• វេទិកាពិភាក្សា

    ប្រធានបទ: *តើហេតុអ្វីបានជាខ្ញុំត្រូវការនូវសេរីភាព?

    មតិ:

    • *តើហេតុអ្វីបានជាខ្ញុំត្រូវការនូវសេរីភាព?
      • សា
      • ភ្នំពេញ
      • ១-មីនា-២០១៥

      ខ្ញុំត្រូវការសេរីភាព​ ព្រោះថាសេរីភាពវាជា​ផ្នែកមួយដែលជំរុញនូវការគោរពសិទ្ធិមនុស្ស។ សេរីភាពគឺជាមួលដ្ឋានគ្រឺះមួយនៃការគោរពសិទ្ធិ។ ប្រសិនបើអ្នកទទួលបានសិទ្ធិ ហើយគ្មានសេរីភាពតើអ្នកអាចអនុវត្តសិទ្ធិបានដែរឫទេ? វាប្រកាដណាស់បើគ្មានសេរីភាព នោះការគោរពសិទ្ធិគឺមានតែសំបកក្រៅប៉ុណ្ណោះ។

    • *តើហេតុអ្វីបានជាខ្ញុំត្រូវការនូវសេរីភាព?
      • អនាមិក
      • ១-កក្កដា-២០១៣

      ហេតុអ្វីបានជាទំព័រនេះមិនចុះផ្សាយពីក្រសួងពត៌មានហាមមិនឲ្យវិទ្យុបរទេសផ្សព្វផ្សាយពត៌មាននៅពេលបោះឆ្នោត? វាជារឿងសំខាន់ដែលខ្មែរចង់ដឹង។

    • *តើហេតុអ្វីបានជាខ្ញុំត្រូវការនូវសេរីភាព?
      • ជូ
      • ភ្នំពេញ
      • ១១-មិថុនា-២០១៣

      ខ្ញុំត្រូវការសេរីភាព​ ព្រោះថាសេរីភាពវាជា​ផ្នែកមួយដែលជំរុញនូវការគោរពសិទ្ធិមនុស្ស។ សេរីភាពគឺជាមួលដ្ឋានគ្រឺះមួយនៃការគោរពសិទ្ធិ។ ប្រសិនបើអ្នកទទួលបានសិទ្ធិ ហើយគ្មានសេរីភាពតើអ្នកអាចអនុវត្តសិទ្ធិបានដែរឫទេ? វាប្រកាដណាស់បើគ្មានសេរីភាព នោះការគោរពសិទ្ធិគឺមានតែសំបកក្រៅប៉ុណ្ណោះ។

    • *តើហេតុអ្វីបានជាខ្ញុំត្រូវការនូវសេរីភាព?
      • ឡាច វណ្ណៈ
      • ភ្នំពេញ
      • ២-មិថុនា-២០១៣

      កាល​ណា​ប្រ​ជា​ពលរដ្ជ​ចូលរួមបញ្ចេញមតិ​ពីបញ្ហាសង្គម នោះមានន័យថា ប្រជាពលរដ្ជខ្វល់ខ្វាយពីររឿងសង្គមរបស់ខ្លួន និង​បាន​យល់ដឹងពីសង្គមរបស់ខ្លួន។ នេះ​នឹងនាំឲ្យប្រទេសជាតិមាន​ការរីកចំរើន​។​ ប៉ុន្តែ​តាមដែលខ្ញុំសង្កេត​ឃើញ ប្រជាជនខ្មែរភាគច្រើនមិនសូវហ៊ានបញ្ចេញមតិនោះទេ ពួកគេដូចជាខ្លាច ជាពិសេស​រឿងរ៉ាវពាក់ពាន់នឹងរឿងនយោបាយ​តែម្តង។​ តើយើងគួរធ្វើយើងណាទើបឲ្យពួកគាត់​ហ៊ានចូលរួមបញ្ចេញមតិបានទៅ?

    • *តើហេតុអ្វីបានជាខ្ញុំត្រូវការនូវសេរីភាព?
      • ដាណែត
      • ភ្នំពេញ
      • ២-មិថុនា-២០១៣

      ដោយសារសេរីភាពគឺជាសេចក្ដីត្រូវការដ៏ចាំបាច់របស់មនុស្សគ្រប់រូប ហើយសេចក្កីត្រូវការនេះ វាបានធ្វើអោយបុគ្គលគ្រប់រូបមានតំលៃក្នុង នាមជាមនុស្ស ឬ ប្រជាជននៅក្នុងសហគមន៏មួយដែលមានប្រជាធិប តេយ្យយ៉ាងពិតប្រាកដ។ ក្រៅពីតំលៃនេះ អ្វីដែលសំខាន់សេរីភាពធ្វើអោយ យើងដឹងថា យើងមានសិទ្ធិក្នុងការធ្វើអ្វីមួយ ឬបង្ហាញនូវអ្វីមួយ ដោយបើកចំហរ និងត្រឹមត្រូវ។

    • *តើហេតុអ្វីបានជាខ្ញុំត្រូវការនូវសេរីភាព?
      • រីដូរ
      • ភ្នំពេញ
      • ២-មិថុនា-២០១៣

      ផលវិជ្ជមានដល់សង្គមប្រជាធិបតេយ្យនោះគឺ នាំអោយរដ្ឋមានការដឹកនាំបានល្អ ដូចជាការឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលសុំអោយរដ្ឋដោះស្រាយបញ្ហាអ្វីមួយ ព្រោះការបញ្ចេញមតិ ជាពត៌មានត្រឡប់ឆ្លុះបញ្ចាំងពីការខ្វះ ខាតក្នុងការដឹកនាំ របស់រដ្ឋ ឬរដ្ឋអាចឆ្លើយតបវិញថា មានការដោះស្រាយរួចហើយ ឬត្រូវការដោះ ស្រាយដោយរបៀបណា ដែលត្រូវតែរងចាំក្នុងពេលមួយដ៏សមរម្យ។

    • 1(current)
    • 2
  • បញ្ចេញមតិ

    ចំណាំ៖

    ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ ​របស់​លោក​/​អ្នក​៖

    1. ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
    2. មិនមានលក្ខណៈ ញ៉ុះញ៉ង់
    3. ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងការជេរប្រមាថ
    4. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
    5. មិនប៉ះពាល់ដល់កិត្យានុភាពព្រះមហាក្សត្រ