតវ៉ាប្រឆាំង លិខិតជូនដំណឹង របស់សាលាខណ្ឌដូនពេញ និង សាលារាជធានី ភ្នំពេញ ដែលបង្គាប់ឲ្យសកម្មជន តវ៉ាដីធ្លីមួយគ្រួសាររុះរើផ្ទះ ជាបន្ទាន់ ក្នុងរយៈពេល១៥ថ្ងៃ ដោយចោទថា បានសង់ផ្ទះ រំលោភចូលដីរបស់ សាលាក្រុង។
View on YouTube -
ក្រសួងការងារ សន្យាដោះស្រាយបញ្ហា៣ចំណុចជូនកម្មករកាត់ដេររោងចក្រ សេរី
- Release Date: 19-Jan-2016
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សន្យាជួយដោះស្រាយលក្ខ័ណ្ឌការងារ ជូនកម្មករចំនួន៣ចំនុច ក្នុងចំនោមលក្ខ័ណ្ឌទាំង៧ចំនុចដែលកម្មករទាមទារ ជាថ្នូរទៅនឹងការឲ្យកម្មករនៃរោងចក្រឈ្មោះ (Cerie) ស្ថិតក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺវិលត្រឡប់ចូលធ្វើការវិញ។ ការសន្យានេះ នៅបន្ទាប់ពីកម្មករ នាំគ្នាហែក្បួនតាមរថយន្តមកតវ៉ានៅ ខាងមុខក្រសួងការងារ នៅថ្ងៃទី១៩ មករា។
View on YouTube -
អាជ្ញាធររុះរើផ្ទះពលរដ្ឋដោយគ្មានសំណងដើម្បីធ្វើអាងទឹកបឹងត្របែក
- Release Date: 19-Jan-2016
អាជ្ញាធររុះរើផ្ទះពលរដ្ឋដោយគ្មានសំណងដើម្បីធ្វើអាងទឹកបឹងត្របែក
View on YouTube -
ពលរដ្ឋមួយចំនួននៅតំបន់បុរីកីឡាតវ៉ាប្រឆាំងនឹងដំណោះស្រាយរបស់សាលាក្រុង
- Release Date: 18-Jan-2016
ពលរដ្ឋមួយចំនួននៅតំបន់បុរីកីឡាតវ៉ាប្រឆាំងនឹងដំណោះស្រាយរបស់សាលាក្រុង
View on YouTube -
អាជ្ញាធរខណ្ឌឬស្សីកែវរុះរើផ្ទះពលរដ្ឋទាំងបង្ខំនិងមិនផ្តល់សំណង
- Release Date: 18-Jan-2016
អាជ្ញាធរខណ្ឌឬស្សីកែវរុះរើផ្ទះពលរដ្ឋទាំងបង្ខំនិងមិនផ្តល់សំណង
View on YouTube -
ពលរដ្ឋគ្រួសារមួយនៅតំបន់បឹងកក់បដិសេធមិនរុះរើផ្ទះតាមសេចក្តីជូនដំណឹងរបស់សាលាក្រុង
- Release Date: 18-Jan-2016
ពលរដ្ឋគ្រួសារមួយនៅតំបន់បឹងកក់បដិសេធមិនរុះរើផ្ទះតាមសេចក្តីជូនដំណឹងរបស់សាលាក្រុង
View on YouTube -
ប្រជាពលរដ្ឋស្នើសុំឱ្យរដ្ឋាភិបាល កែច្នៃសំរាមនៅបឹងជើងឯក
- Release Date: 14-Jan-2016
ពលរដ្ឋរស់នៅជុំវិញគំនរសំរាមបឹងជើងឯក ក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ ស្នើសុំឱ្យរដ្ឋាភិបាលកែច្នៃគំនរសំរាមមួយនេះ ដើម្បីទប់ស្កាត់ ក្លិនស្អុយ។ ពលរដ្ឋលើកឡើងថា ក្លិនស្អុយដែលសាយភាយ ពីគំនរសំរាមនោះ ធ្វើឱ្យពួកគាត់ពិបាក ដកដង្ហើម បណ្ដាលអោយ កូនៗឈឺ និងរំខានដល់ការប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ អាជ្ញាធរទីក្រុងភ្នំពេញ អះអាងគេនឹងធ្វើការកែច្នៃគំនរសំរាម នៅទីនោះ ក្នុងពេលឆាប់ៗខាងមុខ។
View on YouTube -
ពលរដ្ឋនៅក្រុងប៉ៃលិន នាំគ្នាតវ៉ាដុតកង់ឡានប្រឆាំង នឹងសាលក្រមរបស់ តុលាការ
- Release Date: 14-Jan-2016
ពលរដ្ឋនៅក្រុងប៉ៃលិន ប្រមាណ៣០នាក់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នេះបាន នាំគ្នាតវ៉ាដុតកង់ឡានប្រឆាំងនឹង ការអនុវត្តន៍សាលក្រមរបស់ តុលាការ ដើម្បីឲ្យបញ្ឈប់រុះរើផ្ទះ និងរឹបអូសទ្រព្យសម្បត្តិ របស់ ពលរដ្ឋម្នាក់ឈ្មោះ ជា ឆេន។ពលរដ្ឋលើកឡើងថា ការអនុវត្ត សាលក្រម នេះ ធ្វើឡើងដោយអយុត្តិធម៌ក្នុងការបណ្ដេញគ្រួសាររបស់ គាត់ចេញពីផ្ទះទាំងបង្ខំ។
View on YouTube -
ពលរដ្ឋខេត្តព្រះវិហារសុំអន្តរាគមន៍រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើដីមានទំនាស់របស់ពួកគាត់
- Release Date: 14-Jan-2016
ពលរដ្ឋប្រមាណ ជាង១រយនាក់ តំណាងឲ្យ ២៥៣គ្រួសារ នៅខេត្ត ព្រះវិហារ ដែលមានជម្លោះដីធ្លីដ៏រាំរ៉ៃជា មួយអាជ្ញាធរខេត្តនេះសុំ អន្តរាគមន៍ ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអនុញ្ញាតឲ្យពួកគាត់ អាចរស់នៅ លើដីដែលមាន ទំនាស់នោះវិញ ។
View on YouTube