• វេទិកាពិភាក្សា

    ប្រធានបទ: តើ​ត្រឹម​ត្រូវ​ទេ​ដែល​ក្រសួង​មហា​ផ្ទៃ​​ព្រមាន​​លោក​ សម​ ​រង្ស៊ី​និង​អ្នក​ចូល​រួម​ថា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់​ ​បើ​សិន​មាន​បាតុ​កម្ម​ដែល​នាំ​ដល់​ហិង្សា​និង​ការ​បំផ្លិច​បំផ្លាញ​?​

    មតិ:

    • តើ​ត្រឹម​ត្រូវ​ទេ​ដែល​ក្រសួង​មហា​ផ្ទៃ​​ព្រមាន​​លោក​ សម​ ​រង្ស៊ី​និង​អ្នក​ចូល​រួម​ថា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់​ ​បើ​សិន​មាន​បាតុ​កម្ម​ដែល​នាំ​ដល់​ហិង្សា​និង​ការ​បំផ្លិច​បំផ្លាញ​?​
      • sakkada
      • pp
      • ១៦-សីហា-២០១៣

      តាមការយល់យើញពួកគេនាំគ្នាទៅស៊ីដំបងឆក់

    • តើ​ត្រឹម​ត្រូវ​ទេ​ដែល​ក្រសួង​មហា​ផ្ទៃ​​ព្រមាន​​លោក​ សម​ ​រង្ស៊ី​និង​អ្នក​ចូល​រួម​ថា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់​ ​បើ​សិន​មាន​បាតុ​កម្ម​ដែល​នាំ​ដល់​ហិង្សា​និង​ការ​បំផ្លិច​បំផ្លាញ​?​
      • អនាមិក
      • ៩-សីហា-២០១៣

      Both has to responsible. You can ask like this: How many people support to have demonstration?

    • តើ​ត្រឹម​ត្រូវ​ទេ​ដែល​ក្រសួង​មហា​ផ្ទៃ​​ព្រមាន​​លោក​ សម​ ​រង្ស៊ី​និង​អ្នក​ចូល​រួម​ថា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់​ ​បើ​សិន​មាន​បាតុ​កម្ម​ដែល​នាំ​ដល់​ហិង្សា​និង​ការ​បំផ្លិច​បំផ្លាញ​?​
      • ហួ រតនា
      • កំពង់ចាម
      • ៩-សីហា-២០១៣

      គ្រួសារ​មាន​វិន័យ​ ​ប្រទេស​មាន​ច្បាប់​ដូច្នេះ​កាល​ដែល​ក្រសួង​មហា​ផ្ទៃ​ចេញ​លិខិត​ ​ជូនដំណឹង​ដល់​លោក​ ​សម​ ​រង្ស៊ី​ ​និង​អ្នកគាំទ្រ​ដែលត្រៀម​នឹង​ធ្វើ​មហា​បាតុ​កម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​ខាង​មុខ​នេះ​ ​គឺ​ជា​រឿង​សម​ស្រប​មួយ​ដែល​ចាត់​ទុក​ជា​ការ​ដាស់​តឿន​ក្រើន​រំលឹក​ដល់​បាតុករ​ទាំង​អស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​ទង្វើរ​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម​ ​និង​ ​លះ​បង់​វប្បធម៌​អាក្រក់​ដូច​ជា​ការ​ប្រើ​ហិង្សា​ និ​ង​ដុត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ជា​ដើម​ ​ព្រោះ​វា​គ្មាន​ចំណេញ​ទេ​ដល់​ប្រទេស​ជាតិ​ ​និង​ ធ្វើ​ឲ្យ​អាប់​អោន​កិត្តិយស​របស់​ពល​រដ្ឋ​ខ្មែរ​ទាំង​មូល​។​ ​ដូច្នេះ​បើ​ពិត​ជា​មាន​មហា​បាតុកម្ម​នេះ​មែន​ខ្ញុំ​ក៏​សូម​អំពាវ​នាវ​ដល់​បាតុករ​និង​អាជ្ញា​ធរ​គ្រប់​រូប​ត្រូវ​ចេះ​សាម​គ្គី​ ​ការពារ​គ្នា​​ទៅ​វិញទៅមកក្នុងបុព្វ​ហេតុជាតិ​មាតុ​ភូមិ​ដ៏កំសត់​របស់​យើង​ទាំងអស់​គ្នា​​៕​

    • តើ​ត្រឹម​ត្រូវ​ទេ​ដែល​ក្រសួង​មហា​ផ្ទៃ​​ព្រមាន​​លោក​ សម​ ​រង្ស៊ី​និង​អ្នក​ចូល​រួម​ថា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់​ ​បើ​សិន​មាន​បាតុ​កម្ម​ដែល​នាំ​ដល់​ហិង្សា​និង​ការ​បំផ្លិច​បំផ្លាញ​?​
      • Sokleap
      • ៩-សីហា-២០១៣

      ក្នុង​នាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំគិតថាការប្រមានបែបនេះវាមិនត្រឹមត្រូវទេ។បើចង់ប្រមានត្រូវប្រមាន​ គ.ជ.ប​ ទៅ​ ហើយបើមាន​បញ្ហាអី​កើតឡើង​អ្នកដែលត្រូវទទួលខុសត្រូវគឺគ.ជ . ប ពីព្រោះ គ.ជ.ប និងហើយ ដែលធ្វើអោយមានការមិនទុកចិត្តនោះកើតឡើង។ជាពិសេសនោះ មន្ត្រីនគរបាលមានតួនាទីការពារ និងរក្សាសន្តិសុខដល់បាតុករ និងប្រជាពលរដ្ឋ។ខ្ញុំដូចជាឆ្ងល់ដែល ហេតុអ្វី​គ្រាន់តែ UN ធ្វើជា​អាជ្ញារ​កណ្តាលសោះតើមានបញ្ហាអី បើ​កាល​ឆ្នាំ​១៩៩៣គឺមានការចូលរួមពី​ UNដែរហ្នឹង។ហើយឥឡូវ​​ថែមទាំងអោយមានការចូលរួមពីបក្សធំៗ​ ទាំង​២​ ទៀតផង តើមានបញ្ហាអីទៀត?

    • តើ​ត្រឹម​ត្រូវ​ទេ​ដែល​ក្រសួង​មហា​ផ្ទៃ​​ព្រមាន​​លោក​ សម​ ​រង្ស៊ី​និង​អ្នក​ចូល​រួម​ថា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់​ ​បើ​សិន​មាន​បាតុ​កម្ម​ដែល​នាំ​ដល់​ហិង្សា​និង​ការ​បំផ្លិច​បំផ្លាញ​?​
      • ប៊ុនធឿន
      • ភ្មំពេញ
      • ៨-សីហា-២០១៣

      នៅក្នុងប្រទេសដែលប្រកាន់ខ្ជាប់នូវលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញក្នុងការទទួលបាននូវព័ត៌មាន ការបញ្ចេញមតិ ការធ្វើបាតុកម្ម ជាដើម។ល។ យ៉ាងណាមិញ ប្រទេសកម្ពុជាក៏ដូចគ្នាដែរ ការធ្វើបាតុកម្មមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត វាជាសិទ្ធិរបស់ប្រជាពលរដ្ឋដែលគាំពារទៅដោយច្បាប់រដ្ឋធម្មនុញ្ញ។ ឯរឿងរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ អំពើចោរកម្ម​។ល។ វាជាតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសកងកម្លាំងនគរបាលជាតិមានកាតព្វកិច្ចអនុវត្តឲ្យបាននូវតួនាទីរបស់ខ្លួនក្នុងផ្តល់ជូននូវ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដល់ក្រុមបាតុករទាំងអស់ដែលបានចូលរួម។ មិនមែនទម្លាក់តួនាទី និងភារៈកិច្ច​របស់ខ្លួនទៅឲ្យមេដឹកនាំធ្វើបាតុកម្ម ជាអ្នកទទួលខុសត្រូវរាល់អ្វីដែលកើតមានឡើង កំឡុងពេលធ្វើបាតុកម្មដូច្នេះនោះទេ! នេះឬដែលហៅថា នគរបាលជាតិ?

    • តើ​ត្រឹម​ត្រូវ​ទេ​ដែល​ក្រសួង​មហា​ផ្ទៃ​​ព្រមាន​​លោក​ សម​ ​រង្ស៊ី​និង​អ្នក​ចូល​រួម​ថា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់​ ​បើ​សិន​មាន​បាតុ​កម្ម​ដែល​នាំ​ដល់​ហិង្សា​និង​ការ​បំផ្លិច​បំផ្លាញ​?​
      • តាកា
      • ភ្នំពេញ
      • ៨-សីហា-២០១៣

      ខ្ញុំគិតថា ធម្មតាបាតុកម្មដែលមានទ្រង់ទ្រាយធំប្រាកដជាមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ជាពិសេសចំពោះបាតុកម្មនយោបាយវិញ ប្រាកដជាមានជនឆ្លាតឱកាស ធ្វើ​សកម្មភាពផ្សេងៗ តាមការញោះញង់ ឬផែនការរបស់គូបដិបក្ស ។ ប្រសិនបើអាជ្ញាធរអព្យាក្រិត្យ នោះពួកគេមិនត្រឹមតែបើកអោយមានបាតុកម្មនោះទេ តែថែមទាំង ជួយសម្របសម្រួល និងការពារសុវត្ថភាពដល់បាតុករទៀតផង ។ ក្នុងនាមជាកូនខ្មែរមួយរូប​ ខ្ញុំសង្ឃឹមថា​ កងទ័ពគឺសំរាប់ការពារបូរណភាពទឹកដី ហើយប៉ូលីស គឺសំរាប់ កំចាត់ឧក្រិតកម្ម ពួកគេដាច់ខាតមិនអាចប្រើប្រាស់អាវុធប្រឆាំងនឹងប្រជាជនរបស់ខ្លួនឡើយ ។

    • 1(current)
    • 2
    • 3
  • បញ្ចេញមតិ

    ចំណាំ៖

    ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ ​របស់​លោក​/​អ្នក​៖

    1. ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
    2. មិនមានលក្ខណៈ ញ៉ុះញ៉ង់
    3. ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
    4. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
    5. មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ