«សេរីភាព» ជាបណ្តុំព័ត៌មានដូចជា ប្រភពច្បាប់ វេទិកាពិភាក្សា និងសំណួរចម្លើយ ពាក់ពន្ធ័ទៅនឹងសិទ្ធិ សេរីភាពក្នុងការជួបប្រជុំ សេរីភាពក្នុងការចូលរួមសមាគម និងសេរីភាពក្នុងការបញ្ចេញមតិ។ គេហទំព័រ «សេរីភាព» នេះជាសមិទ្ធផលរបស់គម្រោង «គាំទ្រសង្គមស៊ីវិលនៅកម្ពុជា» ដែលមានគោលបំណងពង្រឹងកិច្ចការរបស់អ្នកការពារសិទ្ធមនុស្ស (HRDs) ក្នុងប្រទេសកម្ពុជា។
របៀបប្រើប្រាស់គេហទំព័រ
គេហទំព័រនេះផ្តល់ជូននូវប្រភពព័ត៌មានដែលពាក់ព័ន្ធទៅនឹងសិទ្ធិ សេរីភាពក្នុងការជួបប្រជុំ សេរីភាពក្នុងការចូលរួមសមាគម និងសេរីភាពក្នុងការបញ្ចេញមតិ មិនត្រឹមតែប៉ុណ្ណោះមាន ឯកសារគតិយុត្ត វេទិកាពិភាក្សា និងសំនួរចម្លើយដែលផ្តល់នូវពត៌មានទាក់ទងនឹងសេរីភាពខាងលើជូនលោក/អ្នក ប្រើប្រាស់ និងចែកចាយទៅតាមសេចក្តីត្រូវការ។ ប្រសិនបើលោក/អ្នក ចង់បញ្ចេញមតិយោបល់ ការអត្ថាធិប្បាយ ឬបទពិព៌ណនា នានា លោកអ្នកគ្រាន់តែចុចលើ “វេទិកាពិភាក្សា” រួចជ្រើសរើសវេទិកាណាមួយក្នុងចំណោម វេទិកាទាំង ៣ ខាងក្រោមដែលលោកអ្នកចង់បញ្ចេញមតិយោបល់៖
- “សេរីភាពក្នុងការជួបប្រជុំ”
- “សេរីភាពក្នុងការចួលរួមសមាគម”
- “សេរីភាពក្នុងការបញ្ចេញមតិ”
បន្ទាប់មកចូលទៅកាន់ប្រធានបទ ដែលមាននៅក្នុងវេទិកាទាំង ៣ ខាងលើនេះរួចហើយនៅក្នុងប្រអប់ “បញ្ចេញមតិ” លោកអ្នកត្រូវបំពេញ
- ឈ្មោះ (*)
- មកពី (មិនចាំបាច់ប្រសិនបើមិនចង់ប្រាប់)
- មតិ (*)
ប្រអប់ដែលមានសញ្ញា (*) នេះ តម្រូវអោយលោកអ្នកត្រូវបំពេញជាចាំបាច់។ រួចហើយសូមចុចទៅលើពាក្យ “បញ្ចេញមតិ” ជាការស្រេច។ ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនា ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ របស់លោក/អ្នក៖
- ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
- មិនមានលក្ខណៈ ញ៉ុះញ៉ង់
- ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
- ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
- មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ
ក្រុមការងារសូមរក្សាសិទ្ធិក្នុងការមិនបញ្ចូលនៅក្នុងវិបសាយនូវអត្ថបទ ឬសេចក្ដីអធិប្បាយ ទាំងឡាយណា ដែលមិនស្របនឹងគោលបំណងនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះ។ បើលោកអ្នកមានចម្ងល់ទាក់ទងទៅនឹងសេរីភាពខាងលើ សូមចូលទៅកាន់សំនួរចម្លើយ ដែលមានអ្នកបកស្រាយតបទៅនឹងចម្ងល់របស់ទាំងនោះបានតាមត្រូវការ។ សូមអរគុណជាអនេកកប្បការទុកជាមុន ចំពោះការងារចែករំលែកនូវបទពិសោធន៍ មតិយោបល់ សំដៅលើកកម្ពស់សេរីភាពជាមូលដ្ឋាននៅក្នុងសង្គមរបស់យើង។
- ១២-មេសា-២០១៦តើការចាប់ខ្លួនតំណាងរាស្ត្រ អ៊ុំ សំអាន ត្រឹមត្រូវដែរ ឬទេ?ទស្សនា: 201ឆ្លើយតប: 0
- ១០-មីនា-២០១៦តើការបង្កើតច្បាប់សហជីពអាចនឹងប៉ះពាល់ដល់សេរីភាពខាងសមាគមដែរ ឬទេ?ទស្សនា: 809ឆ្លើយតប: 1
- ២៨-វិច្ឆិកា-២០១៥តំណាងសហគមន៍បឹងកក់បានអះអាងថា សាលាក្រុងភ្នំពេញបានតម្រូវឱ្យសហគមន៍ខ្លួនចុះបញ្ជីនៅក្រសួងមហាផ្ទៃជាមុនសិនទើបសាលាក្រុងទទួលយកលិខិតដែលសហគមន៍ដាក់ជូនទៅសាលាក្រុង។ តើការតម្រូវឱ្យចុះបញ្ជីនេះអាចទាក់ទងនឹងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែរ ឬទេ?ទស្សនា: 1028ឆ្លើយតប: 0
- ពិធីសារបន្ថែមកលើកតិសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ
- ច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធីនៃព្រះរាជាណាចក្រកម្ពុជា(២០០៩)
- ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
- ច្បាប់ព្រហ្មទណ្ឌពិសេស ទាក់ទងនឹងសេរីភាពក្នុងការបញ្ចេញមតិ
- ច្បាប់ស្តីពីរបបសារពត៌មាននៃព្រះរាជាណាចក្រកម្ពុជា (១៩៩៥)
- កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (១៩៩១)
- កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)