-
ច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធីនៃព្រះរាជាណាចក្រកម្ពុជា(២០០៩)
- ប្រភេទ: ច្បាប់ជាតិ
- កាលបរិច្ឆេទចេញផ្សាយ ១១-មករា-២០១៣
ជំពូកទី១ បទប្បញ្ញាត្តិទូទៅមាត្រា១ច្បាប់នេះមានគោលដៅកំណត់អំពីការរៀបចំ និងការប្រព្រឹត្ដទៅនៃការធ្វីបាតុកម្មដោយ សន្ដិវិធីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។មាត្រា២ច្បាប់នេះ មានគោលបំណង ធានាការពារសេរីភាពខាងការបញ្ចេញមតិរបស់ប្រជា ពលរដ្ឋខ្មែរ តាមរយៈការធ្វើបាតុកម្មដោយសន្ដិវិធី ប៉ុន្ដែមិនត្រូវឆ្លៀតប្រសិទ្ធនេះដោយរំលោភនាំឱ្យប៉ះពាល់ដលិសិទ្ធិសេរីភាព និង កិត្ដិយសរបស់អ្នកដទៃ ដល់ទំនៀម ទម្លាប់ ល្អរបស់ សង្គមជាតិ ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។មាត្រា៣ច្បាប់នេះមានវិសាលភាពអនុវត្ដលើរាល់ការប្រមូលផ្ដុំ ឬការដង្ហែក្បួនធ្វើបាតុកម្មដោយ សន្ដិវិធី នៅក្នុងព្រះរា ជាណាចក្រកម្ពុជាប៉ុន្ដែមិនអនុវត្ដចំពោះ៖ ១-ការជួបប្រជុំ ឬការប្រមូលផ្ដុំ ឬការហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតណាមួយ។ ២-ការប្រមូលផ្ដុំខាងក្នុង និង ខាងក្រៅអែបប្របរបងរោងចក្រ ឬ សហគ្រាស ឬស្ថាន័នានាពាក់ពន្ធ័និងវិវាទការងារ ដែលត្រូវដាក់បញ្ចូលក្នុងដែនអនុវត្ដនៃច្បាប់ការងារ។ ៣-ការដែរហែក្បួនព្យុហយាត្រា ដើហែសព និងការប្រមូលផ្ដុំគ្នាដទៃទៀតក្នុងគោលបំណងបម្រើសាសនា សិល្បៈ វប្បធម៍ ទំនៀមទម្លាប់ប្រពៃណីជាតិ និង សកម្មភាពផ្សព្វផ្សាយអប់រំ ដើម្បីផល ប្រយោជន៍សង្គម។មាត្រា៤ បាតុកម្មដោយសន្ដិវិធី សំដៅលើការប្រមូលផ្ដុំគ្នា ឬ ការដង្ហែក្បួន ដោយមនុស្សមួយ ក្រុម ដើម្បីទាមទារ តវ៉ា ឬ សម្ដែង ជាសា ធារណៈនូវមនោសញ្ចេតនា គំនិត ឬឆន្ទៈរបស់ក្រុម ខ្លួនតាបរូបភាព ឬ មធ្យោបាយផ្សេងៗដោយសន្ដិវិធី។ ជំពូកទី ២ នីតិវិធីនៃការជូនដំណឹងអំពីការធ្វើបាតុកម្មដោយសន្តិវិធីមត្រា៥ ក្រុមបុគ្គលណា ដែលមានបំណងរៀបចំធ្វើបាតុកម្មដោយសន្ដិវិធីនៅទីកន្លែងសាធា-រណៈណាមួយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬខេត្ដ មាន សមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ។មាត្រា៧លិខិតជូនដំណឹងនេះត្រូវដាក់ជូនសាលារាជធានី ឬសាលាខេត្ដ យ៉ាងហោចណាស់ប្រាំ (៥)ថ្ងៃ នៃថ្ងៃធ្វើការងារមុនពេលកំណត់ នៃការធ្វើបាតុកម្មដោយសន្ដិវិធី។មាត្រា៩អាជ្ញាធរដែនដីរាជធានីឬខេត្ដ មានសមត្ថកិច្ចត្រូវឆ្លើយតបជាវិជ្ជមាន ជំពោះលិខិត ជូនដំណឹងនោះជាលាយលក្ខណ៏អក្សរ លើកលែងតែ ៖ - មានព័ត៍មានច្បាស់ថា ការធ្វើបាតុកម្មនេះនឹង អាចបង្កគ្រោះថ្នាក់ណាមួយ ឬ នឹងអាចប៉ះពាល់ធ្ងន់ធ្ងរដល់សន្ថិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់សារធាណៈ។