-
ប្រធានបទ: អាជ្ញាធរបានរារាំងប្រជាពលរដ្ឋមិនឳ្យចូលរួមក្នុងវេទិកាសម្តែងមតិស្តីពីដំណើរការនៃការបោះឆ្នោត។ តាមទស្សនៈរបស់លោក/អ្នកវិញ តើសកម្មភាពរបស់អាជ្ញាធរខាងលើត្រឹមត្រូវដែរឬទេ?
មតិ:
-
ចំណាំ៖
ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ របស់លោក/អ្នក៖
- ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
- មិនមានលក្ខណៈ ញ៉ុះញ៉ង់
- ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
- ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
- មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ
ប្រទេសយើងមានច្បាប់មានទំលាប់គឺគ្រាន់តែជនអគតិកមួយចំនួនបានយកច្បាប់មកធ្វើជាស្បែកជើងដើរ ហើយនិងយកមកទ្របគូទអង្គុយ ដើម្បីជាផលប្រយោជន៏ក្រមគ្រូសារខ្លូន និងបក្សពួកខ្លូនប៉ុណោះ។ យ៉ាងណាមិញសព្វថៃ្ងនេះមានមន្រ្ដីអាជា្ញធរមួយចំនួនកំពុងតែប្រើអំណាចរបស់ខ្លូនទៅធ្វើបាបពលរដ្ឋស្លូតត្រង់ ដូចការបំបិទសិទិ្ធសេរីភាពបញ្ចាញមតិ សិទិ្ធចូលរួមដោយអហឹង្សា សិទិ្ធទទួលបានពត័មានដោយសេរី និងទូលំទូលាយ ជាពិសេសសិទិ្ធការវស័យនយោបាយ។ ដែលទំាងនេះមានការកំរាមកំហែងពីសំណាក់អ្នកមានអំណាច មានលុយ ដើម្បីបញ្ចេះពួកគាត់មិនដឹងរឿងសង្គមច្រើន ចូលរួមច្រើនពេក ដែលហេតុនំាឲ្យខូចប្រយោជន៏ធំៗៗៗៗរបស់ពួកគេ។ បញ្ចប់ខ្ញុំសូមអំពាវនាវទៅដល់មន្រ្ដីអាជ្ញាធរគ្រប់ជាន់ថ្នាក់ឲ្យចេះគោរពសិទិ្ធរបស់ប្រជាពលរដ្ឋ ពីព្រោះពួកគាត់មានសិទ្ធិក្នុងការចូលរួមអភិវឌ្ឍន៏សង្គមជាតិ ហើយពួកគាត់មានសិទិ្ធចូលរួមគ្រប់សកម្មភាពទាំងអស់របស់សង្គម។ល។
តាមទ្រឹស្តីលិទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ ឯមន្រ្តីរាជការជាអ្នកបម្រើ តែភាគច្រើនក្នុងការអនុវត្តវិញមន្រ្តីរាជការមិនបានឳ្យតំលៃដល់ពលរដ្ឋទេតែងតែមាក់ងាយ ជាពិសេសក្រុមអាជា្ញធរមានប៉ូលីស ទាហាន កងរាជអាវុធហត្ថតែងតែធ្វើឳ្យប្រជាជានខ្លាចរអារព្រោះអាជ្ញាធរទាំងនេះភាគច្រើនបានធ្វើបាបពលរដ្ឋ និងបិទសិទ្ធិសេរីភាពពួកគាត់គ្រប់រូបភាព។ ដូច្នេះអាជា្ញធរខាងលើមិនត្រូវរារាំងពលរដ្ឋទេ ព្រោះវាជាបំពានសិទ្ធិនៃការចូលរួមម៉្យាងទៀតប្រជារាស្ត្រជាម្ចាស់ឆ្នោតហេតុនេះហើយពួកគាត់ត្រូវតែចូលរួម៕
តាមទស្សនៈរបស់ខ្ញុំ អាជ្ញាធរកំពុងតែប្រព្រឹត្តប្រាសចាកពីតូនាទីរបស់ខ្លួនហើយដែលពួកគាត់មានភារកិច្ចការពារផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់រូប។ ពលរដ្ឋជាម្ចាស់ឆ្នោតដូច្នេះពួកគាត់ត្រូវតែដឹងអំពីដំណើរការនៃការបោះឆ្នោតព្រោះពួកគាត់ពុំមានលិទ្ធភាពគ្រប់គ្រាន់ទទួលបានពត៌មានពិតដែលបណ្តាទូរទស្សន៍បានចាក់ផ្សាយនោះទេ។ ហេតុនេះអាជ្ញាធរមិនត្រូវមករារាំងពួកគាត់ទេ ព្រោះវាជាសិទ្ធិក្នុងការចូលរួមរបស់ពលរដ្ឋគ្រប់រូបដែលមានចែងក្នុងរដ្ឋធម្មនុញ្ញខ្មែរយើង៕
ខ្ញុំសូមមិនបង្ហាញទស្សនៈផ្ទាល់របស់ខ្ញុំទេ តែខ្ញុំនឹងវិភាគទង្វើនេះដោយផ្អែកលើច្បាប់ ជាធរមាន។ ចំពោះអ្វី ដែលប្រជាពលរដ្ឋ បានធ្វើគឺជាការអនុវត្តសិទ្ធិក្នុងការបញ្ចេញ មតិ។ យោងតាម មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បានទទួលស្គាល់រាល់សន្ធិ សញ្ញា កតិកាសញ្ញាណាដែលគោរពសិទ្ធិមនុស្ស...។ ចំពោះចំណុចខាងលើនេះ គឺជាអ្វីដែលប្រជាពលរដ្ឋបានអនុវត្តដូចមានចែងនៅក្នុងច្បាប់ប៉ុណ្ណោះ ហើយលុះត្រា ណាតែប្រជាពលរដ្ឋទាំងអស់នោះ បានអនុវត្តទៅប៉ះពាល់ដល់សិទ្ធិអ្នកដទៃទើប អាជ្ញាធរមានសិទ្ធិហាមឃាត់។ ដូច្នេះ វាបានបង្ហាញឲ្យឃើញថាអាជ្ញាធរកំពុងតែបំបិទសេរីភាពរបស់ប្រជាពលរដ្ឋ ពុំឲ្យអនុវត្តសិទ្ធិរបស់ខ្លួននោះទេ។
នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យគេអោយតំលៃប្រជាពលរដ្ឋខ្ពស់ក្នុងនាមជាម្ចាស់ឆ្នោតដែលបានផ្តល់សន្លឹកឆ្នោតរបស់ពួកគាត់ជ្រើសរើសអ្នកតំណាងដែលគាត់មានទំនុកចិត្តដែលត្រូវតែបំរើផលប្រយោជន៍ដល់ម្ចាស់ឆ្នោតវិញផ្ទុយទៅវិញកម្ពុជាកំពុងតែដើរផ្ទុយពីចរន្តប្រជាធិបតេយ្យដែលគេបានអនុវត្តនៅប្រទេសប្រជាធិបតេយ្យបុគ្គលមួយចំនួនមិនបានតបស្នងដល់ម្ចាស់ឆ្នោតទេតែថែមទាំងគៀបសង្កត់ជិះជាន់ទៅលើសិទ្ធិសេរីភាពរបស់មា្ចស់ឆ្នោតទៀតនេះគ្រាន់តែជាប្រជាធិបតេយ្យតែសំបក បំភាន់ចំពោះប្រជាពលរដ្ឋមួយចំនួនដែលពួកគាត់មិនទាន់យល់ដឹងអំពីប្រជាធិបតេយ្យពិតបា្រកដមិនដឹងថាខ្លួនជាមា្ចស់អំណាចពិតប្រាដក ទង្វើរបស់រដ្ឋអំណាចមិនបានជួយលើកកិត្តិយសដល់ប្រជាជាតិរបស់ខ្លួននោះទេ តែអ្នកទាំងនោះនឹងបន្សល់ទុកប្រវត្តិសាស្រ្តល្អក់កករដល់ក្នេងជំនាន់ក្រោយៗ។សូមខន្តីអភ័យទោស ប្រសិនបើមានកមហុសឆ្គងអក្ខរាវិរុទ្ធក្នុងការប្រើពាក្យពេចន៍។