• វេទិកាពិភាក្សា

    ប្រធានបទ: តើ​​ប្រ​ព័ន្ធ​អ៊ីន​ធើ​ណែត និង​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ ដូច​ជា​ហ្វេស​បុក ធ្វីត​ទ័រ​​សព្វ​ថ្ងៃ​បាន​ផ្លាស់​ផ្នត់​គំនិត​យុវ​ជន​បែប​ណា​ខ្លះ​ក្នុង​បញ្ហា​សង្គម​ជាតិ​? តើ​រដ្ឋា​ភិបាល​គួរ​មាន​វិធាន​ការ​បែប​ណា​ក្នុង​ការ​លើក​កំពស់​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធទំនាក់​ទំនង​​សង្គម​?

    មតិ:

    • តើ​​ប្រ​ព័ន្ធ​អ៊ីន​ធើ​ណែត និង​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ ដូច​ជា​ហ្វេស​បុក ធ្វីត​ទ័រ​​សព្វ​ថ្ងៃ​បាន​ផ្លាស់​ផ្នត់​គំនិត​យុវ​ជន​បែប​ណា​ខ្លះ​ក្នុង​បញ្ហា​សង្គម​ជាតិ​? តើ​រដ្ឋា​ភិបាល​គួរ​មាន​វិធាន​ការ​បែប​ណា​ក្នុង​ការ​លើក​កំពស់​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធទំនាក់​ទំនង​​សង្គម​?
      • រក្ស​ជ័យ
      • ភ្នំពេញ
      • ១០-សីហា-២០១៥

      នៅ​ក្នុង​បរិបទ​ស្រុក​ខ្មែរ​បច្ចុប្បន្ន ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ និង​ឯកជន​មួយ​ចំនួន​​នៅ​មិនទាន់​ផ្សព្វផ្សាយ​ឲ្យ​បានទូលំទូលាយ​​ពី​បញ្ហា​សង្គម​នៅ​ឡើយ ជា​ពិសេស​​វិទ្យុ និង​ទូរទស្សន៍ គឺ​នៅ​មាន​និន្នាការ​នយោបាយ​ខ្លាំង។ ដូច្នេះ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ចូលរួម​យ៉ាង​សំខាន់​​ក្នុង​ការ​​ចែក​រំលែក​ព័ត៌មាន​នៅ​ទូទាំង​ប្រទេស ដោយ​ប្រជពលរដ្ឋ​គ្រប់រូប​អាច​ចូលរួម​ចែក​រំលែក​​បាន​គ្រប់​ទិសទី។ ដើម្បី​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ក្នុង​​ការ​ប្រើ​ប្រាស់​អ៊ីនធឺណែត​ឲ្យ​បាន​កាន់​តែ​ច្រើន​ គឺ​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​យើង​​ថា​គាត់​ត្រូវ​បង្ក​ភាព​ងាយ​ស្រួល​កាន់​តែ​ច្រើន​ដល់​អ្នក​ប្រើ​ប្រាស់​ដែរ ឬ​យ៉ាង​ណា។ បើ​សិន​ជា​អ្នក​ប្រើ​ប្រាស់​កាន់​តែ​​ច្រើន​ ការចែករំលែកកាន់​តែ​ច្រើន អ្នក​ទទួល​ព័ត៌មាន​កាន់​តែ​ច្រើន ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កាន់​តែ​ច្រើន​ដែល​អាច​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ប្រយោជន៍រដ្ឋាភិបាល​​ដែល​ជា​គណបក្ស​កាន់​អំណាច​កាន់​តែ​ច្រើនដែរ។

  • បញ្ចេញមតិ

    ចំណាំ៖

    ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ ​របស់​លោក​/​អ្នក​៖

    1. ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
    2. មិនមានលក្ខណៈ ញ៉ុះញ៉ង់
    3. ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
    4. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
    5. មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ