• វេទិកាពិភាក្សា

    ប្រធានបទ: ​តើ​លោក​អ្នក​យល់​យ៉ាង​ណា​អំពី​ការ​និយាយ​រឿង​ពិត​ពី​ភាព​ខិល​ខូច​/​ទុច្ចរិត​របស់​អ្នក​ដទៃ​?​

    មតិ:

    • ​តើ​លោក​អ្នក​យល់​យ៉ាង​ណា​អំពី​ការ​និយាយ​រឿង​ពិត​ពី​ភាព​ខិល​ខូច​/​ទុច្ចរិត​របស់​អ្នក​ដទៃ​?​
      • តា​ 88
      • ភ្នំពេញ
      • ១៨-តុលា-២០១៣

      ខ្ញុំយល់ឃើញថា ការនិយាយរឿងពិត ហើយមានភស្តតាងជាក់លាក់អំពីកំហុសអ្នកដ៏ទៃគឺជារឿងស្របច្បាប់មួយ។​ ប្រជាពលរដ្ឋកម្ពុជាអាចបញ្ជេញមតិយោបល់ ឬកែលំអរចំពោះទង្វើរបស់បុក្គលណាមួយដែលធ្វើទង្វើខុសច្បាប់នៅក្នុងសង្គមបានដោយពេញលេញ ជាពិសេសនៅក្នុង ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែង និងបានផ្តល់សិទ្ធចំពោះប្រជាពលរដ្ឋណាដែលបានឃើញអំពីបទល្មើស ឬទង្វើខុសឆ្គងផ្សេងៗដែលអាចផ្តល់ផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ត្រូវរាយការណ៏ជូនសមត្តកិច្ចឲ្យបានទាន់ពេលវេលា។​ នេះក៏វាទាក់ទងទៅនឹងប្រធានបទខាងលើផងដែរ ។

    • ​តើ​លោក​អ្នក​យល់​យ៉ាង​ណា​អំពី​ការ​និយាយ​រឿង​ពិត​ពី​ភាព​ខិល​ខូច​/​ទុច្ចរិត​របស់​អ្នក​ដទៃ​?​
      • សារ៉ាត់
      • ភ្នំពេញ
      • ៩-តុលា-២០១៣

      វា​មិន​មាន​អ្វី​ទាស់​ខុស​ទេដោយ​គ្រាន់​តែ​ប្រាប់​ពី​ទង្វើ​មិន​ល្អ​របស់​បុគ្គល​ម្នាក់ ឬ​ច្រើន​នាក់​ទៅ​អ្នក​ដទៃ​ដើម្បី​ឲ្យ​ពួក​គេ​បាន​ដឹង​។

    • ​តើ​លោក​អ្នក​យល់​យ៉ាង​ណា​អំពី​ការ​និយាយ​រឿង​ពិត​ពី​ភាព​ខិល​ខូច​/​ទុច្ចរិត​របស់​អ្នក​ដទៃ​?​
      • អនាមិក
      • ៥-តុលា-២០១៣

      គិតថាល្អ

    • ​តើ​លោក​អ្នក​យល់​យ៉ាង​ណា​អំពី​ការ​និយាយ​រឿង​ពិត​ពី​ភាព​ខិល​ខូច​/​ទុច្ចរិត​របស់​អ្នក​ដទៃ​?​
      • ហួ រតនា
      • កំពង់ចាម
      • ៣-កញ្ញា-២០១៣

      ខ្ញុំ​គិត​ថា​បើ​និយាយ​ពី​រឿង​ទុច្ចរិត​របស់​បុគ្គល​ណា​ម្នាក់​វា​មិន​មាន​អ្វី​ខុស​ទេ​ ព្រោះ​វា​ជា​អំពើ​ផ្ទុយ​ច្បាប់​ដូច្នេះ​យើង​មាន​សិទ្ធិ​និយាយ​បាន​គ្រប់​គ្នា​៕

  • បញ្ចេញមតិ

    ចំណាំ៖

    ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ ​របស់​លោក​/​អ្នក​៖

    1. ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
    2. មិនមានលក្ខណៈ ញ៉ុះញ៉ង់
    3. ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
    4. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
    5. មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ