-
ប្រធានបទ: តើអ្នកយល់ថា ដីកាសម្រេចមិនដោះលែងសកម្មជនសិទ្ធិមនុស្ស និង សកម្មជនដីធ្លីដែលបានជាប់ឃុំឃាំងនៅត្រពាំងផ្លុង ខេត្តកំពង់ចាម របស់សាលាឧទ្ធរណ៏ វាជារឿងនយោបាយ ឬក៏ជាលេសមិនចង់ឱ្យនៅ ក្រៅឃុំបណ្តោះអាសន្ន?
មតិ:
-
ចំណាំ៖
ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ របស់លោក/អ្នក៖
- ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
- មិនមានលក្ខណៈ ញ៉ុះញ៉ង់
- ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
- ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
- មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ
ទោះបីជារឿងនយោបាយក៏ដោយ ក៏តុលាការមានសិទ្ធិក្នុងជម្រះ ឬកាត់ក្តីចំពោះរឿងនេះដែរ។ ប៉ុន្តែនៅក្នុងសេចក្តីសម្រេចក្នុងការមិនដោះលែងសមកម្មជនសិទ្ធិមនុស្ស តុលាការមិនដែលផ្តល់ភស្តុតាង ឬសាក្សីអោយបានច្បាស់លាស់ឡើយ។ ម្យ៉ាងទៀត ពួកតុលាការនេះចេញសេចក្តីសម្រេចក៏មិនបានបញ្ចាក់អំពីមូលហេតុអោយបានត្រឹមត្រូវដែរ!
លោកវណ្ឌីពិតជាមានមតិក្បោះក្បាយល្អណាស់ ព្រមទាំងលើកឡើងពីអង្គច្បាប់ផងដែរ។ ចំពោះខ្ញុំយលថារឿងនយោបាយ ឬលេសមិនឲ្យនៅក្រៅឃុំគឺវាដូចតែគ្នានោះទេ ព្រោះថាសព្វថ្ងៃនេះប្រព័ន្ធតុលាការនៅមិនទាន់មានឯករាជ្យភាពនៅឡើយ ហើយការសម្រេចរបស់តុលាការដំបូងរហូតដល់តុលាការកំពូលគឺមានប្រភពតែមួយប៉ុណ្ណោះ បើសិនជាមានបញ្ជាមកថាឲ្យដោះលែង តុលាការពិតជាដោះលែង។ អ្វីដែលអនិច្ចារ្យបំផុតនោះគឺជនរងគ្រោះកំពុងជាប់ពន្ធនាគាររងទុក្ខវេទនា មិនត្រឹមតែប៉ុណ្ណោះមានអ្នកខ្លះមានជម្ងឺប្រចាំកាយស្ទើតែទ្រាំមិនបាន.។
វាទាក់ទិនទៅនិងរឿងនយោបាយទាំងស្រុង មូលហេតុគឺគេមិនចង់ឲ្យមានការតវ៉ាជាបន្ដបន្ទាប់ទៅទៀត ទើបពួកគេសម្រេចចាប់ខ្លូន និងឃុំខ្លូនក្រុមអ្នកតវ៉ា រូមទំាងសកម្មជនសិទ្ធិមនុស្សផងដែរ។ នេះគឺដើម្បីគម្រាមដល់ហ្វូងមហាជនដ៏ទៃទៀតដែលមានបំណងចង់ធ្វើការតវ៉ា និងបំបិទមាត់សេរីភាពក្នុងការបញ្ចេញមតិ ទែមទាំងសេរីភាពក្នុងការធ្វើបាតុកម្មដោយសន្ដិវិធី ដោយពួកគេប្រើកំលាំងអាជ្ញាធរ និងកំលាំងតុលាការដើម្បីជាលេសក្នុងការបង្រា្កប ទៅលើហ្វូងបាតុករ។ ប៉ុន្ដែបើយើងក្រឡេកទៅមើលកំពូលរបស់ជាតិគឺរដ្ឋធម្មនុញ វាហាក់បីដូចជាផ្ទុយនិងច្បាប់ទាំងស្រុង។ រដ្ឋធម្មនុញមិនបានហាមប្រាណមិនឲ្យធើ្វបាតុកម្មដោយសន្ដិវិធីឯណា មានតែច្បាប់របស់រដ្ឋាភិបាលដែលចេញថ្មីៗនេះថា រួលការជួបជុំលើសពី១០នាក់ឡើងទៅគឺខុសច្បាប់ និងត្រូវតែមានការបង្រ្កាបជាដាច់ខាត។ សូមសូរមួយថា តើវាផ្ទុយឬមិនផ្ទុយនិងច្បាប់កំពូលរបស់ជាតិ?សូមអរគុណ!