• វេទិកាពិភាក្សា

    ប្រធានបទ: *ការ​បើក​ចំហ​សិទ្ធិ​បញ្ចេញ​មតិ​សម្រាប់​ប្រជា​ពល រដ្ឋ​គ្រប់រូប​​ តើ​ មាន​ផល​វិជ្ជមាន​អ្វី​ខ្លះ​ ដល់​សង្គម​ប្រជាធិបតេយ្យ​?

    មតិ:

    • *ការ​បើក​ចំហ​សិទ្ធិ​បញ្ចេញ​មតិ​សម្រាប់​ប្រជា​ពល
រដ្ឋ​គ្រប់រូប​​ តើ​ មាន​ផល​វិជ្ជមាន​អ្វី​ខ្លះ​ ដល់​សង្គម​ប្រជាធិបតេយ្យ​?
      • អនាមិក
      • ៣-មិថុនា-២០១៣

      ការបញ្ចេញមតិជាការផ្តោះប្តូរការចេះដឹង ឬ ការពិសោធន៍ទៅវិញទៅមក។ ចំណេះដឹង ឬពិសោធន៍នេះអាចឲ្យអ្នកដទៃពេញចិត្ត ឬអាចមិនពេញចិត្ត។ តែទីបំផុត គេរៀនពីគ្នាទៅវិញទៅមកទាំងល្អទាំងអាក្រក់។ ហេតុ​អ្វី​បាន​ជា​មនុស្ស​ជឿន​លឿនជាងសត្វ? ព្រោះមនុស្សបានរៀន បាន​ដក​ពិសោធ​ពី​គ្នា​ពី​ជោគ​ជ័យ​និង​ពី​បរាជ័យ។ ការរៀននេះហើយដែលធ្វើឲ្យសង្គម់មនុស្សវិវត្ត។ បើ​គ្មាន​ការ​រៀន​ទេ សង្គមមនុស្សនឹងងាប់ស្តូក។

    • *ការ​បើក​ចំហ​សិទ្ធិ​បញ្ចេញ​មតិ​សម្រាប់​ប្រជា​ពល
រដ្ឋ​គ្រប់រូប​​ តើ​ មាន​ផល​វិជ្ជមាន​អ្វី​ខ្លះ​ ដល់​សង្គម​ប្រជាធិបតេយ្យ​?
      • យ៉េន​ យ៉ារុន
      • កំពង់ចាម
      • ៩-ឧសភា-២០១៣

      ផលវិជ្ជមានដែលមានក្នុងប្រទេសប្រជាធិបតេយ្យនោះគឺ​- ប្រជាពលរដ្ឋគ្រប់រួបរស់ក្រោមច្បាប់, ប្រជាពលរដ្ឋគ្រប់រូបជាម្ចាស់អំណាច, មានសិទ្ធិសម្រេចជោគវាសនារបស់ខ្លួន, អំណាចរដ្ឋមិនប្រមួលប្តុំ, ពោលគឺប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធទំលាក់មេដឹកនាំណាដែលប្រព្រឹត្តល្មើសផ្ទុយនិងក្រមច្បាប់............៚

    • *ការ​បើក​ចំហ​សិទ្ធិ​បញ្ចេញ​មតិ​សម្រាប់​ប្រជា​ពល
រដ្ឋ​គ្រប់រូប​​ តើ​ មាន​ផល​វិជ្ជមាន​អ្វី​ខ្លះ​ ដល់​សង្គម​ប្រជាធិបតេយ្យ​?
      • រីដូ
      • ភ្នំពេញ
      • ៨-ឧសភា-២០១៣

      ផលវិជ្ជមានដល់សង្គមប្រជាធិបតេយ្យនោះគឺ នាំអោយរដ្ឋមានការដឹកនាំបានល្អ ដូចជាការឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលសុំអោយរដ្ឋដោះស្រាយបញ្ហាអ្វីមួយ ព្រោះការបញ្ចេញមតិ ជាពត៌មានត្រឡប់ឆ្លុះបញ្ចាំងពីការខ្វះ ខាតក្នុងការដឹកនាំ របស់រដ្ឋ ឬរដ្ឋអាចឆ្លើយតបវិញថា មានការដោះស្រាយរួចហើយ ឬត្រូវការដោះ ស្រាយដោយរបៀបណា ដែលត្រូវតែរងចាំក្នុងពេលមួយដ៏សមរម្យ។ ទាំងអស់ខាង លើ នេះហើយ គឺជាសិត្ធិចូលរួមធ្វើនយោបាយ ដែលមាន ចែងក្នុងកតិកាសញ្ញា ស្តីពី សិទ្ទិពលរដ្ខនិងសិទ្ទិនយោបាយ ដែលរដ្ឋធម្មនុញ្ញ ទទួលស្គាល់។ សំខាន់វាជួយរដ្ឋាភិបាលអោយមានអភិបាលកិច្ចល្អ។

    • *ការ​បើក​ចំហ​សិទ្ធិ​បញ្ចេញ​មតិ​សម្រាប់​ប្រជា​ពល
រដ្ឋ​គ្រប់រូប​​ តើ​ មាន​ផល​វិជ្ជមាន​អ្វី​ខ្លះ​ ដល់​សង្គម​ប្រជាធិបតេយ្យ​?
      • ឡាច វណ្ណៈ
      • ភ្នំពេញ
      • ៦-ឧសភា-២០១៣

      កាល​ណា​ប្រ​ជា​ពលរដ្ជ​ចូលរួមបញ្ចេញមតិ​ពីបញ្ហាសង្គម នោះមានន័យថា ប្រជាពលរដ្ជខ្វល់ខ្វាយពីររឿងសង្គមរបស់ខ្លួន និង​បាន​យល់ដឹងពីសង្គមរបស់ខ្លួន។ នេះ​នឹងនាំឲ្យប្រទេសជាតិមាន​ការរីកចំរើន​។​ ប៉ុន្តែ​តាមដែលខ្ញុំសង្កេត​ឃើញ ប្រជាជនខ្មែរភាគច្រើនមិនសូវហ៊ានបញ្ចេញមតិនោះទេ ពួកគេដូចជាខ្លាច ជាពិសេស​រឿងរ៉ាវពាក់ពាន់នឹងរឿងនយោបាយ​តែម្តង។​ តើយើងគួរធ្វើយើងណាទើបឲ្យពួកគាត់​ហ៊ានចូលរួមបញ្ចេញមតិបានទៅ?

    • *ការ​បើក​ចំហ​សិទ្ធិ​បញ្ចេញ​មតិ​សម្រាប់​ប្រជា​ពល
រដ្ឋ​គ្រប់រូប​​ តើ​ មាន​ផល​វិជ្ជមាន​អ្វី​ខ្លះ​ ដល់​សង្គម​ប្រជាធិបតេយ្យ​?
      • ហួ រតនា
      • កំពង់ចាម
      • ៦-ឧសភា-២០១៣

      ការបញ្ចេញមតិគឺជា សិទ្ធិមួយក្នុងចំនោមសិទ្ធិសំខាន់ៗដទៃទៀត ក្នុងសង្គម ប្រជាធិបតេយ្យដែលអនុញ្ញាតឲ្យ ប្រជាពលរដ្ឋគ្រប់រូបបានសំដែងចេញនូវ គំនិតយោបល់របស់ខ្លួនជាសាធារណៈ ជាពិសេសពាក់ព័ន្ធនឹងកិច្ចការនយោ បាយ ឬ​ គោលនយោបា​យរបស់រដ្ឋាភិបាល។ វាពិតជាមានផលវិជ្ជមានច្រើន ណាស់សម្រាបសង្គមជាតិទាំងមូល​ តែសុំលើកយកពីរបីចំនុចមកបង្ហាញ ទីមួយ ប្រជាពលរដ្ឋអាចផ្តល់យោបល់ល្អៗ ដល់រដ្ឋាភិបាលជាពិសេសអំពី ការអនុវត្តច្បាប់នានា។​ ទីពីរ រដ្ឋាភិបាលនឹងទទួលបានពត៌មានត្រលប់ពី ប្រជាពលរដ្ឋនិងខិតខំធ្វើយ៉ាងណា កំណត់គោលនយោបាយរបស់ខ្លួនឲ្យ ស្របតាមតំរូវការរបស់រាស្រ្ត។ ទីបី រាល់គោលនយោបាយដែលដាក់ចេញ នឹងទទួលបាននូវប្រសិទ្ធិភាពខ្ពស់ ក្នុងស្មារតីអភិវឌ្ឍនជាតិ។ ទីបួន ធ្វើឲ្យ មាន ភាពស្និទ្ធស្នាល រវាងអ្នកតំណាងរាស្រ្តនិង​ម្ចាស់ឆ្នោត។​​ ដូច្នេះការបើក ឲ្យមាន ការបញ្ចេញមតិជាចំហ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ សង្គមប្រជាធិបតេយ្យជាពិសេសដូចជាកម្ពុជាជាដើម៕

    • *ការ​បើក​ចំហ​សិទ្ធិ​បញ្ចេញ​មតិ​សម្រាប់​ប្រជា​ពល
រដ្ឋ​គ្រប់រូប​​ តើ​ មាន​ផល​វិជ្ជមាន​អ្វី​ខ្លះ​ ដល់​សង្គម​ប្រជាធិបតេយ្យ​?
      • សុម៉ាលី
      • ភ្នំពេញ
      • ៦-ឧសភា-២០១៣

      ការបើកចំហរក្នុងការបញ្ចេញមតិ គឺជាសញ្ញាបង្ហាញថាប្រទេសមួយជាប្រទេសប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ។ប្រជាពលរដ្ឋមានសិទ្ធបង្ហាញនូវចំណុចដែលខ្លួនគិតថាត្រឹមត្រូវ និងមិនត្រឹមត្រូវ ជាពិសេសក្នុងការរិះគន់ដើម្បីស្ថាបនានូវចំណុចខ្វះខាតរបស់រដ្ឋាភិបាល ទៅលើគោលនយោបាយ ឬបទបញ្ជាផ្សេងៗជាដើម។ សិទ្ធសេរីភាពក្នុងការបញ្ចេញមតិ គឺជាសិទ្ធមូលដ្ឋានមួយក្នុងចំណោមសិទ្ធជាច្រើនទៀត ដូចនេះយើងទាំងអស់គ្នាត្រូវនាំគ្នាក្លាហានក្នុងការបញ្ចេញមតិ ដើម្បីគាំទ្រឲ្យមានលិទ្ធិប្រជាធិបតេយ្យរឹងមាំក្នុងប្រទេសកម្ពុជា។ សេរីភាពក្នុងការបញ្ចេញមតិត្រូវបានកម្រិតដោយច្បាប់។

  • បញ្ចេញមតិ

    ចំណាំ៖

    ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ ​របស់​លោក​/​អ្នក​៖

    1. ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
    2. មិនមានលក្ខណៈ ញ៉ុះញ៉ង់
    3. ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
    4. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
    5. មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ